បង្កើត Coming Soon ជាមួយ​កម្មវិធី​ Photoshop

មុន​ពេល​ដែល​អ្នក​ដំណើរការ​គេហទំព័រ​ថ្មី​ អ្នក​ចាំបាច់​ត្រូវ​ដាក់ coming soon page នៅ​លើ​គេហទំព័រ​របស់​អ្នក។ ដូច្នេះ​ចូរ​អនុវត្ត​ជា​មួយ​យើង​ខ្ញុំ​ដូច​ខាង​ក្រោម៖
1បើក​កម្មវិធី Adobe Photoshop ហើយ​ចុច​លើ​ File → New និង​ធ្វើការ​កំណត់​តម្លៃ​ដូច​រូប ​រួច​ចុច​ប៊ូតុង​ OK
1បន្ទាប់​បន្ថែម Noise នៅ​លើ​ផ្ទៃ​ការងារ​អ្នក​ដោយ​ ចូល​ទៅ​ Filter → Noise → Add Noise… ហើយ​សូម​ធ្វើ​ការ​កំណត់​តម្លៃ​ដូច​រូប៖
1ចូរ​ជ្រើស​រើស​យក​ ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា Rectangle Marquee ហើយ​បង្កើតLayer ថ្មី​ដោយ​ចុច​ Ctrl + Shift + N បន្ទាប់​មក​យក Rectangle Marquee មក​គូស​ header និង footer ដោយ​ជ្រើស​ពណ៌ #3E3E3E។
1នៅ​លើ​ Layer របស់ Header គឺ​អ្នក​ត្រូវ​ដាក់​ស្រមោល​ដោយ​ចូល​ទៅ​ Blending Options → Drop Shadow ហើយ​ជ្រើស​យក​ពណ៌ #b1b0b0, Distance=3, Size=7
1បន្ទាប់​មក​យើង​បង្កើត​ Logo ដោយ​ជ្រើស​យក Rounded Rectangle Tool (U) និង​កំណត់​តម្លៃ radius=5px ជាមួយ​ពណ៌ #E34601។
1ហើយ​ដាក់​ Inner Glow ជ្រើសរើស​ពណ៌ #FB6B2B និង​កំណត់​តម្លៃ Choke=100%, Size=2px។
1ចាប់​ផ្ដើម​សរសេរ​អក្សរ S ដោយ​ប្រើ​ប្រភេទ​អក្សរ(Font) ឈ្មោះ​ថា Distant Galaxyដើម្បី​ឱ្យ​ទៅ​ជា​ Logo ដូច​រូប​ខាងក្រោម៖
1ដាក់ Drop Shadow លើ​អក្សរ “S” ដោយ​កំណត់​យក​ពណ៌ #FC8956 និង​តម្លៃ Angle=90, Distance=1px, Size=1px
1ដាក់ Inner Shadow លើ​អក្សរ “S” ដោយ​កំណត់​យក​ពណ៌ #353434 និង​តម្លៃ distance=1px, Size=1px។
1ពេល​បញ្ចប់​ Logo ឥឡូវ​ចូរ​បន្ថែម​អក្សរ​មួយ​ចំនួន​ដោយ​ជ្រើស​យក​ពណ៌ #3E3E3E
1ជ្រើស​យក Rectangle Tool ហើយ​ជ្រើស​យក​ពណ៌ #FFFFFF
1បន្ថែម Stroke ដោយ​ជ្រើសរើស​ពណ៌ #ABABAB, Size=1px
1បង្កើត​ Layer ថ្មី​មួយ (Ctrl + Shift + N) ហើយ​ជ្រើស Elliptical Marquee Tool គួស​ជា​រាង​ទ្រវែង​ដូច​រូប៖
1បន្ទាប់​មក​ទៀត​ចុច​លើ​ Filter → Blur → Gaussian Blur និង​កំណត់​តម្លៃ Radius=9,7, Opacity=50%
1ចាប់​ផ្ដើម​ Copy ដោយ​ប្រើ Ctrl + J មើល​រូប៖
1យើង​សរសេរ​អក្សរ​សម្រាប់​បញ្ជាក់​ពេល​វេលា​ដោយ​ប្រើពណ៌​#333333 និង​ជ្រើសរើស​ប្រភេទ​អក្សរ (Font) League Gothic
1———————————————————————————————————–
មជ្ឈមណ្ឌល អាយធី ខេប៊ូ-IT CAMBO
បង្កើត
កម្មវិធីសម្រាប់ក្រុមហ៊ុន អង្កការ ក្នុងតម្លៃសមរម្យ:

–     រចនាវ៉ិបសាយ & Hosting គ្រប់គ្រងក្រុមហ៊ុន…
–     បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ គ្រប់គ្រងស្តុក លក់ទំនិញ
–     ដំឡើងប្រព័ន្ធ ណែតវឺក Networking និងសេវាជួសជុលកុំព្យូទ័រ
www.itcambo.com

 កម្មវិធីសិក្សាបើកវគ្គខ្លី(សិស្សចាប់ពី ១០ឡើងទៅ)
–  វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–  វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–   វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–   វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
ITCAMBO-NEW