មេរៀនទី១២: ជួសជុលកុំព្យូទ័រ ACER

មេរៀនទី១២: ការជួសជុលកុំព្យូទ័រ LAPTOP ACER
ធ្វើយ៉ាងណាដោះអេក្រង់ LCD ដែលខូចកុំព្យូទ័រ laptop ម៉ាក Acer Aspire សេរី 5670 ឬសេរី 5620
Laptopការណែនាំដោះអេក្រង់ LCD ដែលខូចពីកុំព្យូទ័រ Acer Aspire 5670 ឬសេរី Aspire 5620 ខាងក្រោម នេះ ជាជំហានដោះដែលប្រហាក់ប្រហែលការដោះចេញកុំព្យូទ័រ Acer Travel Mate សេរី 4210/4270/4670 ប្រសិនបើកធ្វើតាមការណែនាំនេះ ដូចគ្នានឹងម៉ូលដែលផ្សេងទៀតដែរ។ ដើម្បីដោះកុំព្យូទ័រលោក អ្នកបិទសិន ទើបអាច ដោះមានសុវត្ថិភាព​ ដកចេញចរន្តអគ្គិសនីចរន្តឆ្លាស់ AC និងដោះចេញថ្មកុំព្យូទ័រ ត្រូវពិនិត្យអោយ បានច្បាស់ថាអស់ចរន្តហើយឬនៅ។

ជំហានទី១: មានវីសចំនួនប្រាំមួយគ្រាប់ នៅលើដែកគំរប ដោះវីសទាំងអស់ចេញក្រៅ
Laptopផ្នែកខាងក្រោមនេះវីសជាប់ស្អិត នៅគំរប់ពិបាកមូលចេញក្រៅ លោកអ្នកអាចមូល ដោយប្រើទុលវីសមុខបួន ឬទុស វីស ផ្កាយ ទើបអាចដោះចេញបាន ពីគំរប ចេញពី សំណុំកុំព្យូទ័រ ដោះចេញវីសទាំង 6 ដែលឃើញនៅក្រោមគំរប់។
Laptopជំហានទី២: ដោះដោយប្រយ័ត្ន នៅផ្នែកលើនៃអេក្រង់ LCD ពីគំរបអេក្រង់ បន្តមូលលើវីស
Laptopជំហានទី៣: អេក្រង់ LCD ត្រូវបានមូលដកចេញក្រៅ
Laptopអេក្រង់បន្ទះ inverter ដែលដាក់នៅជាប់លើអេក្រង់ LCD គេមិនចាំបាច់ដោះអេក្រង់ LCD ក៏យើងអាចប្តូរ inverter បានដែរ។ ការដកដោះខ្សែកាបគឺជាការងាយបំផុត វានៅជាប់សងខាង inverter ហើយយើង អាចដោះដូរ inverter ដាក់ថ្មីតាមតម្រូវការ ចាំបាច់។
Laptopជំហានទី៤: ដោះវីសទាំងអស់ដោយសុវត្ថិភាពចេអពីសន្លឹកទ្វា តែមានម៉ូដែលខ្លះ មានវីសមូលតែពីរនៅលើ អេក្រង់ LCD នៅខាងលើជាប់សំណុំអេក្រង់។
Laptopជំហានទី៥: ប្រសិនបើលោកអ្នកមិនចេះដោះអេក្រង់ inverter នៅជំហានទីបី លោក អ្នកនឹងអាច ផ្តាច់ខ្សែកាប ចេញពីជ្រុងខាងស្តាំដៃនាំ inverter។ អេក្រង់ LCD នេះមាន ខ្សែតភ្ជាង់ជាមួយអំពូល backlight។
Laptopជំហានទី៦: ដោះអេក្រង់ LCD ដោយប្រយ័ត្នចេញពីគំរប ផ្តាច់ចេញខ្សែកាប video ចេញពីអេក្រង់ LCD។
Laptopជំហានទី៧: ដោះចេញវីសបួមដោយសុវត្ថិភាពចេញពីអេក្រង់ LCD ចេញពីត្រចៀក ទ្វា មានវីសពីរនៅជ្រុងនៃ អេក្រង់។ ឥឡូវនេះលោកអ្នកអាចដោះអេក្រង់ LCD ខូច និងដូរចេញវាដាក់អេក្រង់ថ្មី។ លោកអ្នកមើលអេក្រង់ ដេលត្រូវជាមួយ Acer Aspire 5670 និងអេក្រង់ Acer Aspire 5620។