មេរៀនទី១៩: បង្កើត​ភ្លើងនៅលើបាតដៃ

មេរៀនទី១៩: បង្កើត​ភ្លើងនៅលើបាតដៃ

នៅ​ក្នុង​កម្មវិធី Photo Shop មាន Tools ជា​ច្រើន​សម្រាប់​ធ្វើ​ការ​កាត់​ត ឬ​រចនា​ជា​រូប​ភាព​ផ្សេងៗ។ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះមួយ ដែល​បង្ហាញ​ឲ្យ​អ្នក​ចេះ​ពី​របៀប​ដាក់​ភ្លើង​នៅ​លើ​បាត​ដៃ ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ភ្លើង​កំពុង​តែ​ឆេះ​អញ្ចឹង។
ដំបូង​អ្នក​ត្រូវ​ស្វែង​រក​រូបភាព​ដែល​កំពុង​តែ​យក​ដៃ​ទាំង​ពីរ​ត្រង់​ទឹក យក​មក​ធ្វើ​ការ​កែប្រែ។
ជំហ៊ានទី១
បើក​រូបភាព​នេះ​ជា​មួយ​កម្មវិធី Photo Shop
1ចុច​លើ Adjustment Layer => ហើយ​យក​ពាក្យ​ថា Levels
1ធ្វើ​ការ​កំណត់ ដូច​រូប​ភាព​ដែល​បង្ហាញ​ខាង​ក្រោម
1ជំហ៊ានទី២
សូម​ធ្វើ​ការ​បង្កើត Layer ថ្មី​មួយ​ទៀត
1ប្រើ​ប្រាស់​មុខ​ងារ soft brush ដោយ​កំណត់​ទំហំ​ធំ​បន្តិច ហើយ​ជ្រើស​យក​ពណ៌​(#993300) Select នៅ​លើ​រូប​បាទ​ដៃ។ បន្ទាប់​មក​កំណត់ brush ឲ្យ​តូច​ជា​មុន​បន្តិច កំណត់​យក (#ff9933) Select លើក​ន្លែង​ដដែល​ម្តង​ទៀត។ បន្ទាប់​មក​កំណត់ brush ឲ្យ​តូច​ជា​មុន​បន្តិច​ទៀត ដោយ​កំណត់​យក​ពណ៌ (#ffcc66) ចុច​លើ​កន្លែង​នេះ​ទៀត។ ចុង​ក្រោយ​ទំហំ​កំណត់ brush ឲ្យ​តូច​ជាង​មុន​បន្តិច​ទៀត ហើយ​កំណត់​យក​ពណ៌ (#ffff66) ចុច​លើក​ន្លែង​ដដែល​នោះ​ទៀត។
1ជំហ៊ានទី៣
ប្រើ​ប្រាស់​មុខ​ងារ Smudge Tool ហើយ​កំណត់​ទំហំ​ឲ្យ​តូច​បន្តិច រួច​ចុច​លើ​ពន្​លឺដែល​នៅ​លើ​ដៃ​នោះ​ឲ្យ រួច​ទាញ​ឡើង​ទៅ​លើ ធ្វើ​បែប​នេះ​ដដែលៗ​រហូត​ដល់​អ្នក​ពេញ​ចិត្ត ពេល​នោះ​អ្នក​នឹង​ឃើញ​រូប​ដូច​ជា​អណ្តោត​ភ្លើង​កំពុង​តែឆេះ​លេច​ឡើង។
1ជំហ៊ានទី៤
ប្រើ​ប្រាស់ Quick Mask Mode ដើម្បី​បន្ថែម ពន្លឺ​ខ្លះ​នៅ​លើ​ដៃ ឲ្យ​ដូច​ជា​ចំហាយ​ភ្លើង​ដែល​ជេះ​ចេញ​មក ហើយ​ជ្រើស​យក Brush មួយ​ដែល​ធំ រួច Select ពី​លើ​រូបដៃ​នេះ។
1ជំហ៊ានទី៥
ចុច​លើ Adjustment Layer => ហើយ​ជ្រើស​យក Color Balance នៅ​ពេល​ដែល​ផ្ទាំង​មួយ​ទៀត​បង្ហាញ​មក​សូម​ធ្វើ​ការ​កំណត់
Red : កំណ​ត់យក +26
Green : កំណត់​យក +12
Blue : កំណត់​យក -21
1ជំហ៊ានទី៦
ចុច​លើ Color Balance ហើយ​ប្រើ​ប្រាស់ Eraser Tool ដើម្បី​លុប​ពន្លឺ​ខ្លះៗ​ដែល​នៅ​ជុំ​វិញ​ដៃ
1ក្រោយ​ពី​បាន​លុប​ពណ៌​ដែល​ដូច​ចំហាយ​ភ្លើង​ចាល​ខ្លះ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម
1