បង្កើតកែឆ្នៃ-EX-M អាហារ​បំរុង​រុក្ខជាតិ​

1១- ឧបករណ៍​

  • ធុង​មាន​ស្ពឺ​បិត​ជិត​ល្អ ដាក់​ទឹក​បាន​ចំណុះ ៤០ លីត្រ ចំនួន ១ ។​
  • ចាន​ធុន​ជ័រ ចំណុះ ៥០ លីត្រ ចំនួន ១ ។​
  • ស្បៃ​កា​រ៉ុង សាច់​ម៉ត់​នីឡុង ចំនួន ១ ។​
  • រ៉ូម​ប៊ីនេ​ជ័រ​សំរាប់​បង្ហូរជី ចំនួន ១ ។

២- ធាតុ​ផ្សំ​

​០១

  ត្រី​ស្រស់ ឬ ពោះវៀន​ត្រី (​ឲ្យតែ​មាន​ជាតិ​សាច់​)​   ៣ គីឡូក្រាម​

០២​

  កន្ទក់​ម៉ត់​   ៣ គីឡូក្រាម​

០៣​

  ​មេ​អាហារ​សត្វ​របស់​ក្រុមហ៊ុន អ៊ី អ៊ិក្ស អិម​   ២ គីឡូក្រាម

០៤​

  ​អំបិល​ម៉ត់ (​ធាតុ​ចំ​លាស់ បង្កើន រឺ បន្ថយ​)   ១ ក្ដាប់​

០៥

  ​ទឹក​ខ្មេះ (​ធាតុ​ចំ​លាស់ បង្កើន រឺ បន្ថយ​)​   ៧៥០ សេ​សេ (៣ ហ្ស៊ី​)

០៦

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​   ១ លីត្រ (៤ ហ្ស៊ី​)

០៧​

  កា​កស្ករ   ​១ លីត្រ (៤ ហ្ស៊ី​)

០៨

  ​ទឹកស្អាត​   ១០ លីត្រ (៤០ ហ្ស៊ី​)

​​លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​

  • ត្រី​ស្រស់ ឬ​ពោះវៀន​ត្រី​អាច​ជំនួស​ដោយ​ក្បាល​ត្រី​សុទ្ធ ពោះវៀន ស្រ​ការ ស្រកី​ត្រី​ស្រស់ ឬ​សត្វ​ផ្សេងៗ​ដែល​នៅ​ស្រស់យើង​អាច​យកមក​ធ្វើ​ជា​ធាតុ​ផ្សំ​ជី​បាន ។ ឧបមា​ថា​ក្ដាម ​កាត់​ស្រូវ​យើង​ចាប់​សត្វ​នេះ​ឲ្យបាន ៣ គីឡូក្រាម​ជំនួស​ត្រីវា​មាន​នាទី​ជា​ជី​ផង និង​បណ្ដេញ​សត្វ​ក្ដាម​ផង នោះ​មានន័យ​ថា យក​ក្លិន​ធម្មជាតិ បណ្ដេញ​សត្វ​ធម្មជាតិ​វិញ ។ យើង​ត្រូវការ​ដំ​បំបែក​ក្ដាម រឺ​ខ្យង​ដែល​កាត់​ស្រូវ ធ្វើ​ជា​ធាតុ​ផ្សំ​ជី ៘​
  • ទឹក​ខ្មេះ ឬ​ផ្លែ​ក្រូចឆ្មា ឬ​អំពិល ១ គីឡូ​កាម ច្របាច់ ឬ​ពូត​យកជាតិ​នោះ​ជា​ការល្អ​សំរាប់​ប្រើ​លើ​ដំណាំ​ដែល​មាន​ជាតិ​ជូរ​ពិសេស​ គឺ​ក្រូចឆ្មារ ។​

៣- វិធី​ធ្វើ​

+ ការបង្កើត​ល្បាយ (​ក​)

ចិញ្ច្រាំ​ត្រី​ចំនួន ៣ គីឡូក្រាម​ឲ្យ​ម៉ត់ (​កាន់តែ​ម៉ត់ កាន់តែ​ឆាប់​បាន​ប្រើ​) ហើយ​យក​កន្ទក់​ម៉ត់​លាយ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ រួច​ចាក់​ល្បាយ​ទៅក្នុង​ស្បៃ យើង​ចង​មាត់​ឲ្យ​ជិត​កំនត់ថា​ល្បាយ (​ក​) ។​

+ ការបង្កើត​ល្បាយ (​ខ​)

ដំបូង​យើង​វាល់​ទឹកស្អាត​ចំណុះ ១០ លីត្រ ចាក់​ចូលក្នុង​ចាន​ធុន ចាក់​ទឹកខ្មេះ ១ លីត្រ កា​កស្ករ ១ លីត្រ និង​ដាក់​អំបិល​ម៉ត់ ១​ក្ដាប់ទើប​យើង​កូរ​ឲ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយបន្ទាប់មក​យក​មេ EX-M ១ លីត្រ ចាក់​ចូល​បន្ថែម យើង​សំរេចបាន​ល្បាយ (​ខ​) ។​

+ ការ​ផ្អាប់​ជី​

  • យក​ល្បាយ (​ក​) ដាក់ចូល​ក្នុង​ធុង​ចំណុះ ៤០ លីត្រ បន្ទាប់មក​យើង​ចាក់​ល្បាយ (​ខ​) ចូល​ក្នុង​ធុង​ដែរ។​
  • យក​ដុំថ្ម​មួយ​ដុំ ឬ​ឥដ្ឋ​មួយ​ដុំ សង្កត់​លើ​ល្បាយ (​ក​) ឲ្យ​លិច​ពីក្រោម​ល្បាយ​ទឹក (​ខ​) ។ សូម​ប្រយ័ត្ន​កុំឲ្យ​ល្បាយ (​ក​) អណ្ដែត​ពីលើ​ល្បាយ​ទឹក (​ខ​) ឲ្យសោះ​ជាហេតុ​ធ្វើឲ្យ​ខូច​ជី ។ មួលកំ​របបិ​ទ​ឲ្យ​ជិត​កុំឲ្យ​ខ្យល់ចូល ផ្អាប់​ទុក​នៅ​កន្លែង​ម្លប់ ហ​ប់ ងងឹត រយៈពេល ៧ ទៅ ១៥ ថ្ងៃ នោះ​យើង​សំរេច​បាន​ជី​នេះហើយ ។​

៤- វិធី​ប្រើ​

  • យើង​យក​ជី​ទឹក ១ លីត្រ ដែល​យើង​ធ្វើ​បាន​លាយ​ជាមួយ​ទឹក ២០០ លីត្រ បាញ់​លើ​ដើម​រុក្ខជាតិ ១០ ទៅ ១៥ ថ្ងៃ​ម្ដង (​ទឹកស្អាត ១ លីត្រ លាយ​ទឹក​ជី ៥ សេ​សេ​) ។​
  • បើ​ទឹក​ជី ១ លីត្រ ដែល​ធ្វើបាន​លាយ​ជាមួយ​ទឹក ១០០ លីត្រ សំរាប់​ស្រោច​ជុំវិញ​ដើម​ទៅ​តាម​សំយាប​មែក​រុក្ខជាតិ​ក្នុង ១ ខែ ស្រោច ១ ដង (​ទឹកស្អាត ១ លីត្រ លាយ​ជី​ទឹក ៥ សេ​សេ​) ។ ការបាញ់ ឬ​ស្រោច​លើ​ដើម​រុក្ខជាតិ ត្រូវធ្វើ​ឲ្យបាន​ជោគជាំ ។​
  • កាលណា​រុក្ខជាតិ​មាន​ស្លឹក​ពណ៌​ប្រាក់ ច្រែះ លឿង​មានតែ​ជី​នេះ​ទេ ទើប​អាច​ដោះស្រាយបាន ។
  • ចំពោះ​រុក្ខជាតិ​ដែល​នៅ​តូចៗ (​កូន​) ឬ​រុក្ខជាតិ​មាន​ដើម​តូចៗ​ដូចជា ម្ទេស ត្រសក់ ត្រា​ប់​ ​ គួរតែ​យក ១ លីត្រ លាយ​ទឹក ៥០០ លីត្រ (​ទឹកស្អាត ១ លីត្រ លាយ​ជី​ទឹក ២ សេ​សេ​) ពេល​រុក្ខជាតិ​ពេញវ័យ​ទើប​ប្រើ​តាម​លក្ខណៈ​ធម្មតា​វិញ (៥ សេ​សេ លាយ​ទឹកស្អាត ១ លីត្រ​) ។​

៥- ផលប្រយោជន៍​

គឺ​វា​ជួយ​បំរុង​គ្រប់​ផ្នែក​របស់​ រុក្ខជាតិ​សំបូរ​ប្រូតេអ៊ីន គុណភាព​ល្អ​ជាងគេ ជា​ប្រភេទ​ជី​លេខ ១ លើស​ជី​បំប៉ន​ដើម​ថែមទៀត​ផង ។ ប្រើប្រាស់​បាន​ទៅ​លើ​ដំណាំ​គ្រប់​ប្រភេទ ។​

៦- ការ​រក្សាទុក

​រយៈពេល ៣ ខែ ចាប់ពី​ថ្ងៃ​ធ្វើ​បាន​សំរេច​នេះ​ទៅ ។ ប្រសិទ្ធិភាព​ខ្ពស់​បំផុត​ក្នុង​រយៈពេល ១ ខែ ។​ ​ ​អ្នក​ដាំ​ដំណាំ​សូម​កុំ​ភ្លេច​ធ្វើ​ជី​ប្រភេទ​នេះ វា​មាន​ប្រយោជន៍​ខ្លាំងណាស់​ទៅលើ​រុក្ខជាតិ​គ្រប់​ប្រភេទ របស់​លោក​អ្នក ។​​ ​ ​ ​EX-M ជា​របប​គំហើញ​ថ្មី នៃ​អាថ៌កំបាំង​ពិសេស របស់​ធម្មជាតិ៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF Download: EX-M10_1.pdf