មេរៀនទី៣: អេក្រង់ LCD កុំព្យូទ័រ Laptop

អេក្រង់ LCD គឺមានតម្លៃថ្លៃជាង ផ្នែកផ្សេងៗក្នុងកុំព្យូទ័រ laptop។ អេក្រង់ LCD មិន អាចជួសជុលបាន លើប៉ាណែលរបស់វា។
Laptop Repairអេក្រង់កុំព្យូទ័រ laptop ដែលគេតែងហៅថាអេក្រង់ LCD សំរាប់បង្ហាញ រូបភាពចេញ មកខាងក្រៅ ដែលមានកាត Video Card។ អេក្រង់ LCD ទទួលសញ្ញាទិន្នន័យ data ពីកាត video card ឆ្លងកាត់តាមកាបទៅ អោយទៅអេក្រង់ LCD។អេក្រង់ Laptop មានទំហំ ផ្សេងៗគ្នា និងមាន resolution ខុសគ្នា។ ដើម្បីអោយដឹង ថាទំហំអេក្រង់ LCD ប៉ុន្មានអ៊ីង លោកអ្នកត្រូវវាស់លើអេប៉ូតេណូសលើអេក្រង់។ ប្រភេទ កុំព្យូទ័រ Laptop សេរីចាស់អេក្រង់ LCD មានរាងជាការេ តែប្រភេទថ្មីនេះ គេ ហៅថា widescreen LCD មានរាងជាចតុកោណកែង។
Laptop Repairអេក្រង់ LCD អាចដោះចេញក្រៅពីប្រអប់ បានមើលរូបភាពខាងក្រោម
Laptop Repair3.1 ប្រភេទអេក្រង់ LCD នៅពេលខូច
លើរូបភាពខាងក្រោមនេះ លោកអ្នកនឹងមើលឃើញ ប្រភេទអេក្រង់ LCD ដែលខូច លោកអ្នកអាចមើលឃើញរូបភាព មួយផ្នែកនៅលើ អេក្រង់ LCD ផ្នែកផ្សេងទៀត
Laptop Repairមើលមិនឃើញរូប ឧទាហរណ៏ មើលឃើញតែផ្នែកលើដែលកំពង់ ដំណើរការ។មានមួយផ្នែកទៀត មានជាបន្ទាត់បញ្ឈរ ត្រង់ពណ៌ខ្មៅ ដូចបង្ហាញខាងក្រោមនេះ
Laptop Repairមានស្នាមឆ្នូតលើ អេក្រង់ LCD
Laptop Repair3.2 តើលោកអ្នកទិញអេក្រង់បែបណាដើម្បីដោះដូរ
ដោយសារអេក្រង់ LCD មានតម្លៃថ្លៃក្នុងចំណោម ផ្នែកទាំងអស់ របស់ កុំព្យូទ័រ laptop ប្រសិនបើអេក្រង់របស់ លោកអ្នកត្រូវបានខូច លោក អ្នក អាចសំរេចចិត្តប្តូរវាដោយ ខ្លួនឯងបាន លោកអ្នកត្រូវ តែ កំណត់ អោយបានច្បាស់ថាតើ ត្រូវទិញអេក្រង់បែបណា ត្រូវជាមួយ នឹងអេក្រង់ Laptop របស់លោកអ្នកឬអត់ ការទិញអេក្រង់ ថ្មីគឺគិតលើ:
ទំហំ ដែល មានកុំព្យូទ័រ Laptop ខ្លះមានទំហំ full ហើយមាន កុំព្យូទ័រខ្លះ ទៀត មាន ទំហំ widescreen អេក្រង់ LCD មានទំហំដូចគ្នាតែមាន resolution ខុសគ្នា មធ្យោយបាយល្អដើម្បីដោះដូរ គឺលោកអ្នកត្រូវ មើលហាងផលិត និងលេខ ឬម៉ូដែល អេក្រង់ LCD ទាំងពីរនេះលោក អ្នកកំណត់ទិញបានដើម្បីប្តូរ។