3D Revolve ក្នុង Illustrator CS5

3D Revolve ​ដែល​អាច​ឱ្យ​យើង​ចាប់​បង្វិល​ Object ​របស់​យើង​ដែល​យើង​បាន​គូរ​ឱ្យ​ចេញ​ជា​លក្ខណៈ ​3D​ តើ​អ្នក​ដឹង​ទេ​ថា​ពេល​ដែល​យើង​កំពុង​ប្រើប្រាស់​ 3D ​តើ​យើង​អាច​បន្ថែម​អ្វី​ថែម​ទៀត​ទៅ​លើ​ Object ​របស់​យើង?​ នៅ​ពេល​នេះ​ដែរ​ CM ​នឹង​បរិយាយ​ជូន​លោក​អ្នក​ដែល​ជា​អតិថិជន​របស់​ CM ​អំពី​ការ​ប្រើប្រាស់​ 3D Revolve ​រួម​ជា​មួយ​នឹង​ការ​បន្ថែម​សញ្ញា​ផ្សេងៗ​ចូល​ទៅ​ក្នុង​ 3D ​ផង​ដែរ។

ជំហានទី១៖ បង្កើតផ្ទាំងការងារជាមួយ Illustrator CS5
ជា​ដំបូង​លោក​អ្នក​ត្រូវ​បើក​កម្មវិធី​ Adobe Illustrator CS5 ​រួច​ហើយ​ លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ File ​រួច​យក​ពាក្យ​ New… ​ឬ​ម៉្យាង​វិញ​ទៀត​ លោក​អ្នក​អាច​ចុច​ Ctrl+N​ ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដែល​អាច​ឱ្យ​លោក​អ្នក​ឱ្យ​លោក​អ្នក​វាយ​ តម្លៃ​ទំហំ​ការងារ​និង​ដាក់​ឈ្មោះ​ការងារ​របស់​លោក​អ្នក​សូម​មើល​ការ​ណែនាំ​ Name: 3D Revolve, Width: 800 pt, Height: 600 pt ​រួច​ចុច OK។
11ជំហានទី២៖ ធ្វើរូបរាង Object ដែលត្រូវបម្លែងទៅជា 3D
ក្នុង​ជំហាន​នេះ​លោក​អ្នក​ត្រូវ​ប្រើ​ Rouded Rectangle Tool មក​គូរ​ឬ​មួយ​ក៏​លោក​អ្នក​ចុច​លើ​ Rouded Rectagle Tool​ ហើយ​លោក​អ្នក​ចុច​លើ​ផ្ទាំង​ការងារ​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​ឱ្យ​លោក​ អ្នក​វាយ​តម្លៃ​ Rounded Rectangle Tool ​សូម​លោក​អ្នក​មើល​តម្លៃ​តាម​ការ​ណែនាំ​នៅ​ក្នុង​រូបភាព​ ខាង​ក្រោម​នេះ​រួច​ហើយ​លោក​អ្នក​ចុច​ OK។
1ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​ Object ​របស់​លោក​អ្នក​កើត​ឡើង​ជា​មិន​ខាន​បន្ទាប់​មក​លោក​អ្នក​ត្រូវ​ដាក់​ Object ​នោះ​តាម​តម្លៃ​ជួរ​ដេក​នឹង​ជួរ​ឈរ​
នៅ​ក្នុង​ផ្ទាំង​ការងារ​របស់​យើង​តាម​រយៈ​ X: 300 pt ​និង​ Y: 400 pt ​លោក​អ្នក​អាច​វាយ​តម្លៃ​នៅ​ក្នុង​ Attribute bar ​ខាង​ក្រោម ​Menu bar​ សូម​មើល​រូបភាព​ខាង​ក្រោម​នេះ។
1បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​គូ​​​​​រ Object Rounded Rectangle ​មួយ​ទៀត​ដែល​មាន​ទំហំ​ដូច​ការ​ណែនាំ​ Width: 120 pt, ​Heigh: 470 pt ​ហើយ​ដាក់​វា​តាម​ទីតាំង​ដូច​ការ​ណែនាំ​ X: 339.5 pt ​និង​ Y: 293.5 pt ​បន្ទាប់​មក​ទៀត​សូម​លោក​អ្នក​ធ្វើ​ការ​ Select Object ​ទាំង​ពីរ​ រួច​ហើយ​លោក​អ្នក​ចូល ​ទៅ​កាន់​ Windows ​ហើយ​យក​ពាក្យ​ Pathfinder ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ មួយ​មក​ដូច​ខាង​ក្រោម។
1បន្ទាប់​មក​ទៀត​សូម​លោក​អ្នក​ចុច​ Minus Front ​នៅ​ក្នុង​ផ្ទាំង​ Pathfinder ​(សូម​មើល​រូប​ខាងលើ)​ ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​ Object ​ទាំង​ពីរ​របស់​ លោក​អ្នក​នៅ​សល់​តែ​មួយ​ចំហៀង​តែ​ប៉ុណ្ណោះ​បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​ កាត់​ Object ​ដែល​លោក​អ្នក​បាន​ប្រើ​ Minus Front រួច​ហើយ​នោះ​ជា​ពីរ​ឱ្យ​ស្មើគ្នា​ដោយ​លោក​អ្នក​យក​ Line Segment Tool​ មក​គូរ​ឱ្យ​ចំកណ្ដាល​កាត់​ទទឹង​ Object ​ហើយ​បើ​វា​មិន​ទាន់​ចំ​កណ្ដាល​ទេ​នោះ​លោក​អាច​ប្រើ​ Vertical Align Center ​ដោយ​លោក​អ្នក​ Select ​នូវ​ Object ​ទាំង​ពីរ​រួច​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Window ​រួច​យក​ពាក្យ​ Align ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​មក​ដែល​អាច​ឱ្យ​លោក​អ្នក​តម្រឹម​ Object ​បាន​សូម​មើល​រូប​ខាង​ក្រោម​នេះ។
1រួច​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Pathfinder​ ដដែល​ហើយ​លោក​អ្នក​ចុច​ Devide ​ម្ដង​សូម​មើល​រូប​ខាង​ក្រោម​នេះ។
1ពេល​នោះ​លោក​អ្នក​បាន​ចែក​ Object ​របស់​លោក​អ្នក​ជា​ពីរ​ហើយ​វា​នៅ​ក្នុង​ក្រុម​តែ​​មួយ​ទៀត​ផង​បន្ទាប់​មក​ លោក​អ្នក​ត្រូវ​យក​ Direct Selection Tool ​(សូម​មើល​រូប​ខាង​ស្ដាំ)​មក​ Select Object​ ខាង​លើ​គេ​ហើយ​លោក​អ្នក​ធ្វើ​ការ​ប្ដូរ​ពណ៌​ឱ្យ​ទៅ​ជា​ពណ៌​ស​ហើយ​ Object ​ខាង​ក្រោម​ វិញ​គឺ​ប្ដូរ​ទៅ​ជា​ពណ៌​ក្រហម​ដោយ​លោក​អ្នក​ចុច​ Fill Attribute bar ​ដែល​នៅ​ខាង​ក្រោម​ Menu bar ​សូម​មើល​រូប​ខាង​ ក្រោម​នេះ។
1ជំហានទី៣៖ បម្លែង Object ឱ្យទៅជា 3D
បន្ទាប់​ពី​លោក​អ្នក​ធ្វើ​ការ​ប្ដូរ​ពណ៌​រួច​ហើយ​លោក​អ្នក​ត្រូវ​ Select Object ​ហើយ​លោក​អ្នក​ចូល​ទៅ​កាន់​ Effect ​ហើយ​យក​ 3D ​រួច​យក​ពាក្យ​ Revolve… ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ 3D ​មក​ដូច​ខាង​ក្រោម។
1រួច​ហើយ​សូម​លោក​អ្នក​ចុច​ធីក​ត្រង់​ពាក្យ​ថា​ Preview ​ដើម្បី​មើល​រូបភាព​ 3D ​របស់​លោក​អ្នក​រួច​ហើយ​លោក​អ្នក​ធ្វើ​ការ​វាយ​តម្លៃ​តាម​ការ​ណែ​នាំ​ដូច​ តទៅ​នេះ ​Specific Rotation Around The X axis: 25, Specific Rotation Around The Y axis: -7, Specific Rotation Around The X axis: 550 ​រួច​ហើយ​ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​រូប​ភាព​របស់​លោក​អ្នក​ក្លាយ​ទៅ​ជា ​3D ​យ៉ាង​ស្រស់​ស្អាត​ប៉ុន្ដែ​សូម​លោក​អ្នក​ចុច​ More Option ​នៅ​ក្នុង​ផ្ទាំង​ការងារ​ 3D ​របស់​លោក​អ្នក​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​មក​ដូច​ខាង​ក្រោម​រួច​ហើយ​ សូម​លោក​អ្នក​យក​ mouse របស់ លោក អ្នក មក ទាញ រូប សញ្ញា ​ពន្លឺ​របស់​ 3D ​និង​វាយ​តម្លៃ​ដូច​ការ​ណែនាំ​ Light Intensity: 100%, Ambient Light: 50%, Highlight Intensity: 60%, Highlight Size: 75%, Blebd Step: 25។
1សូម​លោក​អ្នក​មើល​លទ្ធផល​ 3D ​របស់​អ្នក​ដូច​ខាង​ក្រោម​នេះ
1

ជំហានទី៤៖ ដាក់បញ្ចូលរូបសញ្ញាទៅក្នុង 3D
ពេល​ដែរ​លោក​អ្នក​ធ្វើ​រូបភាព​របស់​លោក​អ្នក​ក្លាយ​ជា​ 3D ​រួច​ហើយ​វា​នៅ ​មាន​លក្ខណៈ​ពិសេស​ថែម​ទៀត​ដែល​លោក​អ្នក​អាច​បន្ថែម​លើ​រូបភាព​ 3D ​ដែល​លោក​អ្នក​បាន​ធ្វើ​នោះ​គឺ​ការ​ដាក់​បញ្ចូល​នូវ​រូប​សញ្ញា​ផ្សេងៗ​ចូល​ ទៅ​ក្នុង​រូបភាព​ 3D ​ដែល​លោក​អ្នក​បាន​បង្កើត​ដោយ​លោក​អ្នក​ដាក់​នូវ​រូប​សញ្ញា​ដែល​ មាន​ស្រាប់​ឬ​ម៉្យាង​វិញ​ទៀត​លោក​អ្នក​អាច​បង្កើត​រូប​សញ្ញា​ផ្សេងៗ​ដោយ​ ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​ ដែល​លោក​អ្នក​មាន​គំនិត​និង​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ ក្នុង​ជំហាន​នេះ​ខ្ញុំ​នឹង​ណែនាំ​លោក​អ្នក​ឱ្យ​ចេះ​បង្កើត​រូប​សញ្ញា​ដោយ​ ខ្លួន​ឯង​តែ​ម្ដង​សូម​លោក​អ្នក​អនុវត្ត​តាម​ដំណាក់​កាល​ដូច​តទៅ​នេះ។

ចំពោះ​ខ្ញុំ​វិញ​គឺ​ខ្ញុំ​បង្កើត​សញ្ញា​ជា​អក្សរ​ CM Magazine ​ជាមួយ​នឹង​អក្សរ​ CM Training Center ​និង​សញ្ញា​ព្រួញ​មួយ​ ដែល​មាន​ស្រាប់​ជា​ដំបូង​សូម​លោក​អ្នក​យក​ Type Tool ​មក​ចុច​លើ​ផ្ទាំង​ការ​ងារ​របស់​លោក​អ្នក​រួច​លោកអ្នក​អាច​វាយ​អក្សរ ​បាន​តាម​ការ​ណែនាំ​ឬ​មួយ​អក្សរ​របស់​លោក​អ្នក​ផ្ទាល់​តែ​ម្ដង​នៅ​ពេល​ដែល​ លោក​អ្នក​វាយ​អក្សរ​រួច​សូម​លោកអ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ Font ​នឹង​ទំហំ​របស់​វា​ដោយ​លោកអ្នក​ចុច​ Ctrl+T ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​ Character ​សម្រាប់​ប្តូរ​សូម​លោក​ អ្នក​មើល​ការ​ណែនាំ​តាម​រូបភាព​ខាង​ក្រោម។
1បន្ទាប់​មក​ទៀត​លោក​ Select ​លើ​អក្សរ​ដែល​លោកអ្នក​បាន​វាយ​រួច​ហើយ​ សូម​លោកអ្នក​ចុច​ Ctrl+Shift+F11 ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​សញ្ញា​មួយ​មក​ដូច​រូប​ខាង​ក្រោម។
1បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង​បង្កើត​សញ្ញា​ថ្មី​សូម​មើល​ រូបខាង​លើ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដែល​ឱ្យ​លោក​អ្នក​វាយ​ឈ្មោះ​សញ្ញា ​របស់​លោក​អ្នក​បន្ទាប់​មក​លោក​អ្នក​ត្រូវ​ចុច​ OK ​ពេល​នោះ​សញ្ញា​នោះ​វា​នឹង​លោត​ចូល​ផ្ទាំង​រូបភាព​សូម​មើល​រូបភាព​ខាង​លើ​ រួច​ហើយ​លោក​អ្នក​ចុច​ OK ​ពេល​នោះ​មាន​ន័យ​ថា​លោក​អ្នក​បាន​បង្កើត​សញ្ញា​រួច​បាត់​ទៅ​ហើយ។
1

បន្ទាប់​មក​ទៀត​លោក​ចូល​រក​សញ្ញា​ព្រួញ​ដែល​មាន​ស្រាប់​ដោយ​លោក​អ្នក​ ចុច​កន្លែង​បើក​សញ្ញា​សូម​មើល​ក្នុង​រូប​នៃ​ផ្ទាំង​សញ្ញា​រួច​ហើយ​លោក​អ្នក​ យក​mouse ​ដាក់​ត្រង់​ពាក្យ​ Open Symbol Library ​រួច​ហើយ​យក​ពាក្យ​ Arrows ​ពេល ​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​សញ្ញា​ព្រួញ​ជា​ច្រើន​ពេល​នោះ​សូម​លោក​អ្នក​ ជ្រើស​រើស​យក​ Arrow 19 ​ដោយ​លោក​អ្នក​គ្រាន់​តែ​ចុច​លើ​សញ្ញា​នោះ​គឺ​វានឹង​ លោត​ចូល​ផ្ទាំង​សញ្ញា​សម្រាប់​ឱ្យ​លោកអ្នក​ប្រើ​ប្រាស់​បាន​ហើយ។

បន្ទាប់​មក​ទៀត​លោក​អ្នក​ចូល​ទៅ​កាន់​ Window ​រួច​យក​ពាក្យ ​Appearance ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​មួយ​មក​សូម​លោក​អ្ន​ក​ចុច​លើ​ពាក្យ​ 3D Revolve ​ពេលនោះ​វា​នឹង​លោត​ផ្ទាំង​ 3D ​មក​ម្ដង​ទៀត​រួច​ហើយ​សូម​លោកអ្នក​ចុច​លើ​ប៊ូតុង​ Map Art… ​ពេល​នោះ​វា​នឹង​លោតផ្ទាំង​ Map Art ​មក​លោកអ្នក​ត្រូវ​ ចុច​លើ​ប៊ូតុង​ត្រង់​ Surface ​ដល់​តម្លៃ​ 7 of 8 ​បន្ទាប់​មក​ទៀត​លោក​អ្នក​ចុច​លើ​ Drop Down list ​រួច​ចុច​លើ​ CM Symbol ​បន្ទាប់​មក​វា​នឹង​លោត​រូប​សញ្ញា ​ចូល​ទៅ​ក្នុង​ផ្ទាំង​ Map Art ​នោះ​ហើយ​យើង​ទាញ​វា​ដាក់​តាម​ទីតាំង​នៅ​ក្នុង​រូបភាព​ 3D ​របស់​យើង​បាន​ហើយ​យើង​ក៏​អាច​បង្រីក​បង្រួម​បាន​ផង​ដែរ​ បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​ចុច​លើ​ប៊ូតុង​ត្រង់​ Surface ​ដល់​តម្លៃ ​4 of 8 ​រួច​ចុច​លើ​ Arrow ​19 ​ហើយ​លោកអ្នក​អាច​ទាញ​វា​បាន​ផង​ដែរ​ ពេល​ដែរ​លោក​អ្នក​ធ្វើ​ការ​ដាក់​ទីតាំង​តាម​ដែល​លោក​អ្នក​ត្រូវ​ការ​ហើយ​រួច ​លោកអ្នក​ចុច ​OK ​ហើយ​ជា​ការ​ស្រេច​សូម​លោកអ្នក​មើល​លទ្ធផល​ដូច​ខាង​ក្រោម​នេះ៕