មេរៀនទី១៣: Ubuntu 12 មិន​បាច់ Boot

មេរៀនទី១៣: ដំឡើង​ Ubuntu 12 មិន​ចាំ​បាច់ Boot ពី​ CD

aប្រព័ន្ធ​ប្រតិបត្តិ​ការ​ Ubuntu គឺ​ជា​ប្រភេទ​ Open Source ដែល​ជា​ខ្សែ​ស្រឡាយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការ Linux ។ ប្រភេទ​ OS នេះ​ក៏​មាន​ការ​ពេញ​និយម​ប្រើ​ប្រាស់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ កុំព្យូទ័រ​ជា​ច្រើន​ផង​ដែរ។ កាល​ពី​មុន​ប្រសិន​បើ​អ្នក​ចង់​ដំឡើង​ប្រភេទ OS នេះ​លុះ​ត្រា​តែ​អ្នក​មាន​ CD ឬ​ធ្វើ​ Boot តាម​ Flash ជា​មុន​សិន​។ ប៉ុន្តែ​ពេល​នេះ​លោក​អ្នក​នឹង​មិន​ចាំ​បាច់​មាន​ CD ឬ ធ្វើ​ Boot តាម​ Flash នោះ​ឡើយ​ យើង​នឹង​លើក​យក​វិធី​សាស្ត្រ​ដ៏​ងាយ​ស្រួល​មួយ​ដើម្បី​អាច​ឱ្យ​អ្នក​ដំឡើង​ ប្រព័ន្ធ​ប្រតិបត្តិ Ubuntu 12.10 ដែល​ជា​ប្រភេទ OS ដែល​ទើប​នឹង​ចេញ​នា​ខែ​តុលា​នេះ​មក​ដំឡើង​ជាមួយ​ Windows របស់​អ្នក​ដូច​ខាង​ក្រោម៖
១. ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​ Wubi.exe ចុចដោនឡូតកម្មវិធី
២. នៅ​ពេល​ដែល​អ្នក​បាន​ចុច​លើ​ Link នោះ​រួច​ អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​ Browser ចេញ​ដូច​ខាង​ក្រោម​។ ដូច​នេះ​សូម​ចុច​លើ Get the installer ។
a៣. ហើយ​បន្ទាប់​ពី​នោះ​​អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​លោត​ចេញ​មក សូម​ចុច​លើ Save File ដើម្បី​ទាញ​យក​កម្មវិធី​នេះ​ទុក​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
a៤. ប្រសិន​បើ​មាន​ Security Message ចេញ​មក​សូម​ចុច​លើ Continue ដើម្បី​បន្ត​ការ​ដំឡើង។
a៥. អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម​ ដូច​នេះ​សូម​ចុច​ជ្រើសរើស​យក​ Drive ណា​មួយ​មក​ដំឡើង​ (Installation free) រួច​ចុច​ជ្រើស​រើស​យក​ទំហំ​ណា​មួយ​ដែល​ចង់​បាន​ នៅ​ក្នុង​ Installation Size ដែល​មាន​ទំហំ​ធំ​ជាង 5GB វាយ​ Username និង Password រួច​ចុច​ Install ។
a៦. នៅ​ពេល​នេះ​ កម្មវិធី​កំពុង​ដំណើរ​ការ​ទាញ​យក​ និង​ដំឡើង​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Ubuntu 12.10 ចូល ​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ ដូច្នេះ​អ្នក​ត្រូវ​រង់​ចាំ​រហូត​ដល់​ដំណើរការ​ចប់​ដែល​ទិន្នន័យ​ដែល​ត្រូវ​ ទាញ​យក​មាន​ប្រមាណ​ប្រហែល​ 500 MB ។
a៧. នៅ​ពេល​ដំណើរការ​ចប់​ វា​នឹង​ចេញ​ផ្ទាំង​មួយ​មក​បញ្ជាក់​ដើម្បី​ទាម​ទារ​ឱ្យ​អ្នក​ Reboot កុំព្យូទ័រ​ដូច​នេះ​ លោក​អ្នក​ត្រូវ​ចុច​លើ​ Finish ដើម្បី​បញ្ចប់​វា។
a៨. នៅ​ទី​បញ្ចប់ ​នៅ​ពេល​ដែល​អ្នក​បើក​កុំព្យូទ័រ​ឡើង​ នោះ​អ្នក​នឹង​ឃើញ​មាន​ជម្រើស​ពីរ​សម្រាប់​ការ​ជ្រើស​រើស​យក​ប្រព័ន្ធ​ ប្រតិបត្តិការ​ណា​មួយ​មក​ដំណើរការ​ ៕
a