មេរៀនទី១០: ប្រើ Div បង្កើត Box

មេរៀនទី១០: ប្រើប្រាស់ Div និងការបង្កើត Box ជាមួយ CSS 

១- តើ Div គឺជាអ្វី? Div គឺជា Element សម្ខាន់ណាស់ក្នុង ពេលបច្ចុប្បន្នសម្រាប់ការរចនា និងរៀបចំ ទម្រង់នៃ​​គេហទំព័រ​។ គេប្រើប្រាស់វាសម្រាប់បែងចែកប្លុកនៃកូដ និង Layout ឬ ប្លុកនៃការបង្ហាញ ហើយ​រាល់​ការ​រៀប​ចំ​រចនា Lay Out និង Position Layout គឺអាស្រ័យទៅលើ Div។
<div class= “logo” > <img src=“images/mylogo.png”> </div>
<div class= “header-title”> <h1> Introduction </h1> </div>

ការប្រើប្រាស់ Div គឺដូចជាការបង្កើតប្រអប់ដើម្បីផ្ទុកកូដ និង ប្លុកនៃការបង្ហាញអញ្ចឹងដែរ។ ហើយObject នៃការបង្ហាញមួយគឺគេប្រើ Div មួយដើម្បីគ្រប់គ្រង ទីតាំង និង Style របស់ Object នោះ។ សូមមើល រូបភាពខាងក្រោម ដែលខ្សែរក្រហមនេះគឺគេប្រើ Div សម្រាប់រៀបចំ Layout
1តែយើង និងមិនឃើញដោយភ្នែកផ្ទាល់ទេ គឺយើងត្រូវប្រើ Web development tool bar ដើម្បីមើល Div ដែលគេបាន បង្កើតលើគេហទំព័រនីមួយៗបាន។
២- Box model របស់ Div ក្រោយពីយើងដឹងថា Div គឺជា Box ឬ ប្លុកមួយសម្រាប់បែងចែកកូដ ដែលជាទិន្នន័យដែល​បង្ហាញ។ យើងត្រូវសិក្សារពីការប្រើប្រាស់ Box Model របស់ Div ថែមទៀត
1នៅក្នុង Div វាមាន Object ជាច្រើនៅក្នុងនោះ តែយើងមិន អាចមើលឃើញដោយគ្មានកម្មវិធី ជំនួយ។ យ៉ាងណាម៉េញ ខាងលើនេះ គឺជា Box Model របស់ Div ដែលមាន Position របស់ Properties : Margin, Border និង Padding ចំពោះ Content គឺជាផ្នែកដែលត្រូវបង្ហាញទិន្នន័យ។
–  Margin គឺជាស្រទាប់ក្រៅបង្អស់របស់ Div វាគ្មាន Background-color ហើយលក្ខណៈពិសេសរបស់វាគឺ Value Properties អាចអវិជ្ជមានបាន។
–   Border គឺជាស្រទាប់បន្ទាប់ពី Margin ប្រើសម្រាប់ដាក់ Border ឲ្យ Div
–   Padding គឺជាគម្លាតរវាង Border និង Content ដែលជាផ្នែកបង្ហាញទិន្នន័យ Content គឺជាផ្នែកបង្ហាញ ទិន្នន័យ។
លំហាត់ និង កំណាត់កូដខ្លះៗ ក្នុងការរៀនបង្កើត Box
1—————————————————————–
មជ្ឈមណ្ឌល អាយធី ខេប៊ូ-IT CAMBO

បង្កើតកម្មវិធីសម្រាប់ក្រុមហ៊ុន អង្កការ ក្នុងតម្លៃសមរម្យ:

–     រចនាវ៉ិបសាយ & Hosting គ្រប់គ្រងក្រុមហ៊ុន…
–     បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ គ្រប់គ្រងស្តុក លក់ទំនិញ
–     ដំឡើងប្រព័ន្ធ ណែតវឺក Networking និងសេវាជួសជុលកុំព្យូទ័រ
www.itcambo.com

កម្មវិធីសិក្សាបើកវគ្គខ្លី(សិស្សចាប់ពី ១០ឡើងទៅ)
–  វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–  វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–   វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–   វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
ITCAMBO-NEW