មេរៀនទី១: អក្សរកាត់​បញ្ជា​ Word 2013

មេរៀនទី១:ពាក្សកាត់សំខាន់ៗដែលប្រើរាល់ថ្ងៃនៅក្នុង Microsoft Word 2013

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
កម្មវិធី Microsoft Office គឺ​ជា​កម្មវិធី​ការិយាល័យ ដែល​កុំព្យូទ័រ​ណា​ក៏​មាន​ ប្រើ​ដែរ ព្រោះ​ជា​កម្មវិធី​ការិយាល័យ​​​ដែល​ល្បីល្បាញ​ជាង​គេ មាន​មុខងារ​ច្រើន ទទួល​បាន​ការ​បន្ទាន់​សម័យ​លឿន​ជាង​គេ។ មិន​ខ្វះ​ទេ​កម្មវិធី​សម្រាប់​ការិយាល័យ តែ​កម្មវិធី​របស់​ក្រុមហ៊ុន Microsft គឺ​មាន​ក្រុម​ការងារ​ច្រើន ដែល​ជា​ទុន​តែ​មួយ​គត់ ​ក្នុង​ការ​រីកចម្រើន​លឿន​ជាង​គេ តែ​កម្មវិធី​មួយ​នេះ​ជា​ប្រភេទ​កម្មវិធី​គិត​លុយ​ទេ 😀 ។   ក្នុង​គន្លឹះ​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​ការ​បញ្ជា​តាម​គ្រាប់ចុច​ផ្លូវកាត់ (shortcut key) បង្កើន ឬ បន្ថយ​ទំហំ​ពុម្ពអក្សរ​ក្នុង​​កម្មវិធី Ms Word ដែល​លោកអ្នក​ត្រូវ​តែ​ដឹ។
1 បង្កើន/បន្ថយ​ទំហំ​អក្សរ​ដោយ​ប្រើ​គ្រាប់ចុច​ផ្លូវកាត់​ក្នុង Ms Word ៖
1. Select
អក្សរ​ដែល​អ្នក​ចង់​​ឲ្យ​ទំហំ​ពុម្ព​អក្សរ​ប្រែប្រួល, ប្រសិនបើ​អ្នក select លើ​អក្សរ​ដែល​មាន​ទំហំ​ខុស​គ្នា​នោះ នោះ​កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ទំហំ​អក្សរ​ដែល​នៅ​ដើម select នោះ។
2. យើង​អាច​ចាប់ផ្ដើម​ចុច​លើ​ក្ដារចុច​បាន​ហើយ​គឺ ៖

  • Ctrl+Shift+> ដើម្បី​បង្កើន​ទំហំ​អក្សរ​គិត​ថា​ទំហំ​ដែល​កម្មវិធី​ផ្ដល់​ឲ្យ​ស្រាប់។
  • Ctrl+Shift+< ដើម្បី​បន្ថយ​​ទំហំ​អក្សរ​គិត​ថា​ទំហំ​ដែល​កម្មវិធី​ផ្ដល់​ឲ្យ​ស្រាប់។
  • Ctrl+[ ដើម្បី​បង្កើន​ទំហំ​អក្សរ​ម្ដង​មួយ​ក្រិតៗ​គិត​ជា​ខ្នាត point។
  • Ctrl+[ ដើម្បី​បន្ថយ​ទំហំ​អក្សរ​ម្ដង​មួយ​ក្រិតៗ​គិត​ជា​ខ្នាត point។

៙ 11 គ្រាប់ចុច​ផ្លូវកាត់​សម្រាប់​​បញ្ជា​ទ្រង់ទ្រាយ​អក្សរ ៖   
នេះ​ជា​គ្រាប់​ចុច​ផ្លូវ​កាត់​ចំនួន 11 សម្រាប់​បញ្ជា​ប្ដូរ​ទ្រង់ទ្រាយ​ឲ្យ​តួ​​អក្សរ​ក្នុង Ms word ៖

  • Shift+F3   : ប្ដូរ​លក្ខណ​អក្សរ (Change the case of letters)។
  • Ctrl+Shift+A   : ប្ដូរ​ទៅ​ទ្រង់ទ្រាយ​​​តួ​អក្សរ​​​ធំ​ទាំងអស់ (Format letters as all capitals)។
  • Ctrl+Shift+K   : ប្ដូរ​ទៅ​ទ្រង់ទ្រាយ​​​តួ​អក្សរ​​​តូច​ទាំងអស់ (Format letters as small capitals)។
  • Ctrl+B   : ធ្វើ​​ឲ្យ​អក្សរ​ដិត។
  • Ctrl+I   : ធ្វើ​ឲ្យ​អក្សរ​ទ្រេត។
  • Ctrl+U   : ដាក់​បន្ទាត់​ឲ្យ​អក្សរ។
  • Ctrl+=   : ធ្វើ​ឲ្យ​អក្សរ​តូច​នៅ​ខាង​ក្រោម​ជួរ​អក្សរ​ធម្មតា (Apply subscript formatting)។
  • Ctrl+Shift++   : ធ្វើ​ឲ្យ​អក្សរ​តូច​នៅ​ខាង​លើ​​ជួរ​អក្សរ​ធម្មតា (ឬ​ការ៉េ) Apply superscript formatting។
  • Ctrl+Shift+W   : ដាក់​បន្ទាត់​តែ​ក្រោយ​អក្សរ ចំណែក​ដកឃ្លា​អត់​មាន​បន្ទាត់​ទេ (Word underline)។
  • Ctrl+Shift+D   : ដាក់​បន្ទាត់​ពីរ​ជាន់​ខាងក្រោយ​អក្សរ (Double-underline text)។
  • Ctrl+Shift+H   : អនុវត្ត​ការ​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ដែល​លាក់ Apply hidden text formatting។
  • Ctrl+spacebar   : លុប​តួអក្សរ​ដែល​យើង​ធ្វើ select (Remove character formatting )។