វិទ្យុអាស៊ីសេរី RFA

ព្រះមហាក្សត្រ ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី។

ព្រះមហាក្សត្រ​រំលឹក​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​ឲ្យ​ជួយ​ពូន​ជ្រំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​ប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នេះ ឲ្យ​ជួយ​បន្ត​ពូន​ជ្រំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មន្ត្រី បក្ស​ប្រឆាំង និង​អ្នកវិភាគ​នយោបាយ​យល់ថា សារ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ឆ្លុះ​បញ្ចាំង​ថា ព្រះអង្គ​បាន​ជ្រាប​ច្បាស់​អំពី​វិបត្តិ​នយោបាយ​សព្វថ្ងៃ។

ឌឹ ខេមបូឌា ដេលី ២០១៧ ៦២២

អ្នក​កាសែត​ខេមបូឌាដេលី​ម្នាក់​រត់​ភៀសខ្លួន​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ខ្មែរ

លោក អូន ភាព អតីត​អ្នកសារព័ត៌មាន កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា បើ​លោក​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ច្បាស់​ណាស់ អាជ្ញាធរ​ខ្មែរ នឹង​ចាប់​លោក​ដាក់គុក។ ឥឡូវនេះ​លោក អូន ភាព បាន​មក​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ហើយ។

ហែម សុជាតិ ២០១៧ ៦២២

មេធាវី​៤​រូប​លា​ឈប់​ការពារ​ក្ដី​សំណុំ​រឿង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា

អយ្យការ​អម​តុលាការ​កំពូល​បាន​ចេញ​ដីកា​កោះ​អញ្ជើញ​លោក​មេធាវី ផែង ហែង ឲ្យ​ចូលខ្លួន​ទៅ​ការពារ​ក្ដី​លោក កឹម សុខា នៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧ ឧសភា ខាងមុខ នៅ​ស្រប​ពេល​មេធាវី​៤​រួប ក្នុងចំណោម​៧​រូប បាន​លា​ឈប់​ការពារ​ក្ដី​លោក កឹម សុខា។

ជនជាតិ​ចិន​ជំរិត​តាម​អ៊ីនធឺណិត ៦២០

ជនជាតិ​ចិន​ជាង​១០០​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​​អ៊ីនធឺណិត

សមត្ថកិច្ច​បាន​បញ្ជូន​ជនជាតិ​ចិន​ជាង​១០០​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់ ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​សែន​សុខ។

និមិត្ត​សញ្ញា​គណបក្ស​សង្គ្រោះជាតិ ៨៥៥

បក្ស​សង្គ្រោះជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប​ធ្វើ​សមាជ​ដោះដូរ​ក្បាល​ម៉ាស៊ីន​ទំនាក់ទំនង​នៅ​ខែ​ក្រោយ

គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ទ្វីប​អឺរ៉ុប នឹង​ធ្វើ​សមាជ​លើក​ទីបី របស់​ខ្លួន​ក្នុង​ទីក្រុង​ទូលូស៍ (Toulouse) ប្រទេស​បារាំង រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ។

ថាច់ ង៉ុក ថាច់ ៦២០

សហព័ន្ធ​ខ្មែរ​​ក្រោម​ដាក់​សំណើ​ជា​លើក​ទី៣​ដើម្បី​ក្លាយ​សមាជិក​អេកូសុក​នៃ​អ.ស.ប

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​សំណើ​ជា​លើក​ទី​៣ ទៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​សុំ​ចូល​ជា​សមាជិក​របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​អង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា អេកូសុក (ECOSOC)។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

"តុលាការ​ព្យាយាម​ចោទ​អតីត​សកម្មជន​បក្ស​ប្រឆាំង​ថា​ចូលរួម​ចលនា​សង្គម​ប្រឆាំង​របប​ក្រុងភ្នំពេញ"

សាលាឧទ្ធរណ៍ បាន​បន្ត​បើកសវនាការ​ពេញ​មួយថ្ងៃ​អង្គារ​នេះ លើ​សំណុំរឿង​អតីត​សកម្មជន គណបក្សប្រឆាំង​១១​រូប ដែល​ជាប់​ពន្ធនាគារ​ជាង​ពីរ​ឆ្នាំ ក្រោម​បទ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៤។

រថភ្លើង​បុក​ឡាន​នៅ​ប៉ោយប៉ែត ៦២២

សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ ដែល​បណ្ដោយ​ឲ្យ​មាន​​គ្រោះថ្នាក់​ចរាចរ​តាម​ផ្លូវ​រថភ្លើង​ញឹកញាប់

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ព្រួយបារម្ភ​អំពី​ដំណើរ​ការ​​​រថភ្លើង​ថ្មី ​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ ​ដែល​​បង្ក​គ្រោះថ្នាក់​ចរាចរ​ដល់​ពលរដ្ឋ ​ឆ្លង​ផ្លូវ​រថភ្លើង​ញឹកញាប់។

ក្រុមភ្លេង​ខ្មែរ​សុរិន្ទ ៦២២

ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​ដែន​ដី​ភាគ​ឦសាន​ប្រទេស​ថៃ​ធ្លាក់​ចុះ​យ៉ាង​គំហុក

ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ រស់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ភាគ​ឦសាន​ប្រទេស​ថៃ នៅ​តែ​អាច​​រក្សា​បាន​នូវ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​ការ​ប្រាស្រ័យ​​​​ទាក់ទង​គ្នា​ដដែល​ ហើយ​ពួក​គាត់​ចាត់​ទុក​ភាសា​ខ្មែរ​នេះ​ ថា​ជា​ភាសា​ដែល​សំខាន់​សម្រាប់​មុខ​របរ​របស់​ពួក​គាត់​ផង​ដែរ។

ស៊ឹង សែនករុណា ៦២២

សង្គម​ស៊ីវិល​ថា​ការ​ប្ដូរ​អភិបាល​ខេត្ត​ក្រចេះ​ជា​ការ​ព្រមាន​ដល់​អភិបាលខេត្ត​ផ្សេងទៀត

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ក្រចេះ​របស់​ក្រសួងមហាផ្ទៃ គឺ​ជា​ការព្រមាន​ដល់​អភិបាលខេត្ត​ផ្សេងទៀត ឲ្យ​យកចិត្តទុកដាក់​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។

មាស នី ហ៊ុន សែន ៦២២

"ការ​ព្រមាន​របស់​លោក ហ៊ុន សែន រឿង​ដោះដូរ​រដ្ឋមន្ត្រី​អសកម្ម​គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​ប្រជាភិថុតិ"

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម សកម្មជន​រងគ្រោះ​ដីធ្លី មើល​ឃើញ ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ថា នឹង​ដក​រដ្ឋមន្ត្រី​អសកម្ម ចេញ​ពី​គណៈរដ្ឋមន្ត្រី​ថ្មី ក្នុង​អាណត្តិ​ទី​៦​ខាងមុខ បើ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ឈ្នះ​ឆ្នោត​ទៀត នោះ គឺជា​ការឃោសនា​រក​សំឡេងឆ្នោត និង​ជា​រឿង​ដដែលៗ ដែល​របប​លោក និង​មិន​អាច​ធ្វើ ទៅ​បាន​នោះ​ទេ។

អូន ព័ន្ធមុនីរ័ត្ន ៦២០

ក្រសួង​សេដ្ឋកិច្ច​និង​ប្រៃសណីយ៍​ព្រមាន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដែល​ជំពាក់​បំណុល​ក្រសួង

ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍​កម្ពុជា ដាក់​ឱសានវាទ​ឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ដែល​នៅ​មាន​ជំពាក់​បំណុល​ក្រសួង​ទាំងពីរ​នេះ ត្រូវ​ប្រញាប់​សងបំណុល​ទាំងអស់​ឱ្យ​មុន ឬ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨។