គណិតវិទ្យាធ្វើតែស Online

រៀនធ្វើតែស គណិតវិទ្យាតាម Online

Tux Math Command៖ លំហាត់អនុវត្តគណិតវិទ្យា។ មេរៀនផ្តើមពីការវាយបញ្ចូលតួលេខធម្មតាដើម្បីគណនាប្រមាណវិធីបូក ដក គុណ និងចែក ទាំងលើតម្លៃវិជ្ជមាន និងអវិជ្ជមាន។ សមស្របសម្រាប់សិស្សសាលាបឋមសិក្សា ឬក៏គរុសិស្សអនុវត្តត្រៀមបង្រៀន។

TuxMathScrabble៖ លំហាត់អនុវត្តគណិតវិទ្យាដែលផ្តល់ជាចំណោទបញ្ហាដើម្បីស្វែងរកដំណោះស្រាយបណ្តុំសមីការ។ មានបំណិនសម្រាប់អនុវត្តចំនួន៤ ដូចជាប្រមាណវិធីបូក ដកងាយៗ ជាមួយតម្លៃលេខតូចៗ ក៏ដូចប្រមាណវិធីគុណ ចែកជាមួយតម្លៃលេខធំៗផងដែរ។

GeoGebra៖ គឺជាកម្មវិធីផ្នែកទន់ដែលសមស្របគ្រប់កម្រិតសិក្សា។ កម្មវិធីនេះរួមបញ្ចូល លេខនព្វន្ត ធរណីមាត្រ ពិជគណិត​ និងគណិតសាស្ត្រជាន់ខ្ពស់។ យ៉ាងណាមិញ GeoGebra គឺជាប្រព័ន្ធ​
ធរណីមាត្រអន្តរកម្ម ដែលអ្នកអាចសង់បន្ទាត់វិចទ័រ រាងជីឡាវ កោណ ជាដើម។ល។

Make It True៖ គឺជាកម្មវិធីអនុវត្តទ្រឹស្តី និងវិធីសាស្ត្រពិជគណិតដើម្បីសម្រួលសមីការដែលមានអញ្ញាតិពី១ ដល់៤។ សូមចំណាំថាអ្នកចាំបាច់ត្រូវចុះឈ្មោះជាមុនសិនមុនចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះ។

Cinderella៖ផ្តល់ភាពងាយស្រួលឱ្យអ្នកកសាងសំណង់ធរណីមាត្រ។ ចាប់ផ្តើមពីទំនាក់ទំនងត្រីកោណធម្មតា រហូតដល់ទ្រឹស្តីបទត្រីកោណមាត្រាសាស្ត្រ ការបង្រួម និងបំបែកជាក្រុមៗ។

រូបធរណីមាត្រជាក់ស្តែង​(Virtual)៖ ស្វែងយល់ពីរូបធរណីមាត្រជាមួយល្បែងផ្គុំរូប។ វាផ្តល់គំនិតមួយ)ចំនួនដូចខាងក្រោម៖

ស្គាល់ឈ្មោះគ្រប់រូបធរណីមាត្រ

តើអ្នកអាចបង្កើតត្រីកោណខុសៗគ្នាបានចំនួនប៉ុន្មាន?

តើអ្នកអាចបង្កើតរូបធរណីមាត្រមួយពីរូបធរណីមាត្រនេះបានដែរឬទេ?

តើអ្នកបង្កើតបានជារូបអ្វីបើអ្នកដាក់វាត្រួតគ្នា?

បង្កើតរូបធរណីមាត្របែបនេះ ដើម្បីអនុវត្តន៍ល្បែងនេះក្នុងថ្នាក់រៀន។

ម៉ាស៊ីនបូកលេខ – ធ្វើលំហាត់លេខបូក។ ជ្រើសរើសកម្រិតលំហាត់ រួចវាយបញ្ចូលចម្លើយក្នុងប្រអប់រួច​ចុច​លើ​ច្នុច​ពណ៌​ក្រហម​ដើម្បី​ពិនិត្យ​ចម្លើយ។

ម៉ាស៊ីនដកលេខ – ធ្វើលំហាត់លេខដក។ ជ្រើសរើសកម្រិតលំហាត់ រួចវាយបញ្ចូលចម្លើយក្នុងប្រអប់រួច​ចុច​លើ​ច្នុច​ពណ៌​ក្រហម​ដើម្បី​ពិនិត្យ​ចម្លើយ។

ម៉ាស៊ីនគុណលេខ – ធ្វើលំហាត់លេខគុណ។ ជ្រើសរើសកម្រិតលំហាត់ រួចវាយបញ្ចូលចម្លើយ
ក្នុងប្រអប់រួច​ចុច​លើ​ច្នុច​ពណ៌​ក្រហម​ដើម្បី​ពិនិត្យ​ចម្លើយ។

ម៉ាស៊ីនចែកលេខ – ធ្វើលំហាត់លេខចែក។ ជ្រើសរើសកម្រិតលំហាត់ រួចវាយបញ្ចូលចម្លើយក្នុងប្រអប់រួចចុចលើច្នុចពណ៌ក្រហមដើម្បីពិនិត្យចម្លើយ។

ការ៉េគណិតវិទ្យា – ទាញលេខមកដាក់លើប៉េងប៉ោងឲ្យគ្រប់តាមចំនួនលេខពណ៌ខៀវ ដោយផលបូកនៃប៉េងប៉ោងបីបញ្ចូលគ្នា។ អ្នក​អាច​បង្កើត​ល្បែង​ប្រភេទ​នេះ​ជាមួយក្រដាសកាតុង ឬអាចលេងជាមួយប៉េងប៉ោងពិត តែម្តងជាមួយសិស្សរបស់អ្នក។

Math Continuum – ខ្លឹមសារជាមេរៀនគណិតវិទ្យា តាមមុខវិជ្ជា។ យើងជ្រើសរើសលំហាត់ដូចខាងក្រោម៖

ចុចលើ “បូក ដកប្រភាគ” – ធ្វើប្រមាណវិធីប្រភាគដោយតម្រូវភាគបែងនៃប្រភាគនីមួយៗឲ្យដូចគ្នា។

ចុចលើ “ផ្ទៃពហុកោណ ភាគ១” – វាបង្ហាញឲ្យឃើញផ្ទាល់អំពីការគណនាផ្ទៃក្រលាពហុកោណ។

ចុចលើ ផ្ទៃពហុកោណ ភាគ២ – លំហាត់អនុវត្តសំខាន់ៗអំពីរបៀបគណនាផ្ទៃក្រឡាពហុកោណដោយផ្អែកលើ​រូបមន្តផ្ទៃក្រឡា ត្រីកោណ​ និងផ្ទៃក្រឡាចតុកោណកែង។

ចុចលើ “បរិមាត្ររង្វង់” – មានជំហានជាច្រើនដើម្បីបង្ហាញអំពីរូបមន្តសម្រាប់​គណនាបរិមាត្ររង្វង់ និងមានលំហាត់អនុវត្តជាច្រើន។

ធនធាន និងល្បែងអប់រំគណិតវិទ្យា
អ្នកអាចអានការណែនាំជាមុនសិន ប្រសិនបើមានចំណាប់អារម្មណ៏អ្នកអាចទាញយកវាបានក្នុងទម្រង់ ជា MS Word ឬ PDF។