វិធីបង្កើតអក្សរផុសជាលក្ខណៈ 3D នៅក្នុង Illustrator មកបង្ហាញជូនអ្នកទាំងអស់គ្នា។ សូមធ្វើតាមដំណាក់កាលនីមួយៗដូចខាងក្រោមអ្នកនឹងទទួលបាននូវអក្សរ ផុសដ៏ស្រស់ស្អាត៖
ដំណាក់កាលទី១៖
យើងត្រូវបង្កើតនូវផ្ទាំងការងារមួយដោយចុចលើ File យក New រួចកំណត់ដូចខាងក្រោម
– ត្រង់ Units យក Pixels
– ត្រង់ Width វាយ 960 px
– ត្រង់ Height វាយ 640 px
រួចចុច OK
ដំណាក់កាលទី២៖
យើងត្រូវបង្កើតនូវ rectangle មួយដោយប្រើនូវ Tool Rectangle (M) រួចអូសពីលើក្រដាសដែលយើងទើបតែបានបង្កើត រួចប្តូរពណ៌វាដូចខាងក្រោម
បន្ទាប់មកយើងត្រូវប្រើ Type Tool (T) ដើម្បីវាយអក្សរដែលអ្នកចង់វាយ រួចជ្រើសរើសពណ៌សដើម្បីធ្វើជាពណ៌របស់អក្សរ
ដំណាក់កាលទី៣៖
យើងត្រូវ Select នៅលើអក្សរនោះ រួចចូលទៅក្នុង Effect -> 3D -> Extrude & Bevel
ពេលនោះវានឹងចេញនូវផ្ទាំងមួយចេញមក យើងត្រូវកំណត់នូវ Setting ឲ្យដូចទៅនឹងរូបខាងក្រោម បន្ទាប់មកចុច OK
ពេលនោះយើងនឹងបាននូវអក្សរដូចរូបខាងក្រោម៖
ដំណាក់កាល់ទី៤៖
យើងត្រូវ Duplicate 3D text ដែលយើងបានកំណត់អំបាញ់មិញឲ្យបានមួយទៀត ហើយ Select លើវា រួចចូលទៅក្នុង Object យក Expand Appearance រួចចាប់ផ្តើម Select មុខនៃ អក្សរដូចខាងក្រោម៖
បន្ទាប់មកចុច Ctrl+C ដើម្បី Copy មុខវាទុក រួចលុបអក្សរដែលយើងបាន Duplicate អំបាញ់មិញ រួចចុច Ctrl+F ដើម្បីចំលងវាមកវិញ យើងនឹងបានដូចរូបខាងក្រោម
ដំណាក់កាលទី៥៖
យើងត្រូវប្តូរពណ៌មុខដែលយើងបានកាត់ចេញអំបាញ់មិញឲ្យទៅជាពណ៌ខ្មៅ រួចទាញវាយកមកដាក់នៅលើអក្សរ ឲ្យវាមើលទៅដូចរូបខាងក្រោម៖
បន្ទាប់មកយើងត្រូវបង្កើតនូវស្រមោល សម្រាប់អក្សរ 3D នោះ រួចបង្កើតមុខដោយធ្វើដូចអំបាញ់មិញ បន្ទាប់មកដាក់ពណ៌វាឲ្យដូចទៅនឹងស្រមោលដោយចូលទៅក្នុង Effect è Blur è Gaussian Blur រួចកំណត់នូវ Option ដូចខាងក្រោម៖
បន្ទាប់មកទាញវាទៅដាក់នូវពីក្រោយអក្សរ 3D របស់យើងឲ្យវាដូចទៅនឹងស្រមោល
បន្ទាប់មកយើងអាចយកនូវ Background ណាដែលសាកសមទៅនឹងអក្សរ 3D មកដាក់បានពីក្រោយអក្សរនេះបាន ដោយចុងបញ្ចប់យើងនឹងបានលទ្ធផលដូចខាងក្រោម៖