គ្រប់គ្រង​និង​ស្រង់​ទិន្នន័យ Access 2007

តើ​អ្នក​បាន​ដឹង​ទេ​ថា​កម្មវិធី Microsoft Office Access2007 ជា ​កម្មវិធី​ដ៏​វិសេស​មួយ​ក្នុង​ចំណោម​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ​ផ្សេងៗ​ ដែល​គេ​បាន​ជ្រើសរើស​យក​មក​ប្រើប្រាស់​នៅ​ពេល​បច្ចុប្បន្ន​ នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ស្ថាប័ន​ផ្សេងៗ​ទូទាំង​សកល​លោក។​ ​ខាង​ក្រោម​នេះ​ យើង​ខ្ញុំ​និង​លើក​យក​ពី​ការ​គ្រប់គ្រង​ទិន្នន័យ​នៃ​ចំនួន​ភូមិ ​ឃុំ​ ក៏​ដូច​ជា​ចំនួន​ប្រជាជន​កម្ពុជា​របស់​យើង​ដែល​រស់​នៅ​ក្នុង​ភូមិ​នីមួយៗ នា​ពេល​បច្ចុប្បន្ន។ ​មាន​ន័យ​ថា​យើង​បង្កើត​កម្មវិធី​គ្រប់គ្រង​ដ៏​ងាយស្រួល​មួយ​ជាមួយ​កម្មវិធី MicrosAccess2007 ដើម្បី​គ្រប់គ្រង​ព័ត៌មាន​ជាក់លាក់​ពី​បុគ្គល​នីមួយ​ដោយ​យើង​បង្កើត​ជា table ដើម្បី​រក្សា​ទិន្នន័យ​ទាំង​នោះ។​ជា​បន្ត​យើង​ចាប់​ផ្ដើម​បង្កើត​តារាង​ឬ​ហៅ​ថា table សម្រាប់ ​រក្សា​ទិន្នន័យ​ទៅ​តាម​កម្រិត​នីមួយៗ​ទៅ​តាម​លំដាប់​លំដោយ​ហើយ​ក្នុង​នោះ​ យើង​ក៏​ត្រូវ​ចេះ​ធ្វើការ​វិភាគ​និង​តម្រៀប​ទិន្នន័យ​ទាំង​នោះ​ឱ្យ​បាន​ ត្រឹមត្រូវ​ដូច​មាន​លំនាំ​ដូច​ខាង​ក្រោម។

I កំណត់​ឈ្មោះ​ឱ្យ table នីមួយៗ

១)​បង្កើត table មួយ​សម្រាប់​រក្សា​ឬ​ផ្ទុក​ផ្ទុក​ឈ្មោះ​ឱ្យ​ខេត្ត​ក្រុង​ទាំង​អស់​មាន​ឈ្មោះ​ថាProvince_city។

*pcid

pc_name description

២)​បង្កើត table ឈ្មោះ​ថា district​សម្រាប់​រក្សា​ទិន្នន័យ​ស្រុក​ឬ​ខណ្ឌ។

*did pcid district_name description

៣)​បង្កើត table ឈ្មោះ​ថា Commune សម្រាប់​រក្សា​ឬ​ផ្ទុក​ឈ្មោះ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស។

*cid did commune_name description

៤) បង្កើតtable village សម្រាប់​រក្សា​ឈ្មោះ​ភូមិ​នីមួយៗ​ទូទាំង​ប្រទេស។

*vid cid village_name description

៥)​បង្កើតtable store_peopleមួយ​សម្រាប់​រក្សា​ព័ត៌មាន​លំអិត​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​នៃ​ភូមិ​នីមួយៗ។

*pid vid people_name sex dob current_address job_title old_address

II បង្កើត table នីមួយ​ក្នុង​កម្មវិធី MicrosAccess2007

១) បើក​កម្មវិធី ms.Access2007 ដើម្បី​បង្កើត table ឈ្មោះ​ថាprovince_cityដូច​ខាង​ក្រោម។

-នៅ​ត្រង់pcid មាន​សញ្ញា​កូនសោ​នៅ​ខាង​មុខ​នោះ​គឺ​យើង​កំណត់​វា​យក​ជា​ប្រភេទ​ទិន្នន័យ​ជាprimary key មាន​ន័យ​សម្រាប់​រក្សា​ទិន្នន័យ​មិន​ឱ្យ​ស្ទួន​នៅ​ក្នុង table មួយ​នេះ​និង​កំណត់​យក​ជា​ប្រភេទ auto-number។
1២)​បង្កើត table district​សម្រាប់​រក្សា​ឈ្មោះ​ទូទាំង​ស្រុក​មាន​ដូច​ខាង​ក្រោម។
1-សូម​ធ្វើ​តាម​លំនាំ​ដូច​បាន​បង្ហាញ​ពី​ចំណុច​ទី​១​ដល់​ទី​៣​នោះ​អ្នក​និង​ទទួល​បាន table ទាំង​អស់​នៅ​ក្នុង Database របស់​អ្នក​ដូច​ខាង​ក្រោម។
1-ដូច្នេះtable សម្រាប់​រក្សា​ទិន្នន័យ​ទាំង​អស់​របស់​យើង​គឺ​ត្រូវ​បាន​បង្កើត​រួច​ដូច​ខាង​លើ​ពី​មួយ​ដល់​ប្រាំ។

III ភ្ជាប់ table នីមួយៗ​ឱ្យ​មាន​ទំនាក់​ទំនង​និង​គ្នា

នៅ​ចំណុច​នេះ​គឺ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អនុញ្ញាត​ឱ្យ​យើង​អាច​ធ្វើការ​ទំនាក់ទំនង​រវាង​ទិន្នន័យ​ពី table ទៅ​កាន់ table នីមួយៗ​ផ្សេងៗ​នៅ​ក្នុង Database របស់​យើង​ដោយ​វា​ធ្វើការ​អាស្រ័យ​ទៅ​បាន​តាមរយៈ ID នៃ Record នីមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ចុច​លើ​ម៉ឺនុយ “Database Tools “ នៃ​កម្មវិធី Ms.Access2007 ដែល​អ្នក​កំពុង​តែ​ដំណើរការ។
1-ចុច​លើ​ប្រអប់“Relationships”ដូច​រូប​ខាង​លើ​នោះ​យើង​និង​ទទួល​បាន​ទីតាំង​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ឬ​ហៅ​ថា​ភ្ជាប់ relationship។
1-ជ្រើសរើសSelect លើ​ឈ្មោះ table ទាំង​អស់​របស់​យើង​ដែល​បាន​បង្ហាញ​ដូច​រូប​ខាង​លើ​បន្ទាប់​មក​ចុច​លើ​ប៊ូតុង “Add” ដើម្បី​យើង​អាច​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​ឬ​ហៅ​ថា​ភ្ជាប់ Relationship។
1-ជ្រើសរើសSelect លើ​ឈ្មោះ table ទាំង​អស់​របស់​យើង​ដែល​បាន​បង្ហាញ​ដូច​រូប​ខាង​លើ​បន្ទាប់​មក​ចុច​លើ​ប៊ូតុង “Add” ដើម្បី​យើង​អាច​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​ឬ​ហៅ​ថា​ភ្ជាប់ Relationship។

-ជា​ដំបូង​យើង​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​រវាង table មួយ​ទៅ​និងtable មួយ​ទៀត​ដោយ​តម្រៀប table ទាំង ​អស់​នោះ​ឱ្យ​ស្ថិត​ទៅ​តាម​ថានានុក្រម។​មាន​ន័យ​ថា​យើង​កំណត់​យក​ឱ្យ​ត្រូវ​ តាម​រចនា​សម្ពន្ធ​ពី​ថ្នាក់​ខេត្ត​ក្រុង​ទៅ​ស្រុក​ខណ្ឌ​ហើយ​ពី​ឃុំ​សង្កាត់​ ទៅ​ភូមិ​ព្រមទាំង​ពី​ភូមិ​ឱ្យ​វា​មាន​ទំនាក់ទំនង​ទៅ​ដល់ table ឈ្មោះ​ថាstore_people។​ដើម្បី​ភ្ជាប់ relationship យើង​ចាប់​យកpcidនៃtable ‘province_city’យក​មក​ភ្ជាប់​ជាមួយ pcid ស្ថិត​នៅ​ក្នុងtable ‘district’​នោះ​យើង​ទទួល​បាន។
1-យើង​ជ្រើសរើស​យក​ប្រភេទ​នៃ id ដែល​យើង​ត្រូវ​ការ​ភ្ជាប់​ឱ្យ​បាន​ដូច​គ្នា​ដូច​មាន​បញ្ជាក់​នៅ​ក្នុង​ផ្ទាំង​សារ​បង្ហាញ​គឺ “pcid”និង “pcid”បន្ទាប់​មក​ជ្រើសរើស​យក‘Enforce Referential Integrity’ហើយ​ដើម្បី​យល់​ព្រម​ចុច​លើ​ប៊ូតុង ‘Create’។
1-ជា​បន្ត​យើង​ចាប់​ផ្ដើម​ធ្វើការ​តភ្ជាប់​ទំនាក់ទំនង​ពី table ‘district’ជាមួយ table ‘commune’ដោយ​ភ្ជាប់​ពី idនៃdistrictទៅcommune តាមរយៈdidដែល​អនុវត្តន៍​ដូច​ខាង​លើ​ដែរ​នោះ​យើង​ទទួល​បាន។
1ហើយ​ជា​បន្ត​យើង​អាច​ធ្វើ​តាម​ជំហាន​ខាង​លើ​រហូត​ដល់​បញ្ចប់​នៃ​ការ​ចង់​ទំនាក់ទំនង​ឬ​ហៅ​ថា​ភ្ជាប់ relationship រវាង table បន្ត​បន្ទាប់​មក​ទៀត​រហូត​ដល់​ចប់​យើង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម​នៃ​ទំនាក់ទំនង​ទាំង​អស់។
1

-មក​ដល់​ចំណុច​នេះ​យើង​ឃើញ​ថា​ការ​បង្កើត​និង​ការ​ចង់ table របស់ ​យើង​ឱ្យ​មាន​ទំនាក់ទំនង​និង​គ្នា​គឺ​ត្រូវ​បាន​កំណត់​រួចរាល់​ហើយ​វា​ក៏​ ស្ថិត​ត្រូវ​តាម​លំដាប់លំដោយ​នៃ​បំណង​ដែល​យើង​ចង់​បាន​ផង​ដែរ​ដោយ​សរុប​ ទាំងអស់​មាន​ចំនួន​៥ table​និង​មាន​តួនាទី​នៃ​ការ​រក្សា​ទិន្នន័យ​ផ្សេងៗ​ពី​គ្នា។

IVបញ្ចូល​ទិន្នន័យ​ចូល​ក្នុង table នីមួយៗ

នៅ​ក្នុង​ការ​បញ្ចូល​ ទិន្នន័យ​យើង​ត្រូវ​វាយ​បញ្ចូល​ឱ្យ​ត្រូវ​តាម​លំដាប់លំដោយ​នៃ​ការ​ធ្វើ​ ទំនាក់ទំនង​របស់​យើង​ដែល​បាន​ចង​ទុក​រួច​ជា​ស្រេច​នៅ​ចំណុច​ទី III ខាង​លើ។​ជា​ដំបូង​យើង​ត្រូវ​បើក table ‘province_city’ដើម្បី​បញ្ចូល​ឈ្មោះ​ខេត្ត​ក្រុង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា។​ឧទាហរណ៍​យើង​ខ្ញុំ​វាយ​បញ្ចូល​ឈ្មោះ​ខេត្ត​ចំនួន​៥​គឺ​ខេត្ត kandal,kampong chhnang,Pursat,Battambang , & Banteay meanchey បាន​ដូច​រូប​ខាង​ក្រោម។
1-បន្ត​មក​ទៀត​យើង​វាយ​បញ្ចូល​ឈ្មោះ​ស្រុក​ឬ​ខណ្ឌ​ទាំង​អស់​របស់​ខេត្ត​នីមួយ​ចូល​ក្នុង table ‘district’ ដោយ​នៅ​ពេល​នេះ​យើង​ខ្ញុំ​វាយ​បញ្ចូល​ឈ្មោះ​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​បាត់ដំបង។
1-កិច្ចការ​បន្ត​ទៀត​យើង​ត្រូវ​វាយ​ព័ត៌មាន​ឬ​ទិន្នន័យ​របស់​ឃុំ​និង​ភូមិ​ព្រមទាំង​ចំនួន​ប្រជាជន​ស្ថិត​នៅ​ក្នុង​ភូមិ​នីមួយៗ​ទៅ​តាម record ផ្សេងៗ​នៅ​ក្នុងtable។
1-ក្រោយ​ពី​យើង​បាន​វាយ​បញ្ចូល​ព័ត៌មាន​ រួចរាល់​ហើយ​ដើម្បី​មើល​អំពី​ព័ត៌មាន​លំអិត​អំពី​ប្រជាជន​ឬ​អំពី​ឈ្មោះ​នៃ​ ទីតាំង​ណាមួយ​មួយ​នោះ​អ្នក​គ្រាន់តែ​យកMouse មក​ចុច​នៅ​លើ​សញ្ញា​បូក​ចូល​ទៅ​កាន់ table នីមួយៗ ​នោះ​អ្នក​និង​ទទួល​បាន​ព័ត៌មាន​យ៉ាង​ច្បាស់​អំពី​ឈ្មោះ​របស់​​អ្នក​ណា​ ម្នាក់​ឬ​ឈ្មោះ​នៃ​តំបន់​ណាមួយ​បាន​យ៉ាង​ងាយស្រួល។​ម្យ៉ាង​វិញទៀត​នេះ​ជា​ ចំណុច​ចាប់​ផ្ដើម​ដំបូង​មួយ​មុន​និង​អ្នក​ឈាន​ទៅ​ដល់​ការ​សិក្សា Programming ដោយ​ប្រើ​កូដ​ដើម្បី​កំណត់​បញ្ជា​ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​អ្នក​អាច​យល់​ច្បាស់​ពី​ការ​ធ្វើ​ទំនាក់ទំនង​រវាងtable មួយ​ទៅtable ដែល​ជា​គន្លឹះ​មួយ​សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​បន្ត​ទៅ​ជំហាន​បន្ត​បន្ទាប់​ទៀត​នៅ​ក្នុង​កម្មវិធី Microsoft Office Access2007 ឬ​ជំនាន់​នៃ​កម្មវិធី​នេះ​ក្រោយៗ​ទៀត។