ប្តូរ Password Rule ​សំរាប់ Win 2008 Server

របៀបប្តូរ Password Rule ​សំរាប់ Windows 2008 Server
1
នៅក្នុង Windows 2008 Server ​នៅពេលដែលយើងតំឡើងរួចវា ទាមទា ឲ្យយើងដាក់ Password ​ឲ្យវាដែលរួមមាន ​អក្សរធំ, ​អក្សរតូ​ច,​ និមិត្តសញ្ញា,​ លេខ… ហើយធ្វើយ៉ាងណាអោយបាន៧​តួរអក្សរឡើងទៅ វាជា ប្រការដ៏ល្អមួយសម្រាប់ផ្ដល់នូវសុវត្ថិភាពទៅលើប្រព័ន្ធកុំព្យូទ័ររបស់អ្នក ប៉ុន្តែប្រសិនបើលោកអ្នកគ្រាន់តែតម្លើង Windows 2008 Server ដើម្បី សាកល្បងនិងសិក្សាដោយខ្លួនឯង នោះលោកអ្នកប្រហែលជា មិនចង់ បញ្ចូល Password ដែលពិបាកស៊ាំញ៉ាំនោះឡើយ។ ដូច្នេះប្រសិនបើ លោក អ្នក មិនចង់បញ្ចូល Password ដែលពិបាកពេកនោះទេ លោកអ្នកអាច អនុវត្តតាម វិធីដូចខាងក្រោម៖

  • របៀបបិទ Strong Password on User ​មុនពេលបង្កើត Domain Controller
​ចុច​ Start => All Programs => Administrative Tools => Local Security Policy => Account Policies => Password Policy => Disabled on Password must meet complexity requirements ​។ សូមមើលរូបខាងក្រោម
1របៀបបិទ Strong Password on User ​ក្រោយពេលបង្កើត Domain Controller  ​ចុច​ Start => All Programs => Administrative Tools => Group Policy Management => Domains => Domains name Ex: expert.edu.kh => Right click on Default Domain Policy => Edit => Computer Configuration => Policies => Windows Settings => Security Settings => Account Policies => Password Policy ​។​ ​សូមមើលរូបខាងក្រោម
1បន្ទាប់មកចុច Start => Run រួចវាយពាក្យ gpupdate /force ​រួចរង់ចាំ ដល់ វា​ Update ចប់ជាការស្រេច។