​យូនីកូដ​ដើរ​ CS5, Illustrator, InDesign

គន្លឹះ​ធ្វើ​ឲ្យ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ Kh ដើរ​បាន​ល្អ​នៅ​លើ​កំណែ CS5 នៃ Photoshop, Illustrator និង InDesign

ពុម្ពអក្សរ យូនីកូដ​ខ្មែរ ជា​ប្រភេទ​ពុម្ពអក្សរ​ Open Type ដែល​អាច​ដើរ​បាន​ក្នុង​កម្មវិធី​រចនា​មួយចំនួន​ដែល​​ស្គាល់​ប្រភេទ​អក្សរ Open Type ដូច​ជា Photoshop, Illustrator និង InDesign ជាដើម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​ទាំង​បី​នេះ Photoshop, Illustrator និង InDesign ក្នុង​កំណែ CS5នេះ មាន​បញ្ហា​ជាមួយ​ដំណើរ​ការ​អក្សរ​យូនីកូដ​ខ្មែរ គ្រួសារ Kh។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ សូមអនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម​នេះ។
Photoshop CS5
1ចូលក្នុង​ប្រអប់ Character > Show Option > Open Type >ជ្រើស​យក៖​
* Standard Ligature
* Contextual Alternates

1Illustrator CS5

ចូល​ប្រអប់ Open Type ជ្រើស​យក Contextual Alternates

1InDesign CS51ចូលក្នុង​ប្រអប់ Character > Show Option > Open Type >
ជ្រើសយក​៖
*  Contextual Alternates

បញ្ជាក់៖ ក្នុងកម្មវិធី InDesign CS5 ត្រូវកំណត់ ​Justification បន្ថែម​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​វាយ​តាមបច្ចេកទេស​។
1Ctrl+alt+shift+J > Clype Scaling Maximum 150% ទៅ 200%