មេរៀនទី២: Command បញ្ជា ifconfig

មេរៀនទី២: Command បញ្ជា ifconfig

ពាក្យបញ្ជា ifconfig ប្រើដើម្បី​ configure network interfaceហើយវាក៍ជាជំហ៊រ នៃ interface configurator នោះដែរ ។ ពាក្យបញ្ជានេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការធ្វើអោយ network interface ដំណើរការ និងបញ្ឈប់ដំណើរការ ។
នៅក្នុងអត្ថបទនេះ យើងនិងបង្ហាញ ៧ ចំនុច នៃការប្រើប្រាស់ របស់ពាក្យបញ្ជា ifconfig ៖a

. បង្ហាញ network setting នៃ Ethernet Adapter

ពាក្យ ifconfig ពេលដែលប្រើដោយគ្នានអថេរភ្ជាប់ជាមួយវានិងបង្ហាញពីទិន្នន័យបច្ចុប្បន្នដែលកំពុងដំណើរការ នៃ interface ។ បើសិនជាមានអថេរ ជាឈ្មោះរបស់ interface នោះ ភ្ជាប់មកជាមួយ វាបង្ហាញទិន្នន័យ ទាំងអស់ដែលជា របស់ interface នោះ ។

# ifconfig eth0

eth0 Link encap:Ethernet HWaddr 00:2D:32:3E:39:3B
inet addr:192.168.2.2 Bcast:192.168.2.255 Mask:255.255.255.0
inet6 addr: fe80::21d:92ff:fede:499b/64 Scope:Link
UP BROADCAST RUNNING MULTICAST MTU:1500 Metric:1
RX packets:977839669 errors:0 dropped:1990 overruns:0 frame:0
TX packets:1116825094 errors:8 dropped:0 overruns:0 carrier:0
collisions:0 txqueuelen:1000
RX bytes:2694625909 (2.5 GiB) TX bytes:4106931617 (3.8 GiB)
Interrupt:185 Base address:0xdc00

. បង្ហាញ interface ទាំងអស់ រួមទាំង interface ដែលមិនដំណើរការ

# ifconfig -a

. disable interface

# ifconfig eth0 down

. Enable an Interface

# ifconfig eth0 up

. ផ្ដល់ ip-address សំរាប់​ interface
ផ្ដល់ ip-address : 192.168.2.2 សំរាប់ interface eth0 ៖

# ifconfig eth0 192.168.2.2

ប្ដូរ Subnet mask របស់ interface eth0 ៖

# ifconfig eth0 netmask 255.255.255.0

ប្ដូរ Broadcast address របស់ interface eth0 ៖

# ifconfig eth0 broadcast 192.168.2.255

ផ្ដល់ ip-address, netmask និង broadcast ក្នុងពេលជាមួយគ្នាសំរាប់ interface eht0 ៖

# ifconfig eth0 192.168.2.2 netmask 255.255.255.0 broadcast 192.168.2.255

. ប្ដូរ MTU
វានិងប្ដូរ Maximum transmission unit (MTU) ទៅជា XX ។ MTU គឺជាចំនួន octets អតិបរមា របស់ interface ដែលអាចដំណើរការ បញ្ជូនមួយដង ។ សំរាប់ ethernet ចំនួន Maximum transmission គឺ ១៥០០ ។

# ifconfig eth0 mtu XX

. Promiscuous mode
ជាជំហ៊ានដំបូង ពេលដែល network card ទទូល packet វានិងត្រួតពិនិត្យ packet នោះជារបស់ខ្លួន។បើសិនជា មិនមែន interface card នោះ និង drop packet នោះចោល ។ប៉ុន្ដែនៅក្នុង premiscuous mode ចំពោះ card មិន drop packet នោះទេ ។​វាជំនួស ទទួល គ្រប់ packet ទាំងអស់ ដែលឆ្លងកាត់ network card ។
ត្រូវមានសិទិ្ធ Superuser privilege ដើម្បី set interface នោះអោយនៅក្នុង premiscuous mode ។ ជាទូទៅ Tool ដែលសំរាប់ធ្វើការ monitor network គឺប្រើ premiscuous mode ដើម្បី capture packet ហើយ សំរាប់ analyze network traffic ។
ឧទាហរណ៍ខាងក្រោមនេះនិង ដាក់ interface អោយនៅក្នុង premiscuous mode ៖

# ifconfig eth0 promisc

ឧទាហរណ៍បន្តទៀតនេះនិង ដាក់ interface អោយនៅក្នុង normal mode ៖

# ifconfig eth0 -promisc