មេរៀនទី១១: បញ្ហា Laptop តែងតែខូច

មេរៀនទី១១: ជួសជុលបញ្ហានីមួយៗរបស់កុំព្យូទ័រ Laptop តែងខូច
11.1 ការជួសជុលលើដុយ power jack ឬហៅថា DC Jack

ប្រសិនបើលោកអ្នក កំពុងតែភ្ជាប់ power មានបញ្ហាខូចរន្ធមិនអាចសាកចរន្តចូល បានចរន្តថាមពល ដែលបានចូលក្នុងអាចធ្វើអោយគ្រោះថ្នាក់ដល់ថាសរឹង hard drive និងបន្ទះ motherboard។
ការវិភាគបញ្ហាលើ power jack:
• ពិនិត្យលើថ្ម battery ប្រសិនបើមិនដើរជាមួយ AC adapter
• គ្មានថាមពល power ចូល
• មិនអាចសាកចរន្តបាន
Laptop
កុំព្យូទ័រមិនអាចសាកចរន្តចូល លោកអ្្នកជួសជុលបញ្ហា power មូលហេតុមកពីកុំព្យូទ័រ laptop របស់លោកអ្នកមិនសាកបណ្តាលមកពីបញ្ហា:

  • បាត់ភ្ជាប់ connection រូបភាពទី១
  • បញ្ហាលើ Adapter រូបភាពទី២
  • បញ្ហាពីរន្ធ Jack រូបភាពទី៣
  • ថ្ម Battery មិនកាន់ចរន្ត រូបភាពទី៤
  • ខូច chip សាក រូបភាពទី៥

Laptop11.2   បញ្ហាកុំព្យូទ័រ Laptop មិនអាច boot ចូលកើត មូលហេតុដែលបណ្តាលមក កុំព្យូទ័រ laptop មិនអាច boot បណ្តាលមកពី:

  • ខូច video chip ដែលបណ្តាលអោយមិនអាច boot បាន
  • ខូច I/O controller chipset
  • ខូច memory មានសំលេងលឺបីដង ឬ ខូច CPU មានភ្លើងចូលតែមិនដើរ
  • មិនអាចបញ្ចូល BIOS update បាន
  • ខុស BIOS setup
  • chip មិនដំណើរ boot នៅលើប្រព័ន្ធ system board

Laptop11.3   ក្បាលដុយ Power Connector កុំព្យូទ័រ laptop ជាច្រើនដែលមានបញ្ហាជាមួយរន្ធដោយដុយ DC power jack ដែល ផ្សារភ្ជាប់នៅលើ motherboard មានបីឬបួនជើង pin គេសង្កេតឃើញ ជើងផ្សារ នៅ បាត ក្រោម រលុងមិនជាប់លើ board មូលហេតុបណ្តាពីការប្រើប្រាស់ដោតច្រើន ហេតុនេះហើយ បានជា លោកអ្នក ត្រូវការផ្សារបន្ថែមសំណលើវាអោយបានរឹងមាំជាមួយ បាត board វាធ្វើអោយរបូតចេញមិនអាច សាក ចរន្ត ចូលក្នុង ថ្មបាន កាល ណារបូតចេញបែបនេះចរន្តអគ្គិសនីធ្វើអោយក្តៅ អាចឆេះឆ្លងដល់ កុំព្យូទ័រខាងក្នុង Motherboard បាន ធម្មតាវាបង្ហាញសញ្ញា:

  • ថ្ម battery គឺមិនសាកចរន្តចូល នៅពេលដែលដោតចូល power adaptor
  • អេក្រង់ screen លោតភ្លឹបភ្លែត ពេលដោតដុយចូលរន្ធ power ត្រូវបាន ដោតចូល។
  • កាលណាដោតចូល DC ឡើងក្តៅបន្ទាប់ពីរបីនាទីនៃការប្រើប្រាស់មានខ្លិន​ ឆ្ងៀមឆេះ។

មូលហេតុទាំងអស់នេះគឺបណ្តាលមកពីការផ្សារភ្ជាប់ DC power jack និង motherboard សំណមិនជាប់ រឹងមាំល្អ។
Laptopមានម៉ូដែលកុំព្យូទ័រ laptop ជាច្រើនដែលមានបញ្ហាដូចនេះ ដូចជាកុំព្យូទ័រ Dell laptop ដែលប្រើជើងបី pin DC power jack ផ្សារមិនជាប់រឹងលើ board ហើយ ប្រភេទម៉ូដែល Sony Vaio និងម៉ូដែល Toshiba តែងតែជួប រន្ធដុយ DC jack ផ្សារ ភ្ជាប់ទៅលើ motherboard ហើយប្រភេទកុំព្យូទ័រ Apple laptop ក៏តែងតែជួប ប្រទេះ បញ្ហា DC power នេះដែរ។ដើម្បីធ្វើតែស power jack ខូច:

  1. ដោះថ្ម battery ចេញក្រៅ
  2. ដោតខ្សែ power
  3. ចាប់ផ្តើមបើកកុំព្យូទ័រ laptop

ប្រើសិនបើកុំព្យូទ័ររបស់លោកអ្នកបិទ shut down ភ្លាមៗបាត់ចរន្ត លោកអ្នកដោះ ជួសជុលផ្សារ ឬប្តូរ DC power jack ប្រសិនមិនធ្វើដូច្នោះ motherboard នឹងឆេះ ខូចនៅជុំវិញបរិវេណជើងដុយ Power ដើម្បីផ្សារឡើងវិញ ឬប្តូរ បានលុះត្រាតែ លោក អ្្នកដោះ motherboard ទាំងមូលចេញក្រៅ។
Laptopដោះប្តូរ ឬផ្សារឡើងវិញ DC power jack មិនមែនងាយស្រួលប៉ន្មាន យើងអាច ចំណាយពេលពីរម៉ោង អាស្រ័យតាមប្រភេម៉ូដែលនៃកុំព្យូទ័រ laptop។ លោកអ្នក ដោះសំណុំទាំងអស់នៅលើ motherboard ចេញក្រៅបន្ទាប់មកផ្សារដោះចេញ power jack ចេញពី board។
11.4   ការជួសជុល Power Cord របស់កុំព្យូទ័រ Laptop ខូច ដើម្បីជុសជុល power cord កុំព្យូទ័រ laptop របស់លោកអ្នកដែលខូចមិនអាច បញ្ចូលសាកភ្លើង ចូលក្នុងថ្ម battery ឬថាមពលប្រើប្រាស់ផ្គត់ផ្គង់ កុំព្យូទ័រទាំង មូល
Laptopលោកអ្នកប្រើទុសវីចុងផ្កាយ សំប៉ែត ដង្កាបនិងបង់ស្អិតពណ៌ខ្មៅ
Laptopចាប់ផ្តើមដោះគម្របប្រអប់
Laptopគាស់គម្របចេញក្រៅបាន
Laptopពិនិត្យមើលខាងក្នុងជួសជុល
Laptop11.5   ថាសរឹង Hard Disk ខូចថាសរឹង Hard disk មានបញ្ហាដូចខាងក្រោម:

  • ចាប់ផ្តើមបើកកុំព្យូទ័រ laptop ចូលដល់ Windows វាចេញពណ៌ខៀវលើ អេក្រង់មានបង្ហាញថា “UNMOUNTABLE_BOOT_VOLUME”, “hal.dll is missing or corrupt” ឬ “WINDOWS\SYSTEM32\CONFIG

\SYSTEM” គឺមកពី error file system ជួនពេលខ្លះអាច scan សំរាប់ HD error បានប្រហែល 50% បណ្តាលមកពីខូច sector។

  • កុំព្យូទ័រ laptop បានបង្ហាញលើអេក្រង់ពណ៌ខ្មៅដែលមានជាអក្សរ “SMART test failed. Backup your data immediately and replace the hard disk” មានន័យថា hard disk ដំណើការខ្លួនឯងមិនកើត។

Laptopដំណោះស្រាយបញ្ហា: មុនដំបូងដោះស្រាយជាមួយ file system ដែលខូច មានច្រើមធ្យោបាយដើម្បីដោះ ស្រាយជួសជុល missing file ដែលខូច។ ប្រសិនបើបញ្ហាកម្មវិធី software នោះ ថាសរឹង hard disk នឹងបន្តដំណើរការអាចប្រើប្រាស់បាន លោកអ្នកអាច Scan ដោយចុចលើ “C” drive ក្នុង “My Computer” ជ្រើសរើស “Properties” រួច ហើយ “Tools” ចុចលើប៊ូតុង “Check Now”។

ដែកកំដៅ ជាញឹកញាប់ដែកកំដៅតែងតែ ខូចនៅលើ motherboard របស់កុំព្យូទ័រ Laptop
Laptopខាងក្រោម​ដែកកំដៅ Laptop ដែលមានដីធូលីចូលខាងក្នុង
Laptopលោកអ្្នកអាចប្រើជក់ដើម្បីបោសធូលីចេញពីលើដែកកំដៅ
Laptop11.6 បញ្ហាដែកកំដោះមិនដំណើរការ
កុំព្យូទ័រ laptop របស់លោកអ្នកតែងតែបិទ shutdown ជាប្រចាំ វាដំណើរការយឺត ហើយពិបាកបំផុត នៅពេល បើករងចាំ 10នាទីនេះគឺបណ្តាលមកពីបញ្ហាជាមួយដែក កំដៅដែលមានដីធូលីជាច្រើននៅជុំវិញ។ ដើម្បីដោះស្រាយ បញ្ហានេះលោកអ្នកដោះវា ចេញក្រៅរួចហើយប្រើច្រាសដុតអោយជ្រះធូលីពីលើដែកកំដៅខាងក្នុង ក្នុងរូបភាព បង្ហាញ ខាងក្នុងយើងឃើញមានសំរាមធូលីជាច្រើនដែលកកស្ទះក្នុងដែកកំដៅ។
Laptopប្រភេទដែកនេះគឺកុំព្យូទ័រ Toshiba Satellite A10 ដែលបានដោះចេញកង្ហា fan
Laptop11.7   បញ្ហាអេក្រង់ LCD ខូច បញ្ហាខូច Hardware មានដូចជាអេក្រង់ LCD សៀគ្វី inverter ខ្សែកាប ឬអំពូល backlight។
ការវិនិច្ឆ័យអេក្រង់ខូច:

  • កុំព្យូទ័រ laptop បង្ហាញអេក្រង់ពណ៌ខ្មៅ ហើយប្រសិនបើធ្វើចលនាលើវា ដំណើការធម្ម នោះគឺមកពីខ្សែកាប cable ភ្ជាប់លើអេក្រង់។
  • កុំព្យូទ័រ laptop បង្ហាញចាប់ផ្តើមចូលទៅអេក្រង់ បង្ហាញពណ៌ខ្មៅប្តូរពណ៌ បន្តិចៗរហូតដល់មើលរូបភាពលេងឃើញ បញ្ហានេះគឺបណ្តាលពីខូចអាំង វឺតទ័រ inverter ឬខ្សែកាប 90%។
  • ភ្លាមៗនោះចាប់បើកអេក្រង់បាន​ឃើញពណ៌ផ្កាឈូក និងក្រហមប្រឿង រួច ហើយបានបិទខ្មៅវិញបន្ទាប់ពីរនាទីក្រោយមក បញ្ហានេះគឺមកពីអំពូលភ្លើង backlight នៅខាងក្រោយប៉ាណែលអេក្រង់ខូច។
  • អេក្រង់កុំព្យូទ័រលោតភ្លឹបភ្លេតៗ ពីរឬបីនាទីរួចហើយក្លាយជាខ្មៅ ប្រសិនបើ លោកអ្នកធ្វើចលនា ឬសង្កត់នៅជ្រុងណាមួយនៃអេក្រង់អាចមើលឃើញ រួចហើយវាលោតភ្លឹបភ្លេតៗម្តងទៀត បញ្ហានេះបណ្តាលពីខ្សែកាប ឬអេក្រង់ LCD ខូចក្នុង​50%។
  • អេក្រង់បានបង្ហាញពណ៌ពីរ ខ្មៅនិងស (គ្មានរូបភាពចេញ) អេក្រង់នៅខាង ក្នុងនៅតែដំណើរការធម្មតា បញ្ហានេះបណ្តាលមកពីខូចខ្សែកាប ឬ LCD 70%។

មានឆ្នូតនៅលើអេក្រង់ (ជួនកាលឆ្នូតទទឹង និងជួនកាលបណ្តោយ) ពេល លោកអ្នកប្តូរទីតាំងអេក្រង់ ឬសង្កត់លើ ជ្រុងអេក្រង់វាអាចមើលឃើញបន្តិច បញ្ហានេះមកពីខូច ខ្សែកាប ឬអេក្រង់ LCD 90%។
Laptop11.8   បញ្ហា Motherboard ខូច ជាទូទៅកុំព្យូទ័រ Laptop ដែលដាក់លក់ក្នុងប្រទេសកម្ពុជាយើង មានធានាតែរយ: ពេលខ្លីលើ Hardware ប្រសិនបើខូច motherboard នោះលោកអ្នកប្តូរថ្មីមានតម្លៃ ថ្លៃប្រសិនអាចជួសជុលបានលើផ្នែកណាមួយលើ Motherboard ជាការប្រសើរ។

បញ្ហាខូច Motherboard:
ដោតបញ្ចូលថាមពល Power adaptor រួចហើយបើកកុំព្យូទ័រ laptop

  • មិនឃើញបង្ហាញអ្វីទាំងអស់
  • ភ្លើងអំពូលចូល “ON” កង្ហាវិល fan តែនៅលើអេក្រង់ពណ៌ខ្មៅហើយ លោកអ្នកស្តាប់ថាសរឹង HD មិនលឺវិលដំណើរការ។
  • ភ្លើងអំពូលបើក “ON” កង្ហាវិល បន្ទាប់ពីរបីវិនាទី ក្រោយមកអំពូលបានបិទ
  • បន្ទាប់ពីចុចលើប៊ូតុង Power “ON” អេក្រង់ពណ៌ខ្មៅ ហើយលឺសំលេង ស្ងាត់លើកុំព្យូទ័រ laptop។

Laptop11.9   បញ្ហា RAM ខូច ខូច RAM គឺមិនអាចប្រើកម្មវិធី software យកមកវិនិច្ឆ័យបញ្ហាបានឡើយ ឬក៏ផ្នែក រឹងផ្សេង ឬ motherboard ខូចត្រូវការជួសជុលគ្រឿងអេឡិចត្រូនិកដែលមាន ឧបករណ៏ សំរាប់វាស់ចរន្ត តង់ស្យុង បញ្ហាខូច RAM អាចវិនិច្ឆ័យបានងាយដោយស្តាប់សំលេង beep បញ្ចេញពី BOIS។

វិនិច្ឆ័យបញ្ហា RAM ខូច:

  • មិនអាចបើកចូលក្នុង Windows បាន។
  • មើលអាចបើបាន Windows តែវាបង្ហាញអេក្រង់ពណ៌ខៀវ ដែលមាន សរសេរ Memory DUMP ដែលអាចខូច RAM ដែរ។

កម្មវិធី Windows ខូចភ្លាមៗនៅពេលលោកអ្នកព្យាយាមចូលក្នុងវិធី
Laptopបន្ទះសន្លឹក RAM ខូចគេមិនងាយជួសជុលលើសៀគ្វី ពេលខូចគេតែងតែផ្លាស់ប្តូរវា។