មេរៀនទី៥: ប្រើប្រាស់ FTP និង SFTP

មេរៀនទី៥: ប្រើប្រាស់ FTP និង SFTP លើ Linux

FTP គឺជា File Transfer Protocol ចំនែកឯ SFTP គឺជា សុវត្ថិភាពរបស់ FTP ។ ក្នុងអត្ថបទនេះ យើងនិងបង្ងាញពី របៀបភ្ជាប់ និង login ចូលទៅកាន់ ftp server ពីចំងាយ សំរាប់ធ្វើការ download និង upload ឯកសារ ដោយប្រើ ពាក្យបញ្ជា ftp ឬក៍ sftp ។ ជាទូទៅ ពាក្យបញ្ជា ftp ត្រូវបានអនុវត្តន៍ជាមួយ sftp ។ ដូចនេះពេលណាអ្នកប្រើ ftp អ្នកក៍អាចប្រើ sftp ជំនួសបាន ។

a

. ភ្ជាប់ទៅកាន់ FTP site
ធ្វើការភ្ជាប់ទៅកាន់ ftp server ដោយប្រើពាក្យបញ្ជា ftp ដូចខាងក្រោម ៖

$ ftp IP/hostname

or

$ ftp
ftp> open IP/hostname

អ្នកអាចភ្ជាប់ដោយផ្ទាល់ ទៅកាន់ host ជាមួយ IP ឬក៍​ ឈ្មោះរបស់ host នោះ ពី command line ។ អ្នកអាចប្រើ ftp prompt ហើយនិងប្រើពាក្យបញ្ជាដើម្បីភ្ជាប់ទៅកាន់ remote host ។
វានិងសួររក user និង password ដើម្បី login ។ នៅលើ public domain FTP server អ្នកអាចប្រើ username “anonymous” ជាមួយនិង អាសយដ្ឋាន Email ហើយនិង password ដើម្បីភ្ជាប់ ។
. ប្រើ ftp ដើម្បី download ឯកសារ
ប្រើពាក្យបញ្ជា get ដើម្បី download ឯកសារ ពី remote ftp server ៖

ftp> get FILENAME

អ្នកត្រូវមានសិទ្ធិគ្រប់គ្រាន់ ដើម្បី download យកឯកសារនោះ ដូចជា ៖ binary ឬក៍ ascii mode ។ ប្រើ ascii mode ដើម្បី transfer text file និង binary mode សំរាប់គ្រប់ files ទាំងអស់ ។
អ្នកអាច download និង​ save ឈ្មោះ files ផ្សេងពីឈ្នោះដើម ។ ឧទាហរណ៍ download file ឈ្មោះ index.html និង save ឈ្មោះជា my.html នៅលើ local server ។

ftp> get index.html my.html
Fetching /home/groups/index.html to my.html
/home/groups/index.html 100% 2886 1.4KB/s 00:02

. ប្ដូរ mode ftp ទៅជា ascii ឬក៍ binary
ចូលទៅកាន់ ftp Ascii mode ៖

ftp> ascii
200 Type set to A.

ចូលទៅកាន់ ftp binary mode ៖

ftp> binary
200 Type set to I.

. upload file ទៅកាន់ ftp server
ប្រើពាក្យបញ្ជា put ដើម្បី upload file ទៅកាន់ remote ftp server ៖

ftp> put filename

. ផ្លាស់ប្ដូរ remote និង local directory
ជាផ្នែកមួយពី​ ការ download និង upload file អ្នកប្រហែលជាចង់ផ្លាស់ប្ដូរទាំង local និង remote directory ។ អ្នកអាចប្រើ cd និង lcd ។
ប្រើពាក្យបញ្ជា cd ដើម្បីប្ដូរ current directory នៅក្នុង remote server ៖

ftp> pwd
257 “/myftpserver” is current directory.
ftp> cd dir1
250 CWD command successful. “/myftpserver/dir1” is current directory.
ftp> pwd
257 “/myftpserver/dir1” is current directory.

ប្រើពាក្យបញ្ជា lcd ដើម្បីប្ដូរ current directory នៅក្នុង local server ៖

ftp>
$ pwd
/home/sathiya/FTP
$ exit
exit
ftp> lcd /tmp
Local directory now /tmp
ftp> !
$ pwd
/tmp

. បង្ហាញ content របស់ remote directory ពី FTP
ដោយប្រើ command ls / dir

ftp> ls

. FTP help
វាយ help ឬក៍ ? ដើម្បីបង្ហាញពីឈ្មោះ command ftp ៖

ftp> help COMMAND

. ប្រើ command mget ដើម្បី download multi files
mget សំរាប់ download multi files ពី ftp server ។ អ្នកអាចប្រើសញ្ញា ‘*’ ដើម្បី download multi files ដូចជា *.html វានិង download គ្រប់ files html ទាំងអស់ ។

ftp> mget *.html
Fetching /ftptest/features.html to features.html
/ftptest/features.html 100% 2256 2.2KB/s 00:01
Fetching /ftptest/index.html to index.html
/ftptest/index.html 100% 2886 2.8KB/s 00:01
Fetching /ftptest/othertools.html to othertools.html
/ftptest/othertools.html 100% 2282 2.2KB/s 00:01
Fetching /ftptest/samplereport.html to samplereport.html
/ftptest/samplereport.html 100% 15KB 7.3KB/s 00:02
Fetching /ftptest/usage.html to usage.html
/ftptest/usage.html 100% 2340 2.3KB/s 00:01

ដើម្បីបង្ហាញឈ្មោះ files មុនពេល download អ្នកអាចប្រើ command mls ៖

ftp> mls *.html –
/ftptest/features.html
/ftptest/index.html
/ftptest/othertools.html
/ftptest/samplereport.html
/ftptest/usage.html

. Upload multi files ជាមួយ command mput
ប្រើ mput ដើម្បី upload multi files ជាមួយគ្នា ។ វាដំណើរការដូចជា mget command ដែរ ។ ឧទាហរណ៍ ខាងក្រោមនេះ និង upload file *.html ទាំងអស់ ពី local server ទៅកាន់ remote server ៖

ftp> mput *.html

១០. Close ftp connection
ជាមួយ ftp prompt អ្នកអាចភ្ជាប់ ទៅកាន់ server ផ្សេងទៀតបាន ក្នុងករណីនេះ អ្នកអាចប្រើ close command ៖

ftp> open ftp.your_server.com
Already connected to NNN.com, use close first.
ftp> close
221 Goodbye.
ftp> open ftp.your_server.com