មេរៀនទី១៦: ដំឡើង Joomla លើ Local

មេរៀនទី១៦: ដំឡើង Joomla នៅលើ Local ជាមួយWampServer

ដើម្បី Install Joomla នៅលើ Local ជាមួយWamp Server យើងត្រូវតំឡើង កម្មវិធីដូចខាងក្រោមជាមុនសិន
– WARNING : យើងត្រូវតែតំឡើង Visual C++ 2010 SP1 Redistributable Package x86 or x64​VC10 SP1 vcredist_x86.exe 32 bits : http://www.microsoft.com/download/en/details.aspx?id=8328
VC10 SP1 vcredist_x64.exe 64 bits : http://www.microsoft.com/download/en/details.aspx?id=13523

-បន្ទាប់សូមចូលទៅកាន់គេហទំព័រ http://www.wampserver.com/en/ដើម្បី Download យកមក តំឡើង។ សូម Click ទីនេះដើម្បីមើលការ Detail ពី Wamp Server

1នៅ​ពេល​នេះ​យើង​មាន Web Server with PHP និង MySQL រួច​ហើយ ដូច​នេះ​យើង​អាច​តំលើង Joomla បាន​ហើយ​។ មុន​ដំបូង​យើង​ត្រូវ ចូល​ទៅ ​ទាញ​យក Joomla 3.0 ជា​មុន​សិន​។បន្ទាប់​យើង​យកFile Zip ដែល Download នោះ ដាក់ក្នុងc:\wamp\www រួច​ពន្លា​កញ្ចប់ ZIP នោះ
1
បន្ទាប់មកប្តូរឈ្មោះFolder ដែលបានពន្លានោះទៅជា Joomla ឬពាក្យផ្សេងក៏បាន។
1
ដំណើរការ Web browser ដូចជា Firefox, Chrome, IE…ដើម្បី Install Joomla  រួចក្នុង Address bar វាយពាក្យ http://localhost/localhost/joomla http://localhost/127.0.0.1/joomla
1
ប៉ុន្តែមុននិង Install Joomla គឺ Joomla ទាមទាឲ្យយើងបង្កើត Database សម្រាប់ Store data របស់ Joomla ជាមុនសិន។ ដូច្នេះយើងត្រូវចូលទៅកាន់ Page PhpMyAdminគឺ http://localhost/phpmyadmin ឬ http://localhost/127.0.0.1/ phpmyadmin
1បន្ទាប់មក Click លើពាក្យថា Databases ដែលស្ថិតនៅផ្នែក Menu។ រួចបង្កើត Database ថ្មីមួយទៀត ឧទាហរណ៍ : joomla បន្ទាប់មក Click Button Create។
1ក្រោយពីបង្កើត Database រួចរាល់ហើយ យើងចូលទៅកាន់ Page : http://localhost/joomla ដើម្បី Install joomla
1ត្រង់ចំនុចខាងលើ

 • Sitename : សម្រាប់វាយឈ្មោះ Website របស់អ្នក
 • Admin email : Email របស់អ្នក
 • Description : ពិព័ននាអំពី Website របស់អ្នក ខ្លីៗ
 • Admin Username : បង្កើត Usernameសម្រាប់ Log in ចូល Backend របស់ Website
 • Admin Password :បង្កើត Password ឲ្យ Userសម្រាប់ Log in ចូល Backend របស់ Website
 • Confirm Admin Password : វាពាក្យឲ្យដូចប្រអប់ Admin Password។

ក្រោយពីបំពេញData រួចសូម Click button “Next”  បន្ទាប់មកយើងនឹងមកដល់ Page ដូចខាងក្រោម :
1

 • Database type ជ្រើសរើសប្រភេទ MySql

 • Hostname បំពេញឈ្មោះរបស់ Server ។ភាគច្រើនគឺគេសរសេរថា Localhost

 • Username គឺបំពេញឈ្មោះ User ដែលគ្រប់គ្រង Database ដែលយើងបានបង្កើត។ តែនៅក្នុង Local គឺវាជា Defualt គឺ “root”

 • Password គឺបំពេញលេខសម្ងាត់របស់ User ។ នៅក្នុង Local, Username root ចំពោះ Password របស់វាគឺ“ទទេរ”

 • Database គឺជាកន្លែងវាយឈ្មោះ Database name ដែលយើងបានបង្កើត។

 • Table Prefix គឺជាក្បាលឈ្មោះ Table ដែលវានឹងបង្កើតដោយស្វ័យប្រវត្តិសម្រាប់ផ្ទុកទិន្នន័យក្នុង Database.

ក្រោយពីបំពេញData រួចសូម Click button “Next” :
1បន្ទាប់មក Install
1រង់ចាំមួយភ្លេត បន្ទាប់ពីវា Install ចប់វានឹងចេញផ្ទាំងដូចខាងក្រោម :
1
សូម Click button : Remove Folder Installation ដើម្បីលប់ File Install joomla ចេញ ចំនាំដើម្បីមើល Website ដែលបាន Install រួចលើ Local នោះគឺចូលទៅកាន់  http://localhost/joomlahttp://127.0.0.1/joomla ដើម្បីចូលទៅកាន់ Backend របស់ Website ដើម្បីគ្រប់គ្រងវា សូមចូលទៅកាន់ http://localhost/joomla/adminisratorhttp://127.0.0.1/joomla/administrator
———————————————————————————————————–
មជ្ឈមណ្ឌល អាយធី ខេប៊ូ-IT CAMBO
បង្កើតកម្មវិធីសម្រាប់ក្រុមហ៊ុន អង្កការ ក្នុងតម្លៃសមរម្យ:

–     រចនាវ៉ិបសាយ & Hosting គ្រប់គ្រងក្រុមហ៊ុន…
–     បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ គ្រប់គ្រងស្តុក លក់ទំនិញ
–     ដំឡើងប្រព័ន្ធ ណែតវឺក Networking និងសេវាជួសជុលកុំព្យូទ័រ
www.itcambo.com

កម្មវិធីសិក្សាបើកវគ្គខ្លី(សិស្សចាប់ពី ១០ឡើងទៅ)
–  វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–  វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–   វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–   វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
ITCAMBO-NEW