មេរៀនទី២: ក្សាទុក Save As, Layout

មេរៀនទី២: ការរក្សាទុកឯកសារ Save As, Layout

a

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

វាមានសារ:សំខាន់ដើម្បីអោយដឹងពីរបៀបរក្សាទុក save ឯកសារដែលលោកអ្នក កំពុង ធ្វើការ។ ការរក្សារឯកសារ របស់លោកអ្នកជួយ ដើម្បីរក្សាដើម្បីមិនអោយ បាត់បង់ កិច្ចការ របស់ លោកអ្នក។ ហើយប្រើ Save As អនុញ្ញាតអោយលោកអ្នករៀបចំឯកសារ ខណ: ពេល ដែលផ្លាស់ប្តូរពីទ្រង់ទ្រាយដើម។ ក្នុងមេរៀននេះ លោកអ្នកនឹងរៀនអំពីរបៀបរក្សា Save និង Save As ពីរបៀបរក្សារទុក save ដូចជា Word 97-2003  និងរបៀបរក្សាជា PDF។
ដើម្បីប្រើ Save As:
ប្រើ Save As  អនុញ្ញាតអោយលោកអ្នកជ្រើសរើសឈ្មោះ និងទីតាំងសម្រាប់រក្សារទុក ឯកសារ។ ប្រសិនបើលោកអ្នកបានបង្កើតឯកសារ ឬប្រសិនបើលោកអ្នកចង់រក្សាជំនាន់ version ខុសគ្នានៃ ឯកសារពេលដែលរក្សាទុកភាពដើម។
•ចុចលើ File –>ជ្រើសរើស Save As
a•ប្រអប់ Save As  និងបង្ហាញ ជ្រើសរើសទីតាំងដែលលោកអ្នក ចង់រក្សាឯកសារទុក។
•បញ្ចូលឈ្មោះ សម្រាប់ឯកសារ រួចហើយចុចលើ Save។
aប្រសិនបើលោកអ្នកកំពុងប្រើ Windows 7 លោកអ្នកនឹងរក្សាទុកអ្វីៗ របស់លោកអ្នកនៅក្នុង Documents library ហើយប្រភេទ Windows ផ្សេងទៀតរក្សាទុកក្នុង My Documents។
ដើម្បីប្រើបញ្ជា Save:
•ចុច Save នៅលើ Quick Access Toolbar
a•ឯកសារនឹងបានរក្សាទុក ក្នុងទីតាំងភ្លាមៗជាមួយឈ្មោះដូច file ។ ប្រសិនបើលោកអ្នកកំពុង រក្សាពេលដំបូង  រួចហើយជ្រើសរើស Save និងប្រអប់ Save As នឹងបង្ហាញ។
ប្រើ AutoRecover
កម្មវិធី Word រក្សាឯកសារដោយស្វែប្រវិត្តនៅក្នុង folder បណ្តោះអាសន្នមួយ ខណ:ពេលដែល លោកអ្នកកំពុងធ្វើការលើវា។ ប្រសិនបើលោកអ្នកភ្លេចរក្សា save នៃការផ្លាស់ប្តូរកិច្ចការ ឬប្រសិនបើ កម្មវិធី Word ខូច លោកអ្នកអាចទាញយក autosaved file មកវិញបាន។
•បើកឯកសារ ពីមុនដែលបានបិទមិនបានរក្សាទុក save។
•មើលក្នុង Backstage ចុចលើ Info
•ប្រសិនបើត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិ file ពីមុន វានឹងបង្ហាញក្រោម Versions ដោយ ចុចលើ file ដើម្បីបើកវា។
aដើម្បីប្តូររក្សាទុក save ចុចលើ Restore  រួចហើយចុចលើ OK
a
កម្មវិធី Word រក្សាទុកដោយស្វ័យប្រវត្តិ autosaves រយ:ពេល 10នាទី។ ប្រសិនបើលោកអ្នកកំពុង រៀបចំឯកសារមួយ កម្មវិធី Word មិនអនុញ្ញាតអោយបង្កើត autosaved ផ្សេងទៀត។
ទម្រង់ File Formats
លោកអ្នកអាចចែកចាយ ឯកសាររបស់លោកអ្នក អោយប្រើបានជាមួយកម្មវិធី Word 2010 ឬ 2007 ដែលមានទម្រង់ file format ដូចគ្នា។ ម្យ៉ាងវិញទៀតកម្មវិធី  Word ចុងក្រោយប្រើ file format ខុស គ្នាប្រសិនបើលោកអ្នកចង់ ចែកចាយអោយទៅ នរណា ម្នាក់ដែលប្រើកម្មវិធី Word ចាស់នោះត្រូវតែរក្សា save ជាឯកសារ Word 97-2003។
ដើម្បីរក្សា Save As ឯកសារជា Word 97 – 2003:
•ចុចលើ File–> ជ្រើសរើស Save As
•ក្នុងប្រអប់ Save as ជ្រើសរើស Word 97-2003 Document
a
•ជ្រើសរើសទីតាំង លោកអ្នកចងរក្សាទុកឯកសារ
•បញ្ចូលឈ្មោះ សម្រាប់ឯកសារ រួចហើយចុចលើ Save
ដើម្បីរក្សា Save As ទម្រង់ជា PDF:
•ចុចលើ File –> ជ្រើសរើស Save As
•ក្នុងប្រអប់ Save as ជ្រើសរើសយក PDF
a
ការរក្សាទុកជា PDF file
•ជ្រើសរើសទីតាំងដែល លោកអ្នកចងច់ទុកដើម្បីរក្សាឯកសារ។
•បញ្ចូលឈ្មោះ សម្រាប់ឯកសារ រួចចុចលើ Save

មេរៀន ការកែប្រែ ទំព័រ Page Layout

លោកអ្នករកទំព័រដែលមានស្រាប់ default page layout ក្នុងកម្មវិធី Word គឺមិនមែន សម្រាប់បង្កើត សម្រាប់កំណត់ទំព័រលើឯកសារ ក្នុងករណីខ្លះ លោកអ្នក ប្រើទំហំក្រដាស ខុសគ្នាទៅតាមតម្រូវការដែល ចង់ផ្លាស់ប្តូរ ឧទាហរណ៍ប្រសិនបើលោកកំពុងបោះពុម្ព ហើយចង់ប្តូរជាទំហំក្រដាសផ្សេងអាចប្តូរបាន តាមតម្រូវការ។ ក្នុងមេរៀននេះ លោកអ្នកនឹងរៀនពីរបៀបប្តូរទំព័រ page orientation ទំហំទំព័រ paper size និងទំព័រ page margins។
ដើម្បីប្តូរទំព័រ Page Orientation:
•ជ្រើសរើសលើ Page Layout–>ចុចលើ Orientation ក្នុងក្រុមទំព័រ Page Setup group។
a
•ជ្រើសរើសលើ Portrait បញ្ឈរ ឬ Landscape ផ្តេក។
ដើម្បីប្តូរទំហំ Page Size:
•ជ្រើសរើស Page Layout –> ចុចលើ Size រួចហើយចុចលើព្រួញនឹងបង្ហាញ។ ទំហំទំព័រត្រូវបាន highlighted។
a•ចុចលើ size option ជ្រើសរើសប្តូរទំហំទំព័រឯកសារ
ដើម្បីកំណត់ទំហំ Format Page Margins:
•ជ្រើសរើស Page Layout–> ចុចលើ Margins ពេលនោះម៊ីនុយ menu បង្ហាញ Normal គឺជាជំរើស មានស្រាប់ default។
•ចុចលើ predefined margin size ដើម្បីជ្រើសរើស។
a•ចុចលើ size option ជ្រើសរើសប្តូរទំហំទំព័រឯកសារ
ដើម្បីកំណត់ទំហំ Format Page Margins:
•ជ្រើសរើស Page Layout–>ចុចលើ Margins ពេលនោះម៊ីនុយ menu បង្ហាញ Normal គឺជាជំរើស មានស្រាប់ default។
•ចុចលើ predefined margin size ដើម្បីជ្រើសរើស។
aដើម្បីប្រើ Custom Margins:
•ពីទំព័រ Page Layout  –>ចុចលើ Margins
•ជ្រើសរើស Custom Margins នោះនឹងទទួលបានប្រអប់ Page Setup។
•Adjust the margin sizes for each side of the page and click OK។
aប្រអប់ទំព័រ Page Setup
ពីមុនយើងបានបង្ហាញពីរបៀបបើកប្រអប់ Page Setup ពីក្នុង Margins ដោយទាញចុះក្រោម។ ដើម្បីទទួលបានលឿនងាយស្រួល  ចុចលើ shortcut ដែលស្ថិតនៅលើ Page Layout។
ដើម្បីបើកប្រអប់ទំព័រ Page Setup:
•ចុចលើ Page Layout –> ចុចលើសញ្ញាព្រួញជ្រុងខាងក្រោមស្តាំដៃនៃ Page Setup នោះនឹង ឃើញប្រអប់ Page Setup នឹងបង្ហាញ។
a