មេរៀន Access-ការសរសេរកូដ Macro

1. What is Macro? Macro គឺជា Object មួយយ៉ាងសំខាន់របស់ Microsoft Access វាមានតូនាទីសំរាប់ ជូយបន្ថែមល្បឿន ការងាររបស់យើងបានយ៉ាងឆាប់រហ័ស។ វាអាចភ្ជាប់ Object ផ្សេងៗនៅក្នុងកម្មវិធី អោយធ្វើការជាមួយគ្នា ហើយ មានតួនាទីខុសស្រលះពី Tables, Queries, Forms និង Reports ដោយសារវាមានលក្ខណៈពិសេសមួយគឺ វាជា លក្ខណៈនៃ សកម្មភាព (Action) សំ៎រាប់ធ្វើទៅលើ Files ( Databases) អោយធ្វើអ្វីមួយ។
ឧទាហរណ៍ បង្កើត Macro មួយដើម្បីបង្ហាញជា Msgbox (Message box) គឹបញ្ជារទៅលើ File អោយបង្ហាញ ពត៍មាន (Message) ចេញមកនៅពេលដែលយើងបើក Form ណាមួយ។ Macro អាចបង្កើតនូវ សកម្មភាព ផ្សេងៗជាច្រើន ដូចជាៈ Open Form, Close Form, រឺបង្កើត Menu ជាដើម។
2. របៀបបង្កើតMacros:
– ចុចលើ  Macros
– ចុច New ពេលនោះវានិង បង្ហាញប្រអប់ Macro ដូចខាងក្រោមៈ
a% Action: សំរាប់អោយយើងជ្រើសរើសដើម្បីអោយធ្វើសកម្មភាពអ្វីមួយ
% Action Arguments: សំរាមប់ប្រើបញ្ជាក់បន្ថែមទៅលើសកម្មភាព

–   ឧ. ក្នុង Action យើងជ្រើសរើសយក Msgbox គឹបង្កើត Message ។ បន្ទាប់មកយើងត្រូវកំនត់បន្ថែមនូវក្នុង  Action Arguments គឺ
–   Message: យើងបញ្ចូលពត៍មានដែលយើងចង់អោយវាបង្ហាញ
–    Beep: យក Yes ( បង្ហាញថាមានសំលេង) បើយក No ( គ្មានសំលេង )
–     Type: ជ្រើសរើសយកប្រភេទសញ្ញាដែលចង់អោយបង្ហាញ ( សញ្ញា !, ? )
–    Title: សំរាប់ដាក់ចំណងជើងនៅប្រអប់ Message ពេលវាបង្ហាញ។
aក្រោយពេលយើងបង្កើតរួចហើយ (Save ដាក់ឈ្មោះ Ex: Msgbox ) ។ ការ Save នេះធ្វើអោយយើងមានលក្ខណៈងាយស្រួលក្នុងការភ្ជាប់ Command Button ក្នុង Form។
3. របៀបភ្ជាប់Macro ក្នុងForm: ដើម្បីភ្ជាប់ Macro ទៅកាន់ Form យើងត្រូវបើក Form នោះជា Design View
a–      Select on Form (Ctrl + R)
–     ចុចលើ  Tabs
–     ជ្រើសរើសយក On Open ឬ On Load
–     ជ្រើសរើសយក Macro ដែលយើងបានបង្កើត (Msgbox) ។
ចំណាំ: យើងអាចបង្កើត Macro ដោយពុំចាំបាច់បង្កើតនៅក្នុង Object Macros រួចទើបភ្ជាប់ទៅកាន់ Command Button នៃ Form ក៏បានដែរ យើងអាចបង្កើត ដោយផ្ទាល់តែម្ដង នៅលើ Tab Event នៃ Properties របស់ Form ឬ Command Button ។

ឧ. យើងបង្កើត Macro OpenForm និង CloseForm ដោយមិនចាំបាច់ បង្កើតដោយផ្ទាល់នៅក្នុង Object Macro យើងបង្កើត ទៅតាម Tab Event នៃ Properties របស់ Command OpenForm និង CloseForm ផ្ទាល់តែម្ដង។
វិធីធ្វើៈ
1 Macro Open Form
–          បើក Form ជា Design View
–          ចុចលើ Toolbox
–          ត្រូវបិទ Control Wizard ជាមុនសិនហើយ ចុចលើ Command Button យកកមគូរលើ Form
–          Select លើ Command Button ហើយចុច Mouse ខាងស្ដាំ
–          ជ្រើសរើសយក Properties
ចុចលើ Event Tab ហើយដាក់ Cursor នៅក្នុង Text នៃ On Click
a-ចុចលើ Build… រួចជ្រើសរើសយក Macro Builder ចុច OK
-ពេលនោះផ្ទាំង Macro និង បង្ហាញទ្បើង
a-នៅក្នុង Action វាយ OpenForm បន្ទាប់មកយើង ធ្វើការកំនត់នៅលើ Action Argument ដូចខាងក្រោម៖
+Form Name: សំរាប់អោយយើងជ្រើសរើស Form ដែលចង់បើក
+View: សំរាប់បង្ហាញប្រភេទ Form ក្នុងការបើក
+Where Condition: សំរាប់បើក Form តាមល័ក្ខខ័ណ្ឌ
+Data Mode: មាន ៣ ប្រភេទគឺ Add, Edit, Read Only
•Add: សំរាប់បន្ថែម Record តែមិនអាចធ្វើការកែប្រែបាន Record បានឡើយ
•Edit: អាចបន្ថែម Record ហើយអាចធ្វើការកែប្រែ Recordបាន
•Read Only: សំរាប់ មើលតែប៉ុណ្ណោះ មិនអាចបន្ថែម ឬ កែប្រែបានឡើយ។
+Window Mode: សំរាបកំនត់ទំរង់ របស់ Form នៅពេលបើក។
-បន្ទាប់ពីការកំនត់ និង ជ្រើសរើស រួចហើយ យើង Save ។
+Macro Close Form
-ដូចខាងលើដែរ បន្ទាប់មកក្នុង Action វាយ Close ហើយនៅក្នុង Action Argument យើងធ្វើការកំនត់ដូចខាងក្រោមៈ
+Object Type: សំរាប់ជ្រើសរើសប្រភេទសំរាប់បិទ (Form)
+Object Name: ជ្រើសរើសឈ្មោះ Form ដែលយើងចង់បិទ
+Save:    សំរាប់ជ្រើសរើសលក្ខខ័ណផ្សេងៗក្នុងការបិទ
-បន្ទាប់ពីកំនត់រួចយើង Save (CloseForm)។
4. ការប្រេី Macro Name:
Macro Name ជាការប្រមូលផ្ដុំគ្ន្មានៃ Macro ជាច្រើន។ វាជួយសំរួលក្នុងការបង្កើត Macro មានន័យថា យើងមិនចាំបាច់បង្កើត Macro ច្រើនដងទេ គឺយើងបង្កើតតែម្ដងជាការស្រេច។ ឧបមាថា យើងមាន Form ចំនួន 3 យើងត្រូវការបង្កើត Macro ចំនួន 3 ដែរ ដើម្បីប្រើប្រាស់ក្នុង Form ហើយយើង  ក៏មានឈ្មោះដែល Save នៅលើ Macro ចំនួន 3 ដែរ ។ ប៉ុន្ដែបើយើងប្រើ  Macro Name យើងអាច យើងអាចប្រមូល Macro ទាំង 3 មកទុកនៅក្នុងឈ្មោះេតែមួយ។
របៀបបង្កើតផ្ទាំង Macro Name:
-ចុចលើ Object Macros
-ចុចលើ New
-ចុចលើ View Menu
-ចុចលើ Macro Names ឬ ចុចលើ
ឧ. យើងបង្កើត Macro មួយដោយផ្ទុកនៅ Macros ចំនួន ៣ រួមមាន Form Students List, Close Form Students List, Msgbox ហើយ Save ដាក់ឈ្មោះអ្វីក៏បាន។ សូមមើលរូបខាងក្រោមៈ
a5. ការប្រើ Condition Macro:
Condition របស់ Macro ប្រើសំរាប់ធ្វើការអ្វីមួយទៅតាមល័ក្ខខ័ណ្ឌដែលយើងចង់កំណត់។
របៀបបង្កើត Condition Macros
-ចុចលើ Object Macros
-ចុចលើ New
-ចុចលើ View Menu
-ចុចលើ Condition ឬ ចុចលើ
ឧ. បង្កើត Macro ដោយប្រើ Condition ដើម្បីស្វែងរកឈ្មោះសិស្សនៅក្នុង Form Students List
-បើក Form Students List ជា Design View
-នៅលើ Tolbox ចុចលើ Frame (Option Group) រួចយកមកគូរលើ Form Footer របស់ Form
-ចុចលើ Toggle Button យកមកគូរនៅក្នុង Frame ពី A → Z
-ចុច Mouse ស្ដាំនៅលើ Frame
-ចុច Properties  → Event → After Update → ចុចលើ Build…   ពេលនោះវាអោយយើង Save ហើយធ្វើដូចខាងលើបន្ទាប់មកធ្វើតាមរូបខាងក្រោមៈ
aa6. របៀបបង្កើត Menu តាម Macro:
ដើម្បីបង្កើត Menu យើងត្រូវបែងេចែកជា ២ ផ្នែកគឺ Main Menu និង Sub Menu ដូចនេះ Menu មួយ ដំបូងយើងត្រូវបង្កើត Main Menu ជាមុនសិន ពីព្រោះ Main Menu វាផ្ទុកនូវ Sub Menu
របៀបបង្កើត Main Menu
-ចុចលើ Object Macros
-ចុចលើ New
-នៅក្នុង Action វាយពាក្យ AddMenu
-នៅក្នុង Action Arguments ធ្វើការកំនត់ដូចខាងក្រោម
Menu Name: វាយឈ្មោះដែលយើងចង់អោយបង្ហាញនៅលើ Main Menu (Ex: File, Edit ជាដើម)
Menu Macro Name: វាយឈ្មោះអោយដូចទៅនិង Menu Name ដែរ
-បន្ទាប់មក Save ដាក់ឈ្មោះថា Menus
របៀបបង្កើត Sub Menu
1. បង្កើត Sub Menu File
-ចុចលើ Object Macros
-ចុចលើ New
-ចុចលើ View → Macro Name
-នៅក្នុង Macro Name វាឈ្មោះរបស់ Sub Menu ដែលយើងចង់បង្កើតដូចជា
New Database ហើយកំនត់ នៅក្នុង Action ដោយវាយឈ្មោះ Runcommand និងនៅក្នុង Action Argument កំនត់ពាក្ស NewDatabase
Open ហើយកំនត់ នៅក្នុង Action ដោយវាយឈ្មោះ Runcommand និងនៅក្នុង Action Argument កំនត់ពាក្ស OpenDatabase
Save ហើយកំនត់ នៅក្នុង Action ដោយវាយឈ្មោះ Runcommand និងនៅក្នុង Action Argument កំនត់ពាក្យ ហើយកំនត់ នៅក្នុង Action ដោយវាយឈ្មោះ Runcommand និងនៅក្នុង Action Argument កំនត់ពាក្យ Save
-បន្ទាប់មក Save ដាក់ឈ្មោះថា File
2. បង្កើត Sub Menu Edit
-ចុចលើ Object Macros
-ចុចលើ New
-ចុចលើ View → Macro Name
នៅក្នុង Macro Name វាឈ្មោះរបស់ Sub Menu ដែលយើងចង់បង្កើតដូចជា
Copy ហើយកំនត់ នៅក្នុង Action ដោយវាយឈ្មោះ Runcommand និងនៅក្នុង Action Argument កំនត់ពាក្ស Copy
Cut ហើយកំនត់ នៅក្នុង Action ដោយវាយឈ្មោះ Runcommand និងនៅក្នុង Action Argument កំនត់ពាក្ស Cut
Paste ហើយកំនត់ នៅក្នុង Action ដោយវាយឈ្មោះ Runcommand និងនៅក្នុង Action Argument កំនត់ពាក្យ Paste
-បន្ទាប់មក Save ដាក់ឈ្មោះថា Edit
បន្ទាប់ពីបង្កើត រួច យើងត្រូវភ្ជាប់វាទៅកាន់ Form ដោយធ្វើដូចខាងក្រោម
-បើក Form ដែលយើងចង់ ភ្ជាប់ Menus ជា Design View
-ចុចលើ Edit → ចុចលើ Select Form ឬ Ctrl+ R
-ចុចលើ View → ចុចលើ Properties
-ចុចលើ Tab Other កំនត់នៅលើ Menu Bar ដោយវាយ ពាក្ស Menus បន្ទាប់មក ចុចលើ View យើងនិងឃើញដូចរូបខាងក្រោម

IT ads

មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–  វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–  វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–   វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–   វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com