មេរៀនទី៤: សៀគ្វី Inverter Board

សៀគ្វី inverter board គឺជាថាមពល power supply សំរាប់បំភ្លឺអំពូល backlight នៅខាងក្រៅអេក្រង់ LCD។ កាលណាសៀគ្វី inverter ខូច អេក្រង់ LCD នឹងមាន ពណ៌ខ្មៅបំផុត មើលមិនឃើញរូបភាពអ្វីសោះ។ គ្រប់កុំព្យូទ័រ laptop ទាំងអស់ សៀគ្វី inverter board ត្រូវបានដាក់នៅ ខាងក្រៅប៉ាណែល panel អេក្រង់ LCD
Laptop Repairសៀគ្វី inverter board ដែលគេហៅថា LCD inverter ឬ FL inverter អេក្រង់ inverter ឬជាអំពូល backlight inverter លើរូបភាពខាង លើឃើញប្រភេទសៀគ្វី inverter board ខុសៗគ្នា។ សៀគ្វី inverter board ធ្វើការដូចជា power supply សំរាប់ដុតបំភ្លឺអំពូល Backlight ដែលស្ថិតនៅខាងក្រៅអេក្រង់ LCD។ សៀគ្វី inverter board សំរាប់ ប្តូរតង់ស្យុងចរន្ត DC (ពីរបីវ៉ុល) ដែលបានពីការផ្គត់ផ្គង់ របស់ motherboard ទៅជាចរន្តជាប់ AC (ជាងពីររយវ៉ុល) ត្រូវការសំរាប់ដុត អំពូល backlight បំភ្លឺលើអេក្រង់។ កាលណាសៀគ្វី inverter board ធ្វើការធម្មតា អំពូក backlight ទទួលថាមពល ហើយអេក្រង់ LCD ភ្លឺឡើង នោះរូបភាពបាន បង្ហាញលើអេក្រង់ស្រស់ថ្លា។

4.1 ធ្វើយ៉ាងណាដើម្បីភ្ជាប់ Inverter ទៅអេក្រង់ LCD

រូបភាពខាងក្រោម លោកអ្នកមើលឃើញសំណុំប្រភេទអេក្រង់ laptop ដែលរួមមាន អេក្រ់ង LCD កាប video និងសៀគ្វី inverter board។ ជ្រុងមួយរបស់សៀគ្វី inverter board ភ្ជាប់ជាមួយអំពូល backlight ហើយជ្រុងមួយទៀតភ្ជាប់ជាមួយ កាប់ Video (ឬហៅថា កាបអេក្រង់ LCD)។
Laptop Repair4.2   ធ្វើយ៉ាងណាដើម្បីដាក់ ប៉ាណែល Display បាន

កុំព្យូទ័រ laptop មួយចំនួនមានសៀគ្វី inverter board ដាក់នៅ ក្រោមអេក្រង់ LCD ដូចបង្ហាញក្នុងរូបភាពខាងក្រោម។ លោកអ្នក អាចបញ្ចូល inverter board កាល ណាដោះចេញពីអេក្រង់ ដែល មានស៊ុមសងខាង គឺជាប្លាស្ទិក នៅជុំវិញអេក្រង់ LCD
Laptop Repair4.3   រោគសញ្ញាពីពេលដែល Inverter ខូច តាមធម្មតានៅពេល inverter ខូចនឹងបង្ហាញដូចខាងក្រោម:

– កាលណាលោកអ្នកបិទកុំព្យូទ័រ laptop របស់លោកអ្នក អេក្រង់ភ្លឺ ឡើងក្នុងរយ: ពេលមួយភ្លេត រួចហើយបានក្លាយជាពណ៌ខ្មៅ លោកអ្នក នៅតែឃើញរូបភាពតែមាន ពណ៌ខ្មៅ កាលណាលោកអ្នក restart កុំព្យូទ័រ laptop ឡើងវិញអំពូលបំភ្លឺ នៅតែខ្មៅ ម្តងទៀត កុំព្យូទ័រ laptop ធ្វើដំណើរការបានល្អប្រសើរ បញ្ចេញទៅអេក្រង់ខាងក្រៅ​​​       ​
– កុំព្យូទ័រ laptop របស់លោកអ្នកបើកប៉ុន្តែអេក្រង់ នៅតែសេសសល់ ពណ៌ខ្មៅមិន អស់ លោកអ្នកនៅតែមើល ឃើញរូបភាពស្រអាប់មិន ច្បាស់ តែកុំព្យូទ័រដំណើរការធម្មតាបញ្ជួនរូបភាពទៅលើអេក្រង់ បានធម្មតា។
– អេក្រង់ laptop ដំណើរការធម្មតារាប់ម៉ោង ឬរាប់ថ្ងៃ ប៉ុន្តែជួន ពេល ខ្លះមានពណ៌ ខ្មៅខ្លាំង ដូចដែលប្រាប់ខាងលើ កាលណាលោកអ្នក restart កុំព្យូទ័រ laptop អេក្រង់ ដំណើរការបានល្អធម្មតា រោគសញ្ញា គឺបណ្តាលមកពីខូច Inverter ដែល ប្រហាក់ ប្រហែលខូចអំពូល backlight ហើយជួនពេលខ្លះ មិនដឹងជាមូលហេតុអ្វី រហូតដល់ លោក អ្នក ដោះ inverter board ឬអំពូល backlight។ តាមបទពិសោធន៍ ផ្ទាល់ខ្លួន ខូចសៀគ្វី inverter board ជាញឹកញាប់ជាងខូចអំពូល backlight ។