២០ ចំនុច​ការ​ប្រើ Facebook ​គួ​តែ​ដឹង

២០ ចំនុច​លើ​ការ​ប្រើ Facebook ដែល​អ្នក​គួ​តែ​ដឹង
ប្រសិន​បើ​លោក​អ្នក​ប្រើ Facebook ជា​ប្រចាំ​ឬ​ម្តង​ម្កាល​នោះ​លោក​អ្នក​នឹង​ជួប​ប្រទះ​នូវ​ការ​លុប​ការ​បន្ថែម ​មិត្តភក្តិ​ការ​ធ្វើ​ឲ្យ​ទ្រង់​ទ្រាយ​របស់​វា​ប្រសើរ​ឡើង​និង​អ្វី​ផ្សេងៗ​ ជា​ច្រើន​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ ២០ ចំនុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​លោក​អ្នក​អាច​ប្រើប្រាស់​បាន​ជា​មួយ Facebook កាន់​តែ​ទូលំទូលាយ​និង​មាន​ប្រយោជន៍។
១. បញ្ចូល Facebook Chat នៅ​លើ Sidebar របស់ Firefox
ប្រសិន​បើ​លោក​អ្នក​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត Firefox នោះ​លោក​អ្នក​អាច​ដាក់ Facebook Chat នៅ​លើ Sidebar របស់​វា​បាន។ បែប​នេះ​អាច​ចំណេញ​ក្នុងការ​អនុវត្តន៍​ការងារ​ច្រើន​ក្នុង​ពេល​តែមួយ។

២. ទាញ​យក​អ៊ាល់ប៊ុម​រូប​ថត​នៅ​លើ Facebook
FacePAD (Facebook Photo Album Downloader) គឺ​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ទាញ​យក​នូវ​អាល់ប៊ុម​រូប​ថត ​របស់​មិត្តភក្តិ​លោក​អ្នក​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ចុច​ប៉ុន្មាន Click តែ​ប៉ុណ្ណោះ។

៣. ចែក​រំលែក​រូបថត​ពី Flickr ទៅ Facebook
Flickr2Facebook គឺ​ជា​កម្មវីធី​សម្រាប់ Upload មិន​ផ្លូវការ​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើការ Upload រូប​ថត​ទៅ​ Facebook តាម​រយៈ​វ៉ិប​អ៊ាល់​ប៊ុម Flickr។

៤. Update Facebook ដោយ​មិន​ចាំ​បាច់​បើក Facebook
hellotxt និង Ping.fm គឺជា កម្មវិធី​ដែល​មាន​មុខងារ​ពិសេស​ដែល​អាច​ឲ្យ​លោក​អ្នក​ធ្វើការ Update ទៅ​លើ​ទំព័រ Facebook បាន​យ៉ាង​ល្អ​ដោយ​មិន​ចាំបាច់​បើក​គេហទំព័រ Facebook តាម​កម្មវិធី​អ៊ីនធឺណិត Browser នោះ​ឡើយ។

៥. កំណត់​ពេល​ផ្ញើសារ​របស់ Facebook ទុក​ជា​មុន
Sendible អនុញ្ញាត​ឲ្យ​លោកអ្នក​កំណត់​ពេល​វេលា​សំរាប់​ផ្ញើសារ​របស់ Facebook ទុក​ជា​មុន។ ដូចនេះ​លោក​អ្នក​អាច​ផ្ញើសារ​ទៅ​មិត្តភក្តិ​អតិថិជន​ឬ​អ្នក​ធ្វើការ​ជាមួយ​ គ្នា​នៅ​ពេល​ក្រោយ។

៦. ធ្វើជា​មិត្តភ័ក្រ្ត​នណា​ម្នាក់​លើ Facebook ហើយ​លាក់​វា​ពី​ការ Update របស់​អ្នក
ការ​បង្រៀន​នៅ​ក្នុង​វិបសាយ Makeuseof និង​បង្ហាញ​អ្នក​អំពីរ​បៀប​លាក់​នូវការ Update លើ Facebook របស់​អ្នក​ហើយ​នឹង​រក្សា​នូវ​លក្ខណៈ​ដដែល​នោះ​សម្រាប់​មិត្តភក្តិ​ជិត​ស្និត ​របស់​អ្នក​ដែល។

៧.បង្កើត Photo Collage ដោយ​ប្រើ​រូបភាព​មិត្តភ័ក្ដិ​របស់​អ្នក​លើ Facebook សូម​ចុច​លើ Friend Tab រូច​ចុច​លើ More Tab ចេញ​ពី​មីនុយ​ទម្លាក់ Choose an Option ជ្រើស​រើស​សញ្ញា ” – ” ណា​មួយ​ដែល​លោក​អ្នក​ចង់​បាន ។ បន្ទាប់​មក​មិត្តភ័ក្ដិ​ក្នុង Facebook របស់​អ្នក​នឹង​លេច​ឡើង​ខាង​ស្តាំ​នៃ​អេក្រង់​ជា​មិន​ខាន។

៨. តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា?
ពេល​មិត្តភ័ក្ដិ​របស់​អ្នក​លុប​អ្នក​ចេញ​ដោយ​ស្ងាត់ៗ​ឬ Block អ្នក​ពី Facebook សេវាកម្ម​នេះ​ត្រូវ​បាន​ផ្អាក​ហើយ​តែ X-Friend ជា​ឧបករណ៍​តែ​មូយ​គត់​សម្រាប់​ធ្វើការ​តាម​ដាន​មិត្តភ័ក្ដិ​ដែល​បាន​បាត់​ពី ​Facebook។

៩. បង្ហាញ​រូបភាព​ដែល​បាន​ជ្រើសរើស​តែ​នៅ​លើ​ទំព័រ Profile Facebook របស់​អ្នក
លក្ខណៈ​ដែល​អាច​ដឹង​ដោយ​តិចតួច​បំផុត​មួយ​នៅ​ក្នុង Facebook ដែល​អនុញ្ញាត​ឲ្យ​អ្នក​គិត​មើល​ថា​តើ​អ្នក​ណា​ម្នាក់​ដែល​នឹង​ត្រូវ​បង្ហាញ​ នៅ​ក្នុង​ប្រអប់​មិត្តភក្តិ។ លោក​អ្នក​គ្រាន់​តែ​ចុច Edit នៅ​លើ​ប្រអប់​មិត្តភ័ក្ដិ​រួច​វាយ​ឈ្មោះ​មិត្តភ័ក្ដិ​ក្នុង​ប្រអប់​ដែល​ និយាយ​ថា​”Always show these friend” ជាការស្រេច។

១០. ដក​ចេញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ទំព័រ Facebook
Facebook: Cleaner អាច​យក​ចេញ​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​រំខាន​ចេញ​ពី​ទំព័រ Facebook របស់ អ្នក។

១១. រៀប​ចំ (syncs) រូបថត​មិត្តភ័ក្ដិ​លើ Facebook ជាមួយ Contact ក្នុង Microsoft Outlook
OutSync គឺជា​កម្មវិធី​ឥត​គិត​ថ្លៃ​របស់​វីនដូ​ដែល​អាច syncs រូបថត​មិត្តភ័ក្ដិ​របស់​អ្នក​នៅ​លើ Facebook ឲ្យ​ភ្ជាប់​ទៅ​នឹង Contact ក្នុង Microsoft Outlook។ វា​អនុញ្ញាត​ឲ្យ​យើង​ជ្រើស​រើស Contact សម្រាប់​ធ្វើការ Update។ ដូចនេះ​អ្នក​អាច​ធ្វើការ Update នូវ Contact ទាំង​អស់​ក្នុង​ពេល​តែមួយ​ឬ២​ទៅ​៣​ម្តង។

១២.<./strong> បង្ហាញ Facebook Status នៅ​លើ WordPress blog
វិធី​សាស្ត្រ​ខាង​ក្រោម​បង្ហាញ​ពី​ការ​ដាក់​បង្ហាញ Facebook Status Feed និង WordPress RSS Widget ដើម្បី​បង្ហាញ Status Facebook នៅ​លើ WordPress blog ។

១៣. ដាក់​បង្ហាញ​នូវ​ប្លក់ Post ទាំង​ឡាយ​របស់​អ្នក​ទៅ​លើ Facebook Wall របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ
Wordbook អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លក្ខណៈ​ឆ្លង​នៃ​ការ Post (Cross-Post) នៃ​ប្លក់ Post របស់​អ្នក​ទៅ​លើ Facebook Wall របស់​អ្នក ។ ” Boxes” Tab នៃ Facebook របស់​អ្នក​នឹង​បង្ហាញ​នូវ​ប្លុក​ដែល​បាន​បង្ហោះ​ថ្មីៗ​របស់​អ្នក។

១៤. ចូល​ទៅ​កាន់ Facebook Chat លើ Desktop
Gabtastik និង Digsby ជា​កម្មវិធី​ដែល​អាច​ឲ្យ​លោក​អ្នក​លេង Facebook Chat នៅ​លើ Windows Desktop ដោយ​ពុំចាំ​បាច់​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត​ហើយ​វា​ត្រូវ​ការ Screen តូច​និង​ស៊ី memory តិច។

១៥. បង្កើត​ការ​ប្រលង(Quiz) នៅ​លើ Facebook យ៉ាង​ងាយ​ស្រួល
LOLapps ផ្តល់​នូវ​ការ​បង្កើត​ការ​ប្រឡង​ខ្លីៗ​ដែល​យើង​និយម​ហៅ​ថា(Quiz) ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ឲ្យ​ដឹង​អំពី​ការ​ប្រលង​ណា​ដែល​ត្រូវ​បាន​គេ​ ប្រើ​ច្រើន​នៅ​លើ Facebook។

១៦. លាក់ Online Status របស់​អ្នក​នៅ​លើ Facebook Chat ចេញ​ពី Contact ផ្សេងៗ​ដែល​បាន​ជ្រើស​រើស
Facebook បាន​រួម​បញ្ចូល​តារាង​ឈ្មោះ​នៃ​មិត្តភ័ក្ដិ​ជា​មួយ Chat ដែល​អ្នក​អាច​ជ្រើសរើស​ឈ្មោះ​មួយ​ណា​ដែល​អ្នក​ចង់​ឲ្យ​ឃើញ​អ្នក​តាម Online។

១៧. ទទួល​បាន​ការ Update Facebook នៅ​លើ​អ៊ីមែល
NutshellMail បាន​បង្រួម​ចូល​នូវ Facebook Account របស់​អ្នក​តាម​រយៈ Inbox ដែល​អ្នក​ប្រើ​ច្រើន​បំផុត។

១៨. Update Facebook Status ចេញ​ពី Firefox
FireStatus គឺ​ជា​កម្មវិធី​មួយ​ប្រើប្រាស់​ដើម្បី​បី​ជា​ជំនួយ​នូវ​លក្ខណៈ Status Update សម្រាប់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ជា​ច្រើន​រួម​បញ្ចូល​គ្នា​គិត​ទាំង Facebook ផង​ដែរ។

១៩. ទាញ​យក Facebook មក​ដាក់​លើ Desktop
Seesmic Desktop, Facebooker, Xobni, Facebook Slidebar Gadget, Scrapboy និង Facebook AIR Application គឺជា Desktop Application ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ Facebook ដោយ​មិន​ចាំ​បាច់​មាន Browser។

២០. របៀប​លុប, Cancel និង​បញ្ចប់ Facebook account និង Profile
វិធី​យ៉ាង​ងាយ​ស្រួល​សម្រាប់​បញ្ចប់, លុប​ឬ Cancel Facebook Account ទាំង​អស់​នេះ​គឺ​ត្រូវ​ចូល​ទៅ Facebook Profile ដើម្បី​ធ្វើ​យ៉ាង​ងាយ​ស្រួល។