ចែកចាយឯកសារ Excel ​លើ Network

កម្មវិធី MS .excel ពិត​ជា​បាន​ដឹង​ហើយ​ថា​កម្មវិធី Excel វា ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ធ្វើការ​គណនា​ទិន្នន័យ​ជា​លេខ​ មាន​ជា​តារាង​ឬ​ជា​វិក្កយបត្រ​ផ្សេងៗ​ជា​ពិសេស​កិច្ចការ​ការិយាល័យ​ព្រមទាំង ​ប្រើ​ដើម្បី​ធ្វើការ​កំណត់​អ្វី​មួយ​នៅ​លើ​សន្លឹក​កិច្ចការ​បាន​យ៉ាង​ស្រួល ​ទៀត​ផង។​ហើយ​នៅ​ពេល​បច្ចុប្បន្ន​កម្មវិធី​មួយ​នេះ​កំពុង​មាន​ការ​ពេញ​និយម​ ប្រើ​យ៉ាង​ច្រើន​មិន​ថា​នៅ​ទីណា​ឬ​ប្រទេស​ណា​នោះ​ទេ។​ នៅ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ដ៏​ពិសេស​មួយ​ទៀត​ដែល​យើង​ខ្ញុំ​និង​បង្ហាញ​ ​លោកអ្នក​ដោយ​អាច​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ធ្វើការ​បាន​រួម​គ្នា​នៅ​លើ​ ឯកសារ​តែមួយ​នៅ​ពេល​តែមួយ​ដោយ​មិន​បង្ក​ភាព​ស្មុគស្មាញ​និង​សាំញ៉ាំ​ឡើយ។ ​សូម​មើល​ពី​របៀប​នៃ​ការ​អនុវត្ត​ដូច​ខាង​ក្រោម​ជាមួយ file Excel 2010 ដែល​យើង​បាន​បង្កើត​ទុក។
-បើក file Excel របស់​អ្នក​ដែល​ចង​កំណត់​ឱ្យ​ប្រើប្រាស់​រួម​គ្នា​បាន​ច្រើន user នៅ​ពេល​តែ​មួយ​លើ​បណ្ដាញ Network បន្ទាប់​មក​ចុច​លើ​ពាក្យ “Review” នៅ​លើ​ម៉ឺនុយ​បារ​រួច​ចុច​ជ្រើសរើស​យក “Share Workbook”។​ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ Ms. Excel 2003/XP/2000/97 អ្នក​ត្រូវ​ចុច​លើ Tools > “Share Workbook…”។
aចុច​លើ​ថេប “Editing”បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស​យក​ប្រអប់ “Allow changes by more than one user at the same time. This…” រួច​ដើម្បី​បន្ត​ចុច​លើ OK
aក្នុង​ករណី​លោកអ្នក​ចង់​ធ្វើការ​កំណត់​ដើម្បី​ផ្លាស់​ប្ដូរ​តាម​ការ​ទាមទារ​របស់​អ្នក​បាន​ដោយ​ចុច​លើ​ថេប “Advanced “
aក្រោយ​ពី​លោកអ្នក​បាន​កំណត់​យក​ការ​ចង់បាន​ទៅ​លើ​តួនាទី​នីមួយ​ដែល​មាន​ស្រាប់​បន្ទាប់​មក​ចុច​លើ OK ដើម្បី​យល់ព្រម​ស្រប​តាម​ការ​កំណត់​របស់​អ្នក​រួម​អ្នក​ទទួល​បាន​សារ​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​អ្នក។
a-ជ្រើសរើស​យក OK ដើម្បី​យល់ព្រម​រក្សា​ទុក​តាម​ការ​កំណត់​របស់​អ្នក។​បន្ទាប់​ពី​បាន​កំណត់​ដូច​ការ​ណែនាំ​ខាង​លើ​រួច​មក​អ្នក​អាច​យក file នេះ​ទៅ​ដាក់​ដើម្បី​ប្រើប្រាស់​រួម​គ្នា​នៅ​លើ​បណ្ដាញ Network បាន​យ៉ាង​ពេញលេញ​ដោយ​មិន​ទាមទារ​ឱ្យ​មាន​ការ​រង់ចាំ​ឬ​សារ​បង្ហាញ​អ្នក​ថា Read only ដូច​មុន​ទៀត​ឡើង​ព្រមទាំង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ធ្វើការ​កែប្រែ​ទៅ​តាម user នីមួយ​នៅ​លើ​សន្លឹក​កិច្ចការ​នីមួយៗ។