មេរៀនទី៦: កាបវីដេអូ Video

កាបវីដេអូ សំរាប់ភ្ជាប់ទៅ អេក្រង់ Laptop និងទៅ motherboard ខ្សែកាប video សំរាប់ជញ្ជួនសញ្ញាទិន្នន័យ data signal សំរាប់អេក្រង់ LCD និងថាមពលសំរាប់សៀ គ្វី inverter board។
LCDខ្សែកាប laptop LCD ដែលគេហៅថាកាប video ឬកាប display ឬកាបអេក្រង់ កាបនេះសំរាប់ ញ្ជួន សញ្ញា ទិន្នន័យ ពីលើ Motherboard និងកាតវីដេអូទៅអោយអេ ក្រង់ LCD មានកាបវីដេអូជាច្រើន ដែល ប្រើចរន្តជាប់ DC បញ្ជួនថាមពលទៅ Inverter។ រូបភាពលោកអ្នកមើលឃើញខាងក្រោម នេះគឺជាកាបវីដេអូ។ កាបនេះមានបី connector មួយសំរាប់ដោតភ្ជាប់ទៅក្នុង connector នៅខាងក្រោយនៃ អេក្រង់ LCD និងមួយ ទៀតសំរាប់ភ្ជាប់ ទៅ inverter board ហើយទីបីសំរាប់បញ្ចូល ទៅលើ connector លើ motherboard ឬកាត video។ ផ្នែកខាង លើនៃកាប រត់ដំណើរការទៅលើប៉ាណែល laptop រវាងអេក្រង់ LCD និងគំរប display។
Laptopខាងក្រោមកាបឃើញមាន​ Keyboard
Laptopដើម្បីដោះខ្សែកាប LCD បានលោកអ្នកមិនចាំបាច់ដោះ laptop ទាំងមូលទេ។
6.1 បញ្ហាដែលទាក់ទងជាមួយខ្សែកាប LCD
– ការបង្ហាញរូបភាពនៅលើអេក្រង់ ធម្មតានៅពេលដែលលោកអ្នករុញចុះក្រោម កាលណា លោកអ្នកធ្វើចលនា display រូបភាពនៅលើអេក្រង់លោតភ្លឹបភ្លែតៗ វាមិនបង្ហាញពណ៌ ភ្លាមៗនោះវាបានឈប់បង្ហាញ display នៅពេលដែលបើកឡើង វិញទទួលរូបភាពចូលធម្មតា។
– អេក្រង់ LCD បានបំភ្លឺឡើងតែមើលមិនឃើញរូបភាពអ្វីទាំងអស់ ឃើញតែអេក្រង់ ខ្មៅ ការភ្ជាប់ទៅខាងក្រៅ VGA រវាងអេក្រង់ និងកុំព្យូទ័រដំណើរការធម្មតា មិនមាន បញ្ហាជាមួយវីដេអូ video ចេញក្រៅអ្វីទាំងអស់។
– រូបភាពនៅលើអេក្រង់ LCD លែងច្បាស់ខុសពីភាពធម្មតា តែកុំព្យូទ័រដំណើរការ ធម្មតា។ មានករណីខ្លះកាប វីដេអូខូច មិនអាចបញ្ជួនចូលទៅ LCD រូបភាពបាន។