shortcut រៀបចំ​និង​រចនា​អត្ថបទក្នុង Word

ការ​ប្រើ shortcut key គឺ​វា​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី Microsoft office word ដើម្បី​រៀបចំ​អត្ថបទ​ក្នុង​ការ​កំណត់​បញ្ជា​សម្រាប់​បន្ថែម​មុខងារ​ផ្សេងៗ​ បាន​យ៉ាង​លឿន​ជំនួស​ឱ្យ​ការ​ប្រើ Mouse ដើម្បី​បញ្ហា។​ក្នុង​ការ​ប្រើ keyboard shortcut នេះ​ប្រហែល​លោកអ្នក​មួយ​ចំនួន​បាន​ដឹង​និង​ចេះ​ប្រើប្រាស់​នូវ shortcut ខ្លះៗ​ក្នុង​ការ​រៀបចំ​អត្ថបទ​របស់​ពួក​គាត់។​ដូច្នេះ​នៅ​ក្នុង​អត្ថបទ​នេះ​ យើង​ខ្ញុំ​នឹង​លើក​យក​នូវ shortcut key សំខាន់ៗ​មួយ​ចំនួន​ដើម្បី​បង្ហាញ​ដល់​អ្នក​អាន​ទាំង​អស់​យក​ទៅ​ប្រើ​ទៅ​តាម​ តម្រូវ​ការ​នៃ​ការងារ​របស់​ខ្លួន។
១. CTR+ SHIFT + A ៖សម្រាប់​ធ្វើ​ឱ្យ​អក្សរ​នៃ​ពាក្យ-កថាខណ្ឌ​ពី​តូច​ទៅ​ជា​អក្សរ​ធំ​ទាំងអស់​ ដោយ​យក Cursor ដាក់​នៅ​ត្រង់​នោះ​បន្ទាប់​មក​អ្នក​ប្រើ Arrow key ដើម្បី​ជ្រើសរើស។
២. ALT + CTRL + M ៖​សម្រាប់​កត់​ចំណាំ​ឬ​ហៅ​ថា command note ដោយ​អ្នក​យក Cursor ដាក់​ឱ្យ​ចំ​កន្លែង​អ្នក​ចង់​កត់​ចំណាំ។
៣.ALT + F10៖​សម្រាប់​កំណត់​បញ្ជា​ឱ្យ​កម្មវិធី Ms.Word អ្នក​កំពុង​តែ​ប្រើ​ពង្រីក (Maximize) ឱ្យ​ពេញ​អេក្រង់​កុំព្យូទ័រ។
៤.ALT + F5៖សម្រាប់​ធ្វើ​ឱ្យ​ទំហំ​នៃ​ដែល​អ្នក​បាន Maximize ទៅ Minimize ធម្មតា​វិញ(ពង្រួម​មក​តូច​ធម្មតា​វិញ)។
៥.ALT + CTRL + 1/2/3៖​សម្រាប់​កំណត់​យក​អក្សរ​ឱ្យ​មាន​សភាព​ដិត​ជាង​ធម្មតា។
៦.CTRL + SHIFT + L ៖សម្រាប់​តម្រឹម​ដោយ​ចុះ​ថេប​នៃ​អត្ថបទ​ទៅ​មុខ​និង​ដាក់​សញ្ញា​មូល​នៅ​ខាង​ដើម​បន្ទាត់។
៧.ALT + CTRL + K ៖​សម្រាប់​រៀបចំ​អត្ថបទ​ទាំង​មូល​ដូច​ជា​ការ​ដាក់​ពណ៌​ទំហំ​អក្សរ​ជា​ដើម។
៨.CTRL+B ,CTRL+SHIFT+B៖សម្រាប់​ធ្វើ​ឱ្យ​អក្សរ​ដិត​ធំ​ជាង​ធម្មតា។៩.CTRL+SHIFT+F5៖សម្រាប់​បញ្ចូល​ឈ្មោះ​ចូល​ទៅ Bookmark។
1១០.CTRL+PAGC Down ឬ​ចុច CTRL៖សម្រាប់​ចុះ​ឬ​ឡើង Cursor ពី​ដើម​ក្រដាស​ទៅ​ចុង​ក្រដាស​ដោយ​ប្រើ arrow key។
១១.ATL +CTRL+HOME ឬ ALT៖សម្រាប់​ដាក់​សញ្ញា​មូល​នៅ​ត្រង Cursor ដែល​ស្ថិត​នៅ។
១២.CTRL+E,L,R៖សម្រាប់​តម្រឹម​កណ្ដាល​ឆ្វេង​និង​ខាង​ស្ដាំ​នៃ​អត្ថបទ​របស់​អ្នក។
១៣. SHIFT+F3៖សម្រាប់​ប្ដូរ​អក្សរ​តូច​ទៅ​ជា​អក្សរ​ធំ​ដោយ​ចាប់ពី​មួយ​តួ​ទៅ​មួយ​ពាក្យ។
១៤.CTRL + SHIFT+ENTER ៖ប្រើ​សម្រាប់​បំបែក​ក្រដាស​ការងារ​ជា​ពីរ។
១៥.CTRL+SHIFT+F8៖សម្រាប់ Select ដោយ​ដាក់ Cursor ពី​ចំណុច​ណា​ដែល​អ្នក​ចង់ Select បន្ទាប់​មក​អ្នក​យក Mouse ទៅ​ចុច​នៅ​ចំណុច​ណាមួយ​នោះ​អ្នក​នឹង​ឃើញ​ការ Select ដល់​នោះ​តែ​ម្ដង។
១៦.CTRL+X និង CTRL+DELETE៖សម្រាប់​កាត់​អក្សរ​ដែល​អ្នក​បាន Select។
១៧.ALT+SHIFT +D៖សម្រាប់​បង្ហាញ​ថ្ងៃ​ខែ​ឆ្នាំ​ពី​កុំព្យូទ័រ​ដែល​អ្នក​កំពុង​តែ​ប្រើ​មក​បង្ហាញ​លើ​សន្លឹក​កិច្ចការ​របស់​អ្នក។
១៨.CTRL +DELETE៖​សម្រាប់​លុប​អក្សរ​ត្រលប់​ក្រោយ​វិញ​ដោយ​ចុច CTRL ឱ្យ​ជាប់។
១៩.ALT+SHIFT+F7៖សម្រាប់​បង្ហាញ​វចនានុក្រម​នៃ Ms.Word ឱ្យ​ឃើញ​នៅ​ផ្នែក​ខាង​ស្ដាំ​។
២០.CTRL+W​ដូច​គ្នា​ទៅ​និង CTRL+F4។
២១.CTRL+F10៖​សម្រាប់​ដាក់​សញ្ញា​ដូច​ជា​សញ្ញា​ខណ្ឌ​នៅ​គ្រប់​បន្ទាត់​នៃ​អក្សរ។
២២.F8​សម្រាប់ Select ពី​ក្រោម​ទៅ​លើ​ហើយ ALT+CTRL+D សម្រាប់​កត់​ចំណាំ។
២៣.CTRL +F9 ៖សម្រាប់​ដាក់​កូដ​នៅ​ក្នុង​សញ្ញា​ដូច​រូប។
២៤.ដើម្បី​បង្ហាញ​សារ​សម្រាប់​ជ្រើសរើស​ពុម្ព​អក្សរ​អ្នក​ត្រូវ​ចុច​លើ CTRL+Dឬ CRTL+SHIFT+F។
២៥.CTRL+SHIFT+៖សម្រាប់​ដាក់​អក្សរ​ឬ​លេខ​ឱ្យ​ទៅ​ជា​ស្វ័យ​គុណ។
២៦.CTRL+] សម្រាប់​ដំឡើង​អក្សរ​ឱ្យ​ធំ​និង CTRL+[​សម្រាប់​បន្ថយ​អក្សរ​ឱ្យ​មក​តូច​ធម្មតា​វិញ។
២៧.CTRL+T សម្រាប់​ចុះ​ថេប​ទៅ​មុខ​ទាំ​កថាខណ្ឌ​ម្ដង​មួយ​ថេប។
២៨.CTRL+H សម្រាប់​លាក់​អត្ថបទ​ហើយ CTRL +K សម្រាប់​ដាក់ Link។
២៩.CTRL+M សម្រាប់​ចូល​មួយ​ថេប​នៃ​អត្ថបទ​ទាំង​មូល។
៣០.ALT+CRTL ៖សម្រាប់​បញ្ចូល​លេខ​នៅ​ខាង​ដើម​បន្ទាត់។
៣១.ALT+F8៖សម្រាប់​ចង់ Macro ហើយ F8 ប្រើ​សម្រាប់​ធ្វើការ Select លើ​អត្ថបទ​ដោយ​ចុច F8 រួច​អ្នក​យក mouse ទៅ​ចុច​ចំណុច​ណាមួយ​នៃ​អត្ថបទ។
៣២.CTRL + =៖សម្រាប់​ដាក់​អក្សរ​ឱ្យ​ធ្លាក់​ចុះ​មក​ក្រោម​បន្តិច​ឬ​ហៅ​ថា Subscript។
៣៣.CTRL + SHIFT + = ៖​សម្រាប់​ដាក់​ជា​ស្វ័យគុណ​ឬ Superscript។
៣៤.ALT+ SHIFT៖​ប្រើ​សម្រាប់​ទាញ​យក​ម៉ោង​មក​បង្ហាញ​លើ​ទីតាំង Cursor ស្ថិត​នៅ។
៣៥.CTRL + SHIFT + W ៖ប្រើ​សម្រាប់​ដាក់​បន្ទាត់​នៅ​ពី​ក្រោម​ពាក្យ​នីមួយៗ​ឬ​នៅ​ក្រោម​បន្ទាត់​ដែល​អ្នក​បាន Select។
៣៦.CTRL+1/2/5​សម្រាប់​កំណត់​អក្សរ​ឱ្យ​មាន​ឬ​ដាក់​គំលាត​ជិត​ឆ្ងាយ​នៅ​ក្នុង​កថាខណ្ឌ​ទាំង​មូល។
៣៧. CTRL + SHIFT + , ៖សម្រាប់ Shrink Fontមាន​ន័យ​ថា​ធ្វើ​ឱ្យ​ទំហំ​អក្សរ​នៅ​មួយ​ពាក្យ​ឬ​ពេញ​មួយ​កថាខណ្ឌ​វា​នឹង ​ប្រែ​ជា​មាន​ទំហំ​តូច​បន្ទាប់​ពី​លោក​បាន​ជ្រើសរើស​ដោយ​ការ Select។
៣៨.CTRL +Q ៖សម្រាប់​កំណត់​ឱ្យ​អត្ថបទ​មក​សភាព​ដើម​វិញ​ក្រោយ​ពី​អ្នក​បាន​ធ្វើការ​កំណត់​គំលាត​រួច។
ក្រៅ​ពី Shortcut key board ដែល​យើង​ខ្ញុំ​បាន​បង្ហាញ​ដល់​លោកអ្នក​ក្នុង​អត្ថបទ​ខាង​លើ​ក៏​នូវ​មាន Shortcut key មួយ​ចំនួន​ច្រើន​ទៀត​ប៉ុន្តែ Shortcut key ខាង​លើ​ជា Shortcut Key សំខាន់ៗ​ដែល​យើង​តែងតែ​ប្រើ​ញឹកញាប់​ក្នុង​ការ​រៀបចំ​អត្ថបទ​ក្នុង​កម្មវិធី MS.Word 2007៕