ផ្លាស់ប្ដូរ Row ទៅ Column ក្នុង Excel

Microsoft Excel គឺជា spreadsheet application ដែល​បង្កើតឡើង ដោយ​ក្រុមហ៊ុន Microsoft សម្រាប់ដំឡើង​នៅលើ Microsoft Windows និង Mac OS X។ Excel សាក​សម​បំផុត​សម្រាប់​ការងារ​គណនេយ្យការធ្វើ​បញ្ជីរ  តារាង​ផលិតផល តារាង​ឈ្មោះ​សិស្ស និ​សិ​ត្ស និង​ការធ្វើ​របាយការណ៍​ជាដើម។ក្នុង​លេខ​នេះក្រុមការងារ​របស់ ទស្សនាវដ្ដី​ទីក្រុង​ពត៌មាន   វិទ្យា​សូម​ធ្វើការ​បង្ហាញជូន​ពី​សមត្ថភាព​ពិសេស​នៃ Excel មួយទៀត​ស្ដីពី​ការផ្លាស់ប្តូរ​ទិន្នន័យ​ក្នុង Row ទៅជា Column។ រូបភាព​ខាងក្រោម​នេះ​សន្មត​ថា​ជា​ទិន្នន័យដែល​ត្រូវ​ធ្វើការ Convert ៖
aដើម្បី Convert ទិន្នន័យ​នៅក្នុង Columns ទាំងពីរ​នេះ​ទៅជា Rows សូម​លោកអ្នក​ធ្វើការ Select រាល់ Cells ទាំងអស់​ដែល​យើង​ចង់​ផ្លាស់ប្ដូរ ដោយ​ចុច​ម៉ៅ​ស្ដាំ( Right Click) លើ Selection រួច​ចុច​លើ​ពាក្យ Copy ឬ​ចុច Ctrl+C ដូច​រូប៖
aចំណុច​បន្ទាប់​សូម​ចុច​ម៉ៅ​ស្ដាំ( Right Click) ក្នុង Cell ណាមួយ​ដែល​លោកអ្នក​ចង់​ដាក់​ទិន្នន័យ​នៅលើ Sheet រួច​ចុច​លើ​ពាក្យ Paste Specialដូច​រូប​ខាងក្រោម៖
aក្រោយមក​សូម​ឆែក (Check) នៅក្នុង​ប្រអប់​ដែលមាន​ពាក្យ​ថា Transpose ផ្នែក​ខាងក្រោម រួច​ចុច​ប៊ូ​តុង OK ជាការ​ស្រេច។
aខាងក្រោម​នេះ​គឺជា​លទ្ធផល​ដែល​លោកអ្នក​ទទួលបាន ក្រោយពី ប្រិយមិត្ត​បាន​ចូលរួម​អនុវត្តន៍ជាមួយនឹង​ក្រុមការងារ​នៃ​ទស្សនាវដ្ដី​ទី ក្រុង​ពត៌មាន​វិទ្យា​របស់​យើង៕
a
មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–          វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–          វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–          វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–          វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
IT ads