មេរៀនទី១៣: តែសកង់ដង់ SMD Capacitor

មេរៀនទី១៣: ការវាស់តែសកង់ដង់ SMD Capacitor
មានមធ្យោបាយពីរឬបីយ៉ាងដែលលោកអ្នកអាចវាស់តែស កង់ដង់ SMD រកមើលលើ សៀគ្វី board។ មធ្យោបាយទីមួយគឺប្រើឧបករណ៍ដែលមានលក្ខណ:ពិសេសសំរាប់ ធ្វើការតែសលើសមាធាតុរ៉េស៊ីស្តង់ កង់ដង់សាទ័រ SMD ដែលគេហៅថា Smart Tweezers។
LCD
ឧបករណ៍​ Smart Tweezers
LCDលោកអ្នកកាន់វាស់លើកង់ដង់សាទ័រលើ main board នោះវាបញ្ចេញតម្លៃអានបានភ្លាមៗ ឧបករណ៍នេះលោកអ្នកអាចអានតម្លៃកង់ដង់ SMD Capacitor មើលឃើញតម្លៃលើ អេក្រង់តូច។
LCDការធ្វើតែសកង់ដង់ SMD លើ board ដោយប្រើ Smart Tweezers បន្ទាប់មកយើងអាចប្រើឧបករណ៍ វាស់កង់ដង់ ដើម្បីឆែកតម្លៃកង់ដង់ SMD ក្នុងគោល បំណងដើម្បីទទួលបានលទ្ធផលល្អ ហើយចាប់ផ្តើមផ្សារដោះ ចេញក្រៅនិងធ្វើការតែសវាស់តង់ស្យុងវា។
LCDជួនពេលខ្លះបើគ្រាន់តែវាស់តម្លៃកង់ដង់ នឹងមិនធានាថា កង់ដង់សាទ័រនោះនៅល្អហើយ លោកអ្នកត្រូវធ្វើ តែស អោយ បានច្បាស់លាស់ពិតប្រាកដ៍ជាមុនសិន។ តើកង់ដង់ខូច ឬនៅប្រើបាន។ ចំណែកវិធីវាស់ទីបីគឺ​ដោយ ឧបករណ៍វាស់ Analogue meter ដើម្បីបង្កើតវាស់ មេគុណ 10k គិតជាអូម លោកអ្នកអាចវាស់កង់ដង់សាទ័រ SMD ដែល មានតង់ស្យុងប្រត្តិបត្តិការ។​ ប្រសិនបើតម្លៃកង់ដង់ធំ នោះប្រហែលជាចំណុចដែល លោកអ្នកដាក់ វាស់មានសំណក្រាស លោកអ្នកអាចដោះចេញក្រៅយកមកវាស់បាន។
LCDកង់ដង់ SMD Capacitor នៅល្អនឹងទ្រនិចមិនបង្ហាញមកខាងស្តាំដៃ លោកអ្នកកាច់ដាក់ លើមេគុណ x10អូម បើលោកអ្នកចង់តែសល្អប្រសើរគឺប្រើឧបករណ៍វាស់ Digital meter មិនចេះខុសតម្លៃដូចប្រភេទ Analogue ដូចខាងលើនេះ។ សរុបសេចក្តីមកលោកអ្នកអាចវាស់បានពីរយ៉ាង ទីមួយប្រើ ឧបករណ៍វាស់ Digital meter ព្រោះគេអាចវាស់បានតម្លៃជាក់លាក់ត្រឹមត្រូវ របៀបទីពីរគឺវាស់ដោយប្រើ ឧបករណ៍វាស់ Analogue meter ដោយកាច់ដាក់លេខមេគុណ x10គីឡូអូម ប៉ុន វាស់ជាមួយ ឧបករណ៍នេះវាអាចផ្តល់តម្លៃមិន ប្រក្រតីអាចធំជាង ភាពដើម។