គន្លឹះ​ Screen Capture ​ក្នុង​ Mac OS X

វិធី​ក្នុងការ​ចម្លង​​អេក្រង់ (Screen Capture) នៅ​ក្នុង​ Windows អាច​ប្រើ Keyboard ងាយៗ​ ដោយ​ចុច​លើ PrintScreen Keyboard ជាដើម ។ យ៉ាងណាមិញ លោកអ្នក​ដែល​ប្រើប្រាស់​ Mac វិញ លោកអ្នក​ប្រហែល​ជា​អាច​នៅ​មាន​មន្ទិល​បន្តិច​បន្តួច ទាក់ទង​នឹង​ចម្លង​អេក្រង់​នេះ ។ សំបុកអាយធី​សូម​បង្ហាញ​នូវ​វិធី​ងាយៗ​ ដែល​អាច​ឲ្យ​លោកអ្នក​ចម្លង​ដោយ​ប្រើ Keyboard ឬ​កម្មវិធី​មាន​ស្រាប់​នៅ​ក្នុង​ Mac បាន​យ៉ាង​ងាយ ។

1ដើម្បី​ចម្លង​អេក្រង់នៅ​ក្នុង Mac OS X លោកអ្នក​អាច៖

  • ចុច Keyboard ផ្គួបគ្នា​រវាង Command + Shift + 3 ៖ សម្រាប់​ចម្លង​ពេញ​អេក្រង់ (Full screen) ។
  • ចុច Keyboard ផ្គួបគ្នា​រវាង ​Command + Shift + 4 ៖ សម្រាប់ Select ទីតាំង​ដែល​ចង់​ចម្លង ។
    1ដើម្បី​ចម្លង​ផ្ទាំង Window ណាមួយ​លោកអ្នក​អាច៖
  • ចុច Keyboard ផ្គួបគ្នា​រវាង ​Command + Shift + 4 ហើយ​ចុច Space​៖ លោកអ្នក​នឹង​ចម្លងផ្ទាំង​ Windows ណាដែល​លោកអ្នក​កំពុង​​ប្រើប្រាស់​វា ។ ពេល​ដែល​ចុច​ហើយ​លោកអ្នក​នឹង​ឃើញ​ Cursor ប្តូរ​ទៅជា​រូប Camera ហើយ​ព្រាលៗ​ផ្ទៃ​ខាងក្រោយ ដោយ​គ្រាន់តែ​ចុច​លើ​ Windows នោះ​លោកអ្នក​នឹង​ចម្លង​វា​បាន​ ។

ប្រើ​កម្មវិធី Grab ដើម្បី​ចម្លងអេក្រង់៖

ក្រៅពិ​វិធី​ទាំង​ប៉ុន្មាន​ខាងលើ លោកអ្នក​ក៏អាច​ប្រើ​កម្មវធីមាន​ស្រាប់​នៅ​ក្នុង​ Mac OS X ដែល​មាន​ឈ្មោះថា Grab ។ ដើម្បី​បើក​កម្មវិធី​នេះបាន សូម​ចូល​ទៅកាន់ Launchpad => Others => Grab  ។

1កម្មវិធី​នេះ​អាច​ឲ្យ​លោកអ្នក​ចម្លង​តាម៖

  • Selection => ចុច Shift + Command + A៖ ថត​ចម្លង​តាម​ទាញ​គូស
  • Window => ចុច Shift + Command + W៖ ចម្លង​ផ្ទាំង Window (ដូចខាងលើ)
  • Screen => ចុច Command + Z៖ ចម្លង​អេក្រង់​ទាំងមូល
  • Timed Screen => ចុច Shift + Command + Z៖ ចម្លង​អេក្រង់​ទាំងមូល​ តាម​វិនាទី​កំណត់ ។
បញ្ជាក់៖ រាល់​ File ដែល​បាន​ថត​ចម្លង​រួច​ហើយ វានឹង​រក្សាទុក​ដោយ​ស្វ័យ​ប្រវត្តិ​ទៅលើ Desktop ។