ប្រើ Vlookup ក្នុង​​ Excel2007

យើង​ដឹង​ហើយ​ថា​កម្មវិធី​ការិយាល័យMs.excel ជា ​កម្មវិធី​មួយ​ដែល​មាន​ការ​និយម​ប្រើ​ច្រើន​សម្រាប់​រក្សា​ទុក​នូវ​ទិន្នន័យ ​ឬ​កិច្ច​ការងារ​ផ្សេងៗ។​ជា​ពិសេស​គឺ​អ្នក​អាច​ប្រើ​កម្មវិធី​នេះ​សម្រាប់​ ធ្វើការ​ទូទាត់​ទៅ​លើ​ការ​ចំណូល​ចំណាយ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ បង្ក​ភាព​ស្មុគស្មាញ​ដល់​អ្នក​ប្រើប្រាស់។​ម្យ៉ាង​វិញទៀត​គឺ​កម្មវិធី​នេះ​ មិន​តម្រូវ​ឬ​ទាមទារ​កុំព្យូទ័រ​ដែល​មាន​ទំហំ CPU , RAM , & Hard disk ធំ​ពេក​ដែរ។​ ​យក​ឧទាហរណ៍​មួយ​មក​ធ្វើការ​បង្ហាញ​លោកអ្នក​នៅ​ក្នុង​កម្មវិធី Ms.Excel ដើម្បី​ធ្វើ​ជា​វិក្កយបត្រ​សម្រាប់​ផ្ដល់​ជួន​អតិថិជន​នៅ​ពេល​ពួក​គេ​បាន​ទិញ​ទំនិញ​ឬ​ផលិតផល​របស់​អ្នក​ដោយ​ប្រើប្រាស់​រូបមន្ត Vlookup និង​គន្លឹះ​សំខាន់​ដែល​អ្នក​អាច​យក​មក​ចង​ទុក​សម្រាប់​ប្រើ​ទៅ​តាម​តម្រូវ​ការ​នៃ​ការងារ។
១-​ជា​ដំបូង​អ្នក​ត្រូវ​បង្កើត file មួយ​មាន​ឈ្មោះ​ថា account.xlsx សម្រាប់​រក្សា​និង​វា​បញ្ចូល​ប្រភេទ​ផលិតផល​ផ្សេងៗ​ដែល​អតិថិជន​បាន​ទិញ។
-កំណត់​ចំណង​ជើង​នៅ​តាម column ឬ Title នីមួយៗ​ដូច​មាន​ក្នុង​តារាង​ខាង​ក្រោម។

P_Id P_Name Quantity Unit_Price Discount Payment Guarantee

៣-បើក file ឈ្មោះ​ថា account.xlsx ដើម្បី​បញ្ចូល​ចំណង​ជើង​និង​ប្រភេទ​ផលិតផល​ដូច​មាន​ជា​ឧទាហរណ៍​ក្នុង​រូប​ខាង​ក្រោម។
a-អ្នក​អាច​ប្ដូរ​ឈ្មោះ​នៃ​សន្លឹក​កិច្ចការ( work sheet1) ជា​ឈ្មោះ​ថ្មី​គឺ products
-product id (P_ID) ទោះបី​នៅ​ពេល​នេះ​អ្នក​មិន​ត្រូវ​ការ​ប្រើ​វា​ក៏​ដោយ​ក៏​អ្នក​គូរ​តែ​បង្កើត​វា​ឱ្យ​មាន។
៤-ដាក់ ​ឈ្មោះ​ឱ្យ​ទិន្នន័យ​ជា​ក្រុម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ហៅ​ទិន្នន័យ​ដែល​ មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​នោះ​ទៅ​ប្រើ​នៅ​លើ​សន្លឹក​កិច្ចការ​ផ្សេងៗ។
aSelect លើ​ក្រម​ទិន្នន័យ​ដែល​អ្នក​ចង់​ដាក់​ឈ្មោះ​ជា​ក្រុម​ឧទាហរណ៍​ថា​នៅ​ពេល​នេះ​យើង​ខ្ញុំ​ជ្រើសរើស​យក​ទិន្នន័យ​ស្ថិត​នៅ​ក្នុង column P_Name បន្ទាប់​មក​ទើប​យើង​ចាប់​ផ្ដើម​ដាក់​ឈ្មោះ​ឱ្យ​ក្រុម​នោះ​។​នៅ​ពេល​នេះ​យើង​ដាក់​ឈ្មោះ​ថា prodoct_type បន្ទាប់​មក​ចុច​លើ Key ‘ Enter ‘ ដើម្បី​ទទួល​យក​ឈ្មោះ​ថ្មី​នេះ។
៥-បង្កើត​វិក្កយបត្រ​(invoice) សម្រាប់​ចេញ​ឱ្យ​ទៅ​អតិថិជន​ក្រោយ​ពេល​គេ​បាន​ទិញ​ផលិតផល​ពី​ហាង​អ្នក​ដោយ​បង្កើត​សន្លឹក​កិច្ចការ​ថ្មី​ឈ្មោះ​ថា invoice។
៦-ប្រើប្រាស់ Validation ដើម្បី​ទាញ​ទាញ​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ​ឈ្មោះ​ថា products មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ invoice ឬ​វិក្កយបត្រ។
a-ជ្រើសរើស cell ណា​ដែល​អ្នក​ចង់​រក្សា​ទិន្នន័យ​នៅ​ក្នុង​សន្លឹក​កិច្ចការ​ថ្មី​សម្រាប់​ធ្វើ​វិក្កយបត្រ​ដោយ​ជ្រើសរើស​យក​តែមួយ column ជា​គោល​បន្ទាប់​មក​ចុច​លើ Data នៅ​លើ toolbar។
a៧-ចុច​លើ​ម៉ឺនុយ​បា Data Validation> Data Validation…​ដូច​មាន​បង្ហាញ​តាមរយៈ​រូប​ខាង​លើ។
a
-Allow: ជ្រើសរើស​យក list នៅ​ពេល​អ្នក​ចុច​លើ cell នោះ​វា​និង​បង្ហាញ​ទិន្នន័យ​ដល់​អ្នក​ជា List សម្រាប់​ជ្រើសរើស​នូវ​ឈ្មោះ​ឬ​ប្រភេទ​ទិន្នន័យ​នីមួយៗ។
-prodoct_type​ជា​ឈ្មោះ​ទិន្នន័យ​ជា​ក្រុម​ដែល​អ្នក​បាន​ដាក់​ឱ្យ​នៅ​ក្នុង​សន្លឹក​កិច្ចការ products ហៅ​វា​មក​បង្ហាញ​នៅ​លើ​សន្លឹក​កិច្ចការ​វិក្កយបត្រ​នេះ។​ក្រោយ​ពី​បាន​បំពេញ​ដូច​រូប​ខាង​លើ​រួច​មក​ចុច​លើ​ប៊ូតុង OK ដើម្បី​យល់​ព្រម។
a៨-ប្រើ​រូបមន្ត VLOOKUP ដើម្បី​ទាញ​យក​ទិន្នន័យ​ពី​សន្លឹក​កិច្ចការ product ដែល​បាន​រក្សា​ប្រភេទ​ទិន្នន័យ​មក​បង្ហាញ​នៅ​លើ​សន្លឹក​វិក្កយបត្រ​ទៅ​តាម​ឈ្មោះ​ដែល​អ្នក​ជ្រើសរើស​យក​ចេញ​ពី Cell អ្នក​បាន​កំណត់​យក​ជាមួយ​ការ​ប្រើ Data Validation ។ មាន​រូប​មន្ត​ទូទៅ៖ VLOOKUP (lookup_value, table_array,col_index_num,[range_lookup])
-lookup_value: ជា​តម្លៃ​នៃ​ទិន្នន័យ​របស់​អ្នក​ដែល​ត្រូវ​រក​នៅ​ក្នុង Cell ដូច​នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ខ្ញុំ​ចង់​ធ្វើការ​ស្វែងរក​តាម​ឈ្មោះ​ផលិតផល​គឺ product type ចេញ​ពី column Product Name។
-table_array: ជា​កន្លែង​ដែល​អ្នក​ត្រូវ​ស្វែង​រក​ទិន្នន័យ​ថា​ទិន្នន័យ​ទាំង​អស់​នោះ​អ្នក​ទាញ​ចេញ​ពី​តារាង​ណា​ចេញ​ពី​សន្លឹក​កិច្ចការ​ណា?​ដោយ​វា​មាន​ការ​អាស្រ័យ​តាម​Cell ដែល​មាន​ជាក់​ស្ដែង​ដូច​មាន​ក្នុង​ឧទាហរណ៍​នេះ​គឺ($B$2:$D$10)។
-col_index_num: ជា​ទីតាំង​ឬ column ណាមួយ​ដែល​អ្នក​ត្រូវ​ហៅ​តម្លៃ​របស់​វា​មក​បង្ហាញ។​នៅ​ក្នុង​ឧទាហរណ៍​នេះ​យើង​ហៅ column ‘ quantity មក​បង្ហាញ។
-[range_lookup]: ជា​តម្លៃ​ឬ​ជា​ ទីតាំង​មួយ​សម្រាប់​ឱ្យ​អ្នក​ធ្វើការ​ផ្គូផ្គង។​ប្រសិនបើ​វា​បាប​ជួប​តម្លៃ​ ចុង​ក្រោយ​ហើយ​វា​បាន​បោះ​តម្លៃ​នោះ​ចេញ​មក។​នៅ​ក្នុង​ឧទាហរណ៍​នេះ​វា​មិន​ មាន​លក្ខណ​ឬ​តម្លៃ​ទេ​ប្រសិនបើ​វា​រក​ឈ្មោះ​មិន​ឃើញ​ជា​លទ្ធផល​វា​និង​ផ្ដល់ ​សញ្ញា #N/A ។​ចំណាំ​ថា​នៅ​ក្នុង Excel មាន​តម្លៃ​ពី​គឺ 0 ជំនួស​ឱ្យ False ហើយ 1ជំនួស​ឱ្យ True។
aនៅ​ក្នុង cell quantity អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​ខាង​ក្រោម។
=VLOOKUP(A2,products!$B$2:$D$10,2,FALSE)
-A2: ជា​តម្លៃ​ដែល​អ្នក​ត្រូវ​ធ្វើការ​ជ្រើសរើស​យក​ជា​ពី Product Name (P_Name)។
-Products!: ជា​ឈ្មោះ​សន្លឹក​កិច្ចការ​ដែល​អ្នក​ហៅ​ពី​សន្លឹក​កិច្ចការ​ទី​មួយ (products)។
-$B$2:$D$10:​ជា Cell ដែល​យើង​ត្រូវ​ទាញ​ទិន្នន័យ​មក​បង្ហាញ​ហើយ​លេខ 2 ជា​ជួរ​ឈរ​ដែល​យើង​បាន​ជ្រើសរើស​យក​ទិន្នន័យ​យក។
*នៅ​ក្នុង cell Unit_Price: =VLOOKUP(A2,products!$B$2:$D$10,3,FALSE)​ហើយ​នៅ​ក្នុង cell ផ្សេងៗ​អ្នក​ត្រូវ​បំពេញ​រូបមន្ត​ដូច​គ្នា​ប៉ុន្តែ​ត្រូវ​ដូរ​ចំនួនcol_index_num ឬ​លេខ​នៃ​ជូរ​ឈរ​ផ្សេងៗ​ពី​គ្នា​ឱ្យ​ត្រូវ​និង​ទីតាំង​ដែល​អ្នក​ចង់​ទាញ​មក​បង្ហាញ។
៩-លទ្ធផល​ទទួល​បាន​ក្រោយ​ពី​ប្រើ VLOOKUP គឺ៖
a-ម្យ៉ាង​ទៀត​អ្នក​អាច​ប្រើ VLOOKUP ទាញ​យក​ទិន្នន័យ​ដោយ​ផ្ទាល់​ដោយ​អ្នក​មិន​ចាំបាច់​ចុច​ជ្រើសរើស​តាមរយៈ​ឈ្មោះ​ឡើយ​ដោយ​គ្រាន់តែ​បញ្ចូល​រូបមន្ត VLOOKUP: =VLOOKUP(A2,products!$A$2:$D$10,4,FALSE)។
a