មេរៀនទី១: សមាសធាតុកុំព្យូទ័រ Laptop

Laptop Repairមេរៀនទី ១:ការណែនាំសមាសធាតុរបស់កុំព្យូទ័រ Laptop
មេរៀនខាងក្រោមនេះ ជាការណែនាំសមាសធាតុនីមួយៗ នៅក្នុង កុំព្យូទ័រ Laptopនិងបន្ទាប់មកមានការបង្ហាញដោះសមាធាតុ នៅ ខាង ក្នុង របស់ប្រភេទកុំព្យូទ័រ Laptop នីមួយៗដែលមានបង្ហាញ លើ រូបភាព។  រូបភាពខាងក្រោមគឺជាប្រព័ន្ធសៀគ្វី Motherboard របស់ កុំព្យុទ័រ Laptop ដែលផ្គត់ផ្គង់ទៅអោយសមាសធាតុរបស់ កុំព្យូទ័រ ទាំមូល។
1. ប្រព័ន្ធសៀគ្វី Motherboard ទាំងមូល
Laptop Repair
ប្រព័ន្ធ system board ដែលគេអោយឈ្មោះថា motherboard ឬអ្នក ខ្លះហៅថា mainboard គឺជាបណ្តុំសៀគ្វី circtuit ប្រើនៅក្នុង laptop វាមិនដូចកុំព្យូទ័រសៀគ្វី board របស់កុំព្យូទ័រ Desktop PC ឡើយ។ ប្រព័ន្ធ board របស់ laptop គឺមាន ភាពខុសគ្នា វាមានខ្សែស៊ីម៉ារាប់ ពាន់ ដែលមានទំហំតូចបំផុត។ លោកអ្នកមិនអាច ដោះ motherboard Toshiba laptop ហើយយកទៅដំឡើងជាមួយ Dell laptop បាន ឡើយ។ នៅផ្នែកខាងក្នុងរបស់កុំព្យូទ័រ laptop ត្រូវបានភ្ជាប់ទៅប្រព័ន្ធ system board ដែលឆ្លងកាត់ដោយខ្សែ connector ពីមួយទៅ មួយ បានដាក់គន្លឹះជានៅលើ សៀគ្វី board ឬឆ្លងកាត់តាមខ្សែកាប cable។
2. ការជួសជុល Motherboard កុំព្យូទ័រ Laptop : មិនមានថាមពល power ចូលក្នុង ថាមពល Power មានតែមិនអាច boot ចូលបាន កុំព្យូទ័រតែងតែបិទ Shutdown ចំណែកឯថាមពលចូលបិទបើក ថ្ម Battery មានបញ្ហានៅពេលសាក កំដៅឡើង ក្តៅខ្លាំង គ្មានសំលេង Sound និងគ្មានសញ្ញាវីដេអូ video តែងតែបិទ shut down នៅពេល ដែលធ្វើចលនាប៉ះវា នៅលើ AC adapter បិទកាលណាដោតចូល។
មូលហេតុ: ខូចតង់ស្យុង voltage regulator chip ខូចកង់ដង់សាទ័រ capacitor និងខូចរ៉េស៊ីស្តង់ resistor ឬខូច BGA chip ខូចលើ diode និង thermal chip។
2.1 បញ្ហានៅពេលខូចលើ motherboard របស់កុំព្យូទ័រ Laptop
• គ្មានថាមពល power ចរន្តឆ្លងកាត់
• ថាមពល Power មានតែមិនអាច boot ចូលបាន
• កំដៅឡើងខ្លាំងខុសពីធម្មតា
• កុំព្យូទ័រតែងតែរលត់បិទ Shut down
• អេក្រង់ screen ចេញពណ៌ខៀវ ឬខ្មៅ
• ចរន្ត power off បិទ
• គ្មានសំលេង sound បញ្ចេញមកខាងក្រៅ
• គ្មានសញ្ញាវីដេអូ video ចូលក្នុងអេក្រង់
• ថ្មមិនអាចសាកចូលចរន្តបាន
• ឧបករណ៏ទាំងអស់មិនទទួលស្គាល់ មិនស្គាល់ថាសរឹង hard drive ថាស CD-ROM, keyboard និងកាត digital card ដែលភ្ជាប់ខាងក្រៅ។
• ខូច BIOS chip នៅលើសៀគ្វី board
• មិនអាចដំឡើង OS Windows និងកម្មវិធី software ផ្សេងៗទៀត
• មិនអាចចាប់បាន Wireless ហើយមិនស្គាល់ Ethernet (LAN)
• ខូច PCMCIA port ខូច USB ports និង printer port ភ្ជាប់ជាមួយ
• កុំព្យូទ័ររលត់បិទ Shut down នៅពេលលើកប៉ះវា
• លើ AC adapter បិទកាលណាដោតចូលក្នុង
សមាធាតុដែលប្រើជាអចិន្រ្តៃភ្ជាប់ទៅជាមួយប្រព័ន្ធ system board:
• ខ្សែភ្ជាប់ Hard drive (HDD) connector
• ខ្សែភ្ជាប់ CD/DVD drive connector
• Memory (RAM) slot
• ខ្សែភ្ជាប់ Battery connector
• ខ្សែភ្ជាប់ Keyboard connector
• រន្ធដោត Audio (headphone and microphone)
• កង់ Volume control
• USB port
• Eithernet (RJ45 aka network) port
• IEEE 1394 (Fire Wire) port
• Video chip និងសមសធាតុផ្សេងៗទៀត
ប្រព័ន្ធ System board, processor (CPU) និងអេក្រង់ LCD គឺមានតម្លៃ ថ្លៃជាងគេ ក្នុងចំណោមសមាធាតុ ទាំងអស់របស់កុំព្យូទ័រ laptop តែក្នុង ករណីខ្លះវាអាចខូចលើ សមាធាតុផ្សេងទៀតដែលមានតម្លៃថោក លោក អ្នកអាចដោះដូរបាន យើងអាចទិញ តាមទីផ្សារឬការដោះដូច ពីកុំព្យូទ័រដែលខូចប្រើការមិនកើត តែមានសមាធាតុមួយ ចំនួនអាច ដោះ រក្សាទុកសំរាប់ធ្វលើការដោះដូរ laptop អោយអតិថិជន។
Laptop Repairប្រព័ន្ធ system board ត្រូវបានដាក់ចូលទៅខាងក្នុងកុំព្យូទ័រ laptop ភ្ជាប់ សំណុំដែល មានខ្សែភ្ជាប់ពីសមាសធាតុ មួយទៅមួយទៀត។ ដើម្បីដោះឬប្តូរ Motherboard លោកអ្នកត្រូវដោះចេញទាំងអស់។
2.2 ការជួសជុលបញ្ហាកុំព្យូទ័រដែលតែងតែងជួបប្រទេះ
• គ្មានថាមពលចូល power ទាំងអស់: មានន័យថាខូច power chip ខូច លើសៀគ្វីបី open circuit សៀគ្វី short circuit ឬខ្សែភ្ជាប់ របូត ដាច់។
ការវិនិច្ឆ័យបញ្ហា: វាបង្ហាញកាលណាលោកអ្នកចុចលើប៊ូតុង power
• មិនមានថាមពល Power ប៉ុន្តែមិនអាច boot: ខូច Input/Output controller chip ឬខូច video chip។
ការវិនិច្ឆ័យបញ្ហា: មើលលើអំពូល LED បើកភ្លឺប៉ុន្តែកុំព្យូទ័រ នៅតែមិន អាច boot ចូលបាន។
• ចរន្តឆ្លាស់ AC adapter បិទកាលណាដោតចូលក្នុងកុំព្យូទ័រ: បណ្តា មកពី Short circuit និងសមាធាតុផ្សេងទៀតរបស់ adapter។
ការវិនិច្ឆ័យ បញ្ហា: ភ្លើងអំពូល LED លើ AC adapter បិទមិនភ្លឺ
• កុំព្យូទ័រចេះតែ Shut down កាលណាប៉ះវា ឬធ្វើចលនា: នោះគឺបណ្តាលមក ពីសៀគ្វីបើក Open circuit មិនអាចភ្ជាប់ ខ្សែកាប ដាច់។ ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ shut down កាលណាធ្វើ ចលនា លើ កុំព្យូទ័រ laptop ដោយប៉ះវា។
• ខូចរន្ធក្បាលដុយដោត power jack: មិនអាចភ្ជាប់បាន, របូតជើងផ្សារ សំណនៅបាតក្រោម ខូចរន្ធដោត jack។ ការវិនិច្ឆ័យ បញ្ហា: មិនអាច ដោតដុយសាកចរន្តចូលបាន, គ្មានថាមពលចូល ទាំងអស់ ចរន្តចូល ដើរឈប់។
• ប្រព័ន្ធ System ទាំងមូលជាប់គាំង: ខូច video chip, ខូច hard drive controller ឬខូច CPU controller។ ការវិនិច្ឆ័យ បញ្ហា: ប្រព័ន្ធ System ទាំងមូលគាំងកាល ណាចាប់ផ្តើមចូលក្នុង កម្មវិធី windows រត់ដំណើរ ការ បានរយ:ពេលពី 5 ទៅ 10 នាទី។
• មិនអាចសាកចរន្តចូលបាន: ខូច chip សាក ខូច diode ឬខូច ឧបករណ៍ អាំងឌុចទ័រ inductor ឬក៍ខូចរន្ធដោយ power jack ឬសៀគ្វី មិនដំណើរការ open circuit។ ការវិនិច្ឆ័យ បញ្ហា: ថ្ម battery កុំព្យូទ័រ មិនអាចទទួលចរន្តពី AC adapter មិនមានថាមពលចូលអ្វីទាំងអស់។
• បញ្ហាជាមួយក្រាហ្វីច Graphic: ខូច video chip នៅលើ board ឬខូច អេក្រង់ LCD។
ការវិនិច្ឆ័យបញ្ហា: ឃើញបង្ហាញបន្ទាត់បឈ្ឈរ ដេក Vertical/ horizontal ពណ៌រមូល ហើយបង្ហាញចេញលោតភ្លឹបភ្លេតៗ។
• កំដៅឡើងក្តៅខ្លាំង : ខូចកង្ហា fan មិនដំណើរការ
ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ Restart ហើយរលត់បិទ shut down។
• មិនទទួលស្គាល់ឧបករណ៍ផ្សេងៗ : បាត់បង់ការភ្ជាប់ ជើងផ្សាសំណ មិនជាប់ លើ board ខូច input/output controller ដែលមាន chip set មួយនៅលើវា។ ការវិនិច្ឆ័យបញ្ហា:  មិនស្គាស់ថាសរឹង hard drive មិនស្គាល់ USB port ហើយមិនទទួល Digital card ពេលដោតចូល មិនស្គាល់ CD ROM និងមិនទទួល PCMCIA និងកាត wireless card ជាដើម។
• មិនអាចចូលភ្ជាប់អ៊ីនធឺណែតបាន: ខូច Input/output controller ខូច Ethernet chip និងកាត wireless card។ ការវិនិច្ឆ័យបញ្ហា:  គ្មានសញ្ញាអ៊ីធឺណែត ប្រើប្រាស់បាន។
2.3 សញ្ញាបង្ហាញពីប្រព័ន្ធ System Board ខូច
កាលណាប្រព័ន្ធ system board ខូច លោកអ្នកអាចមានបទ ពិសោធន៍ រួមដូចខាង ក្រោម ទី១ កុំព្យូទ័រ laptop គឺខូចបរិបូណ៌ គឺមិនមានភ្លើង អំពូល LED ធ្វើសកម្មភាព នៅពេលដែលលោកអ្នកបានចុចលើប៊ូតុង power ឬដោតចូលក្នុង AC power adapter ដំណើរការធម្មតា តែមិន ចូលភ្លើងដល់ Motherboard ទី២ កុំព្យូទ័រ laptop ចាប់ផ្តើមបើក មិន មាន វីដេអូ video output ចេញក្រៅលើអេក្រង់LCD ឬការចេញ ទៅ ខាង ក្រៅអេក្រង់ខុសពីភាពដើម លក្ខណ:បែបនេះគឺបណ្តាមកពីខូច VGA chip ទី៣ កុំព្យូទ័រ laptop បើកហើយតែមិនមានវីដេអូចូល video លើអេក្រង់ ហើយអំពូល power LED ពន្លឺភ្លែតៗ ទី៤ កុំព្យូទ័រ laptop ដំណើរការធម្មតាដែល ភ្ជាប់ជាមួយ AC power adapter ប៉ុន្តែវាមិន សាក ចូលថ្ម battery បានល្អ។ ប្រសិនបើក្នុងករណីនេះ អាចខូចថ្ម battery ដែលមានសៀគ្វី ឬរន្ធដោត DC power។
3. ការណែនាំ Memory RAM
លោកអ្នកអាចជ្រើសរើស RAM memory ដែលលោកអ្នកត្រូវ បាន ដំឡើង លើកុំព្យូទ័រ Laptop អោយបានល្អប្រសើរ លោកអ្នក ត្រូវសិក្សា មើលគុណភាពប្រភេទ RAM ដើម្បីប្តូរឬ memory ដោយខ្លួនឯងអោយ មានទំហំធំ។
Laptop Repairយើងអាចដំឡើង Upgrade នៅពេលដែលលោកអ្នក បិទកុំព្យូទ័រជា មុនសិន ពីព្រោះ កាលណាបើកំពង់ដំណើរ លោកអ្នកដោះ RAM ធ្វើអោយ វាខូចឆេះ ពីព្រោះវាកំពង់ តែ ផ្ទុកព័ត៌មាននៅលើ RAM។ មានប្រភេទ RAM ដែលប្រើជាមួយកុំព្យូទ័រ laptop ត្រូវ បានហៅថា SO-DIMM (Small Outline Dual In-line Memory Module)។
មានបីប្រភេទ RAM ដែលគេតែងតែប្រើក្នុងកុំព្យូទ័រ Laptop:
– ប្រភេទ SDRAM SO-DIMM មាន 144pin
PC100 ដែលរត់ដំណើរការប្រេកង់ 100MHz
PC133 ដែលរត់ដំណើរការប្រេកង់ 133MHz
ប្រភេទ PC133 module អាចប្រើបានជាមួយ PC100 module បានដែរប្រសិនបើ កុំព្យូទ័រ laptop តម្រូវការ PC100 លោកអ្នកអាចប្រើ PC133 ក៍បានដែរវាអាចរត់ ដំណើរការបានដូចប្រភេទ PC100។
– ប្រភេទ DDR SO-DIMM មាន 200 pin
PC2100 (DDR266) ដែលរត់ដំណើរការប្រេកង់ 266MHz
PC2700 (DDR333) ដែលរត់ដំណើរការប្រេកង់ 333MHz.
PC2700 អាចប្រើជំនួសអោយ PC2100 memory បានដែរ ប្រសិនបើកុំព្យូទ័រ Laptop របស់លោកអ្នកតម្រូវការ PC2100 module លោកអ្នកអាចប្រើ PC2700 បានដោយសុវត្ថិភាពជាមួយ PC2100 ដែលមានល្បឿនលឿន។
ប្រភេទ DDR memroy មិនអាចប្រើបានជាមួយ SDRAM បានឡើយ។
– ប្រភេទ DDR2 SO-DIMM មាន 200 pin
PC2-3200 (DDR2-400) រត់ដំណើរការប្រេកង់ 200MHz
PC2-4200 (DDR2-533) រត់ដំណើរការប្រេកង់ 266MHz
PC2-5300 (DDR2-667) រត់ដំណើរការប្រេកង់ 333MHz
PC2-6400 (DDR2-800) រត់ដំណើរការប្រេកង់ 400MHz
ប្រភេទ DDR2 memory មានល្បឿនលឿនបំផុតធៀបជាមួយពីរប្រភេទខាងលើ។ ឧទាហរណ៍ ប្រសិនបើកុំព្យូទ័រ laptop របស់លោកអ្នកតម្រូវការប្រភេទ PC2-4200 លោកអ្នកអាចប្រើដោយសុវត្ថិភាពជាមួយ PC2-5300 ដែលវារត់ ដំណើរ ការបាន លឿនជាង PC2-4200។ ប្រភេទ DDR2 memory មិនអាចប្រើជំនួសជាមួយ DDR បានឡើយ នៅលើ DDR2 ត្រូវបានដាក់ ទីតាំងខុសគ្នាពី DDR។ កន្លែងដែលត្រូវដាក់ RAM នៅក្នុង កុំព្យូទ័រ laptop មាន slot ពីរសំរាប់ដាំ RAM ការបង្កើតទីតាំងដោយពឹងផ្អែក លើម៉ាកនិងម៉ូដែលរបស់កុំព្យូទ័រ laptop។
– នៅលើ slot ទាំងពីរលោកអ្នកអាចបើសន្ទះទ្វានៅខាងក្រោមនឹងមើលឃើញ
– និង slot ស្ថិតនៅខាងក្រោម និងផ្សេងមួយទៀតស្ថិតនៅជិត keyboard
– លើ slot ទាំងពីរស្ថិតនៅក្រោម keyboard។
– កាលណាលោកអ្នកទើបទិញកុំព្យូទ័រ Laptop ថ្មីនិងមើលឃើញ memory slot មួយនៅទំនេរសំរាប់ upgrade អោយ RAM ឡើងធំ។
3.1 ធ្វើយ៉ាងណាដើម្បីដោះ RAM ចេញពី Slot
ជំហានទី១: លោកអ្នកចុចលើគន្លឹះទ្វាទាំងពីរអោយចេញពីគក្រៅ ដោយ ប្រើដៃ
Laptop Repairជំហានទី២: RAM និងលើកឡើង មុំ 20-30 ដឺក្រេ

Laptop Repairជំហានទី៣: លើកដោយប្រយ័ត្ន ពីក្នុង slot
លោកអ្នកត្រូវដឹងពេលមុនទិញ RAM Memory
– លោកអ្នករកមើល SO-DIMM memory ដែលប្រើក្នុងកុំព្យូទ័រ laptop
– ប្រភេទ RAM ដែលប្រើជាមួយកុំព្យូទ័រ laptop របស់លោកអ្នកវាជា SDRAM, DDR ឬក៏ DDR2។
– មើលតើមាន RAM slot ប៉ុន្មានដែលនៅសល់

Laptop Repairថាសរឹង hard drive គឺជាកន្លែងផ្ទុកព័ត៌មានដ៏ធំបំផុតរបស់កុំព្យូទ័រ laptop ដែលមាន ទាំង file ឯកសារ file ផ្ទាល់ខ្លួនត្រូវបានផ្ទុកក្នុងថាស hard drive។ រកមើលភាព ខុសគ្នារវាងថាសរឹង SATA និង IDE hard drive។ លោកអ្នកអាច upgrade ដោយ ខ្លួនឯងបាន។ ថាសរឹង laptop ប្រើទំហំ 2.5″ ដែលប្រភេទចាស់ប្រើថាស IDE hard drives ប្រភេទ ទំនើបថ្មីនេះប្រើថាស SATA hard drive ប្រភេទថាសរឹង SATA និង ថាសរឹង IDE drive មិនអាចប្រើរួមជាមួយគ្នាបានឡើយ ព្រោះវា មាន ខ្សែ connector ខុសគ្នាមិនអាចបញ្ចូលគ្នាបាន។
Laptop Repairប្រសិនបើកុំព្យូទ័ររបស់លោកអ្នក ប្រើជាមួយ IDE hard drive វាមិន អាច ប្រើជំនួស ដោយថាស SATA drive។ ដូចលោក អ្នកាបាន ឃើញ ក្នុងរូបភាពខាងលើ SATA ដែលមាន connector ពីសំប៉ែត ហើយថាស IDE drive មានជើង pin ពីរជួរ ថាស SATA hard drive អាចបញ្ជួន ទិន្នន័យបានលឿនជាងថាស IDE driver ដែលថាស SATA បាន 150MB/វិនាទី ហើយថាសរឹង IDE បាន 100/133MB/វិនាទី។ ថាស រឹង hard drive កុំព្យូទ័រមានភាពខុសគ្នាគឺ 4200ជុំក្នុង១នាទី, 5400ជុំ ក្នុង១នាទី, 7200 ជុំក្នុង១នាទី។ ចំនួន ជុំក្នុង១នាទីគឺជាការបង្វិលថាស យ៉ាងលឿនដើម្បីអនុញ្ញាត អោយ ទិន្នន័យបានយ៉ាងលឿនបំផុត។ ខ្សែ ភ្ជាប់ SATA connector នៅលើកុំព្យូទ័រ ថាសរឹង hard drive របស់ laptop គឺប្រហាក់ប្រហែលខ្សែភ្ជាប់ SATA connector លើ ថាស កុំព្យូទ័រ hard drive របស់ desktop លោកអ្នកអាចភ្ជាប់ ថាស SATA កុំព្យូទ័រ laptop hard drive ទៅកុំព្យូទ័រ desktop បានដោយប្រើខ្សែ កាប SATA។
ជួសជុលបញ្ហាថាស: មិនទទួល ស្គាល់ថាសរឹង hard drive ឬ CD-ROM និង PCMCIA Wireless បាត USB ports ឬ WAN/LAN Port និង Keyboard ហើយ ខូចថ្ម battery។
មូលហេតុ: រលុងជើងសំណផ្សារ ខូច BGA chip គ្មានការភ្ជាប់ចូល
4.1 កន្លែងថាសរឹង Hard Drive ស្ថិតនៅក្នុងកុំព្យូទ័រ Laptop
ស្ទើរតែគ្រប់កុំព្យូទ័រ laptop ទាំងអស់ថាសរឹង hard drive គឺស្ថិត នៅ ខាងក្រោម
Laptop Repairកុំព្យូទ័រខ្លះថាសរឹង hard drive នៅខាងក្នុងធុង case ប្រសិនបើ លោក អ្នកដោះចេញ កុំព្យូទ័រ នឹងអាចប្តូរថាសរឹង hard drive បាន។
Laptop Repairប្រសិនបើលោកអ្នកចង់ បានថាសរឹងលឿន យើងអាចប្តូរថាស ចំនួន ជុំយឺតហើយដាក់ មួយណាដែលមានចំនួនជុំលឿនវិញ ថាសរឹង ដែល មានចំនួនជុំវិលលឿន លោកអ្នក អាចធ្វើការបានលឿន ប្រសិន លោក អ្នកដំឡើងថាសរឹងថ្មីធំលោកអ្នកត្រូវមើលការ នែនាំលក្ខណ: ពិសេស របស់កុំព្យូទ័រ Laptop ហើយកំណត់អោយច្បាស់ថាសរឹង អាច ដំឡើង បាន ឬអត់។
5. Processor ឬហៅថា CPU
ឧបករណ៍ processor គឺជាខួរក្បាលរបស់កុំព្យទ័រ laptop របស់ លោក អ្នក។ កាល ណា CPU ដើរលឿនមានន័យថាទិន្នន័យដំណើរការ បាន លឿន។
Laptop Repairឧបករណ៍ CPU គឺជាបណ្តុំមជ្ឈមណ្ឌលដំណើរការ Central rocessing Unit ដែលខួរក្បាលរបស់កុំព្យូទ័រ laptop។ សមាសធាតុ processor គឺជា សមាធាតុចំប្បង នៅក្នុងកុំព្យូទ័រ laptop។
Laptop Repairសំណួរនិងចម្លើយ
សំណួរ: តើលោកអ្នកអាច upgrade CPU ក្នុង laptop របស់លោកអ្នក បានឬទេ?
ចម្លើយ: លោកអ្នកអាចរក CPU ថ្មីដែលប្រើ socket លោកអ្នកអាច Upgrade បាន ប៉ុន្តែរកមើល អោយច្បាស់តើប្រភេទ CPU ត្រូវជាមួយ កុំព្យូទ័រ Laptop របស់លោក អ្នក ប្រសិនបើខុសគ្នាលោក អ្នកមិនអាច ដំឡើងបានឡើយ។
6. ឧបករណ៍ Keyboard
Keyboard គឺជាឧបករណ៍បន្ទះដែលដាក់បញ្ចូល បានភ្ជាប់ជាមួយ motherboard ហើយវាអាចដោះចេញ និងប្តូរបាន។
Laptop Repairជំហាននៃការដោះ Keyboard កុំព្យូទ័រ laptop ជាច្រើន លោកអ្នក អាច ដោះ keyboard ចេញក្រៅបាន លោកអ្នក អាចមើលជំហាន ការដោះ ខាងក្រោម ដែលមានពន្យល់ដោយរូបភាព ពន្យល់ជា ជំហានៗ ងាយ ស្រួលយល់។
ជំហានទី១ ការដោះបន្ទះ keyboard
Laptop Repairជំហានទី៣: ដកចេញខ្សែកាប Keyboard ពី motherboard រួចហើយដោះ Keyboard
Laptop Repair6.1 ពេលដែល Keyboard មានបញ្ហា
បញ្ហា ដែល keyboard ជួបបញ្ហា កាលណាលោកអ្នកចុចលើ key អក្សរ U, I, O, J, K, L, M លើ keyboard មានលេខ 4, 5, 6, 1, 2, 3, 0 វា បណ្តា មកពីលោកអ្នក ចុចលើ “Number Lock” លោកអ្នកអាចបិទ មុខងារ របស់វាលើ keyboard។ កាល ណាលោកចុចលើ key ដែល ចេញពីរអក្សរ ឧទារណ៍លោកអ្នក ចុចលើ W តែចេញ ជា WE លោក អ្នកចុចលើ T ចេញជា TY ។ល។ បញ្ហានេះវាទាក់ទងជាមួយនឹង keyboard លោកអ្នកអាចដោះដូរចេញ។ ប្រសិនបើលោក អ្នកនៅតែ មានបញ្ហាក្រោយ ពីបានដោះដូរ Keyboard រួចហើយ នោះគឺបណ្តា មកពី Keyboard controller នៅលើ បន្ទះ Motherboard មានន័យថា Motherboard ទាំងមូលខូចការបញ្ជួន។
7. ថាស CD/DVD
ថាស CD/DVD គឺគ្រាន់តែអោយលោកអ្នកអាន read/write ទិន្នន័យ data ពី CD ឬ DVD ។ វាមានភាពខុសគ្នារវាង drive ជាមួយខ្សែ SATA connector និង IDE ថាស CD/DVD-RW
Laptop Repairមានប្រភេទកុំព្យូទ័រ laptop ទំនើបដែលមានឧបករណ៍ប្រើជាមួយ CD/DVD-RW drive ដែលគេហៅថាថាស optical drive ដែល អនុញ្ញាតអោយអាន និងសរសេរ ទិន្នន័យពីថាស CD/DVD។ គ្រប់ប្រភេទ laptop តែងតែប្រើ CD/DVD ដាក់នៅខាង កៀន។ រូបភាពខាងលើលោកអ្នក អាចមើលមើលឃើញភាពខុសគ្នារវាង CD/DVD ដែលមានរាងសំប៉ែត និងរាងតាមកុំព្យូទ័រ Laptop។ លើរូបភាពខាងក្រោមលោកអ្នក អាចមើលឃើញខ្សែភ្ជាប់ប្រភេទពីរ ខុសៗគ្នាភ្ជាប់ពី CD/DVD ទៅខ្សែ SATA connector ហើយមាន ប្រភេទចាស់គឺ slim ATAPI connector។ ថាស Optical
ភ្ជាប់ ជា មួយខ្សែ SATA connector វាមិនអាចដូរជាមួយខ្សែ slim ATAPI ខ្សែ SATA connector សំរាប់ភ្ជាប់ជាមួយ optical drive លោកអ្នកអាចប្រើ CD/DVD ជាមួយ SATA connector។
Laptop Repairដូចដែលលោកអ្នកមើល ឃើញខ្សែ connector ពីរគឺមាន ភាព ខុសគ្នាបន្តិចបន្តួច។ លោកអ្នកអាចភ្ជាប់ ថាស 2.5″ laptop SATA hard ទៅជាមួយកុំព្យូទ័រ desktop ដែលប្រើកាបដូចគ្នា លោក អ្នកអាចប្រើភ្ជាប់ 3.5″ desktop hard បាន។ កាលណា លោក អ្នក ដោះដូរ CD/DVD លើកុំព្យូទ័រថ្មីលោកអ្នក កំណត់អោយ បានច្បាស់ ថាតើ ខ្សែត្រូវយ៉ាងណា កាលណាលោកអ្នកដំឡើងថាស optical តែដាក់ខុសខ្សែ ពេលនោះ BIOS និងចេញ IDE #1 ERROR នៅពេល ដែលបើកកុំព្យូទ័រដំបូង។
Laptop Repair7.1 ធ្វើយ៉ាងណាដើម្បី ដោះថាស CD/DVD ចេញក្រៅបាន
មាន ប្រភេទកុំព្យូ័រ laptop ជាច្រើនដែលអាចដោះចេញថាស CD/DVD ចេញក្រៅ បានដោយសុវត្ថិភាព គឺមានវីសមួយ ឬពីរដែលមូល ភ្ជាប់នៅ ខាងក្រោមកុំព្យូទ័រ
Laptop Repairlaptop ។ ដោះចេញវីសរួចហើយ រុញថាស optical ចេញពីកុំព្យូទ័រ laptop។ តែមានម៉ូដែលខ្លះ ថាស optical ដាក់ដោយមិន បាច់មូល វីសនៅខាងក្រោម keyboard។ ក្នុងករណីនេះលោកអ្នកអាចដោះ keyboard ជាមុន បន្ទាប់មកដោះ វីសរួចហើយ រុញថាសចេញពីកុំព្យូទ័រ laptop។
8. កង្ហារនិងដែកត្រជាក់
កង្ហារនិងដែកត្រជាក់ គឺជាផ្នែកមួយនៃ បណ្តុំមួយនៃដែកត្រជាក់ នៅក្នុងកុំព្យូទ័រ laptop កង្ហារអាចជួយអោយ CPU ត្រជាក់ បក់កំដៅ ចេញពីក្នុងកុំព្យូទ័រ ប្រសិនបើ គ្មានកង្ហារឬ កង្ហាររបស់លោកអ្នកខូច ពេលនោះកុំព្យូទ័រ របស់លោកអ្នកមិនអាច ដំឡើងបានយូរ គ្រាន់តែ បើកមួយភ្លេត នឹងបិទរលត់ទៅវិញបាត់ តែបើសិនជានៅតែ ព្យាយាម ច្រើនដង នោះអាចខូច CPU ដែលកំដៅឡើងក្តៅ ដោយសារតែគ្មាន កង្ហារបក់ កំដៅចេញក្រៅ។
Laptop Repairកង្ហារ CPU ភ្ជាប់ភ្លើងជាមួយ Motherboard ឆ្លងកាត់តាមកាប ធ្វើអោយ កង្ហារវិល។ កំដៅឡើងក្តៅខ្លាំង: ខូច thermal chips និងខូច power regulator chip មូលហេតុ: តែងតែបិទរលត់ shutdown និង restart ហើយប្រព័ន្ធជាប់គាំង system
8.1 តើដែកត្រជាក់ស្ថិតនៅត្រង់ណានៃ Laptop
Laptop Repairប្រសិនបើលោកអ្នកមិនអាចរកឃើញ នៅខាងក្រោមនោះ វាស្ថិតនៅ ជ្រុងម្ខាងនៃ case ដូចបញ្ហានៅក្នុងកុំព្យូទ័រ Dell laptop។

Laptop Repair8.2 បញ្ហាកើ់តមានឡើងលើកង្ហានិងដែកត្រជាក់
ប្រសិនបើកុំព្យូទ័រ របស់លោកអ្នកមានអារម្មណ៍ថាក្តៅខ្លាំង ហើយ តែង តែបិទ shut down ដោយមិនបានប្រាប់អ្វីសោះ លោកអ្នកពិនិត្យ មើល លើកង្ហា ហើយស្តាប់កង្ហារ តើដំណើរការយ៉ាងណា ជួនកាលលោកអ្នក អាចឃើញមើលឃើញនៅជាប់គាំង ដោយសារ មានដីធូលីនៅក្នុង ឬ បាក់ស្លាប់មួយ ធ្វើអោយខូច លោកអ្នកអាចដោះដូរ ចេញក្រៅ។
9. កាតវីដេអូ Video
កុំព្យូទ័រ Laptop ទំនើបមានកាត video card នៅជាប់លើប្រព័ន្ធសៀគ្វី system board។ ប្រសិនបើកាត video card ខូចមិន អាចដោះ ដូរ ចេញ បានពីលើសៀគ្វី motherboard ឡើយដោយ សារវាបាន អ៊ុត ជាប់។ តែមានកុំព្យូទ័រខ្លះមានកាត video card នៅដាច់ពីគ្នាពីលើ motherboard ងាយស្រួលដោះដូរ ឬ Upgrade បាន។
Laptop Repairកាតក្រាហ្វីច graphics card ឬហៅថាកាត video card ឬ VGA board គឺជា របស់កុំព្យូទ័រ laptop សំរាប់បង្កើតរូបភាពលើ laptop បង្ហាញ រូបភាព មកខាងក្រៅ។ ប្រសិនបើខូចកាត ក្រាហ្វីច លោកអ្នកអាចដោះ ដូរ motherboard ទាំងមូល។
Laptop Repair9.1 បញ្ហាទាក់ទងការខូចកាតក្រាហ្វីច
លោកអ្នកអាចប្រើវិធីដូចខាងក្រោម សំរាប់ដោះស្រាយបញ្ហាដែល ទាក់ទង ជាមួយកាត ក្រាហ្វីច graphics card។ ប្រសិនបើមិនបង្ហាញ ដំណើរការ រូបភាពមិនមាននៅលើ អេក្រង់ នោះមានន័យថា VGA board ខូច រូបភាពវីដេអូមិនអាចនាំចេញក្រៅបាន។ បញ្ហា តែង ជួប កាត Video Card ខូច ខាងក្រោមនេះ លោកអ្នកអាច មើល ឃើញ រូបភាព បញ្ហាខូច video card ផ្សេងៗគ្នា បញ្ហាទី១ កាលណាលោក អ្នកចាប់ផ្តើមបើកកុំព្យូទ័រ laptop លោកអ្នកតែងតែឃើញ Logo ចេញបង្ហាញ តែបើសិនជាមិនចេញបង្ហាញទៅក្រៅអេក្រង់ LCD លោកអ្នក អាចសង្កេត លើលក្ខណ:ពិសេសផ្សេងៗ ដូចជាបង្ហាញ បន្ទាត់បញ្ឈរ រត់ឆ្លងកាត់ logo ដែលមានពណ៌ត្នោត ឬពណ៌ផ្សេង ទៀត។ ការជួសជុលក្រាហ្វិច កុំព្យូទ័រ Laptop: អេក្រង់ LCD ចេញភ្លឹប ភ្លេតៗ ហើយអេក្រង់ LCD មានឆ្នូត ខូច Screen ហើយនឹងឆ្នូតបញ្ឈរ ទទឹង Vertical/Horizontal។  មូលហេតុ: ខូចលើសៀគ្វី Inverter ខូចអំពូល Back Light ឬក្រាហ្វិច Chip។
Laptop Repairបញ្ហាទី២ ប្រហែលនឹងបញ្ហាខាងលើដែរ កាលណាកុំព្យូទ័រ laptop បង្ហាញ ចូល boot ដំបូង លើអេក្រង់មិនអាចអានបានទាំងអស់ ឬមាន លក្ខណ:ពិសេស ចេញព្រាវៗ លើរូបភាពទាំងអស់។
Laptop Repairបញ្ហាចុងក្រោយ កុំព្យូទ័រ laptop ចាប់ផ្តើមចូលក្នុង Windows ប៉ុន្តែមិនបង្ហាញ រូបភាពលើអេក្រង់។ ខូចលើ Liquid: បណ្តាលមក ពីទឹក សើម ស្រក់ទឹកចូល ដែលធ្វើ liquid ខូច មូលហេតុ: គ្មាន power អ្វីទាំងអស់មិនអាចបើកបិទកើត turn on/off។
10. សំលេង Audio Board ឬ Sound Board
មានប្រភេទកុំព្យូទ័រ laptop ជាច្រើនដែលមានកាតសំឡើង audio board ភ្ជាប់នៅ លើ motherboard សមាសធាតុ audio board input/output ទាំងអស់ដូចជា volume control រន្ធដោយមីក្រូ microphone jack និងរន្ធដោយក្បាលមីក្រូ headphone ត្រូវបាន ផ្សារភ្ជាប់នៅលើ motherboard តែម្តង។
Laptop Repairតែមានប្រភេទ laptop ជាច្រើនដែលភ្ជាប់ audio board ឬហៅ sound board នៅ លើ motherboard ទាំងអស់។ sound board មិនអាចដោះ ផ្តាច់ចេញពីលើ motherboard បានទេ។ សួរថាតើហេតុអ្វីបានជា audio board មិនអាចផ្តាច់ចេញពី motherboard បាន? ពីព្រោះវាប្រើ audio chip ត្រូវបានផ្សារភ្ជាប់នៅលើ motherboard តែម្តង លោកមិន អាចដោះចេញមកខាងក្រៅ ឬមិនអាចផ្សារដាក់ថ្មី។
Laptop Repairប្រសិនបើខូច audio board លោកអ្នកដោះដូច motherboard ទាំងមូល
10.1 តើលោកអ្នកសំគាល់បែបណាដើម្បីដឹងថា Audio Board ខូច
ដោយសារ: មិនមានសំលេងចេញទៅធុងបាស speaker ឬក្បាលមេក្រូ headphone។

• កំណត់កំរិត volume level មិនដាក់ minimum
• កំណត់ volume ត្រូវបានបិទសំលេង។
• លើ volume គ្មានសំលេង លោកអ្នកព្យាយាមដំឡើង audio driver តែមិនឡើងសំលេងបាន។
• ប្រសិនបើដំឡើងឡើងវិញ audio driver នៅតែមិនលឺសំលេង លោកអ្នក ព្យាយាមដំឡើង Windows ឡើងវិញ។
• ប្រសិនបើនៅតែ មិនលឺសំលេង នោះមានន័យថា កាត Audio Sound ខូច
11. កាត Wireless Network
កាតនៅខាងក្នុង wireless card ជួយអោយលោក អ្នកភ្ជាប់ទៅ អ៊ីធឺណែត បាន ដោយមិនចាំបាច់ប្រើខ្សែ។ លោកអ្នកសិក្សាពីប្រភេទ ខុសគ្នារវាងកាតខាងក្នុង wireless card និងកាតនៅលើ motherboard។
Laptop Repairប្រភេទកាតដាច់ wireless network card ដែលគេនិយមហៅថាកាត WLAN card ឬកាត Wi-Fi card គឺមានទំហំខុសៗគ្នា។ ក្នុងរូបភាព ខាងក្រោមលោកអ្នកឃើញពីរ ប្រភេទកាត wireless card ខាងក្នុង។ ពីរប្រភេទនេះគឺ Mini PCI ដែលមាន connector ប្រើភ្ជាប់ជាមួយ កុំព្យូទ័រ laptop និងប្រភេទកាត Mini PCI-E (Mini PCI Express) មាន connector ភ្ជាប់ជាមួយកុំព្យូទ័រ laptop ថ្មីទំនើប។

ប្រភេទ Mini PCI-E connector មិនអាចប្រើភ្ជាប់ជាមួយ Mini PCI connector បានឡើយ។ ក្នុងរូបភាពខាងក្រោមលោកអ្នក ឃើញកាត ខាងក្នុង Mini PCI wireless card ដែលបានភ្ជាប់ទៅក្នុងកុំព្យូទ័រ laptop។ ដូចដែលបានមើលឃើញ មានអង់តែនពី មានកាប ភ្ជាប់ទៅលើកាត និងអង់តែនចម្បងមួយមានខ្សែកាបភ្ជាប់
Laptop Repairដើម្បីដោះ wireless card លោកអ្នកនឹងផ្តាច់ចេញ ខ្សែកាប អង់តែន ជាមុនសិន បន្ទាប់ មកប្រើដៃដោះចេញក្រៅ
– ដោះចេញពីគន្លឹះទាំងពីរ ដោយប្រើដៃចាប់ទាញក្នុងមុំ 20-30 ដឺក្រេ។
– ទាញកាតដោយប្រុងប្រយ័ត្ន ចេញពី slot
ក្នុងរូបភាពខាងក្រោមលោកអ្នកបានឃើញកាត Mini PCI-E wireless ដ៏ថ្មីដែលបាន ដកចេញពីលើ slot នៅលើ motherboard។ នៅលើ កាត មានអង់តែនបីជាខ្សែកាប មានកាត Mini PCI-E ជាច្រើនដែល ប្រើតែពីរខ្សែកាបអង់តែន កាតភ្ជាប់ទៅលើ motherboard។
Laptop Repair11.1 ធ្វើយ៉ាងណាដើម្បីដោះ card ចេញក្រៅបាន:
– ដកចេញខ្សែអង់តែនពីកាត card សូមកុំភ្លេចថាខ្សែកាប ត្រូវបាន ផ្សារភ្ជាប់
– ដោះវីសពីរចេញពីរលើកាត card រួចចាប់ទាញចេញពី Slot មកខាង ក្រៅមានកុំព្យូទ័រ Laptop មួយចំនួន បានដាក់លាក់ wireless card នៅខាងក្រោម keyboard ឬនៅក្រោមគំរបកុំព្យូទ័រ laptop។