មេរៀនទី៤:បង្កើត​​ PDF ដាក់ Password

 មេរៀនទី៤: បង្កើត​ឯកសារ Office 2010 ជា​ PDF ដោយ​ភ្ជាប់​ជាមួយ Password

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647

1ជា​ធម្មតា​ការ​ប្រើ​ប្រាស់​ឯកសារ​ជា​ PDF ពិត​ជា​ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង​ដល់​អ្នក​ ក្នុង​ការ​ចែក​រំលែក​ឯកសារ​ទៅ​កាន់​មនុស្ស​ដទៃ​ទៀត។ នៅ​ពេល​អ្នក​ប្រើ​កម្មវិធី Microsoft Word 2010 អ្នក​ពិត​ជា​អាច​ Convert ឯកសារ​ធម្មតា​របស់​អ្នក​ទៅ​ជា​ File PDF យ៉ាង​ងាយ​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ពី​ការ​ដាក់ Password ដើម្បី​ការពារ​ឯកសារ​ទាំង​នោះ​ដែរ​​ឬ​ទេ? នៅ​ក្នុង​លេខ​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​យើង​នឹង​បង្ហាញ​ មិត្ត​អ្នក​អាន​ទាំង​អស់​អំពី​ការ​ដាក់ Password លើ​ឯកសារ PDF របស់​អ្នក​តាម​កម្មវិធី​ Microsoft Word 2010 ដូច​ខាង​ក្រោម៖
១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កម្មវិធី​ Office Word 2010 របស់​អ្នក​ រួច​វាយ​ទិន្នន័យ​ចូល​ ឬ​អ្នក​អាច​បើក​ឯកសារ​របស់​អ្នក​នៅ​ក្នុង​កម្មវិធី Office Word 2010 នេះ។
២. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ File ដែល​មាន​នៅ​ខាង​លើ​នៃ​ Menu Bar ។
1
៣. ហើយ​អ្នក​ត្រូវ​ចុច​លើ​ Save & Send រួច​ចុច​លើ Create PDF / XPS Document ដើម្បី​រៀប​ចំ​បង្កើត​ឯកសារ​របស់​អ្នក​ជា​ឯកសារ​ PDF ។
1
៤. បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ​ Create PDF/XPS ។
1
៥. នៅ​ពេល​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​មក ដើម្បី​ឱ្យ​អ្នក​រក្សា​ទុក​។ ប៉ុន្តែ​អ្នក​ត្រូវ​ចុច​លើ Option… ដើម្បី​ចូល​ទៅ​កំណត់​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ​របស់​អ្នក។
1
៦. ក្រោយ​មក​អ្នក​ត្រូវ​ចុច​ធីក​លើ Encrypt the document with a password ដើម្បី​ឱ្យ​វា​កំណត់​ដាក់​ Password ។
1
៧. ហើយ​អ្នក​អាច​វាយ​លេខ​សម្ងាត់​ដែល​អ្នក​ចង់​បាន​ចូល​ទៅ​ក្នុង​ប្រអប់​ Password និង​វាយ​ម្ដង​ទៀត​ក្នុង​ប្រអប់ Reenter password រួច​អ្នក​ត្រូវ​ចុច​លើ OK ។
1
៨. ពេល​នោះ​អ្នក​អាច​ចុច​លើ Publish បាន​ហើយ​ ដើម្បី​នាំ​ឯកសារ​របស់​អ្នក​ចេញ​ជា PDF ។
1
៩. ទី​បញ្ចប់​នៅ​ពេល​ដែល​អ្នក​ចុច​បើក​លើ File PDF នោះ​វា​នឹង​ទាម​ទារ​ឱ្យ​អ្នក​បញ្ចូល​លេខ​សម្ងាត់​។ ពេល​នេះ​អ្នក​អាច​ការពារ​លើ​ឯកសារ​របស់​អ្នក​បាន​ហើយ។
1
សរុប​សេចក្ដី​មក​ អ្នក​នឹង​អាច​អនុវត្ត​វិធី​នេះ​ក្នុង​ការ​ការ​ពារ​ឯកសារ​របស់​អ្នក​ពេល Convert ជា​ PDF បាន​យ៉ាង​ងាយ​និង​មាន​សុវត្ថិភាព​បំផុត៕