​បម្លែង Photoshop សម្រាប់ Illustrator

របៀប​បម្លែង​អក្សរ Photoshop ទៅជា Vector សម្រាប់ Illustrator

នៅ​ក្នុង​គ្រួសារ​ Adobe (Adobe Family) លោកអ្នក​ដែល​និយម​ប្រើ Photoshop ឬ Illustrator ផ្គួប​ចូល​គ្នា ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ល្អៗ និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ទាំងពីរ​នេះ ។ ថ្ងៃនេះ​សំបុកអាយធី សូម​លើក​យក​គន្លឹះ​ងាយ​យល់​មួយ មក​បង្ហាញ​ជូន​លោកអ្នក​អនុវត្តន៍ នោះគឺ​បការ​ប្រើប្រាស់​ពុម្ពអក្សរ​​ដែល​រចនា​ហើយ នៅ​ក្នុង Photoshop មក​ប្រើ​ក្នុង Illustrator ជា​លក្ខណៈ Vector ច្បាស់​ល្អ ដោយ​មិន​បែក Pixel ដូច​នៅ​ក្នុង Photoshop ទេ ។

ជំហានទី១៖ បើក File Photoshop ដែល​មាន​អក្សរ

សូម​លោកអ្នក​បើក File Photoshop មានអក្សរ​ដែល​លោកអ្នក​ចង់​បម្លែង​ទៅ​ជា Vector ។

1

ជំហាន​ទី២៖ បង្កើត​ Work Path

សូម​ឈរ​លើ Layer អក្សរ (បើ​អ្នក​មាន​ Layer ច្រើន) ហើយ​ចូល​ទៅ​កាន់ Layer > Type > Create Work Path លោកអ្នក​នឹង​ឃើញ​មាន​ការ​ប្រែ​ប្រួល​ទៅ​លើ​អក្សរ​ដែល​បាន​​បង្កើត Work Path ។

1
1

ជំហានទី៣៖

បន្ទាប់​ពី​ Work Path ត្រូវបានSelect សូម​បន្ត​ចូល​ទៅកាន់ File > Export > Paths to Illustrator​ ហើយ​រក្សាវា​ទុក ។

1

ជំហានទី៤៖ បើក File ប្រើ​ក្នុង Adobe Illustrator

សូម​លោកអ្នក​សាក​ល្បង​បើក File ដែល​បាន​រក្សា​ទុក​ខាងលើ មក​ប្រើ​ក្នុង Illustrator ហើយ​ប្តូរ​ប្រភេទ​ពណ៌​ពី CMYK មក​ជា RGB ។ File > Document Color Mode > RGB Color) ។

អត្ថបទ​គួរអាន៖ ស្វែង​យល់​ពី​ប្រភេទពណ៌ RGB និង CMYK

1

ជំហាន​ទី៥៖

សូម Select path ហើយ​បំពេញ​ពណ៌​តាម​តម្រូវ​ការ​លោកអ្នក ។

1
1
លោកអ្នក​នឹង​ទទួល​បាន​អក្សរ​ដែល​មាន​នៅ​ក្នុង Photoshop មក​ប្រើ​ក្នុង Illustrator ដោយ​មិន​ចាំបាច់វាយ​ឡើងវិញ ។ ម៉្យាង​វិញ​ទៀត ពុម្ព​អក្សរ​មួយ​ចំនួន អាច​ប្រើ​បាន​ក្នុង Photoshop តែ​មិន​ប្រាកដ​ជា​អាច​ប្រើជា​មួយ Illustrator បាន​នោះទេ ។ សូម​អនុវត្តន៍​វិធី​ងាយ​នេះ បើ​លោកអ្នក​ធ្លាប់​ជួប​បញ្ហា​ពុម្ព​អក្សរ​ ។