របៀបបង្កើនល្បឿនក្នុងWindows7

aបង្កើន​ល្បឿន​Windows 7 មិន​ថា​ប្រព័ន្ធ​ប្រតិបត្តិការ Windows កំណែ​ណា​ទេ​ពេល​ដែល​អ្នក​ប្រើ​វា​បាន​ប្រមាណ ២ ឬ ៣​ខែ​អ្នក​នឹង​សង្កេត​ឃើញ​ថា​វា​ចាប់ផ្ដើម​ដំណើរការ​យឺត​ជាង​ពី​ការ​ដំឡើង​ កាល​ពី​ដំបូង​ជា​មិន​ខាន ។ មាន​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​វីនដូ​ប្រសើរ​ឡើង ប៉ុន្តែវា​មិន​មាន​សុវត្ថិភាព​ទេ​ក្នុង​ការ​ដំណើរការ​កម្មវិធី​ដែល​អ្នក​ មិន​ស្គាល់​អ្នក​បង្កើត ឬ​អភិវឌ្ឍន៍ ។ ក្នុង​អត្ថបទ​នេះ​ទស្សនាវដ្ដី​យើង​ខ្ញុំ​នឹង​បង្ហាញ​អំពី​ការ​បង្កើន​ល្បឿន​ របស់​វីនដូ ៧ និង​របៀប​ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​ដោយ​ប្រសើរ​ព្រម​ទាំង​មាន​សុវត្ថិភាព ។ គន្លឹះ​នីមួយៗ​មិន​ទាក់ទង​នឹង​ការ Hack ប្រព័ន្ធ​ដំណើរការ​ឡើយ ដូច្នេះ​អ្នក​អាច​អនុវត្ត​បាន​ដោយ​ពុំ​ព្រួយ​បារម្ភ​ថា​វា​នឹង​មាន​ការ​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។

១. យកចេញ​កម្មវិធី ឬ​លក្ខណៈ​ពិសេសៗ​របស់ Windows ដែល​អ្នក​មិន​បាន​ប្រើ
នៅ​ពេល​អ្នក​ទិញ​កុំព្យូទ័រ ឬ​កុំព្យូទ័រ​យួរ​ដៃ​ជា​ទូទៅ​វា​តែង​មាន​មក​ជាមួយ​កម្មវិធី​ដែល​បាន​ដំឡើង​ ហើយ​រួច​ជា​ស្រេច​ជា​ច្រើន​ដូច​ជា Demo-Ware, Trial-Ware (ជា​កម្មវិធី​ដែល​គេ​ឲ្យ​អ្នក​សាកល្បង​ប្រើ​មុន​នឹង​ទិញ), Anti-Virus ជា​ដើម ។ ប្រសិនបើ​អ្នក​ចូលចិត្ត​សាកល្បង​ជាមួយ​នឹង​កម្មវិធី​ថ្មីៗ អ្នក​ប្រហែល​ជា​អាច​ទាញយក​កម្មវិធី​ទាំងនោះ​ពី​អ៊ីនធឺណិត​មក​ដំឡើង​ចូល​ កុំព្យូទ័រ​អ្នក​មិន​ខាន ។ ការ​ដំឡើង​កម្មវិធី​យ៉ាង​ច្រើន​នៅ​លើ​កុំព្យូទ័រ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ ប្រើប្រាស់​ប្រភព​ធនធាន​របស់​ប្រព័ន្ធ​កុំព្យូទ័រ​ខ្ជះខ្ជាយ​ចោល​ឥតប្រយោជន៍ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​ចាប់ផ្ដើម​ដំណើរការ​យឺត ។ ចូរ​យក​កម្មវិធី​ទាំងឡាយ​ដែល​អ្នក​មិន​ត្រូវការ​ប្រើប្រាស់​ចេញ (Uninstall) ដោយ​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Control Panel => Programs => Uninstall (សូម​ជ្រើស​កម្មវិធី​ដែល​អ្នក​ចង់​យកចេញ) ។ អ្នក​ក៏​អាច​ចូល​ទៅ​កាន់ Control Panel => Programs => Turn Windows Features On ឬOff ដើម្បី​បិទ ឬ​បើក​លក្ខណៈ​ពិសេស​របស់​វីនដូ ដោយ​អ្នក​អាច​ដោះ​ធីក​ចេញ​ពី Windows Features ដែល​មិន​ត្រូវការ​ប្រើប្រាស់ ។

២- ចូរ​មើល​ឡើង​វិញ​នូវ​កម្មវិធី​ដែល​ចាប់ផ្ដើម​ដំបូង (Startup Programs)
ភាគច្រើន​នៃ​បញ្ហា​ដែល​ធ្វើឲ្យ​កុំព្យូទ័រ​ដើរ​យឺត​គឺ​បណ្ដាល​មក​ពី​ កម្មវិធី​ដែល​ចាប់ផ្ដើម​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ខ្លួន​ឯង​ពេល​ កុំព្យូទ័រ​បើក​មក​ដំបូង​ហើយ​នូវ​បន្ត​ដំណើរ​ការ​រហូត​ដែល​ជា​ហេតុ​ធ្វើឲ្យ​ វា​ប្រើប្រាស់​ប្រព័ន្ធ​អង្គ​ចងចាំ (System Memory) អស់​យ៉ាង​ច្រើន ។ មធ្យោបាយ​ងាយស្រួល​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ដឹង​ថា​កម្មវិធី​ណាមួយ​កំពុង​ ដំណើរការ​នៅ​ខណៈ​ពេលWindowsចាប់​ផ្ដើម​ដំណើរការ​ដំបូង​គឺ​អ្នក​អាច​មើល​នៅ​ លើ​រូបតំណាង Notification ដែល​មាន​ទីតាំង​នៅ​លើ Task bar ដោយ​ចុច​រូប​សញ្ញា​ព្រួញ​ឡើងលើ​ដើម្បី​បង្ហាញ​រូបតំណាង​កម្មវិធី​ដែល​លាក់ ។ Uninstall កម្មវិធី​ដែល​អ្នក​មិន​ប្រើ ឬ​បិទ​ជម្រើស​របស់​កម្មវិធី​មិន​ឲ្យ​វា​ចាប់ផ្ដើម​ដោយ​ស្វ័យប្រវត្តិ​ពេល​ ដំណើរការ​ម៉ាស៊ីន​ដំបូង ។

មធ្យោបាយ​ដែល​ប្រសើរ​ដើម្បី​ពិនិត្យ​កម្មវិធី Starup គឺ​ត្រូវ​ប្រើ​កម្មវិធី System Configuration ។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន​ដោយ​ចុច​លើ​ម៉ឺនុយ Start រួច​បញ្ចូល​ពាក្យ msconfig ក្នុង​ប្រអប់ Search box បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​កម្មវិធី​សូម​ចុច​លើ ផ្ទាំង Startup រួច​ពិនិត្យ​មើល​កម្មវិធី​ដែល​មាន​ក្នុង​នោះ ប្រសិនបើ​អ្នក​ឃើញ​កម្មវិធី​ដែល​អ្នក​មិន​ត្រូវការ​ចូរ​ដោះ​ធីក​វា​ចេញ​ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​មិន​អាច​ដំណើរការ​បាន​ពេល​ចាប់ផ្ដើម​កុំព្យូទ័រ ។
ចំណាំ  វិធី​នេះ​មិនមែន​សម្រាប់ Uninstall កម្មវិធី​ចេញ​ពី​កុំព្យូទ័រ​ទេ វា​គ្រាន់តែ​បិទ​កម្មវិធី​មិន​ឲ្យ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ពេល Startup កុំព្យូទ័រ​ដំបូង ។
សម្រាប់​អ្នកប្រើ​ដែល​មាន​ចំណេះដឹង​ខាង​កុំព្យូទ័រ​ច្រើន​អាច​ប្រើ​កម្មវិធី ​ឥតគិតថ្លៃ​ពី Microsoft គឺ Autoruns for Windows (មាន​នៅ​ក្នុង CD របស់ CM) ដែល​វា​ជា​កម្មវិធី​ដែល​ល្អ​សម្រាប់​ត្រួតពិនិត្យ កម្មវិធី Startup គ្រប់​ប្រភេទ និង​សេវា​ផ្សេងៗ​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់ ។


៣- កែសម្រួលVisual Effects:
Windows ដែល​ពេញ​និយម​គឺ​មិន​មែន​ជាWindows ដែល​លឿន​បំផុត​នោះ​ទេ ។ អ្នក​អាច​កែប្រែ Visual Effects ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​មាន​ភាព​ប្រសើរ​ឡើង ។ នៅ​ក្នុង​ផ្ទាំង Control Panel ចូរ​ស្វែងរក​និង​ចុច​លើ​ពាក្យ Performance Information and Tools រួច​ចុច​លើ Adjust Visual Effects បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖

នៅ​ក្នុង​ផ្ទាំង​នេះ​ចូរ​ជ្រើស​ជម្រើស Adjust for best performance ឬ​ជ្រើស Custom ដើម្បី​ជ្រើស Visual Effects ទៅ​តាម​តម្រូវការ​របស់​អ្នក ។

៤-កែសម្រួល​ជម្រើស Indexing Options:
ប្រព័ន្ធ​ប្រតិបត្តិការ Windowsតែងតែ​ធ្វើការ​រៀប​ឯកសារ​ឲ្យ​មាន​របៀប (Indexes) នៅ​លើ​ទីតាំង​នានា​គ្រប់ Drives ដែល​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឯកសារ រួម​ទាំង Folders ។ អ្នក​អាច​កែសម្រួល​ការ​កំណត់​នេះ​ដោយ​ឲ្យ Windows ធ្វើការ​រៀប​ឯកសារ (indexes) តែ​លើ​ទី​តាំង​ទាំងឡាយ​ណា​ដែល​អ្នក​នឹង​ស្វែងរក​ញឹកញាប់ ។

នៅ​ក្នុង​ផ្ទាំង Control Panel ជ្រើស Indexing Options រួច​ចុច​លើ​ប៊ូតុង Modify បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖

ចុច​លើ​ប៊ូតុង Show all locations បន្ទាប់​មក​ដោះ​ធីក​លើ​ទីតាំង ឬ Drives ដែល​អ្នក​កម្រ​ធ្វើការ​ស្វែងរក​ឯកសារ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច ។

៥-កែសម្រួល​ការកំណត់​ការ​ប្រើ Power Settings
ការ​កំណត់​លំនាំដើម​របស់ Power Management ក្នុង Windows 7 គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ប្រើ​ថាមពល​ភ្លើង និង​ដំណើរការ​របស់​កុំព្យូទ័រ ។ ប្រសិនបើ​អ្នក​មិន​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ថ្ម​កុំព្យូទ័រ និង​ថាមពល​អគ្គិសនី ហើយ​ចង់​ឲ្យ​វីនដូ ៧ ដំណើរការ​លឿន អ្នក​អាច​ផ្លាស់ប្ដូរ​ការ​កំណត់​ក្នុង Power Management ដើម្បី​ទទួល​បាន​ដំណើរការ​ល្អ​បំផុត ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Power Options ចុច​លើ​សញ្ញា​ព្រួញ Show additional plans រួច​ជ្រើស High performance ។


៦-បិទ​សំឡេង​ទាំង​អស់
អ្នក​អាច​ធ្វើការ​បិទ​សំឡេង​ដែល​មិន​ត្រូវ​ការ​ផ្សេងៗ​ក្នុង​វីនដូ​ដើម្បី​ ធ្វើ​ឲ្យ​វីនដូ​ដំណើរការ​រឹតតែ​ប្រសើរ ។ ក្នុង​ផ្ទាំង Control Panel ចូរ​ជ្រើស Sound រួច​ចុច​លើ​ផ្ទាំង Sound ក្នុង​ប្រអប់ Sound Scheme ចូរ​ជ្រើស No Sounds បន្ទាប់មក​ដោះ​ធីក​ចេញ​ពី Play Windows Startup Sound រួច​ចុច​ប៊ូតុង OK ។


៧-កែសម្រួល Services ទាំងឡាយ​ក្នុងWindows
ចំណុច​ទី​៧​នេះ​គឺ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងឡាយ​ដែល​មាន​ចំណេះដឹង​ខ្ពស់ ។ Services របស់​វីនដូ​ទាំងអស់​ដំណើរការ​បន្តបន្ទាប់​ឡើង​វិញ​និង​ផ្ដល់​តួនាទី​ជា​ ច្រើន​ទៅ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​សម្រាប់​កុំព្យូទ័រ​របស់​អ្នក ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​មិន​បាន​ត្រូវ​ ការServices ដែល​ផ្ដល់​ដោយ​តាម​លំនាំដើម​ទេ ។ ដោយ Services ដែល​ដំណើរការ​នីមួយៗ​វា​ប្រើប្រាស់​ធនធាន​ប្រព័ន្ធ​(System Resources) ច្រើន​ដូច្នេះ​ការ​កែ​សម្រួល​ការ​កំណត់​លំនាំដើម​សម្រាប់ Services ដែល​ដំណើរការ​ខ្លួន​ឯង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​កុំព្យូទ័រ​ចាប់ផ្ដើម​ ដំណើរការ​ដំបូង នឹង​ជួយ​ឲ្យ​បង្កើន​ល្បឿន Windows 7 ។ អ្នក​អាច​បង្ហាញ​ផ្ទាំង​កំណត់ Services នេះ​ដោយ​ចុច​លើ​ម៉ឺនុយ Start បន្ទាប់​មក​បញ្ចូល​ពាក្យ services.msc ក្នុង​ប្រអប់ Search box ។

Services នីមួយៗ​អាច​ត្រូវ​បាន​គេ​កំណត់​ដើម្បី​ឲ្យ​ដើរ​ដោយ​ ស្វ័យប្រវត្តិ(Auto-start ពេល​ដំណើរការ​កុំព្យូទ័រ) ឬ​កំណត់​ដោយ​ដៃ (ចាប់ផ្ដើម Services តែ​នៅ​ពេល​ត្រូវការ) ឬ​បិទ​មិន​ឲ្យ​ដំណើរការ ។ តើ​ការ​កំណត់ Service ណា​មួយ​ដែល​អ្នក​គួរ​តែ​ផ្លាស់ប្ដូរ? ជា​ការ​ប្រសើរ​បំផុត​ប្រសិន​បើ​អ្នក​អាច​ស្រាវជ្រាវ​បន្ថែម​តាម​អ៊ីនធឺណិត ។

៨-គន្លឹះ​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ដំណើរការ​ម៉ាស៊ីន
ក្រៅ​ពី​ការ​រៀបរាប់​ខាងលើ គន្លឹះ​នានា​ខាងក្រោម​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​បង្កើន​ល្បឿន​ដល់​វីនដូ ៧ ដែរ ៖
– ប្រើ​កម្មវិធី CCleaner ដើម្បី​សម្អាត​ឯកសារ​មិន​បាន​ការ ។
– ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ល្អ​ៗ​ដូចជា Microsoft Security Essentials ។
– ប្រសិន​បើ​អ្នក​ប្រើ​ជម្រើស Hibernate ដើម្បី​បិទ​កុំព្យូទ័រ​ចូរRestart វីនដូ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួយ​អាទិត្យ ។
– សូម​កុំ​ផ្លាស់ប្ដូរ Default disk defragmentation auto-run schedule ។
– ចំណុច​ដែល​រៀបរាប់​ខាង​លើ​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់ៗ​ដែល​យើង​ត្រូវការ​ ប្រើ​ដើម្បី​បង្កើន​ល្បឿនWindows 7 ដោយ​មិន​ចាំបាច់​ដំឡើង​ពពួក​កម្មវិធី​ផ្សេងៗ (Third-Party Utilities)ដែល​មិន​គាំទ្រ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន Microsoft ។

មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–          វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–          វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–          វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–          វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
IT ads