មេរៀនទី១៩: ជួសជុលបញ្ហាអេក្រង់ LCD

មេរៀនទី១៩: ជួសជុលបណ្តាបញ្ហារបស់អេក្រង់ LCD ដែលតែងតែជួបប្រទេះ

9.1 ដោះស្រាយការជាប់គាំង និង Pixel ស្លាប់ក្នុងអេក្រង់ LCD ប្រសិនបើលោកអ្នកបើកមកឃើញអេក្រង់ LCD រជាប់គាំង និង ស្លាប់ Pixel (មានចំណុចខ្មៅនៅលើអេក្រង់) តាមធម្មតាបណ្តាលមកពី រ៉េស៊ីស្តង់ខូចឬ ការចែកចាយនៃ Liquid Crystal (TFT LCD) មិនស្មើភាព បញ្ហានេះយើងអាចជួសជុលបាន។
LCDPixel ស្លាប់ លោកអេក្រង់មានចំណុចខ្មៅចុចៗ មួយពីរ ឬក៍មិនអាចមើលឃើញអ្វី ទាំងអស់ដែលមានចុចៗ ទាំងអស់នៅពាសពេញអេក្រង់។
LCDស្លាប់ Pixel គឺមានបន្លឺពណ៌ចុចលើអេក្រង់ ដែលបញ្ចេញពណ៌មិនអាចមើលឃើញ រូបភាព អ្វីទាំងអស់។ ងាប់ Pixel ងាយស្រួលកត់ចំគឺមានពណ៌ខ្មៅបង្ហាញពណ៌ក្រហម បៃតង ខៀវលាយឡំគ្នាពាសពេញឬមានពណ៌បៃង ពណ៌ស្វាយ ឬមានពណ៌សផងដែរ។ ងាប់ Pixel នៅលើអេក្រង់ LCD ទូរទស្សន៍ ត្រូវបានផ្សំឡើងបី Cell (Sub-pixel) មួយ ក្រហម មួយពណ៌បៃតង និងមួយទៀតពណ៌ខៀវ ដែលបានផលិតពណ៌ចូលរួមគ្នាជា pixel បញ្ចេញពន្លឺ Brightness។

9.2   ធ្វើយ៉ាងណាដើម្បីជួសជុល Pixel ដែលខូច?

វិធីជួសជុលគឺ

  1. បើក “On” អេក្រង់ LCD Monitor ហើយឃើញបង្ហាញរូបភាពពណ៌ខ្មៅ ឃើញ ទីតាំងកន្លែងដែល Pixel ស្លាប់។
  2. ប្រើក្រណាត់សើម និងបត់ជាប់ចុងម្រាមដៃជួត ថ្មមៗលើអេក្រង់ ធ្វើយ៉ាងណា មិនអោយកោសលើអេក្រង់ឡើយ។
  3. ជួតម៉ាស្ស៉ាតិចៗលើអេក្រង់ លើតំបន់ដែលមាន Pixel ងាប់ មិនដូច្នោះលោក វានឹងអាចកើតឡើង pixel ងាប់ជាច្រើនបន្ទាប់មកទៀត ក្រោយពេលដែលជួត ក្រណាត់សើមរួចហើយ លោកអ្នកចុចបិទប្រហែល 5-10នាទីសិន។
  4. បន្តអនុវត្តជួតលើ Pixel ស្លាប់របសហូត (ជួនពេលខ្លះ pixel ងាប់នោះបាន បង្ហាញឡើងវិញដូចធម្មតា។
  5. ប្រសិនបើ Pixel ស្លាប់នៅតែមិនផ្លាស់ប្តូរ បន្ទាប់ពីប្រើក្រណាត់ជួតនោះ លោកអ្នកអាចប្រើវិធីផ្សេងវិញដូចជាប្រើកម្មវិធី Software ដើម្បីជួសជុល​ pixel នៅ។
  6. ប្រសិនបើជាមិនអាចធ្វើការជួសជួលបានលោកអ្នកអាចជួសជុល ផ្នែក Hardware ដោយវាស់លើកង់ដង់ដែលទាក់ទងជាមួយ ស្រទាប់ Crystal។

LCDប្រយ័ត្ន

  • សូមកុំព្យាយាម បើកអេក្រង់ LCD ដោះចេញគ្ឿងទាំងអស់ទទេរ។
  • សូមកុំប្រើសំនើម ប៉ះជាមួយគ្រឿងអេឡិចត្រូនិក
  • កុំព្យាយាមជួត ប្រើក្រណាត់សើម លើអេក្រង់ LCD ពេកវាអាចធ្វើអោយខូច

LCDប៉ាណែល LCD បានខូចមូលបណ្តាលពីធ្លាកពីលើតុ ឬធ្លាក់ពីដៃ។ តើពេលខូច ប៉ាណែល អេក្រង់ LCD អាចជួសជុលបានដែរឬទេ? ដើម្បីដោះស្រាយ ប៉ាណែល អេក្រង់ LCD បែកខូច ជំហានប្រសើរបំផុតគឺដោះដូរចេញ

យើងគ្មានវិធីណាជួសជួល ប៉ាណែលអេក្រង់ LCD បានឡើយ។ លោកអ្នកអាចទិញ ប៉ាណែលអេក្រង់ LCD ពីកន្លែងជួសជុលបាន។
LCDធ្លាក់បែកនៅពេលដែលមិនបានភ្ជាប់ជាមួយចរន្តអគ្គីសនី

ការដោះដូរ ប៉ាណែលអេក្រង់ជ្រើសរើសទំហំប៉ុនគ្នា ម៉ូដែលដូចគ្នា។ ជួនពេលខ្លះ អេក្រង់ Dell LCD អាចប្រើបានជាមួយ BENQ LCD ដែលមាន board និងប៉ាណែលអេក្រង់ដូច ប្រហាក់ប្រហែលគ្នា។
LCDតាមធម្មតាប្រសិនជាបែកអេក្រង់នោះ គ្រឿងស្ៀគ្វីខាងក្នុង Internal Board មានដូច ជា Power Board, Main board, អាំងវឺតទ័រ Board ហើយប្រហែលជាអំពូលខាង ក្នុងក៏នៅមិនទាន់បែក នៅប្រើការបានមិនទាន់ខូច
LCD