​ប្ដូរ​ពណ៌​រូបភាព​ត្រឹមតែ​២នាទី​ប៉ុណ្ណោះ

តើ​លាកអ្នក​ជឿ​ឬទេ​ក្នុង​កម្មវិធី​ Adobe Photoshop អាច​ប្ដូរ​ពណ៌​រូប​ភាព​មួយ​ត្រឹម​តែ​រយៈពេល​២នាទី? ដូច ​ប្ដូរ​ពណ៌​ឡាន​ ម៉ូតូ កង់​ កាមេរ៉ា ទូរទស្សន៍​ជាដើម។ តែ​អ្នក​ប្រហែល​ជា​មិន​ជឿ​ថា​យើង​អាច​ប្ដូរ​ពណ៌​របស់​រូប​ភាព​បាន​លឿន​ដល់​ ម្ល៉ឹង​ទេ។ បើ​ចង់​ដឹង​ថា​យើង​អាច​ធ្វើ​បាន​ឬ​អត់​នោះ​ សូម​ចូល​រូម​អនុវត្ត​ទាំង​អស់​គ្នា។

ជំហាន​ទី​មួយ បើក​រូបភាព​ណាមួយ​ដែល​អ្នក​ចង់​ប្ដូរ​ពណ៌ (លើក​លែង​រូប​ភាព​ពណ៌​ស ខ្មៅ) ជាមួយ​កម្មវិធី​ Adobe Photoshop
1
ជំហាន​ទី​ពីរ  បន្ទាប់​មក​បង្កើត Layer ថ្មី​មួយ​ដោយ​ចុច Ctrl + Alt + Shift + N ហើយ​ប្ដូរ​ត្រង់ Mode ពី Normal ទៅ​ជា Hue។
1ជំហាន​ទី​បី  ជ្រើសរើស​ Brush Tool ហើយ​ប្ដូរ​តម្លៃ​របស់​ Brush ដូច​រូប​
1ជំហាន​ទី​បួន:  ឈរ​លើ​ layer 1 បន្ទាប់មក​ជ្រើសរើស​ពណ៌​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត (លើក​លែង​ពណ៌ស​ និង ពណ៌ខ្មៅ) ហើយ​យក​ Brush មក​គូស​លើ​រូប​ឡាន។
1ជា​ចុង​ក្រោយ​អ្នក​នឹង​ទទួល​បាន​រូបភាព​ឡាន​ដែល​មាន​ពណ៌​មួយ​ថ្មី​ស្រលាង​។
1