មេរៀនទី១០: ឧបករណ៍សំរាប់ធ្វើតែស

មេរៀនទី១០: ឧបករណ៍សំរាប់ធ្វើតែស
ឧបករណ៍នេះសំរាប់ធ្វើតែស ដូចជាឧបករណ៍ Analogue និង Digital មាន កង់ដង់សាទ័រ ត្រង់ស៊ីស្ទ័រ អាំងឌុចទ័រនិងរ៉េស៊ីស្តង់ជាដើម។ ប្រសិនបើលោកអ្នកមិនប្រើ ឧបករណ៍នេះ លោកអ្នកអាចប្រើម៉ាស៊ីន Oscilloscope តែវាមានតម្លៃថ្លៃជាងប្រភេទ Peak Atlas Component Analyzer នេះវាមាន ទំហំតូចអាចកាន់តាមខ្លួនងាយស្រួល បំផុត
LCD
ឧបករណ៍ Peak Atlas Component Analyzer វាស់កង់ដង់និងត្រង់ស៊ីស្ទ័រ
LCDឧបករណ៍ Peak Atlas Component Analyzer វាស់ត្រង់ស៊ីស្ទ័រ NPN និងអាំងឌុចទ័រ
LCDឧបករណ៍ Smart Tweezers មានរាងតូចបំផុតលោកអ្នកអាចវាស់រ៉េស៊ីស្តង់ ត្រង់ ស៊ីស្ទ័រ ជើង IC ឬជើងកង់ដាង់សាទ័រដែលនៅជាប់នៅលើសៀគ្វី board ដូចរូបបង្ហាញ ខាង លើវាស់កង់ដង់សាទ័រ ពកសឺឡែនដ៍តូចមួយ វាបានបង្ហាញតម្លៃចេញភ្លាមៗ។
ជំហាននៃការបើកអេក្រង់ LCD Monitor
LCD
ដើម្បីជោគជ័យក្នុងការបើក អេក្រង់ LCD Monitor ដោយមិនអោយមានស្មាមគូតលើ គម្រប្លាស់ស្ទីច។ លោកអ្នក ប្រើដែកបន្ទះស្តើងសំប៉ែត ដែលធ្វើពីលោហ: លោកអ្នកមិន ត្រូវប្រើទុលវីសដើម្បីបើកគំរបដោះចេញឡើង ព្រោះវា អាចធ្វើប៉ះនិងចុងទុលវីស អាច ធ្វើស្នាមរហ័កលើប្លាស់ស្ទីក។ ដែកលោហ:ប្រើសំរាប់ធ្វើចន្ទៀសចាប់មានភាពរឹងមាំ គេមិនប្រើលោហ:ទន់ដូចជាដែក អលុយមីញ៉ូមដេរ៉ា។ គេតែងតែដោះគំរប់អេក្រង់ពី ខាង ក្រោមមុន ដាក់បញ្ឈរ មុននឹង បើកគំរប។ មានប្រភេទ LCD ជាច្រើនដែលប្រើវីសមូល ពីខាងក្រោយ លោកអ្នកត្រូវដោះចេញវីស ជាមុន សិន។ ម្យ៉ាងទៀតនៅគំរបជ្រុងខាង ក្រោមត្រូវបានដោះចេញ លោកអ្នកអាចចាប់ផ្តើមបកចេញគំរប តាម ជ្រុងរហូត ដល់ជ្រុង ខាងលើនៃគំរប ប្រភេទអេក្រង់ LCD ខ្លះអាចប្រើដៃទាំងពីរដោះចេញបានដោយងាយ បំផុតលោក អ្នកអាច មើលឃើញដូចក្នុងរូបភាពខាងក្រោមដែលបង្ហាញជំហាននៃការដោះ ដែកបន្ទះលោហ:ស្តើងចុងសំប៉ែត ងាយស្រួលចាក់គាស់ចេញគំរប។ ចាំថាមុនពេលដោះ គំរប LCD ត្រូវមូលដោះវីសបួនគ្រាប់ចេញ សិនទើបអាច គាស់ចេញបាន។
LCDបើកគំរបដោយដោះវីសចេញមុនពេលដែលបើក LCD Monitor
LCDលោកអ្នកដោះវីសបួនចេញមុនសិន
LCDតាមធម្មតាដោះចេញ វីសឈរមុនពេលដែលបើកគំរប់អេក្រង់ LCD Monitor
LCDចាប់ផ្តើមគាស់ពីខាងក្រោមរួចហើយបើកតាមជ្រុងទីមួយ
LCDគាស់ទាញ ដែកសំប៉ែតស្របតាមគែមទៅចំណុចកណ្តាល ហើយបកចេញក្រៅ
LCDគាស់ទៅជ្រុងផ្សេងទៀត
LCDប​ន្ទាប់មកចុះមកខាងក្រោម បញ្ចប់បានបើកឡើង
LCDលើកឡើងញឺតៗហើយរុញចេញគំរប់ខាងក្រោយ ជួលពេលខ្លះប្រើទុលវីសដើម្បីជួយ កំលាំងគាស់ចេញក្រៅ។
LCDគាស់បកគំរបខាងមុខមុនសិន
LCDឥឡូវនេះគាស់ចេញគម្របខាងលើ
LCDជ្រុងសងខាងទាំងពីរបានងើបចេញដោះបានគម្របទាំងមូល
LCDគម្របទាំងមូលបានដោះចេញក្រៅ លោកអ្នកត្រូវការអនុវត្តបើកលើគម្របអេក្រង់ LCD