បង្កើតកែឆ្នៃ-ផលិត​ឧស្ម័ន​ពី​កំទេច​ឈើ

ផលិត​ជីវឧស្ម័ន​ពី​កំទេច​ឈើ​គ្រប់យ៉ាង
1

​ដោយសារ​ តម្លៃ​ប្រេង​សព្វថ្ងៃ មាន​តម្លៃ​ថ្លៃ មនុស្ស​ជាច្រើន​បាន​ងាក​ទៅ​រក​វិធី​ផ្សេងៗ ដើម្បី​ផលិត​ឧស្ម័ន​មក​ជំនួស​ប្រេងឥន្ធនៈ​ដូចជា យក​ពោត​មក​ធ្វើ​អេតាណុល​, យក​លាមក​សត្វ​មក​ធ្វើ​មេ​តា​ណុល, យក​ស្លែ​មក​ធ្វើ​ម៉ា​ហ្សូត​, យក​ប្រេង​ចាស់ៗ​មក​ធ្វើ​ម៉ា​ហ្សូត​សិ​ប្ប​និមិ្មត​, យក​ប្រេង​ល្ហុងខ្វង​មក​ធ្វើ​ម៉ា​ហ្សូត​, យក​ទឹក​មក​បំបែក​យក​អ៊ីដ្រូហ្សែ​ន ប្រើ​ជំនួស​សាំង ។​ល​។ និង ។​ល​។​

​ដោយឡែក​ចំពោះ ​ជនជាតិ​បារាំង​ម្នាក់ គាត់​បាន​យក​កំទេច​ឈើ ស្លឹកឈើ​ងាប់ៗ​គ្រប់យ៉ាង ដែល​គាត់​ប្រមូលបាន​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ មក​ផលិត​ជា​ជីវឧស្ម័ន ជំនួស​ឲ្យ​ការប្រើ​ប្រេងឥន្ធនៈ ។​

​រឿងនេះ​វា​ បាន​កើតឡើង កាល​ពី​ក្នុង​អំឡុង​ឆ្នាំ ១៩៨០ នៅ​ពេល​លោក ហ្សី​ន បាំង បាន​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​មាន​ការភ្ញាក់​ផ្អើល​ជា​ខ្លាំង ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ ។ វា​គឺជា​គំនិត​ដ៏​ឈ្លាសវៃ​មួយ ហើយ​មាន​ប្រយោជន៍​យ៉ាង​ធំធេង ចំពោះ​សង្គម​មនុស្ស​យើង​នា​ពេលបច្ចុប្បន្ន​នេះ ។​

​លោក ហ្សី​ន បាំង មិន​ទាំង​មាន​សញ្ញាបត្រ​ឌី​ប្លូម​ផង ប៉ុន្ដែ​គាត់​មាន​មហិច្ឆតា​មួយ ចង់​ដោះស្រាយ​បញ្ហាលំបាក​ក្នុង​គ្រួសារ​គាត់ ដែល​រស់នៅ​ឆ្ងាយ​ពី​គេ តែ​មិន​មាន​ន​ប្រេង​សម្រាប់​ប្រើ មិន​មាន​អគ្គិសនី​សម្រាប់​ប្រើ គាត់​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​រក​វិធី​ផ្សេងៗ ដោយ​រុករក​សៀវភៅ​ល្អ​មក​ពន្យល់ ពី​ការផលិត​ប្រេង​សិប្បនិមិ្មត ដែល​គាត់​អាច​យកមក​ប្រើ​ការ​បាន ។​

​​នៅ​ពេល​មួយ​ គាត់​បាន​ចូល​ព្រៃ ប្រមូល​យក​ស្លឹកឈើ​ងាប់ៗ កូន​មែកឈើ​តូចៗ មក​កាត់​ចិញ្ច្រាំ​ឲ្យទៅ​ជា​ចំណិតតូចៗ គាត់​ដាក់​កំទេច​ឈើ​ទាំងនោះ​ត្រាំ​ក្នុង​អាង​ធំ​មួយ ដើម្បី​បន្ទំ​វា (Fermentatrin) ចំនួន ១៤ ថ្ងៃ ចំនួន​របស់​កំទេច​ឈើ​នោះ គឺ​ស្មើ ៤ ម៉ែត្រ​គីប​, គាត់​ប្រមូល​កំទេច​ទាំ​នោះ​ចេញពី​ក្នុង​អាង​ត្រាំ​នោះ ដាក់​គរ​វា​ជា​ពំនូក​ឲ្យ​ហូរ​ទឹក​អស់ តែ​មិន​ឲ្យ​វា​ស្ងួត​ទេ គាត់​ញាត់​វា​ចូល​ក្នុង​ធុង​ដែក ដែល​មាន​ចំណុះ ៤ ម៉ែត្រ​គីប នោះ​រួច​បិទមាត់​វាឲ្យ​ជិត នៅលើ​ធុង​នោះ​មាន​តែ​រន្ធ​មួយ​ប៉ុណ្ណោះ​សម្រាប់​បញ្ចេញ​ជីវឧស្ម័ន (​មេ​តា​ណុល​) គាត់​បាន​ត​ទុយោ​ជ័រ​ចេញពី​ធុង​នេះ ទៅក្នុង​ផ្ទះ​របស់​គាត់ ។ ទុយោ​ដែក​ស្ពាន់​ក្រហម​ត្រូវ​បាន​គាត់​យក​មក​រុំ​ក្នុង​ធុង​នោះ តាំង​ពី​ក្រោម​រហូត​ដល់​លើ​ដើម្បី​បញ្ចូល​ទឹក​ត្រជាក់​ចូល​តាម​បំពង់​នោះ ពេល​ទឹក​នោះ​ចេញ​មក​វិញ បាន​ក្លាយជា​ទឹក​ក្ដៅ​ដែល​អាច​ធ្វើឲ្យ​គាត់​ប្រើ​សម្រាប់ងូ​តបាន ។ បន្ទាប់ពី​បាន​រៀបចំ​ប្រព័ន្ធ​ទុយោ​នេះ​រួច​ហើយ គាត់​បាន​ទិញ​ពោះវៀន​កង់​ឡានធំៗ​ចំនួន ២៤ មក​ត​បញ្ចូល​គ្នា ដាក់​គរ​លើ​គ្នា​ចំនួន ៨ ជា​បួន​ធុង​, ក្នុងចំណោម​បួន​ធុង​នោះ ធុង​ទី​១ ត្រូវបាន​គេ​ត​ចេញមក​ពី​ធុង​ធំ​នោះ ឯ​ចំណែក​ធុង​ទី​៤ ត្រូវបាន​ត​ចេញ ចូលទៅ​ក្នុង​ផ្ទះ​ពេល​ដែល​ជីវឧស្ម័ន​នេះ​ចូល​ដល់​ក្នុងផ្ទះ គាត់​បំបែក​វា​ចូល​ទៅ​ចង្ក្រាន​ប្រើការ​សម្រាប់​ដាំ​ស្ល និង​មួយ​ផ្នែក​ទៀត​គាត់​កាត់​បូម​បញ្ចូល​ធុង​ហ្គាស ដើម្បី​ប្រើ​ជំនួស​សាំង​សម្រាប់​ឡាន​ភរិយា​របស់​គាត់ និង​ឡាន​របស់គាត់​ប្រើ ។​

​នៅ​ខាងក្រៅ​ ធុង​ដែល​ផ្ទុក​ដោយ​កំទេច​ឈើ​ក្នុងនោះ គាត់​បាន​ប្រមូល​កំទេច​ឈើ​ដូចគ្នា​មក​ចាក់គ គ្រប​ពីលើ​ធុង​នោះ ដើម្បី​បង្កើតឲ្យមាន​កំដៅ ដើម្បី​ជួយ​ឲ្យ​កំទេច​ឈើ​នៅ​ក្នុង​ធុង​មានប្រតិកម្ម​បញ្ចេញ​ជា​ជីវ​ឧស្ម័ន សម្រាប់​យក​មក​ប្រើការ ។ កំទេចកំទី​ឈើ​ដែល​ត្រូវការ សម្រាប់​យក​មក​គ្រប​ពីលើ​ធុង​នោះ មាន​ចំនួន ៥០ គី​ប (​ឬ​ស្មើ ៥០ តោន​) យើង​អាច​ប្រើ​អាចម៍រណា​, អង្គា​ម​ក៏បាន បើសិន​យើង​អាច​រក​វា​បាន​ងាយ​ជាង ប៉ុន្ដែ​កំទេចកំទី​កូនឈើ​តូចៗ​ទាំងនោះ វា​មាន​ប្រយោជន៍​ជាង ពីព្រោះ​នៅ​ទីបញ្ចប់​នៃ​វគ្គ​នីមួយៗ យើង​អាច​យក​វា​មក​ដាក់​ក្នុង​រណ្ដៅ​ដាំ​ដំណាំ និង​សម្រាប់​ធ្វើជា​ជី​ដូចគ្នា​នឹង​ជីកំប៉ុ​ស្ដិ៍ដែរ ។​

​​ជាមួយ​ធុង​ ដែក​មួយ​ដែល​មាន​ចំណុះ ៤ ម៉ែត្រ​គីប មាន​កំទេច​ឈើ​ផ្អាប់​ច្រក​ដាក់ចូល​ពេញ មាន​ពំនូក​កំទេច​ឈើ​ចំនួន ៥០ ម៉ែត្រ​គីប​គ្របពីលើ ដើម្បី​បង្កើត​កំដៅ​ឲ្យដល់​ធុង​នោះ មាន​ទុយោ​ដែក​ទង់ដែង​ចំនួន ២០០ ម៉ែត្រ​រុំ​ព័ទ្ធជុំវិញ​ធុង ដើម្បី​បង្កើត​ទឹក​ក្ដៅ​គី​គំនរ​ពំនូក​នោះ និង​បង្កើតឲ្យមាន​កំដៅ​មួយ​ស្ថិរ។​

​ពន្យល់ :

​ជាធម្មតា​ កាលណា​យើង​ដាក់​អ្វីមួយ​គរ​លើ​គ្នា​ច្រើន ដូចជា​អង្គា​ម ឬ​ចំ​ប៉ើង ឬ​អាចម៍រណា​ផែ្ន​កខាង​ក្នុង​របស់​ពំនូក​នោះ នឹង​មាន​កំដៅ​ខ្លាំង​រហូត​ដល់ ៦០ ដឺ​ក្រេឯ​ណោះ ។ នេះ​ជា​ហេតុផល​ដែល​លោក​ហ្សី​ន បាន​យក​ទុយោ​មក​រុំ​ជុំវិញ​ធុង​នោះ គឺ​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​កំដៅ​នោះឯង ពីព្រោះ​ទុយោ​នោះ​អាច​ឲ្យ​គាត់​បើកទឹក​បង្ហូរ​ដាក់​ទុយោ​នោះ ទឹក​ហូរ​តាម​ទុយោរ​រត់តាម​ជុំ ដែល​បាន​រុញ​ជុំវិញ​ធុង​នោះ នៅពេល​ដែល​ទឹក​នោះ​ច​ញ​មកវិញ​វា​មាន​កំដៅ​ក្ដៅ អាច​យក​ងូត​បាន ឬ​ប្រើការ​អ្វី​ផ្សេងៗ​ទៀត​តាម​សេចក្ដីត្រូវការ តែ​ដោយសារ​ទឹក​នោះ​មិន​អាច​ប្រើ​អស់​តាម​សេចក្ដីត្រូវការ​ដែល​មាន គាត់​បាន​ធ្វើ​ជា​ធុង​មួយ​ដែល​មាន​កំពស់​ខ្ពស់​ជាង​ធុង​ពំនូក​នោះ ដើម្បី​រក្សា​ទឹក​ក្ដៅ​នោះ​ទុក ឬ​បង្ហូរ​វា​ត្រឡប់​ឲ្យ​វា​ទៅ​កំដៅ​សារ​ជា​ថ្មី​វិញ ។​

​ដោយ​ការប្រើប្រាស់​បច្ចេកទេស​បែ​ប​នេះ ធ្វើឲ្យ​គាត់​បាន​ទទួល​ប្រយោជន៍​ចំនួន ៣ យ៉ាង​ព្រម​គ្នា :

  • ​គាត់​បាន​ទទួល​ជីវឧស្ម័ន សំរាប់​ចំអិន​អាហារ សំរាប់​ដុត​កំដៅ​ក្នុង​រដូវរងារ សំរាប់​ប្រើ​ជា​ជំនួស​សាំង និង​ចាក់​ម៉ាស៊ីនភ្លើង​គាត់​
  • គាត់​បាន​ទទួល​ទឹក​ក្ដៅ សំរាប់​ងូត និង​ប្រើការ សំរាប់​កិច្ចការ​ផ្សេងៗ​ក្នុងផ្ទះ​
  • គាត់​បាន​ទទួល​ដី​យ៉ាង​គ្រប់គ្រាន់ សំរាប់​ដំណាំ​របស់គាត់​

​ដើម្បី​ ធ្វើដូច្នេះបាន​គាត់​បាន​បង្កើត​ម៉ាស៊ីន​ច្រៀក​មែកឈើ​មួយ ដើម្បី​ច្រៀក​មែកឈើ​ឲ្យទៅ​ជា​ចំណិត​តូចៗ ដើម្បី​យក​វា​មក​ផ្អាប់​មុនពេល​ដាក់ចូល​ក្នុង​ធុង និង​ដាក់​វា​គ្រប​ស្រោប​ជុំវិញ​ធុង ។​

​គាត់​នឹង​មិន ​បាន​ទទួល​ជីវឧស្ម័ន​នោះឡើយ បើសិនជា​គាត់​មិន​បាន​យក​កំទេច​ឈើ​មក​គ្រប​ធុង​នោះ ឲ្យមាន​កំដៅ​មួយ​ស្ថិរត្រឹម ៦០ ដឺ​ក្រេ ហើយ​កំដៅ​នោះ​នឹង​ត្រូវបាន​រក្សា​ឲ្យនៅ​ដដែល​តាមរយៈ​ទុយោរ​ទឹកក្កៅ ដែល​រុំ​ព័ទ្ធជុំវិញ​ធុង​នោះ ។​

​នៅ​រាល់ពេល ១៨ ខែ យើង​ត្រូវ​ផ្លាស់ប្តូរ​វា​ម្ដង គឺ​រើ​យក​តែ​អ្វី​ដែល​មាន​នៅក្នុង​ធុង​នោះ​តែប៉ុណ្ណោះ ចំពោះ​ពំនូក​នៅ​ខាងក្រៅ យើង​អាច​ប្តូរ​ថ្មី ឬ​ដាក់​បន្ថែម​ទៅតាម​ការយល់ឃើញ តែ​លៃ​ធ្វើយ៉ាងណា​ឲ្យ​យើង​អាច​ឆែក​មើល​ពី​កំដៅ​របស់​វា​បាន​តាមរយៈ​ការ​ស៊ក​ ប្រដាប់​វាស់​កំដៅ​ចូលទៅក្នុង​ពំនូក​នោះ រួច​ដក​វា​ចេញ​មក​មើល ឬ​ប្រើ​វិធី​ណា​មួយ​ដែល​សមស្រប​បំផុត ។​

​តាមរយៈ​ ការប្រើប្រាស់​បច្ចេកទេស​ខាងលើនេះ យើង​បាន​ទទួល​ប្រយោជន៍​ច្រើនយ៉ាង​ណាស់ យើង​ចំណាយ​តែ​ម្តង​ប៉ុណ្ណោះ តែ​យើង​អាច​ប្រើ​វា​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​បាន​យ៉ាងច្រើន ។​

​សម្រាប់​ ការចាប់ផ្តើម​ដំបូង យើង​អាច​ប្រើ​ត្រឹម​ធុងសាំង​មក​កែច្នៃ​ក៏បាន យើង​អាច​ប្រើ​ធុងសាំង​តែមួយ ឬ​ច្រើន ទៅតាម​សមត្ថភាព​របស់​យើង ។​

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file41_1.pdf