វិធីដំឡើង Win7, Server 2008 តាម USB Flash

វិធីដំឡើង Windows 7, Server 2008 និង Vista តាម USB Flash,How to Setup Window 7, Server 2008 and Vistar from USB
aa
អ្នកទាំងអស់គ្នាធ្លាប់ដឹងមកហើយថា Windows Vista, Server 2008 ឬ 7 គឺមាន តែ នៅ ក្នុង DVDs ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើលោកអ្នកមិនមាន DVD drive តើរបៀបណា ដែល លោកអ្នកអាចដំឡើង Windows ទាំងនោះបាន? ដំណោះស្រាយនោះ គឺអាចយក USB drive មកប្រើជំនួស DVD drive បាន ដោយត្រូវអនុវត្តន៍តាមវិធីសាស្រ្ត ២យ៉ាងខាងក្រោម

វិធីទី ១៖ ប្រើកម្មវិធី A Bootable USB ដើម្បីធ្វើ
សូមចុចត្រង់នេះដើម្បីទាញយក (Download) កម្មវិធី A Bootable USB
តម្រូវការសម្រាប់កម្មវិធី

  • ត្រូវមាន USB Drive មួយទំហំ 4 GB ឬធំជាងនេះ
  • ត្រូវមាន Windows Vista, Server 2008 ឬ 7 ISO image ឬ DVD
  • ប្រព័ន្ធប្រតិបត្តិការ Windows Vista (SP1 ឬ SP2), Server 2008 ឬ 7

aវិធីអនុវត្តន៍

  • ចុចលើ Check USB button ដើម្បីត្រួតពិនិត្យមើល តើ USB Drive របស់អ្នកត្រូវបានទំនាក់ទំនងហើយឬក៏នៅ?
  • បន្ទាប់មកចុចលើ Format USB button
  • ជ្រើសរើសយក DVD ឬ ISO image ដើម្បីថតចម្លងឯកសារដែលសំខាន់ចូលទៅក្នុង USB drive
  • ជាចុងក្រោយចុចលើ Start DVD ឬ ISO ដើម្បីអាចបង្កើតជា bootable USB drive

បញ្ជាក់៖ ការធ្វើដោយប្រើកម្មវិធី A Bootable USB ដំណើរធ្វើយូរជាងតាម Command Prompt

វិធីទី ២៖ ប្រើតាម Command Prompt

  • ដំបូងត្រូវតែ Format USB drive ជា NTFS file system ជាមុនសិន ដោយដោត USB drive របស់អ្នកទៅកុំព្យូទ័រ ហើយ right-click លើ USB drive ជ្រើសរើស format
  • បើកកម្មវិធី Command Prompt Windows ពី Start menu ។ សូម right-click លើ Command Prompt ជ្រើសរើសយក Run as… បន្ទាប់មកចុចលើ Administrator
  • បន្ទាប់មកវាយពាក្យ diskpart រួចចុច Enter ដើម្បីដំណើរការកម្មវិធី DiskPart

aវានឹងបង្ហាញជាតារាងនៃ drive ទាំងអស់ដែលមានក្នុងប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ស្វែងរក USB drive (មានបង្ហាញដូចរូបខាងក្រោម) គឺ G ជា USB drive ដែលត្រូវកំណត់

  • aបន្ទាប់មកវាយពាក្យ select volume 4 រួចចុច Enter
  • វាយពាក្យ active រួចចុច Enter បន្ទាប់មកទៀតវាយពាក្យ exit រួចចុច Enter
  • ឥឡូវនេះយើងត្រូវការបង្កើត Boot sector នៅក្នុង USB drive ។ យើងអាចប្រើ bootsect.exe ដែលមាននៅក្នុង Windows Vista Setup Disk ។ ដោយអ្នកត្រូវដាក់បញ្ចូល Windows Vista Setup Disk បន្ទាប់មកជ្រើសរើសយក DVD drive ដើម្បីចូល DVD drive តាម Command Prompt ត្រូវវាយពាក្យ E: រួចចុច Enter បន្ទាប់មកវាយពាក្យ \boot>bootsect /nt60 g:

a