ប្រើ Flash ឈូស Windows 10 ​ខ្លួន​ឯង

ការតម្លើង Windows ដាក់​លើ​កុំព្យូទ័រ​មាន​ច្រើន​ទម្រង់​តាម​ដែល​ប្រិយមិត្ត​ចូលចិត្ត ហើយ​វា​ក៏​ជា​ចំណេះ​ដឹង​ដែល​ប្រើ​មិន​ចេះ​រីងស្ងួត​ផង​ដែរ បើ​អនុវត្ត​ច្រើន ចេះ​ច្រើន ហើយ​ថែម​ទាំង​មិន​អស់​លុយ​រក​ជាង ឬ​ពឹង​អ្នក​ដទៃ​ទៀត​ផង។ ចំពោះ​មេរៀន​អំពី​របៀប​តម្លើង Windows ដែល​ក្រុម​ការងារ​ចងក្រង​ឡើង​នេះ​ក្នុង​គោល​បំណង​ទុក​ជា​ឯកសារ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ដោយ​ឥត​គិត​ថ្លៃ។

១/.Boot Windows ចូល USB-Flash
វិធី​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​គឺ​តម្លើង Windows តាម​រយៈ Flash ចំណែក​របៀប​ដោនឡូត និង Boot Windows ចូល Flash ចុច​នៅ​ទី​នេះ ព្រោះ​ថា​មុន​នឹង​តម្លើង Windows បាន​ត្រូវ​មាន File Windows ជាមុន​សិន។
របៀបធ្វើ Boot Windows តាម Flash
តម្រូវការ​មុន​នឹង Boot Windows
​ប្រិយមិត្ត​ត្រូវ​មាន USB-Flash drive មួយ​ (​ទំហំ​ផ្ទុកចាប់ពី ៤GB) ត្រូវ​មាន​អុីនធើណិត និង​​​ចេះ​ដោនឡូត File Windows មក​ទុក​លើ​ម៉ាសុីន​ជា​មុន​សិន។ ឧទាហរណ៍៖ វាយ​ពាក្យ Index of Windows 10 លើ google រួច​រើស​ប្រភេទ File Windows (ដូច​រូប)។ ចំណាំ៖ត្រូវ​តម្លើង​កម្មវិធី ISO ករណី​បើក​អត់​ចេញ។

ដំណើរ​ការ​នៃ​ការ Boot Windows ចូល USB-Flashដំបូង​ប្រិយមិត្ត​ចូល​ទៅ​កាន់ google->rufus រួច​ចុច​លើ​វិបសាយ​នោះ ហើយ​អូស​ចុះ​ក្រោម​រហូត​រក​ពាក្យ Download (ដូច​រូប) បន្ទាប់​ពី​ដោនឡូត​ចប់​ហើយ ត្រូវ​តម្លើង​វា បន្ទាប់​មក​រើស​យក​​ចុច​លើ​រូប​ថាស​តូច​មួយ​ខាង​ស្ដាំ​ដើម្បី​ចូល​ទៅ​យក​ Windows ដែល​​បាន​ដោនឡូត​មក​​ boot។
បន្ទាប់​ពី​​ចុច Start ដើម្បី boot Windows វា​នឹង​លោត​ Message ព្រមាន​មួយ​ប្រិយមិត្ត​គ្រាន់​តែ​ចុច Yes ហើយ​រង់​ចាំ​​ដល់​ពេល​​​ចប់​​​ហើយ​​នោះ Windows នឹង boot ចូល Flash ដោយ​ស្វ័យ​ប្រវត្តិ។ របៀប​​​ប្រើ​ Flash Windows មក​តម្លើង Windows ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​​នៅ​សប្តាហ៍​ក្រោយ បើ​ប្រិយមិត្ត​មាន​ចម្ងល់ អាច​ Comment នៅ​ខាង​ក្រោ​មនេះ​បាន៕
២/.ស្គាល់ Keyសំខាន់ៗ​មួយ​ចំនួន
ចំណុច​នេះ​មិន​សូវ​ជា​ចាំ​បាច់​ទេ​បើ​ប្រិយមិត្ត​ធ្លាប់​ឈូស Windows ពី​មុន​មក ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​វិញ ការ​សំគាល់ Key ជា​រឿង​ចាំ​បាច់។ ចំពោះ​របៀប​សំគាល់ Key ប្រិយមិត្ត​គ្រាន់​តែ​ស្គាល់​ម៉ាក​កុំព្យូទ័រ​ខ្លួន​ឯង​ទៅ​បាន​ហើយ។ ឧទារ៖ Google រួច​វាយ​ពាក្យ Dell boots key-> F12។
៣/.ដំណើ់រការ​នៃ​ការ​ឈូស Windows
ចំណាំ៖
 ត្រង់​ចំណុច​នេះ អ្នក​មិន​ត្រូវ​ចាំ​រហូត​ដល់​ចេញ​ផ្ទាំង Windows មក​ទេ​ពោលគឺ ត្រូវ​ចុច Fn+F12 ច្រើន​ដង រហូត​វា​លោត​ផ្ទាំង​ខៀវ​មួយ(ផ្ទាំងBoot Manager) ដែល​តម្រូវ​ឲ្យ​អ្នក​រើស​យក USB-HDD រូច​ចុច Enter ហើយ​ត្រូវ​រង់ចាំ​បន្តិច។ បន្ទាប់​មក​វា​លោត​ផ្ទាំង Windows ដែល​យើង​តម្លើង ឲ្យ​រើស​ភាសា គ្រាន់​តែ​ចុច Next-> Install Now-> I accept the Lisence term->Next->Custom: Install Windows Only(Advanced)។
៤/.របៀប​លុប និង​ចែក Partition

ចំណុច​នេះ​ជា​ចំណុច​សំខាន់ ក្នុង​ការ​តម្លើង Windows ព្រោះ​មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ច្រលំ​ដៃ​លុប Partition ដែល​ផ្ទុក​ឯកសារ​ដើម​អស់​គ្មាន​សល់។

ចំណាំ៖ មុន​នឹង​លុប ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទំហំ​ផ្ទុក​ឯកសារ​ដែល​នៅ​សល់(Free Space) ជៀស​វាង​ជ្រុល​ដៃ។ ឧទារ៖ Drive 0 Partition 1 នៅ​សល់ 86.0MB ហើយDrive 0 Partition 2 នៅ​សល់ 9.9GB ដូច​នេះ Drive ដែល​ត្រូវ​លុប​ចោល​គឺ Partition 2 ដោយ​ចុច Format->Next។