បង្កើតកែឆ្នៃ-ធ្វើ​ជ្រក់​ស្លឹក​ឆៃ​ថាវ​

បទពិសោធន៍​ធ្វើ​ជ្រក់​ស្លឹក​ឆៃ​ថាវ​
1

ដំណាំឆៃថាវជិតប្រមូលផល

បន្លែ​ឆៃថាវ ក្រៅ​ពី​ប្រើប្រាស់​មើម​ធ្វើ​ជា​បន្លែ គេ​អាច​ប្រើ​ស្លឹក​បាន​ទៀត។ យ៉ាងណាម៉ិញ​កសិករ អ៊ុច យោ​ន អាយុ ៥០ ឆ្នាំ​រស់នៅ​ភូមិ​ពិ​លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង គាត់​មាន បទពិសោធន៍​កែច្នៃ​ធ្វើ​ជ្រក់​ស្លឹក​ឆៃថាវ​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ទុក​បាន​ យូរ​ទៀតផង ។ បទពិសោធន៍​នេះ គាត់​ច្នៃប្រឌិត​ដោយ​ខ្លួនឯង និង​សូម​បង្ហាញ​ជូន​ដូចខាងក្រោម​:

១. ធាតុ​ផ្សំ​

  • ​ស្លឹក​ឆៃថាវ​
  • ​អំបិល ស្ករ ។​

២. របៀប​ផ្សំ​

  • ​លាង​ស្លឹក​ឆៃថាវ​ឲ្យ​ស្អាត​
  • ​យក​ស្លឹក​ឆៃថាវ​ទៅ​ហាលថ្ងៃ​ឲ្យ​ស្រពា​ប់​
  • ​ដាំ​ទឹកអំបិល​ឲ្យ​ប្រៃ ទុក​ឲ្យ​ត្រជាក់​
  • ​យក​ស្លឹក​ឆៃថាវ​មក​ច្របាច់​ជាមួយ​ទឹកអំបិល ពូន​ឲ្យ​ស្រស់​ទឹក ហើយ​រៀប​ដាក់​ក្នុង​ពាង​
  • ​ដាំទឹ​កស្ករ​លាយអំ​បិល​បន្តិច​ឲ្យ​ប្រៃ និង​ផ្អែម​ល្មម ទុក​ឲ្យ​ត្រជាក់​
  • ​ចាក់ទឹក​ស្ករ និង​អំបិល​ចូល​ពាង រួច​ខ្ទាស់​នឹង​បន្ទះ​ឫស្សី​ឲ្យ​ជាប់ ទុក​រយៈពេល ២ ថ្ងៃ អាច​បរិភោគបាន​។​

៣. ចំណាប់អារម្មណ៍​របស់​កសិករ​

​​ជ្រក់​ឆៃថាវ​នេះ អាច​បរិភោគបាន​ជាមួយ​ត្រីអាំង​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ជ្រក់ស្ពៃ​ទេ ។ ដូច្នេះ​បើ​យើង​សាំ​ឆៃថាវ​មិនសូវ​ចុះ​មើម គួរ​យក​ស្លឹក​មក​កែច្នៃ​ធ្វើ​ជ្រក់​សម្រាប់បិ​ភោគ ឬ លក់៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file34.pdf