ពពុះ​ហោះ​រចនាលើ​ Illustrator CS5

បង្កើត​ពពុះ​ហោះ​យ៉ាង​ស្រស់​ស្អាត​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ ដោយ​យើង​ប្រើប្រាស់​នូវ​ Gradient ​ដែល​អាច​ឱ្យ​យើង​ធ្វើ​នូវ​ជម្រាល​ពណ៌​ទៅ​លើ​ Path ​របស់​យើង​ និង​ការ​ប្រើប្រាស់​ Blur ​ដែល​ធ្វើ​ឱ្យ​ Path ​របស់​លោកអ្នក​ប្រែ​ក្លាយ​ជា​លក្ខណៈ​ព្រិលៗ​ ហើយ​មាន​ទាំង​បច្ចេកទេស​នៃ​ការ​ចំណាំង​ប្លាត​ថែម​ទៀត​ផង។
1ជំហានទី១៖ បង្កើត​ផ្ទាំង​ការងារ​ជាមួយ ​Illustrator CS5
ជាដំបូងលោកអ្នក​ត្រូវ​បើក​កម្មវិធី​ Adobe Illustrator CS5 រួច​ហើយ ​លោកអ្នក​ត្រូវ​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ​ New… ឬ​ម៉្យាង​វិញ​ទៀត​ លោក​អ្នក​អាច​ចុច​ Ctrl+N ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ទំហំ​ការងារ ​និង​ដាក់​ឈ្នោះ​ការងារ​របស់​លោកអ្នក​សូម​មើល​ការ​ណែនាំ ​Name: Bubble, Width: 800 pt, Height: 600 pt ​រួច​ចុច OK។
1ជំហានទី២៖ ការប្រើ Gradient ទៅលើ Path
ក្នុង​ជំហាន​នេះ​លោកអ្នក​ត្រូវ​ប្រើ​ Ellipe Tool ឬ​លោកអ្នក​ចុច​អក្សរ​ L ​រួច​ហើយ​លោក​អ្នក​ចុច​លើ​ផ្ទាំង ​ ការងារ​របស់​លោកអ្នក​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ ដូច​ការ​ណែ​នាំ Width: 300 pt, Height: 300 pt ​ហើយ​លោក​អ្នក​ចុច​ OK។
1តើ Path ​របស់​លោក​អ្នក​ស្ថិត​នៅ​ទីតាំង​ដែល​លោក​អ្នក​ចង់​បាន​ហើយ​ឬ​នៅ?​ បើ​មិន​ទាន់​ទេ​សូម​លោកអ្នក​ចុច​យក​ Selection Tool ​ដាក់​ត្រង់​ទីតាំង​ដែល​លោកអ្នក​ត្រូវ​ការ​បាន​ ចំណែក​ខ្ញុំ​វិញ​វាយ​តម្លៃ​នៅ​ក្នុង​ Control Bar ​ដោយ​វាយ​តម្លៃ​ x: 400 pt, y: 300 pt ​ដូច​រូប​ខាង​លើ។
1បន្ទាប់មក​ទៀត​លោកអ្នក​ចូល​ទៅ​កាន់​ Window ​រួច​ពាក្យ​ Gradient ​ឬ​ម៉្យាង​វិញ​ទៀត​លោកអ្នក​ចុច​ Ctrl+F9 ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ការងារ​ Gradient ​ចេញ​មក​ជា​មិនខាន​រួច​ហើយ​លោក​អ្នកយក​ Selection Tool ​មក​ Select Path ​របស់​លោក​អ្នក​ហើយ​ចុច​សញ្ញា​ Drop down list រួច​យក​ពាក្យ​ Fade to Black ​រួច​ហើយ​នៅត្រង់​ Type ​យក​ Radial ​សូម​មើល​ រូប​ខាងក្រោម​នេះ។
1បន្ទាប់មក​ទៀត​លោក​អ្នកចុច ​Double Click លើ ​Gradient Slider ​ខាង ​ឆ្វេង​ពេលនោះ​វានឹ​ងលោត​ផ្ទាំង​ជ្រើស​រើស​ពណ៌​សូម​លោកអ្នក​រើស​យក​ពណ៌ ​Cyan ​បន្ទាប់​មក​ទៀត​លោក​អ្នកចុច​ Double Click ​លើ ​Gradient Slider ​ខាង​ស្ដាំ​វិញ​ម្ដង​ហើយ​លោកអ្នក​រើស​យក​ពណ៌ស​ហើយ​លោកអ្នក​ចុច​ត្រង់​ Reverse Gradient ​រួច​ហើយ​ចុច​ Gradient Slider ​ពណ៌ស​ហើយ​វាយ​តម្លៃ ​ Location: 30% ​សូម​លោកអ្នក​មើល​លទ្ធផល​ដូច​ខាងក្រោម។
1ជំហានទី៣៖ ដាក់ Blur ទៅឱ្យ Path
ក្នុងជំហាននេះលោកអ្នកត្រូវដាក់​ Blur ​ទៅ​ឱ្យ​ Path ​របស់​លោក​អ្នក​ ​ដើម្បី​ឱ្យ​ Path ​របស់​លោក​អ្នក​មើល​ទៅ​ឃើញ​ព្រឹលៗ​ដូច​ពពុះ​មែនទែន​ ដើម្បី​ដាក់​ Blur ​សូម​លោកអ្នក​ចូល​ទៅកាន់​ Effect ​ហើយ​យក​ Blur ​រួច​ហើយ​លោកអ្នក​រើស​យក​ពាក្យ​ Gaussian Blur ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ចេញ​មក​ដើម្បី​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ដូច​ ការ​ណែនាំ ​Radius: 2.5 pixels ​រួច​ហើយ​ចុច​ OK សូម​លោកអ្នក​មើល​រូបខាង​ក្រោមនេះ។
1ជំហានទី៤៖ បន្ថែមគែមព្រឹលជុំវិញពពុះឱ្យកាន់តែដូចមែនទែន
សូមលោកអ្នកយក​ Ellipe Tool ​មកចុច​លើ​ផ្ទាំង​ការងារ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឱ្យ​លោកអ្នក​សូម​ វាយ​តម្លៃ​ដូច​ការ​ណែនាំ​ Width: 305 pt, Height: 305 pt ​ហើយ​លោកអ្នក​ចុច​ OK ​រួច​លោកអ្នក​ដាក់​ទីតាំង​ x: 400 pt, y: 300 pt ​(សូមមើលក្នុងជំហានទី២) ​ដោយ​លោក​អ្នក​យក​ None Fill ​ហើយ​ Stroke ​លោកអ្នក​យក​តម្លៃ​ 5 ​ដោយ​លោកអ្នក​អាច​ធ្វើ​ការ​ប្ដូរ​នៅ​ក្នុង​ Control bar ​ដែល​នៅ​ក្រោម​ Menu bar ​សូមលោក​អ្នក​មើល​រូប​ខាង​ ក្រោម​នេះ។
1

រួចហើយ​សូម​លោកអ្នក​ចូល​ទៅ​កាន់​ Effect ​ហើយ​យក​ Blur ​រួច​ហើយ ​លោកអ្នក​រើស​យក​ពាក្យ​ Gaussian Blur ​ពេល​នោះ​វានឹង​លោត​ផ្ទាំង​មួយ​ចេញ​មក​ដើម្បី​ឱ្យ​លោកអ្នក​វាយ​តម្លៃ​ដូច​ ការ​ណែនាំ​ Radius: 3.5 pixels ​រួច​ហើយ​ចុច​ OK ​(សូម​មើល​ក្នុង​ជំហានទី៣) ។
ចំណាំ៖ ​នៅ​ក្នុង​កម្មវិធី​ Adobe Illustrator ​ពេល​ដែល​លោកអ្នក​ ប្រើប្រាស់​ដូចជា​ Gradient, Fill ​និង​ Stroke ម្ដង​រួច​ហើយ​វា​នឹង​ចងចាំ​ទុកពេល​ដែល​លោកអ្នក​គូរ​លើក​ក្រោយ​វា​នឹង​ចេញ​ ដូច​កាល​ដែល​លោកអ្នក​ បាន​ប្រើប្រាស់​នោះ​ជា​មិនខាន។

ជំហានទី៥៖ ដាក់​ស្រមោល​ចាំង​នៅពីលើ
សូម​លោក​អ្នក​យក​ Ellipe Tool ​មក​ចុច​លើ​ផ្ទាំង​ការងារ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឱ្យ​លោកអ្នក​សូម​ វាយ​តម្លៃ​ដូចការ​ណែនាំ​ Width: 305 pt, Height: 305 pt ​ហើយ​លោក​អ្នក​ចុច​ OK ​រួច​លោក​អ្នក​ដាក់​ទីតាំង​ x: 440 pt, y: 250 pt ​(សូមមើល​ក្នុង​ជំហានទី២)​ ដោយ​មិន​យក​ Stroke។

បន្ទាប់​មក​ទៀត​លោកអ្នក​ត្រូវ​ចូល​ទៅ​កាន់​ផ្ទាំង​ការងារ​របស់​ Gradient ​(សូមមើលក្នុងជំហានទី២) ​រួច​ហើយ​លោក​អ្នក​ចុច​សញ្ញា​ Drop down ​list ​រួច​យក​ពាក្យ Fade to Black ​រួច​ហើយ​នៅ​ត្រង់​ Type យក​ Radial ​បន្ទាប់​មកទៀត​លោកអ្នក​ចុច​ Double Click ​លើ ​Gradient Slider ខាង ​ឆ្វេង​ពេលនោះ​វា​នឹងលោត​ផ្ទាំង​ជ្រើសរើស​ពណ៌​សូម​លោកអ្នក​រើស​យកពណ៌ ​Cyan ​រួច​ហើយ​យក​តម្លៃ ​Opacity: 15% ​ហើយ​អ្នកចុច​ Double Click ​លើ​ Gradient Slider ​ខាង​ស្ដាំ​ហើយ​រើស​យក​ពណ៌ស​ សូម​មើល​លទ្ធផល​ដូច​ខាង​ក្រោមនេះ។
1ជំហានទី៦៖ តិចនិចបន្ថែមចម្នាំងផ្លាតលើពពុះ
តើ​លោកអ្នក​ចាប់​អារម្មណ៍​អំពី​ការ​រូបភាព​តិចនិច​ខ្លះ​ដែរ​ឬ​ទែ?​ ដូច​ជា​ចំណាំង​ប្លាត​ ដំណក់​ទឹក ​ស្រមោល​ និង ​តិចនិច​ជាច្រើន​ទៀត។
នៅ​ពេល​នេះ​យើង​នឹង​គូរ​នូវ​ស្រមោល​ចំណាំង​ប្លាត​ពណ៌ស​ ដោយ​យើង​ប្រើប្រាស់​នូវ ​Pen Tool ​មក​គូរ​ តើ​លោក​អ្នក​ចេះ​ប្រើប្រាស់ ​Pen Tool ​យ៉ាង​ស្ទាត់​ជំនាញ​ ហើយ​ឬ​នៅ?
ការ​គូរ​របស់​ខ្ញុំ​គូរ​ទៅ​តាម​លក្ខណៈ​រង្វង់​តាម​គែម​នៃ​ស្រមោល​គឺ​មាន​៤ ​សូម​មើល​លទ្ធផល​ដូចខាង​ក្រោម។
1និង​ដំណាក់​នៃ​ស្រមោល​មាន​២ ​ដែល​គូរ​ដោយ​ Ellipe Tool ​ដោយ​ យើង​អាចទាញ​ Ellipe Tool ​នៅ​ពេល​ដែល​យើង​យក​ Selection Tool ​មក​ចុច​លើ​ Path ​នោះ​ហើយ​វា​នឹង​ចេញ​ Free Transform ​ដែល​អាច​ឱ្យ​យើង​ទាញ​ បាន​សូម​មើល​រូប​ខាងក្រោម។
1បន្ទាប់​ពីខ្ញុំគូររួច​ហើយ​ខ្ញុំ​ធ្វើ​ការ​ Select Path ​ទាំងនោះ​ហើយ​ដាក់​ Path​ ទាំង​នោះ​ទៅ​ជា មួយ​ក្រុម​ដោយ​ចុច​ Control+G ​រួច​ខ្ញុំ​បន្ថយ​នូវ​ Opacity: 85% ​ដើម្បី​បន្ថយ​ Opacity ​សូម​លោក​អ្នក​ចូល​ទៅ​កាន់​ Window ​រួច​យកពាក្យ​ Transparency ពេល​នោះ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដូច​រូបខាង​ក្រោម​នេះ​ជា​មិន​ខាន។
1

បន្ទាប់​ពីបន្ថយ​នូវ​ Opacity ​រួច​ហើយ​លោកអ្នក​នឹង​ឃើញ​ពពុះ​របស់​លោក​ អ្នក​យ៉ាង​ពិតៗ​ជា​មិនខាន​សូម​មើល​រូបភាព។

ជំហានទី៧៖ ធ្វើឱ្យចេញជាពពុះហោះ
ក្នុងជំហាននេះយើង​នឹង​ធ្វើ​ឱ្យ​ចេញ​ជា​ពពុះ​ហោះ​យ៉ាង​ជាក់ស្ដែង​តែម្ដង​ ជា​ដំបូង​លោកអ្នក​ត្រូវចុច​ Ctrl+A ​ដើម្បី​ធ្វើការ​ Select Path ​ទាំង​អស់​ រួច​ហើយ​លោកអ្នក​ដាក់​ Path ​ទាំងនោះ​ទៅ​ជា​ មួយ​ក្រុម​ដោយ​លោក​អ្នកចុច​ Ctrl+G។
បន្ទាប់​ពី​លោកអ្នក​ធ្វើ​ដូចនេះ​ហើយ​សូម​លោក​អ្នក​ធ្វើការ ​Select ​ក្រុម​ Path ​របស់​លោកអ្នក​សិន​ហើយ​លោក​អ្នក​អាច​ធ្វើការ​បង្រីក​បង្រួម​បាន​ដោយ​ លោក​អ្នក​យក​ Selection Tool ​មក​ចុច​លើ​ក្រុម​ Path នោះ​វា​នឹងចេ​ញ Free Transform ​សូម​មើល​ក្នុង​ជំហាន​ទី៦ ​ហើយ​លោក​អ្នកអាច​ទាញ​បង្រីក​បង្រួម​ បាន​នឹង​អាច​ចាប់​អូស​ទៅ​ទីតាំង​ដែល​លោកអ្នក​ត្រូវ​ការ​បាន។
ខាង​ក្រោមនេះ​ជា​លទ្ធផល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​បង្រីក​បង្រួម​ និង​ខ្ញុំ​បានអូស​ ដាក់​ទីតាំង​ដែល​ខ្ញុំ​ត្រូវការ​ សូម​មើល​រូបភាព​ខាង​ក្រោម​នេះ៕
តើ​លោកអ្នក​អាច​ធ្វើ​បាន​ដូច​រូប​នេះ​ដែរ​ឬទេ?
1