មេរៀនទី៥: Backlight ឬ CCFL Tube

មេរៀនទី៥: អំពូល Backlight CCFL Tube
អំពូល backlight គឺជាប្រភពចម្បងនៃពន្លឺក្នុងអេក្រង់ LCD អំពូល backlight ត្រូវ បានដាក់ខាងក្នុងអេក្រង់។ កាលណាអំពូល backlight ខូចលោកអ្នកអាចប្តូរទាំង អេក្រង់ LCD បាន អាចមានលទ្ធភាពដើម្បីប្តូរ អំពូលនៅខាងក្រៅអេក្រង់។
Laptop Repair
អំពូល backlight (ឬហៅថាអំពូល backlight bulb អេក្រង់ backlight ឬ CCFL tube) គឺជាប្រភពនៃការបញ្ចេញពន្លឺទៅអោយអេក្រង់ laptop LCD។ ប្រភេទ អេក្រង់ laptop LCD មានដំឡើងអំពូល backlight តែមួយគត់។ អំពូល backlight ត្រូវបានដាក់នៅខាងក្នុងអេក្រង់ laptop។​ ខ្សែកាបមួយគូរ ជាមួយខ្សែភ្ជាប់ connector ដែលបញ្ចេញ ពីសៀគ្វី inverter board។ អំពូល backlight ទទួល តង់ស្យុងចរន្ត ឆ្លាស់ AC ពីសៀគ្វី Inverter board ដែលទទួលបានពីចរន្តជាប់ DC ពីក្នុង motherboard រួចឆ្លងកាត់លើអេក្រង់តាមខ្សែ LCD ដូចបង្ហាញ រូបភាពខាង ក្រោម។
Laptop Repairរូបភាពបន្ទាប់លោកអ្នក បានឃើញប្រភេទអំពូល backlight ដែលបាន ដោះចេញពី អេក្រង់ LCD Laptop។ ដែលមានខ្សែកាបពីរ បានផ្សារ ភ្ជាប់ ទៅជ្រុងសងខាងរបស់ អំពូល backlight។
Laptop Repair5.1 រោគវិនិច្ឆ័យ អំពូល Backlight ខូច

– ពេលបើកកុំព្យូទ័រ laptop អំពូលភ្លឺក្នុងរយ:ពេលមួយដ៏ខ្លី និងរលត់ ពន្លឺវិញ។ រូបភាព នៅលើអេក្រង់ស្រអាប់មិនច្បាស់ ជួនពេលខ្លះ ការ បញ្ចេញ ទៅក្រៅអេក្រង់ដំណើរការល្អប្រសើរ។

– កាលណាលោកអ្នក បើកកុំព្យូទ័រ Laptop វាដំណើរការធម្មតា តែជួន ពេលខ្លះ ចាប់ផ្តើមលោតភ្លឹបភ្លេតៗ ពន្លឺបិទបើក។ ម្យ៉ាងវិញទៀត រូបភាព លើអេក្រង់ laptop បញ្ចេញទៅខាងក្រៅ video ធ្វើការធម្មតា។

– អេក្រង់ដំណើរការ ប៉ុន្តែរូបភាពពណ៌ក្រហម ចេញក្រៅទៅ video ធ្វើការធម្មតាទាំងនេះវិនិច្ឆ័យថា ខូចអំពូល backlight ដែលវាប្រហាក់ ប្រហែលនិងខូច inverter board ដែល ប្រសិនបើលោក អ្នកមិនអាច ជួសជុលបានបញ្ហានេះ ព្យាយាមដោះចេញ សៀគ្វី inverter board។