មេរៀនទី៣: Command បញ្ជា chmod

មេរៀនទី៣: Command បញ្ជា chmod ប្រើលើ Linux

វាមាន ៣ និមិត្តសញ្ញា ផ្សេងគ្នាក្នុងការប្រើប្រាស់ជាមួយ chmod ៖

– u មានន័យថា សំរាប់ user
– g មានន័យថា សំរាប់ group
– និង o សំរាប់ អ្វីផ្សេងៗទៀត
ចំពោះនិមិត្តសញ្ញា សំរាប់ផ្ដល់សិទិ្ធផ្សេងៗគ្នា មាន ៣ ដូចខាងក្រោម ៖
– r សំរាប់ផ្ដល់សិទិ្ធ read
– w សំរាប់ផ្ដល់សិទិ្ធ write
– x សំរាប់ផ្ដល់សិទិ្ធ execute

ឧទាហរណ៍ខាងក្រោមនេះ និងបង្ហាញពីរបៀបប្រើ និមិត្តសញ្ញាបង្ហាញជាមួយពាក្យបញ្ជា chmod ៖
. បន្ថែមឯកសិទិ្ធសំរាប់ file/ directory
ដើម្បីបន្ថែមឯកសិទិ្ធ យើងត្រូវប្រើ និមិត្តសញ្ញា បន្ថែមសិទិ្ធ ដូចឧទាហរណ៍ខាងក្រោមនេះ និងធ្វើការបន្ថែមសិទិ្ធ execute សំរាប់ user ៖

$ chmod u+x filename

. បន្ថែមសិទិ្ធច្រើនសំរាប់ file/ directory
ប្រើ comma ដើម្បីរៀបចំផ្ដល់សិទ្ធិជាច្រើន ៖

$ chmod u+r,g+x filename

. ដកសិទិ្ធចេញពី file/directory
ឧទាហរណ៍ខាងក្រោមនេះ និងបង្ហាញពីការដកសិទ្ធិ read write ចេញពី user ៖

$ chmod u-rx filename

. ប្ដូរសិទិ្ធទាំងអស់សំរាប់ file/directory
ខាងក្រោមនេះនិងបង្ហាញពី​ការ ផ្ដល់សិទិ្ធ execute privilege សំរាប់ user ​group និង សិទិ្ធផ្សេងទៀត ៖

$ chmod a+x filename

. ធ្វើការផ្ដល់សិទិ្ធដូចគ្នា ចំពោះ files ផ្សេងគ្នា
បើសិនជាអ្នកចង់ប្ដូរសិទិ្ធរបស់ file អោយដូចគ្នានិងសិទិ្ធរបស់ file មួយផ្សេងទៀត អ្នកអាចប្រើជំរើសដូចខាងក្រោម ។ ក្នុងឧទាហរណ៍នេះ សិទិ្ធរបស់ file 2 និងត្រូវប្ដូរអោយដូចសិទិ្ធរបស់ file 1 ដែរ ។

$ chmod –reference=file1 file2

. ផ្ដល់សិទិ្ធគ្រប់ files ទាំងអស់ដែលនូវខាងក្រោម directory
ប្រើជំរើស -R ដើម្បីប្ដូរសិទិ្ធដូចខាងក្រោម ៖

$ chmod -R 755 directory-name/

. ផ្ដល់សិទិ្ធត្រឹមតែ execute សំរាប់ directory
នៅក្នុង​ directories មួយចំនួន បើសិនជាអ្នកមាន multi sub-directory ហើយនិង file នោះពាក្យបញ្ជាតទៅនេះ និងផ្ដល់សិទិ្ធត្រឹមតែ execute សំរាប់គ្រប់ sub-directory ទាំងអស់ ដែលមាននៅក្នុង directory បច្ចុប្បន្ន ។

$ chmod u+X *