ចែក​ឈ្មោះ​និង​ត្រកូល​ដាច់​​គ្នា​​

បែង​ចែក​ឈ្មោះ​និង​ត្រកូល​ឱ្យ​នៅ​ដាច់​ពី​គ្នា​ក្នុង​ Excel

ជា​ធម្មតា​នៅ​ក្នុង​កម្មវិធី Microsoft Excel គឺ ​អាច​ឱ្យ​អ្នក​រៀប​ចំ​និង​បែក​ចែក​ទិន្នន័យ​បាន​យ៉ាង​ងាយ​ស្រួល​បំផុត។ វា​មាន​រូបមន្ត​និង​លក្ខណៈ​ពិសេស​យ៉ាង​ច្រើន​ដែល​អាច​ឱ្យ​អ្នក​គ្រប់​គ្រង​ លើ​ទិន្នន័យ​បាន​យ៉ាង​ល្អ។ ហើយ​ទិន្នន័យ​ខ្លះ​មាន​ជា​ពាក្យ​និង​ទិន្នន័យ​ខ្លះ​មាន​ជា​លេខ ម្យ៉ាងវិញទៀត​ប្រសិន​បើ​ទិន្នន័យ​ដែល​មាន​លក្ខណៈ​ជា​ប្រភេទ​ឈ្មោះ​ ហើយ​លោក​អ្នក​ចង់​បែក​ចែក​ឬ​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​គ្នា​ រវាង​ឈ្មោះ​និង​ត្រកូល​ តើ​លោក​អ្នក​ត្រូវ​អនុវត្ត​បែប​ណា? វាយ​ឈ្មោះ​ទាំង​នោះ​សារ​ឡើង​វិញ​ ដោយ​រៀប​ចំ​វា​ដាក់​ដោយ​ឡែក​តាម​ឈ្មោះ​និង​ត្រកូល​? ប្រសិន​បើ​ឈ្មោះ​នោះ​ច្រើន​ តើ​លោក​អ្នក​នៅ​ទ្រាំ​វាយ​ទាំង​អស់​មែន​ទេ?

ពេល​នេះ​លោក​អ្នក​មិន​ចាំ​បាច់​ពិបាក​វាយ​ឈ្មោះ​ទាំង​នោះ​សារ​ឡើង​វិញ​នោះ​ទេ CM យើង ​នឹង​បង្ហាញ​អំពី​វិធី​សាស្ត្រ​និង​រូបមន្ត​នៅ​ក្នុង​ការ​រៀប​ចំ​ឈ្មោះ​ទាំង ​នោះ​ ដាក់​ដោយ​ឡែក​ពី​គ្នា​រវាង​ឈ្មោះ​និង​ត្រកូល​បាន​យ៉ាង​ងាយ​ដោយ​អនុវត្ត​តាម​ វិធី​ដូច​ខាង​ក្រោម៖

១. ដំបូង​លោក​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​កម្មវិធី Microsoft Excel របស់ ​អ្នក​​រួច​បើក​ទិន្នន័យ​ដែល​មាន​ឈ្មោះ​ទាំង​នាម​ និង​ត្រកូល​។ លោក​អ្នក​ត្រូវ​ប្រាកដ​ថា​ តើ​ត្រកូល​នៅ​ពី​មុខ​មុន ឬ​ឈ្មោះ​នៅ​ពី​មុខ​មុន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​រូប​មន្ត​ដើម្បី​ ទាញ​យក​ត្រកូល​ឬ​ឈ្មោះ​ឱ្យ​នៅ​ដាច់​ពី​គ្នា។
1២. បន្ទាប់ ​មក​ទៀត​ អ្នក​ត្រូវ​កំណត់​ត្រកូល​ឬ​ឈ្មោះ​ដែល​មាន​នៅ​ខាង​មុខ​ឬ​ខាង​ក្រោយ។ នៅ​ក្នុង​ឧទាហរណ៍​នេះ​ខ្ញុំ​ដាក់​ត្រកូល​នៅ​ខាង​មុខ ដូច​ជា​ Chheang Vuthea, Hut Samnang ជា​ដើម។ បន្ទាប់​មក​លោក​អ្នក​ត្រូវ​វាយ​រូបមន្ត​នេះ​ចូល​ទៅ​កាន់​ Cell ថ្មី​សម្រាប់​ដាក់​ត្រកូល =LEFT(NN, SEARCH(” “, NN) – 1) ដែល​ NN នេះ​មាន​ន័យ​ថា​ជា​ចំណុច Cell នៃ​ឈ្មោះ​ដែល​អ្នក​ចង់​បាន។ រូបមន្ត​នេះ​គឺ​បង្ហាញ​ថា​ LEFT គឺ​សម្រាប់​ទាញ​យក​ពាក្យ​នៅ​ខាង​ឆ្វេង​ដែល​យើង​កំណត់​ថា​ជា​ត្រកូល​អំបាញ់មិញ​នេះ​ ។ហើយ​នៅ ត្រង់​ចំណុច​ SEARCH(“ “) គឺ​នៅ​ក្នុង​សញ្ញា​ (“) លោក ​អ្នក​ត្រូវ​ដក​ឃ្លា​ដើម្បី​ឱ្យ​វា​ដាក់​ពាក្យ​បាន​ច្រើន។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ដក​ឃ្លា​ទេ វា​អាច​បង្ហាញ​បាន​តែ​មួយ​អក្សរ​បាន​តែ​ប៉ុណ្ណោះ។
1៣. នៅ​ពេល​នោះ​អ្នក​នឹង​ទទួល​លទ្ធផល​ដូច​ខាងក្រោម៖
1៤. បន្ទាប់​មក​ទៀត​ លោក​អ្នក​ត្រូវ​កំណត់​ឈ្មោះ​វិញ​ម្ដង​ដោយ​ វាយ​រូបមន្ត​នេះ​ចូល​ =RIGHT(NN,LEN(NN) -SEARCH(” “,NN)) ហើយ​អ្នក​ត្រូវ​ប្ដូរ NN ដោយ​ចំណុច Cell របស់​អ្នក​។ RIGHT នេះ​គឺ​វា​ទាញ​​ពាក្យ​ដែល​មាន​នៅ​ខាង​ស្ដាំ​ដែល​យើង​កំណត់​ថា​ជា​ឈ្មោះ ។ លោក​អ្នក​អាច​មើល​រូប​ដូច​ខាង​ក្រោម៖
1

៥. លោក​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖
1នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​ទទួល​បាន​ លទ្ធផល​យ៉ាង​ប្រសើរ​ជាមួយ​ការ​បែង​ចែក​រវាង​ឈ្មោះ​និង​ត្រកូល​ចេញ​ពី​គ្នា​ យ៉ាង​ងាយ​ស្រួល​ ។ ម្យ៉ាងវិញទៀត​លោក​អ្នក​ ប្រាកដ​ជា​ចាំបាច់​ប្រើ​វា​ពុំ​ខាន​នៅ​ពេល​វេលា​ជាក់លាក់​ណា​មួយ៕