មេរៀនទី១៨: វាស់ Schottky Diode Rectifier

មេរៀនទី១៨:   វាស់តែស Schottky Diode Rectifier
LCDLCD
គេប្រើ ឌីយ៉ូត Schottky Diode ក្នុង Power Supply របស់ LCD
ឌីយ៉ូត Schottky ត្រូវបានរចនាឡើងសំរាប់ប្រើកែសំរួលចរន្ត ប្រើបានដូចជា Switch សំរាប់សៀគ្វី Power Supply និងជា Switch Regulator។ មុខងាររបស់ ឌីយ៉ូត Schottky គឺសំរាប់ប្តូរចរន្តឆ្លាស់ AC ទៅចរន្តជាប់ DC ដែលមានតង់ស្យុងទាប ចរន្ត ជាប់ DC សំរាប់បំរើអោយ CPU, EEprom, អាំងវឺតទ័រ ។ល។
LCD
ប្រភេទ ឌីយ៉ូត Schottky Diode មានសរសេរអក្សរ និងលេខនៅលើខ្លួនវាផ្ទាល់ មាន គ្រឿងអេឡិចត្រូនិកជា ច្រើន ដែលប្រើជាមួយ ឌីយ៉ូត Schottky Diode ។ ប្រសិនបើ លោកប្រើ ឌីយ៉ូតធម្មតា សូមលោកអ្នកជ្រើសរើសប្រើ ឌីយ៉ូត Schottky Diode លោក អ្នកមិនជួបបញ្ហា ចំពោះអេក្រង់ LCD គេច្រើប្រើជាមួយ Diode នេះមិន ងាយខូច។      រូ​បភាពបង្ហាញខាងក្រោម។
LCDលោកតែសវាស់ ឌីយ៉ូត Schottky Diode និងមិនច្រឡំអ្វីទាំងអស់។ ការប្រើ Semiconductor ទិន្នន័យបាន ចូលក្នុងហើយវាអាចជួយថាមពល។ លោកអ្នកប្រើ Schottky ងាយស្រួលជាង ឌីយ៉ូតធម្មតាដែលមិនអាច ធុនទ្រាំ ជាមួយចរន្តបានយូរ។ ម្យ៉ាវិញទៀត បើសិនជាលោកអ្នកបានប្រើ ឌីយ៉ូត Schottky Diode ហើយ យើងអាច មាន មធ្យោបាយវាស់តែសវាដោយប្រើឧបករណ៍ Analogue Multimeter សំរាប់វាស់ វាដោយបង្កើតលើមេគុណ x1អូម ហើយដាក់លើជើងសងខាងទាំងពីររបស់ ឌីយ៉ូតជើង កណ្តាលគឺជាម៉ាសដី យើងវាស់ជើងពីរដែលគូសពណ៌ ខ្មៅឆ្វេង និងស្តាំ។
LCDទ្រនិកនាឡិកា វាស់មេគុណ x1 អូមដាក់ ខ្មៅជើងឆ្វេង និងក្រហមកណ្តាលរួចអាចមើលតម្លៃ
LCDបន្ទាប់មកប្តូ ខ្មៅដាក់ខាងស្តាំដៃក្រហមដាក់លើកណ្តាលមើលតម្លៃខាងលើ
LCDត្រឡប់ក្រហមដាក់ជើងខាងឆ្វេង និងខ្មៅដាក់ជើងកណ្តាល ទ្រនិចចង្អុលសូន្យ
LCDរួចហើយត្រឡប់ ខ្មៅដាក់កណ្តាល ក្រហមដាក់ស្តាំដៃម្តងវិញ នោះយើងឃើញតម្លៃសូន្យ ឥឡូវនេះលោក អ្នកប្រើ ឧបករណ៍វាស់ Analogue meter ដោយជ្រើសរើសយកមេគុណ និង x10 អូមហើយដាក់វាស់ខាងក្រហម លើកាតូត និងវាស់ខាងខ្មៅលើ អាណូត។ លោកអ្នកនិងឃើញ ទ្រនិចនាឡិការត់ចង្អុលហើយបានថយមកវិញ ដែលមានតម្លៃ តូចទាប នេះគឺបណ្តាលមកពីលក្ខណ:របស់ឌីយ៉ូត Schottky Diode ដំណើរការនៅ ល្អប្រសើរ យ៉ាងណាក៍ដោយប្រសិនបើលោកអ្នកតែសវាស់ ឌីយ៉ូតធម្មតាដោយប្រើ មេគុណ x10គឺឡូអូម លោកអ្នកនិងបាន ឃើញ តម្លៃអានលើអេក្រង់។
LCDវាស់ដោយជ្រើសរើសមេគុណ x10គីឡូអូមតម្លៃជាក់ច្បាស់ បង្ហាញឌីយ៉ូតនៅល្អ
LCDម្តងទៀតលោកអ្នកវាស់ក្រហមដាក់ខាងស្តាំ ខ្មៅនៅខាងឆ្វេងបើតម្លៃនៅដ៍ដែលនោះ ឌីយ៉ូតនៅល្អដំណើរការ ធម្មតា។ ប្រសិនបើការជួសជុលលោកអ្នកមិនចេះវាស់ ឌីយ៉ូត Shcottky នោះទេពិបាកជួសជុល លោកអ្នកក្រាន់ តែចង ចាំថាការវាស់ដោយប្រើជាមួយមេគុណ x10គីឡូអូម។ ជួនពេលខ្លះ ឌីយ៉ូត Shcottky ដំណើរការធម្មតាតែវា បណ្តាលមកពីគ្រឿងឧបករណ៍ផ្សេងទៀតខូច ធ្វើអោយអាំងតង់ស៊ីតេគ្មានតុល្យភាពលើ សៀគ្វី ប្រភេទលេខ ឌីយ៉ូត Shcottky គឺមាន SBL1040CT, STPR10, SB530។ល។
LCDនេះជាប្រភេទឌីយ៉ូត Schottky មានជើងពីរ ប្រភេទខាងលើងាយស្រួលវាស់ជាងប្រភេទ ជើងបី ប្រភេទនេះ គ្រាន់តែ ដាក់ក្រហមនៅ ខាងស្តាំ និងខ្មៅខាងឆ្វេង នៅខាងឆ្វេងមានគូសពណ៌សទឹកប្រាក់លើវាជាកត់ចំណាំ

ដោយយោងតាមលក្ខណ:ពិសេសរបស់ Semiconductor ដែលមានលេខសំគាល់ ប្រើសិនបើលោកអ្នកប្រើ ឧបករណ៍ Analogue meter អានលើមេគុណ x10គីឡូអូម ឃើញថាពិបាកអានបន្តិចដោយសារ តែមិនឃើញ តម្លៃលេខ មានការវាស់ខ្លះខុសមិនត្រឹម​ត្រូវច្បាស់លាស់ មានកំហុសច្រើនជាងការវាស់ជាមួយឧបករណ៍ឌីគីតាល់ meter។