មេរៀនទី១០: ដាក់កម្មសិទ្ធិលើ Word

មេរៀនទី១០: ដាក់កម្មសិទ្ធិលើ Word 2010

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

Watermarks ​គឺ​ប្រើ​សម្រាប់​ការពារ​ឯកសារ​ និង​រូបភាព​របស់​យើង​ពី​ការ​ចម្លង​ ឬ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​សិទ្ធិ​អនុញ្ញាត​ពី​យើង។ ​យើង​មិន​ត្រឹម​តែ​អាច​បង្កើត​ Watermark​ ជា​អក្សរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​អាច​បង្កើត​វា​ជា​រូបភាព​បាន​ទៀត​ផង។​ ដើម្បី​បង្កើត​ Watermark ​គឺ​យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
១. មុន​ដំបូង​យើង​ត្រូវ​បើក​ឯកសារ​ណា​មួយ​ដែល​យើង​ចង់​ដាក់​ Watermark ​បន្ទាប់​មក​ចូល​ទៅ​ក្នុង​ Page Layout រួច​រក​មើល​ពាក្យ Watermarks ។
a២. នៅ​ក្នុង​ Page Layout tab ​ត្រង់​ផ្នែក​ Page Background ​ចុច​លើ​ពាក្យ ​Watermark ​រួច​យក​ Custom Watermark ។
a៣. ពេល​នោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង​ Printed Watermark ​ដើម្បី​ឲ្យ​យើង​កំណត់។
aលទ្ធផលបង្ហាញ
aរួច​ Browse រក​រូបភាព​ពី​ Computer ​របស់​យើង​ រួច​ចុច Apply។
៥. នៅ​ទី​បញ្ចប់​ប្រសិន​បើ​ចង់​ដាក់​ watermark ​ជា  Text ​គឺ​យើង​គ្រាន់​តែ​ Select ​លើ ​Text watermark ​រួច​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់​វា​ជា​ការ​ស្រេច៕
a