មេរៀនទី១៤: បង្កើតវីដេអូ PowerPoint

របៀបបំលែង PowerPoint 2013 Presentation ជាវីដេអូ

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647


PowerPoint 2013 គឺជា​កម្មវិធី​មួយ​របស់ Microsoft Office ហើយក៏​ជា​ជំនាន់​ចុងក្រោយ​គេ​បង្អោះ​នៃ Microsoft Office productivity suite សម្រាប់ Microsoft Windows ផងដែរ។ Office 2013 បាន​អភិវឌ្ឍន៍ ព្រមទាំង​បន្ថែម​មុខងារ​យ៉ាងសន្ធឹកសន្ធាប់​ដែល​អាច Support បាន​ច្រើន​ប្រភេទ​ឯកសារ កែប្រែ​ទម្រង់ User Interface ជាពិសេស​វា​អាច Supportជាមួយ នឹង​ ឧបករណ៍ Touch Screen ទៀតផង។ PowerPoint 2013 ត្រូវបាន​ប្រើ​សម្រាប់ធ្វើ​បទ​បង្ហាញ​អំពី​ការងារ​នៅក្នុង​អង្គប្រជុំ ឬ​កិច្ចការ​សាលា​ជាដើម។ ក្រៅពី slide shows Power Point  អាច​បង្កើតជា​អក្សរ​មាន​ចលនា ព្រមទាំង​មាន​សមត្ថភាព​អាច​បំ​ឡែ​ង​កិច្ចការ ងារ​ របស់ លោកអ្នក​ទៅជា​វីដេអូ​ ផងដែរ។ ការដែល​ធ្វើបែបនេះ ព្រោះ​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ការធ្វើ​បទបង្ហាញ​របស់លោក​អ្នក ឬ​ជៀសវាង​ការដែល​យើង​យក​កិច្ចការ​របស់ យើង​ទៅប្រើ​លើ​កុំព្យូទ័រ​គេ​ដោយ​មិនបាន​ដំឡើង PowerPoint។  ជា​កិច្ច​ចាប់ផ្ដើម​សូម​លោក​អ្នកបើក​ដំណើការ​នូវ​កម្មវិធី Microsoft PowerPoint 2013 ជាមុនសិន។ ក្រោយមក​សូម​រចនាបទ​បង្ហាញ​តាម​ដែល​យើង​ចង់បាន​ជាមុនសិន ដើម្បី​បំ​ឡែ​ង​កិច្ចការ​របស់លោកអ្នក​ទៅជា​វីដេអូ​សូម​ចុច​លើ File > Export មើលរូប៖
aចំណុច​បន្ទាប់​សូម​ចុច​លើ Create a Video ដែល​ស្ថិតនៅ​ផ្នែក​ខាងឆ្វេង ដើម្បី​ឈានចូល​ទៅ​ជំហាន​បន្ទាប់ទៀត​សូម​មើលរូប​ខាងក្រោម៖
aបន្ទាប់មកទៀត​សូម​ធ្វើការ​ជ្រើសរើស​ទំហំ​វីដេអូ​ដែល​លោកអ្នក​ចង់ បាន​ដែល​ស្ថិតនៅ​ផ្នែក​ខាងស្ដាំ រួចមកសូម​ចុច​ប៊ូ​តុង Create  Video ស្ថិតនៅ​ផ្នែក​ខាងក្រោម​ដូច​រូប៖
aក្រោយមក​វា​នឹង​លេចឡើង​នូវ Dialog Box មួយ​សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​រក្សាទុក​នូវ​វីដេអូ​របស់​យើង ដោយ​គ្រាន់តែ​ដាក់ឈ្មោះ​រួច​ចុច Ok ជាការ​ស្រេច៖
aត្រង់ចំណុច​នេះ​លោកអ្នក​សូម​រងចាំ​បន្តិច ព្រោះ​វា​ជា​ដំណាក់​កាលដែល PowerPoint 2013 កំពុងតែ​បំ​ឡែ​ង​ការងារ​របស់លោក​អ្នក​ឲ្យ​ទៅជា វីដេអូ រូប​ខាងក្រោម​ជា​ដំណើការ​ដែល​បង្ហាញដោយ Progress Bar ដូច​រូប​ខាងក្រោម៖
aខាងក្រោម​នេះ​គឺជា​លទ្ធផល​របស់លោក​អ្នក​បន្ទាប់ពី​បាន​បំ​ឡែ​ង​រួច។ លោកអ្នក​អាច​ដំណើការ​វានៅលើ​កម្មវិធី Play វីដេអូ សម្រាប់ធ្វើ​បទ​បង្ហាញ​នៅក្នុង​អង្គប្រជុំ ការពារ​សារា​ណា និង​ការធ្វើ​បទ​បង្ហាញផ្សេងៗទៀត​ដោយ​ពុំ​ចាំបាច់​ធ្វើការ​បញ្ជារ៕

មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–          វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–          វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–          វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–          វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan

www.itcambo.com

IT ads