ការពារកុំអោយគេលួច Facebook

Facebook បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​ថ្មី​លើ​​ការ​កំណត់​ការ​ការពារ​ ២ជាន់​ លើ​គណនី​ Facebook មួយ​ ដោយ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន និង ​មិន​ចាំ​បាច់​ប្រើ​លេខ​ទូរសព្ទ​នោះ​ទេ។

Facebook បាន​ផ្លាស់​ប្ដូរ​ចំណុច​នេះ ​ក្រោយ​រក​ឃើញ​បញ្ហា​មួយ​ទាក់​ទង​នឹង​​​ការ​ផ្ញើ​សារ​លេខ​កូដ​តាម​លេខ​ទូរសព្ទ​នេះ។
ដំណើរ​ការ​ជា​មួយ​កម្មវិធី​ Duo Security និង Google Authenticator។ ដើម្បី​ដំណើរ​ការ​មុខងារ​​នេះ​បាន​ត្រូវ​ដំឡើង​កម្មវិធី​ មួយ​ ក្នុង​ចំណោម​កម្មវិធី​ទាំង​ពីរ​នេះ។
* បន្ទាប់​មក​ចូល​ទៅ​កាន់​ “Settings & Privacy” ក្នុង​កម្មវិធី​ Facebook រួច​ចុច​លើ​ “Account Settings” ក្រោយ​មក​ចុច​លើ​ “Security and Login”
* អូស​ចុះ​ក្រោម​ចុច​លើ​ “Use two-factor authentication” រួច​បញ្ចូល​លេខ​សម្ងាត់​គណនី​
* បន្ទាប់​មក​ចុច​លើ​ពាក្យ​ “Get Started” ហើយ​រើស​យក​ប្រអប់​ Authentication App

* បើក​កម្មវិធី Google Authenticator ឬ Duo Security ​ឡើង ​ចុច​លើ​ពាក្យ​ “Begin Setup” រួច​រើស​យក​ Manual Entry ហើយ​ធ្វើ​ការ​បំពេញ​ Email និង​បញ្ចូល​លេខ​កូដ​ ១៦ ខ្ទង់
* ពេល​រួច​រាល់​អ្នក​នឹង​ឃើញ​លេខ​កូដ​ ៦ ខ្ទង់​ដែល​ប្រែ​ប្រួល​ជានិច្ច​
* ក្រោយ​មក​ត្រឡប់​ទៅ​កាន់​កម្មវិធី​ Facebook វិញ​ រួច​ចុច​ Next និង​បញ្ចូល​លេខ​កូដ ៦ ខ្ទង់​ដែល​បង្ហាញ​ក្នុង​កម្មវិធី ពេល​​រួច​រាល់​ចុច​លើ​ Finished ជា​ការ​ស្រេច។

គន្លឹះធ្វើ​ឲ្យ Page អ្នក​មាន Like ច្រើន

គន្លឹះ ដើម្បី​ធ្វើ​ឲ្យ Facebook Page របស់អ្នក​មានចំនួន Like កើនឡើង
2
គន្លឹះ​ Face​book ​ដែល​បង្ហាញ​ពី​គន្លឹះ​ធ្វើ​ឲ្យ​មាន​ចំនួន​អ្នក Like Page របស់ ​លោកអ្នក​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ។ សូម​អញ្ជើញ​មើល​ការ​បង្ហាញ ខាង​ក្រោម​នេះ ដែល​មាន​វិធី​សាស្ត្រ​ប្រាំ​យ៉ាង​ទៅ​តាម​ដំណាក់​កាល​នីមួយៗ ៖
iphone 71. Invite មិត្ត​នៅ​ក្នុង Facebook របស់​អ្នក ៖
នេះ​ជា​ការ​ស្នើរ​សុំ ដើម្បី​ឲ្យ​មិត្ត​របស់​អ្នក​គេ Like ។ វិធី​សាស្ត្រ​នេះ​សង្ឈឹម​សឹង​តែ 90% ហើយ ព្រោះ​ថា​បើ​យើង​ស្នើ​សុំ​គេ​ហើយ​គេ​មិន Like វា​ហាក់​ដូច​ជា​ដាច់​ធម៌​មេត្តា​ពេក​ហើយ ។

2. ការ​ដាក់​ប្រកាស ឬ Share Link ជា​ប្រចាំ ៖
នៅ ​ក្នុង​ផ្នែក​នេះ​គ្មាន​អី​ប្លែក​ទេ គឺ​លោក​អ្នក​ត្រូវ​សកម្ម​ជា​មួយ​វា ដើម្បី​ឲ្យ​គេ​ទទួល​បាន​ពត៌​មាន​ទាន់​ហេតុ​ការណ៍ និង​ថ្មីៗ​ជា​ប្រចាំ ។ ព្រោះ​ថា​បើ​គេ Like Page យើង​ហើយ​គឺ​គេ​មាន​ចំណង​ចង់​ដឹង​ពត៌​មាន​ថ្មីៗ ពិសេស​ៗ ។
3. Share Page របស់​អ្នក ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ ៖
ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​គេ​ដឹង និង​ស្គាល់​ឈ្មោះ Page របស់​យើង ។

4. ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក ៖
នៅ​ពេល​ដែល​អ្នក​មាន​ប្លក ឬ Website ហើយ​នោះ​លោក​អ្នក​អាច​មាន​ឱកាស​មួយ​ដែរ ដោយ​ដាក់​ជា Face​Book Like Box ជា​ដើម ដើម្បី​ឲ្យ​អ្នក​មាន​ចំណាប់អា​រម្មណ៍​គេ Like ។
5. ដាក់ Link ទៅ​ក្នុង Twitter ៖
លោក​អ្នក​អាច​ដាក់ Link អត្ថបទ ឬ Link Page របស់​អ្នក​ប្រាប់​ដល់​ប្រិយ៍​មិត្ត Twitter ។
6. បង្កើត Group រកសមាជិកដាក់ចូលក្នុង Group ហើយ post link page ចូលក្នុង

5​យ៉ាងធ្វើ​ឲ្យ Page កើនឡើង Like

គន្លឹះ 5​យ៉ាង ដើម្បី​ធ្វើ​ឲ្យ Facebook Page របស់អ្នក​មានចំនួន Like កើនឡើង
1
គន្លឹះ​ទាក់​ទង​ទៅ​នឹង Face​book ​ដែល​បង្ហាញ​ពី​គន្លឹះ​ធ្វើ​ឲ្យ​មាន​ចំនួន​អ្នក Like Page របស់ ​លោកអ្នក​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ។ សូម​អញ្ជើញ​មើល​ការ​បង្ហាញ ខាង​ក្រោម​នេះ ដែល​មាន​វិធី​សាស្ត្រ​ប្រាំ​យ៉ាង​ទៅ​តាម​ដំណាក់​កាល​នីមួយៗ ៖
11. Invite មិត្ត​នៅ​ក្នុង Facebook របស់​អ្នក ៖
នេះ​ជា​ការ​ស្នើរ​សុំ ដើម្បី​ឲ្យ​មិត្ត​របស់​អ្នក​គេ Like ។ វិធី​សាស្ត្រ​នេះ​សង្ឈឹម​សឹង​តែ 90% ហើយ ព្រោះ​ថា​បើ​យើង​ស្នើ​សុំ​គេ​ហើយ​គេ​មិន Like វា​ហាក់​ដូច​ជា​ដាច់​ធម៌​មេត្តា​ពេក​ហើយ ។

2. ការ​ដាក់​ប្រកាស ឬ Share Link ជា​ប្រចាំ ៖
នៅ ​ក្នុង​ផ្នែក​នេះ​គ្មាន​អី​ប្លែក​ទេ គឺ​លោក​អ្នក​ត្រូវ​សកម្ម​ជា​មួយ​វា ដើម្បី​ឲ្យ​គេ​ទទួល​បាន​ពត៌​មាន​ទាន់​ហេតុ​ការណ៍ និង​ថ្មីៗ​ជា​ប្រចាំ ។ ព្រោះ​ថា​បើ​គេ Like Page យើង​ហើយ​គឺ​គេ​មាន​ចំណង​ចង់​ដឹង​ពត៌​មាន​ថ្មីៗ ពិសេស​ៗ ។
3. Share Page របស់​អ្នក ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ ៖
ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​គេ​ដឹង និង​ស្គាល់​ឈ្មោះ Page របស់​យើង ។

4. ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក ៖
នៅ​ពេល​ដែល​អ្នក​មាន​ប្លក ឬ Website ហើយ​នោះ​លោក​អ្នក​អាច​មាន​ឱកាស​មួយ​ដែរ ដោយ​ដាក់​ជា Face​Book Like Box ជា​ដើម ដើម្បី​ឲ្យ​អ្នក​មាន​ចំណាប់អា​រម្មណ៍​គេ Like ។
5. ដាក់ Link ទៅ​ក្នុង Twitter ៖
លោក​អ្នក​អាច​ដាក់ Link អត្ថបទ ឬ Link Page របស់​អ្នក​ប្រាប់​ដល់​ប្រិយ៍​មិត្ត Twitter ។

 

មេរៀន​ជីវិត​​របស់​ Mark Zuckerberg

មេរៀន​ជីវិត​​របស់​ Mark Zuckerberg ​​និង​​​​​​​​ដែល​នាំ​​ឱ្យ​លោក​​ក្លាយជា​មហាសេដ្ឋី​
1
Mark Zuckerberg ជា​ស្ថាបនិក និង ជា​​​​ប្រធាន​ក្រុមហ៊ុន Facebook បាន​កើត​​នៅ​ថ្ងៃ​ទី ១៥ ខែ មិថុនា​ ឆ្នាំ ១៩៨៤ នៅ​​ក្រុង White Plains​ រដ្ឋ New York ។ លោក​​ជា​អតីត​និស្សិត​មក​ពី​​មហាវិទ្យាល័យ Harvard ជា​កន្លែង​ដែល​លោក​បាន​សិក្សា​ជំនាញ​​​បណ្ដាញ​សង្គម​​ (Social Network)។
Web IT2 copyកុមារភាព និង​ប្រវត្តិ​សិក្សា​
លោក Mark Eliot Zuckerberg កើត​នៅ​ក្នុង​ត្រកូល​​គ្រួសារ​អ្នក​ធូរធារ​​មួយ​ដែល​​មានការ​អប់រំ​ខ្ពស់​ ដែល​ឪពុក​របស់​លោក​មាន​មុខរបរ​ជា​ពេទ្យ​ធ្មេញ និង​ម្តាយ​ជា​​​អតីតពេទ្យ​វិកលចរិតនៅ​​ទីក្រុង White Plains។ លោក​​​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​សរុប​​ទាំង​អស់​ចំនួន​៤​នាក់។ ​​​

នៅ​កុមារ​ភាព Zuckerberg ចូលចិត្ត​​​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ណាស់​ ហើយ​រហូត​ដល់​វ័យ​ ១២​ឆ្នាំ លោក​បាន​ប្រើប្រាស់​ប្រូក្រាម (Program) Atari BASIC បង្កើត​កម្មវិធី​ផ្ញើ​សារ​មួយ​ដោយ​ខ្លួន​ឯង​ឲ្យ​ឈ្មោះ​ថា “Zucknet”។ កម្មវិធី​ផ្ញើ​សារ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​ជួយ​សម្រួល​ ការងារ​ប្រចាំ​ថ្ងៃ​​ឪពុក​របស់​​លោក​​។

​នៅ​ពេល​សិក្សា​នៅ​វិទ្យាល័យ Phillips Exeter Academy ​យុវជន​ Zuckerberg​ មាន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​លើ​​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ និង​ទីបំផុត​កម្មវិធី​​​(software) ចាក់​​បទ​​ចម្រៀង​​ឈ្មោះ​ថា Pandora បាន​ប្រសូត​ឡើង​ក្រោយ​ថ្វីដី​របស់​យុវជន​ម្នាក់​​នេះ។ សមត្ថភាព​របស់​​​គេ​ ​នៅ​ពេល​នោះ​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា AOL និង Microsoft មាន​ចំណាប់​​អារម្មណ៍​ចង់​ទិញ​កម្មវិធី​​​​​(software) របស់​លោក និង​ជួល​លោក​ឲ្យ​ទៅ​បម្រើ​ក្រុមហ៊ុន​របស់​ខ្លួន​ទៀត​​ផង។​​​​

Zuckerberg ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ Harvard នៅ​ក្នុង​ឆ្នាំ​២០០២ ជា​កន្លែង​ដែល​​យុវជន​ម្នាក់​នេះ​បាន​កសាង​ប្រជាប្រិយភាព​​ប្រចាំ​សាលា​​តាម ​រយៈ​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ ​CourseMatch និង Facemash ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​គ្រប់គ្រង​កម្មវិធី​សិក្សា​នានា​នៅ​ ក្នុង​សាកលវិទ្យាល័យ​ទាំងមូល។

Facebook ត្រូវ​បាន​បង្កើត​ឡើង
ភាព​ជោគជ័យ​នៅ​ក្នុង​​ការ​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​នេះ បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​វ័យ​ក្មេង​ម្នាក់​នេះ​មាន​មហិច្ឆតា​កាន់តែ​ខ្ពស់​ ឡើង ចាប់ដៃ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​​ជិត​ស្និត​ចំនួន​៣​រួម​គឺ​លោក Dustin Moskovitz ជា​​មហាសេដ្ឋី​វ័យ​ក្មេង​ជាងគេ​បំផុត​ក្នុង​លោក​ដែល​ទើប​នឹង​ធ្លាក់​ចេញ​ពី​តំណែង​ក្នុង​ឆ្នាំ​២០១៤​ នេះ Chris Hughes និង Eduardo Saverin បង្កើត​​គេហទំព័រ​មួយ​នៅ​ក្នុង​ឆ្នាំ​២០០៤។

គេហទំព័រ​នេះ​ អាច​អនុញ្ញាត​ឲ្យ​​សាធារណជន​អាច​បង្កើត​ប្រវត្តិរូប (Profile)​របស់​គេ​បាន បង្ហោះ​រូបភាព (Upload Photos) និង​អាច​​ចែក​រំលែក​ព័ត៌មាន និង ទំនាក់ទំនង​ទៅ​មនុស្ស​ជុំវិញ​ពិភពលោក​​បាន​ដោយ​ងាយ​ស្រួល​ដែល​នោះ​គឺ​ គេហទំព័រ​ Facebook។ ​ក្រុមហ៊ុន​ថ្មី​នេះ​​បាន​ធ្វើ​ឱ្យ​ Zuckerberg បោះបង់​សាលា​​​ដាក់​​ចិត្ត​ដាក់​កាយ​ជា​មួយ​​ Facebook បង្កើត​​ទីស្នាក់ការ​ក្រុមហ៊ុន​នៅ​ក្រុង Palo Alto រដ្ឋ California។

​មួយ​ឆ្នាំ​ក្រោយ​ពី​លោក​បង្កើត​បាន​​បណ្ដាញ​សង្គម​​ Facebook លោក​បាន​ប្រមូល​​ទុន​ពី​នាយ​ពី​អាយ​​​បាន​​ទុន​ប្រមាណ​ ​១២,៧​លាន​ដុល្លារ​​។

នៅ​ចុង​ឆ្នាំ​​២០០៤​​ ​ដដែល មនុស្ស​១​លាន​​នាក់​បាន​ប្រើប្រាស់​គេហទំព័រ​​ខាងលើ​​ នឹង​កើន​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់ ១,១១​ ពាន់​លាន​នាក់​ដល់​ឆ្នាំ​២០១៣​​កន្លង​ទៅ​​​រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​នេះ​ ក្លាយ​ជា​ក្រុមហ៊ុន​បណ្តេញ​សង្គម​​ធំ​ជាងគេ​បំផុត​ក្នុង​លោក​​រក​ចំណូល​បាន​ រាប់​ពាន់​លាន​ដុល្លារ​​។​ ទីបំផុត Facebook ជួយ​ឲ្យ​ Zuckerberg ក្លាយ​ជា​មហាសេដ្ឋី​ទាំង​វ័យ​ក្មេង​កាន់​ប្រាក់ ២៧,៧​​ពាន់​លាន​ដុល្លារ​នៅ​ពេល​​បច្ចុប្បន្ន។​​

ភាព​ជោគជ័យ​​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​វ័យក្មេង​​យ៉ាង​លឿន​ដូច​ ផ្លេកបន្ទោរ​នេះ​​​ បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ទូទាំង​សាកលលោក​ជា​ពិសេស សហគ្រិន​​វ័យក្មេង​​ចាប់ផ្តើម​សម្លឹង​មើល​ និង​សិក្សា​​ពី​សមត្ថភាព​​របស់​លោក ​ដែល​ជា​​គន្លឹះ​​ជំរុញ​ឲ្យ​លោ​​ជោគជ័យ​​។ ​​​​

ប្រិយមិត្ត​ធ្លាប់​សួរ​ខ្លួន​ឯង​ទេ​ថា​ ​តើ​គេហទំព័រ​ Facebook.com ​បង្កើត​ឡើង​​ដោយ​របៀបណា​? តើ​Zuckerberg អាច​កសាង​ខ្លួន​ពី​បាតដៃ​ទទេ​​ក្លាយ​ជា​មហាសេដ្ឋី​​​​ទាំង​វ័យក្មេង​​​ដោយ​ របៀបណា​? តើ Zuckerberg មាន​បទពិសោធន៍​ល្អៗ​អ្វី​ខ្លះ​អាច​ចែក​រំលែក​​ដល់​សហគ្រិន​ទូទៅ? ដើម្បី​ចង់​ដឹង​ចម្លើយ​ទាំង​នេះ សូម​ប្រិយមិត្ត​​ស្វែង​យល់​ពី​គន្លឹះ​សំខាន់​ៗរបស់​លោក Zuckerberg ដែល​ធ្វើ​ឲ្យ​​លោក​ក្លាយ​ជា​មហាសេដ្ឋី​ដូច​ខាងក្រោម៖

១) មាន​មហិច្ឆតា​​ខ្ពស់
​បុគ្គល​​ល្បីៗ​ដូច​ជា Martin Luther King Jr, Nelson Mandela, Bill Gates, Steve Jobs សុទ្ធតែ​មាន​មហិច្ឆតា​រៀងៗ​ខ្លួន។ សម្រាប់​ Zuckerberg ក៏​មាន​មហិច្ឆតា​ដូចគ្នា​​នេះ​ដែរ​ហើយ​មហិច្ឆតា​របស់​លោក​ធំ​ហួស​ពី​អ្វី​ ដែល​មនុស្ស​គ្រប់គ្នា​គិត​ទៅ​ទៀត។ សិស្ស​រូប​ថ្នាក់​របស់​​លោក​​គិត​ថា កម្មវិធី​​​កុំព្យូទ័រ​របស់​លោក​ អាច​ប្រើការ​បាន​តែ​​ក្នុង​សាលា​តែប៉ុណ្ណោះ។ ប៉ុន្តែ Zuckerberg នៅ​តែ​រឹងរូស​មាន​ទំនុក​ចិត្ត​ថា ​គម្រោង​ដ៏​តូច​របស់​​​ខ្លួន​​នឹង​អភិវឌ្ឍ​ក្លាយ​ជា​ក្រុមហ៊ុន​ធំ​​លំដាប់​ ពិភពលោក​នៅ​ពេល​អនាគត។​​​​​​

២) ត្រូវ​ចាប់​ផ្តើម​ជា​មួយ​អ្វី​ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ
​មេរៀន​ដ៏​ល្អ​ដែល​ទទួល​បាន Mark Zuckerberg លោក​អ្នក ឬ សហគ្រិន​ទូទៅ​មិន​ចាំបាច់​មាន​ដើមទុន​ធំ​កប់​ពពក​នោះ​ឡើយ។ នៅ​ពេល​បង្កើត​ក្រុមហ៊ុន Facebook ជា​លើក​ដំបូង​ ​Zuckerberg មិន​មាន​ដើម​ទុន​ច្រើន​នោះ​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​​លោក​បាន​ជាប់​ក្នុង​បញ្ជី​​ជា​មហាសេដ្ឋី​ពិភព​លោក។ ដូច្នេះ ​លោក​អ្នក​មិន​ត្រូវ​បញ្ឈប់​សុបិន្ដ​របស់​អ្នក​​ចង់​ក្លាយ​ជា​អ្នក​មាន​ ដោយសារ​តែ​​ប្រាក់​បន្តិចបន្តួច​នោះ​ឡើយ។​ លោក​អ្នក​ត្រូវ​ចាប់​ផ្តើម​ជា​មួយ​អ្វី​ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ។​​​​

៣) មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង
Mark Zuckerberg មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ និង​ក្តី​សុបិន្ដ​របស់​លោក។ អ្នក​ត្រូវ​ចងចាំ​ថា ​គ្មាន​ភាព​ជោគជ័យ​ណា​មួយ​នៅ​លើ​លោក​នេះ​អាច​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​​ ជឿជាក់​លើ​ខ្លួន​ឯង​បាន​ឡើយ។ សូម​កុំ​មាន​​មន្ទិល​សង្ស័យ​លើ​​ខ្លួន​ឯង តែ​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​​បង្កើត​ជោគជ័យ​​ឡើង​​ឲ្យ​ដូច​លោក Mark Zuckerberg។

៤) ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ជា​មួយ​​ការ​ប្ដេជ្ញា​ចិត្ត​​ខ្ពស់
បើ​​លោក​អ្នក​ចង់​ជោគជ័យ​ដូច Mark Zuckerberg លោក​អ្នក​ត្រូវ​​ស្វែង​រក​អ្វី​​​មួយ​ដែល​ងាយ​ស្រួល​ និង ​មាន​ចំណាប់​​អារម្មណ៍​បំផុត​សម្រាប់​​អ្នក។ Mark Zuckerberg គឺ​ជា​​មនុស្ស​ដែល​មាន​ការ​ប្ដេជ្ញា​​ចិត្ត​ខ្ពស់​​ និង​ស្រលាញ់​​ការងារ​របស់​លោក​ជា​ទីបំផុត​។ ការ​ស្រលាញ់​ពេញ​ចិត្ត និង ការ​ប្ដេជ្ញាចិត្ត​នេះ​នឹង​ប​ពន្លឿន​​ដំណើរ​ជីវិត​របស់​អ្នក​​​ទៅ​កាន់​វិថី ​ជីវិត​ដ៏​រុងរឿង​នៅពេល​ដែល​អ្នក​និយាយ​ថា “​​ខ្ញុំ​អាច​ធ្វើ​វា​បាន”។

៥) ត្រៀមខ្លួន​ទទួល​យក​ការ​រិះគន់​
មុននឹង​​លោក​អ្នក​ជោគជ័យ អ្នក​ក៏​ត្រូវ​ឆ្លង​ដំណាក់​កាល​នៃ​ការ​រិះគន់​ និង ការ​សើច​ចំអក​ពី​អ្នកដទៃ​ផង​ដែរ។ Mark Zuckerberg ​មិន​ដែល​​បោះបង់​​ចោល​​មហិច្ឆតា​របស់​​​ខ្លួន​នោះ​ឡើយ ទោះបី​​ជា​មាន​ការ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន​លើ​​អាជីវកម្ម​​ក៏​ដោយ។ ​ ពី​លោក Mark Zuckerberg អ្នក​ត្រូវ​​រៀន​​ត្រៀមខ្លួន​នៅ​ពេលនេះ ដើម្បី​ទទួល​យក​ការ​រិះគន់​​ជា​មុន និង​មិន​ត្រូវ​បោះបង់​គោលដៅ​​របស់​ខ្លួន​នោះ​ឡើយ តែ​ត្រូវ​ចេះ​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើ​ជា​ថ្នាំ​ប៉ូវ​ដើម្បី​ភាព​ជោគជ័យ​វិញ។ ​​​​​

៦) តម្កល់ទុក​ការ​ព្យាយាម​នៅ​ក្នុង​ខ្លួន
Mark Zuckerberg និយាយ​ថា ​លោក​បាន​ប្រើ​ពេល​យ៉ាង​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​ការងារ​របស់​​លោក​​ ហើយ​រយៈ​ពេល ​១០​ឆ្នាំ​មក​នេះ​លោក​បាន​ព្យាយាម​​ធ្វើ​ឲ្យ ​Facebook កាន់តែ​ល្បីល្បាញ​នៅ​លើ​ពិភពលោក។ នេះ​បញ្ជាក់​ថា ​មុន​នឹង​ក្លាយ​ជា​​មហាសេដ្ឋី​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​សម្រាប់ Mark Zuckerberg ដែល​ជា​មេរៀន​ដ៏​ល្អ​មួយ​​ប្រាប់​ទៅ​សហគ្រិន​នានា​​ត្រូវ​​ព្យាយាម​​លើ​​​ មុខ​ជំនួញ​អាជីវកម្ម​របស់​ខ្លួន​ជា​ប្រចាំ។

៧) ហ៊ាន​ប្រឈមមុខ​នឹង​ឧបសគ្គ
​​​​Mark Zuckerberg ចង់​ឲ្យ​ Facebook ក្លាយ​ជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​​នោះ​ឡើយ​ ត្បិតអី Goolge ​ជា​​​រនាំង​ដែក​នៅ​ពី​មុខ​​រូប​លោក​។ តើ​​​ Mark Zuckerberg ក្លាយ​ក្រុមហ៊ុន Google ដែរ​ឬទេ? ចម្លើយ​នោះ​គឺ​ទេ។ ដូច្នេះ​ហើយ​បាន​គេ​និយាយ​ថា ការ​លើកទឹកចិត្ត គឺ​ជា​អាវុធ​​ដ៏​មាន​ឥទ្ធិពល​ដែល​សហគ្រិន​ទូទៅ​ត្រូវ​មាន​ក្នុង​ខ្លួន​ សម្រាប់​ទប់ទល់​នឹង​ឧបសគ្គ ហើយ​ត្រូវ​គិត​ថា បើ​គ្មាន​ឧបសគ្គ ក៏​គ្មាន​​ភាព​​ជោគជ័យ​ដែរ។

៨) ផ្ដោត​លើ​គោលដៅ​​របស់​អ្នក​ជានិច្ច​
Mark Zuckerberg និយាយ​ថា៖ « អ្វី​ដែល​ខ្ញុំ​ត្រូវ​បារម្ភ​បំផុត​នោះ​គឺ​​បេសកកម្ម​របស់​ខ្ញុំ ដែល​ត្រូវ​​បង្កើត​ពិភពលោក​មួយ​ឡើង»។ ហេតុផល​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ Facebook ​អាច​ប្រកួត​​ជា​មួយ​ Google បាន​គឺ​ដោយ​សារ Mark Zuckerberg ផ្ដោត​តែ​ទៅ​លើ​បេសកកម្ម​របស់​ Facebook មួយ​តែ​ប៉ុណ្ណោះ។ ត្រូវ​តែ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ ហើយ​កុំ​ចំណាយ​ពេល​ទៅ​លើ​រឿង​ឥតប្រយោជន៍ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ក្លាយ​ជា​​មនុស្ស​បរាជ័យ​។

៩) រៀន​យុទ្ធសាស្ត្រ​ទទួល​យក​ហានិភ័យ​ចំពោះ​មុខ​
​បើ​សិន​ជា​អ្នក​ដឹង​​ជ្រោះ​មួយ​មាន​​ជម្រៅ​ជ្រៅ​ អ្នក​នឹង​មិន​ហ៊ាន​លោត​ជ្រោះ​នោះ​ឡើយ។ ប៉ុន្តែ​​បើ​អ្នក​មិនដឹង​ថា​ជ្រោះ​នោះ​​ជម្រៅ​ប៉ុន្មាន​ទេ​មាន​ ៦ ក្នុង​ចំណោម​១០​​នាក់​ច្បាស់​ជា​លោត​ចូល​ទៅ​ក្នុង​ជ្រោះ​នោះ​ជាក់​ជា​មិនខាន ​ឡើយ។ ភាព​ជា​សហគ្រិន​​ជោគជ័យ​ដូច​លោក Mark Zuckerberg ​ពេល​ខ្លះ​ក៏​ត្រូវ​ហ៊ាន​សម្រេច​ចិត្ត​ទទួល​យក​ឧបសគ្គ​ និង​ស្វែង​រក​យុទ្ធសាស្ត្រ​ផ្សេងៗ​​ទប់ទល់​នឹង​ឧបសគ្គ​ទាំង​នោះ។ ដោយសារ​តែ​ឧបសគ្គ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​មហាសេដ្ឋី​វ័យក្មេង​នេះ​កាន់តែ​រឹងមាំ​ឡើង។

១០) បោះ​ជំហាន​របស់​អ្នក​ទៅ​មុខ​ជានិច្ច
ដូចដែល​អ្វី​ដែល​លោក​អ្នក​បាន​ដឹង ភាព​ជោគជ័យ​របស់ ​Facebook មិនមែន​កើត​​ឡើង​ក្នុង​រយៈ​ពេល​មួយ​យប់​នោះ​ឡើយ ហើយ​ Mark Zuckerberg ក៏​មិនមែន​ក្លាយ​ជា​មហាសេដ្ឋី​ក្នុង​រយៈ​ពេល​មួយ​យប់​នោះ​ដែរ។ ​យុវជន​ម្នាក់​នេះ​​បាន​ចំណាយ​ពេល ​១០​ឆ្នាំ មក​ហើយ​ទើប​ធ្វើ​ឲ្យ ​Facebook ជោគជ័យ​នៅ​ពេល​នេះ។ តាម​រយៈ​បទពិសោធន៍​របស់​លោក Mark Zuckerberg អ្នក​ត្រូវ​បន្ត​ដំណើរ​របស់​អ្នក​ជា​ប្រចាំ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ទើប​​អ្នក​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន៕

មិន​គួរ​ចុះផ្សាយ​​លើ​ប្លក​ឬ Facebook

អ្វី​ដែល​អ្នក​មិន​គួរ​ចុះផ្សាយ​នៅ​លើ​ប្លក​ឬ Facebook
1
អ្នក​ប្រើ​ប្រាស់​​អ៊ីនថឹនែត អ្នក​សរសេរ​ប្លក អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​អនឡាញ បាន​ប្រើ​ប្រាស់​អ៊ីនថឹនែត​ដើម្បីធ្វើ​ជា​មធ្យោបាយ​ចែក​រំលែក​ទាំង​ចំណេះដឹង បទពិសោធន៍ ទស្សនៈ​និង​អារម្មណ៍ប្រចាំ​​ថ្ងៃ​របស់​ខ្លួន​។ មាន​រឿងជា​​ច្រើន​ដែល​យើង​អាច​សរសេរ​បាន តែ​ក៏​មាន​រឿង​ខ្លះដែល​យើង​មិន​គួរ​សរសេរ។

ឧទាហរណ៍​ យើង​សរសេរ​ថា លួចលេង​ហ្គេម Farmville ក្នុង Facebook ក្នុង​ពេល​ធ្វើ​ការ។ ការ​សរសេរ​បែប​នេះ​ បើ​ថៅកែ​យើង​ដឹង​ យើងច្បាស់​ជា​ត្រូវ​រង​ការ​ពិន័យ​ក្រោម​រូបភាព​ណាមួយជា​មិន​ខាន។ ការ​ពិន័យ​នោះ​អាច​ជា​ការ​ទទួល​បាន​នូវ​ការ​មិន​ពេញ​ចិត្ត​ពី​ចៅហ្វាយនាយ ឬ​រហូត​ទៅ​ដល់​បញ្ឃប់​ការងារ​ក៏​មាន​។ យើង​អាច​នឹង​មិន​ឃើញ​លទ្ធផល​នៃ​ទង្វើ​របស់​យើង​ភ្លាម​ៗ​នោះ​ទេ តែ​ទង្វើ​របស់​យើង​ត្រូវ​បាន​គេ​កត់​សម្គាល់​ទុក។ ឧបមា​ថា បើ​ថ្ងៃ​ក្រោយ​ក្រុម​ហ៊ុន មិន​សូវ​រីក​លូតលាស់​ទៅ​មុខ​លឿន នោះ​គេ​ច្បាស់​ជា​បន្ទោស​ថា​មក​ពី​យើង​ ទោះ​បី​ជា​មូលហេតុ​ពិត មិនមែន​មក​ពី​យើង​ក៏​ដោយ ឬក៏​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ គេ​ត្រូវការ​កាត់​បន្ថយ​បុគ្គលិក នោះ​យើង​នេះ​ហើយ​ជា​មុខ​សញ្ញា​ដែល​គេ​បញ្ឈប់​ការងារ​មុន​គេ។

ការ​សរសេរ​ពី​របៀប​លួចបើក​​ប្រើវែបសាយថ៍​ណាមួយ​ដែល​គេ​បានបិទមិន​ឱ្យ​ ប្រើ​នៅ​កន្លែង​ធ្វើ​ការ សុទ្ធ​តែ​ជា​រឿង​មិន​គួរ​សរសេរ។

នៅ​ពេល​ដែល​យើង​សរសេរ​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាន​បាន ហេតុអ្វី​ក៏​លោក​ថៅកែ​អាន​មិន​បាន។ នៅ​ពេល​ដែល​សកម្ម​នឹង​ Facebook នៅ​ពេល​នោះ​យើង​ក៏​អសកម្ម​នឹង​ការងារ​ដែរ។

វា​មាន​រួច​ទៅ​ហើយ​នូវ​រឿង​មួយ​ដែល​ស្ត្រី​ម្នាក់​បាន​សរសេរ​នៅ​លើ​ Facebook រិះគន់​ចៅហ្វាយ​នាយ​របស់​ខ្លួន បន្ទាប់​មក​ដោយ​សារ​ការ​លេង​សើចនេះ ស្ត្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​បញ្ឃប់​ពី​ការងារ។

ខ្ញុំ​ធ្លាប់​ឃើញ​អ្នក​ប្រើប្រាស់​ Facebook ខ្លះ​ទៀត បាន​ថត​យក​រូប​ភាព​មិត្តភក្តិ​រួម​ការងារ​របស់​ខ្លួនកំពុង​តែ​ដេក​ក្នុង​ពេល ​ធ្វើ​ការ​មកចុះ​​ផ្សាយ ដើម្បី​ជា​ការ​លេង​សើច។ ការ​លេង​សើច​នេះ​ពិត​ជា​សប្បាយ ប៉ុន្តែ​យើង​មិន​ដឹង​ថា​តើ​នឹង​មាន​កើត​ឡើង​នៅ​ពី​ក្រោយ​ឆាក​សំដែង​នេះ?។

ជា​ចុង​ក្រោយ សូមកុំឱ្យ​ការលេង​សើច​រប៉ិល​រប៉ូច​របស់​អ្នក​ បំផ្លាញ​អនាគត​អ្នក​ និង​មិត្តភក្តិ​របស់​អ្នក !

 

ចែករំលែកពី Dropbox ទៅ Facebook

ចែករំលែកឯកសារ ពី Dropbox ទៅ Facebook Group ដោយផ្ទាល់

ឥឡូវនេះ លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ កាន់តែច្រើន ពិសេស និងងាយស្រួល ជាងមុន ជាមួយDropbox ដោយលោកអ្នកអាចធ្វើការចែករំលែក ឯកសារគ្រប់ប្រភេទ ដែលមានក្នុងគណនី Dropbox របស់អ្នក មកកាន់ ទំព័រក្រុមហ្វេសប៊ុក បានយ៉ាងងាយស្រួល ដូចការ Upload File ធម្មតា ដូច្នោះដែរ។
1នៅពេលដែលលោកអ្នកចង់ Upload File ដែលមានក្នុងគណនី Dropbox អ្នកគ្រាន់តែចុចលើ Choose File (រូបខាងលើ) នោះ Facebook Group នឹងធ្វើការភ្ជាប់ទៅកាន់គណនី Dropbox ដោយស្វ័យប្រវត្តិ (អ្នកចាំបាច់ ត្រូវមានគណនី Dropbox និងបាន Login នៅក្នុង Browser តែមួយ)។
1

រកប្រាក់សរសេរអត្តបទ Internet

វិធីរកប្រាក់តាមរយៈការសរសេរអត្តបទលើ Internet

បើមានចំណេះដឹងគ្រប់គ្រាន់ផ្នែកភាសាអង់គ្លេស សូមកុំធ្វើត្រឹមជាអ្នកចូលលេង Internet តែ​សូម​បងប្អូន​ប្រែក្លាយ​ខ្លួនមកជាអ្នករកប្រាក់តាមរយៈ Internet វិញម្តង នោះបងប្អូននឹងដឹងថាវាងាយស្រួលបែបណា កិច្ចការ​នេះ​មិន​ចាំបាច់​បង់លុយឲ្យអ្នកណាម្នាក់ឡើយ គឺយ៉ាង​ច្រើនបំផុតត្រូវ​ចំណាយប្រាក់​តិចតួច ទិញ ឯកសារ​សម្រាប់អាន​ស្វែងយល់​ ពីវិធីរក​ប្រាក់​នោះ​បន្តិច​ប៉ុណ្ណោះ។

បើសិនជាយើងពុំបានចាប់ភ្លឹកនោះ ប្រហែលជាពុំនឹកស្មានទេថា Internet គឺជាកន្លែងការងារ កន្លែងជួញដូរ, កន្លែងរកប្រាក់ និងក៏ជាផ្សារទំនិញមួយយ៉ាងធំសម្បើមនោះទេ ។ មានមនុស្សជាច្រើនលាននាក់ រកប្រាក់ ចិញ្ចឹមជីវិតបានតាមរយៈ Internet ហើយក៏មានមនុស្សខ្លះអាចរកប្រាក់បានរហូត រាប់រយលានដុល្លារ ក្លាយ ជាមហាសេដ្ឋីក៏មានដែរ ។ យើងបានដឹងហើយថា Internet គឺជាប្រព័ន្ធ Network សកល (ទូទាំងពិភព លោក) មួយយ៉ាងធំអាចភ្ជាប់ពីទីកន្លែងមួយទៅទីកន្លែងមួយទៀតដរាបណាសេវា Internet មានទៅដល់ មិនតែប៉ុណ្ណោះមានមនុស្សជាច្រើនរយលាននាក់ចូលធ្វើអ្វី ឬរកអ្វីនៅក្នុងប្រព័ន្ធ Internet នេះជារៀងរាល់ ថ្ងៃដែរ ។

ប្រការដែល Internet អាចភ្ជាប់កុំព្យូទ័រតគ្នាទូទាំងពិភពលោកបាននេះ បានធ្វើឲ្យវិសាលភាពនៃការក ប្រាក់តាមរយៈ Internet កាន់តែរីកធំធាត់ច្រើនឡើងៗ អាចនិយាយាបានថាគ្មានថ្ងៃបញ្ចប់ឡើយ ហើយ មនុស្ស ច្រើនទៀតអាចរកប្រាក់ ឬប្រកបរបចិញ្ចឹមជីវិតបាន ដោយសារប្រព័ន្ធ Internet នេះក៏កាន់តែមាន ច្រើនឡើងដែរ ។

បើយើងនិយាយដោយត្រួសៗ យើងបានឃើញជារៀងរាល់ពេលដែលយើងចូល Internet យើង​ឃើញ​មានហាងលក់របស់របគ្រប់យ៉ាង​យើងឃើញ​មានការផ្សាយពាណិជ្ជកម្ម យើងឃើញ​មានប្រព័ន្ធ​ការងារ​យកមក​ធ្វើតាមផ្ទះ យើង​ឃើញ​មាន​សេវាបំរើផ្នែកផ្សេងៗច្រើនរាប់មិនអស់ឡើយ ។ ក្រៅពីនេះមានមនុស្សជា ច្រើនម៉ឺននាក់ទៀតក្នុង១ថ្ងៃៗ បានបង្កើតរបបង្កើតការងារដោយខ្លួនឯងនៅក្នុងប្រព័ន្ធ Internet នេះជារៀង រាល់ថ្ងៃដូចគ្នា អ្នកខ្លះក៏បានទទួលជោគជ័យ អ្នកខ្លះក៏បានមកវិញនូវភាពអស់សង្ឃឹម បាត់បង់អស់ប្រាក់កាស ដោយសារពុំបានសិក្សាឲ្យបានស៊ីជម្រៅចំពោះអ្វីដែលខ្លួនបានធ្វើ ។
1តើយើងអាចរកប្រាក់តាមប្រព័ន្ធ Internet ដោយរបៀបណា ?

សំណួរខាងលើនេះប្រហែលជាពុំអាចរកចម្លើយសម្រាប់ឆ្លើយបានអស់សេចក្តីឡើយ ពីព្រោះវិធីដែលគេអាចរកប្រាក់បាននោះគឺអាស្រ័យទៅលើបំណងប្រាថ្នា ចំណេះដឹងខ្លះៗផ្នែក HTML, ប្រាក់សំរាប់ចំណាយប្រហែលជា $ 500 (សម្រាប់ចំណាយទូទៅ) នាគ្រាដំបូង ឯបញ្ហា​សំខាន់​ជាងគេ​នោះគឺ​បំណង​ប្រាថ្នា​ចង់រក​ប្រាក់ និងការ​អំណត់ព្យាយាម ។

តើរកអ្វី ? ជាអ្វីពិតប្រាកដ ! ចំពោះសំនួរនេះក៏ដូចជាសំនួរខាងដើម ខ្ញុំបានឆ្លើយបន្តិចរួចមកហើយថា គឺត្រូវគិតជាមុនថាយើងចង់រកអ្វីពិតប្រាកដ ខាងក្រោមនេះគឺជាតម្រុយខ្លះ សម្រាប់យកមកគិតពិចារណា (សូមបញ្ជាក់ជាថ្មីថាមុខរបទាំងនេះទាមទារឲ្យយើងចេះអង់គ្លេសគួរសម ចេះដឹងផ្នែក HTML (PHP, My SQL បើចេះជាការល្អ) សំខាន់ជាងគេនោះគឺត្រូវមានកុំព្យូទ័រមួយគ្រឿងមានសេវា Internet និងភាពអំណត់បំផុត) ថាតើយើងចង់រករបអ្វី :

១- បើកហាងលក់ទំនិញធំប៉ុនគ្នានឹង Amazon ឬធំជាងដោយគ្មានចំណាយ អ្វីទាំងអស់ក្រៅពី ពេលវេលា នៃការធ្វើប៉ុណ្ណោះ ។
២- បង្កើតប្រព័ន្ធ Network ជារបៀបប្រមូលផ្តុំដូច youtube, okute , myspace, spacebook ៘
៣- លក់សម្ភារៈគ្រប់យ៉ាងនៅក្នុងប្រព័ន្ធ ebay និង Amazon
៤- លក់ទំនិញទូទាំងពិភពលោកដោយពុំចាំបាច់មានទំនិញនៅក្នុងដៃដោយខ្លួនឯង ថែមទាំងពុំចាំបាច់ ផ្ញើឲ្យ គេ ដោយខ្លួនឯង
៥- លក់របស់ដែលលក់មិនចេះអស់តែទិញតែម្តងគត់
៦- ស៊ីក្បាលកាក់ពីប្រព័ន្ធ google និង yahoo ដោយពុំចាំបាច់ហត់នឿយតែអាចរកប្រាក់បានរហូត 400 ទៅ 500 ដុល្លារក្នុង ១ខែ និងអាចច្រើនជាងនេះច្រើនដង ។
៧- រកប្រាក់តាមរយៈ Myspace និង youtube
៨- ទទួលយកទំនិញគេមកលក់ដោយពុំចាំបាច់មានប្រាក់ 1សេន

នៅមានច្រើនទៀតហើយរបទាំងនេះមិនបានតម្រូវឲ្យយើងត្រូវបង់ប្រាក់មួយសេនណាឡើយ ប៉ុន្តែអ្វីដែល យើង ត្រូវមាននោះគឺត្រូវមាន website ដោយខ្លួន​យើងផ្ទាល់ និងចំណេះដឹងខ្លះៗពីវិធីបង្កើត website និងការ ថែរក្សាវា ។

តើទាំងអស់នេះជាការពិតទេ ? គឺពិតណាស់ ! បើយើងចូលទៅកាន់ website ណា​មួយ​ក៏​ដោយ​យើង​នឹង​ឃើញ​មានការ​ផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​សម្បូរណ៍​បែប​នៅ​ ស្ទើរគ្រប់ website ទាំងអស់ ហើយបើគេរកប្រាក់មិន​បាន ពី ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់នោះទេ ការប្រកាស​ពាណិជ្ជកម្មទាំងនោះក៏គ្មានមុខនៅលើ Website ទាំង នោះដែរ ។

មានមនុស្សមួយចំនួនមានចម្ងល់ថាតើគេរកប្រាក់បានយ៉ាងម៉េចកើតទៅ ហើយគិតថានេះគឺជាការបោក ប្រាស់ ទៅវិញ ប៉ុន្តែ​តាម​ពិត​ទៅគឺ​មកពីពុំបាន​ដឹងឲ្យ​បាន​ច្បាស់​ហើយ​ចេះតែគិតស្មាន​ ក្នុងចិត្ត​តាមតែ​នឹក ឃើញ​ ដោយ​មិនបាន​ពិចារណា​ឲ្យបាន​ដិត​ដល់​ទៅ​លើមូលដ្ឋាន​ ពិតរបស់វា ។

នៅក្នុង​ អត្ថបទនេះខ្ញុំបានព្យាយាមប្រើពាក្យយ៉ាងសាមញ្ញ​បំផុតក្នុង​ការពន្យល់​ ព្រមទាំងមាន​ភ្ជាប់មក​ជាមួយ​នូវការ​បរិយាយយ៉ាង​លំអិត​ស្តីពីវិធី​ជាច្រើន​ ដូច​ខាង​ក្រោម :

– វិធីទិញ Host តើត្រូវជ្រើសរើសបែបណា ?
– តើត្រូវទិញ Host នៅទីណា ?
– តើយើងអាចបង់ប្រាក់សំរាប់ទិញ Host តាមវិធីណា ?
– គោលដៅក្នុងការបង្កើត website សំរាប់អ្វីខ្លះ ?
– វិធីផ្សេងៗក្នុងការបង្កើត website
– បង្រៀន HTML
– បង្រៀន CSS
– បង្រៀន PHP
– បង្រៀន MySQL
– បង្រៀន Photoshop
– បង្រៀនថតរូប កែរូប រចនារូប
– វិធី upload website
– វិធី Update contents
ឯវិធីជាច្រើនទៀតទាក់ទងដល់ការជ្រើសរើសយកអ្វីដែលយើងចង់ដាក់ ឬ រើសយកមុខរបរដែលយើងចង់ធ្វើ វិធីសាស្ត្រទាំងអស់នេះ​នឹងត្រូវបានយក​មកបកស្រាយ​ ពន្យល់តៗរៀងគ្នារហូតអាចយល់បាន ធ្វើតាមបាន និងអាចរកប្រាក់បាន ឯត្រង់ថាបានច្រើន ឬតិចនោះគឺអាស្រ័យ​ទៅលើការ​ព្យាយាម​អំណត់​របស់​យើង ប៉ុណ្ណោះ ក្នុងករណីដែលយើងអាចពង្រីកបន្ថែម ដាក់ចិត្ត​ដាក់កាយ​ចំណាយ​ពេលវេលា​ជាមួយវាឲ្យបានច្រើន​នោះយើង​អាចរកប្រាក់​ បានច្រើន​តាមនោះដែរ ។ នេះគឺជាមុខរបមួយមិនមានសំឡេង មិនមានក្លិន មិនរំខាន គេ គឺវាប្រព្រឹត្តទៅយ៉ាង​ស្ងាត់ស្ងៀមនៅ​ក្នុងបន្ទប់ក្នុងផ្ទះ​របស់យើងដោយ​ ពុំចាំបាច់​ត្រូវចំណាយ​ប្រាក់បើក ហាង បើកផ្លាក អង្គុយរង់ចាំភ្ញៀវចូលមកទិញឡើយ ។

បើស្តាប់មួយភ្លែតទៅឃើញថាគួរឲ្យសប្បាយ មាន​បំណង​ចង់ធ្វើតែ​សូម​ហាម​ជាមុនថា​មិនមែន​សម្រាប់​អ្នកបេះដូងខ្សោយ​ ឡើយពីព្រោះ​ត្រូវធ្វើកិច្ចការមួយ​ចំនួនមុនពេល​យើងអាចរ​កប្រាក់បានតាមវិធីនេះ ទាល់តែបេះដូងយើងរឹងប៉ឹង​មាន​ការតាំងចិត្តពិតប្រាកដ គឺចេញពី​បេះដូងមក ដើម្បីរកប្រាក់​មិនមែន​ចេញពីបេះដូង​ដើម្បីសង្សារនោះ​ទើបធ្វើកិច្ចការនេះបាន ។

ជំពូកទី 1 : អ្វីទៅជា Internet ?

Internet គឺជាប្រព័ន្ធ Network ពិភពលោកដ៏ធំបំផុតមួយមានប្រើ និងអាចប្រើបាននៅគ្រប់ ប្រទេសទាំងអស់ ទូទាំងពិភពលោក ។ គេអាចទទួលយកសេវា Internet នេះមកប្រើទៅតាមលទ្ធភាពនិងសេចក្តីត្រូវការ ដែល យើងមាន ចំពោះតម្លៃវិញ គឺគេគិតជាម៉ោងជាចំនួន Kilobyte ដែលយើងប្រើ ប្រើដោយគ្មានកំណត់ និងប្រើ ដោយ មានចំនួនកំណត់ ។

នៅក្នុងប្រទេសកម្ពុជា រហូតមកទល់ពេលនេះមានសេវា Internet (ឬហៅថា Internet Service Provider = ISP) កាន់តែច្រើនជាងកាលពីប៉ុន្មានឆ្នាំមុន ចំណែកតម្លៃនៃការជាវសេវានោះ គឺមានតម្លៃធ្លាក់ចុះជាង ពេល មុនបន្តិចដែរ តែមិនច្រើនប៉ុន្មានទេ សម្រាប់ពលរដ្ឋខ្មែរយើងដែលរស់នៅឯបរទេសវិញ ការប្រើប្រាស់សេវា Internet មិនសូវជាបញ្ហាប៉ុន្មានទេ ព្រោះមានតម្លៃថោកជាង និង stable ជាង ។

Internet ត្រូវបានបង្កើតឡើងក្នុងគំនិតចែករំលែកចំណេះដឹងតភ្ជាប់គ្រប់ជាតិសាសន៍ទាំងអស់ត្រូវកើតនៅសហគមន៍អន្តរជាតិ មួយក្រៅពីនេះ Internet ត្រូវបានគេច្នៃឲ្យក្លាយទៅជាកន្លែងបង្កើត ការងារសម្រាប់មនុស្ស ជាច្រើនរយលាន នាក់ ជា ទី ផ្សារទំនិញ ទីផ្សារជំនួញភាគហ៊ុន និងមានច្រើនទៀតរាប់មិនអស់ ។

សម្រាម់យើងជាអ្នកប្រើសេវា Internet យើងចាំបាច់ត្រូវកាន់កន្លែងមានផ្តល់សេវា Internet “Internet cafe” ដែលជាកន្លែងបម្រើ Internet សាធារណៈ យើងបង់ប្រាក់សំរាប់ចំនួនម៉ោងដែលយើងបានប្រើ ។ ក្នុងករណីដែលយើងចង់ប្រើ Internet ផ្ទាល់នៅក្នុងដៃរបស់យើង ត្រង់នេះយើងមានជម្រើសច្រើន គឺតាមរយៈទូរស័ព្ទដៃតែម្តង ឬភ្ជាប់មកកុំព្យូទ័រដោយប្រើទូរស័ព្ទជា Modem យើងអាចជាវសេវា Internet សំរាប់ប្រើផ្ទាល់ជាមួយ PC (ជា Desktop ឬ Laptop) របស់យើងផ្ទាល់ក៏បាន សំរាប់ការចំណាយវិញ សូម មើល តាមតារាងតម្លៃរបស់ក្រុមហ៊ុនទាំងអស់ដែលមានផ្តល់សេវា Internet នៅក្នុងប្រទេសកម្ពុជា ដូចមាន រាយនៅខាងក្រោមនេះ ។

ក្រុមហ៊ុនផ្តល់សេវា Internet នៅក្នុងប្រទេសកម្ពុជា :

1 – Clicknet
2 – Camnet
3 – Camitel
4 – Online
5 – Qube
6 – Wireless IP
7 – Mekongnet
8 – City Link
9 – Vietel
10 – Telesurf
11 – Mobitel
12 – Camshin
13 – Samart
14 – PPCTV

យើងអាចជ្រើសរើសយកសេវាពីក្រុមហ៊ុនមួយណាក៏បាន អាស្រ័យដោយសេចក្តីត្រូវ និងតម្រូវការរបស់យើង សូមសាកសួរមិត្តភក្តិ និងប្រមូលព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំរាប់ក្រុមហ៊ុននិមួយៗ ។

អ្វីត្រូវដឹង :

– ល្បឿន
– ភាពមិនរអាក់រអួល
– ទុកចិត្តបាន
– គ្មានការកេងបន្លំចំនួនប្រើប្រាស់
– តម្លៃនៃការប្រើប្រាស់
– សម្ភារៈសម្រាប់ភ្ជាប់បណ្តាញ
– ប្រាក់កក់ …។

បន្ទាប់ពីយើងប្រមូលព័ត៌មានទាំងនេះបានគ្រប់សព្វហើយយើងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយថាតើត្រូវជ្រើសរើសយកក្រុមហ៊ុនណាមួយសម្រាប់ជាអ្នកផ្តល់សេវា Internet ឲ្យយើង ។

សម្រាប់ការប្រើប្រាស់ Internet យើងមិនចាំបាច់ត្រូវមានកុំព្យូទ័រទំនើបនោះឡើយ កុំព្យូទ័រប្រភេទ ណាក៏អាច ភ្ជាប់ទៅកាន់ Internet បានដែរ អ្វីជាប្រការសំខាន់ជាងគេនោះគឺ Computer ដែលយើងត្រូវមាន គួរអាច ប្រើប្រូក្រាមដូចជា Photoshop frontpage 2003 និងប្រូក្រាមបន្ទាប់បន្សំតូចៗមួយចំនួនទៀតប៉ុណ្ណោះ កុំព្យូទ័រនោះគួរមានសមត្ថភាពអាចប្រើ windows XP pro និង service pack 2 or 3 បាន ហើយមានល្បឿន លឿនល្មមអាចប្រើការបាន គឺគ្រប់គ្រាន់ហើយ ។

មានកុំព្យូទ័រនៅក្នុងដៃ មានសេវា Internet ផ្ទាល់នៅក្នុងដៃយើងអាចចាប់ផ្តើមស្វែងយល់ពីពិភពលោកដែលនៅជុំវិញខ្លួនយើងបានគ្រប់ពេលគ្រប់វេលា តែទោះបីយ៉ាងណាក៏ដោយ បើសិនលោកអ្នកនាងអាចចូលមកអានអត្ថបទនៅក្នុង website នេះបានគឺចាត់ ទុក ថាលោកអ្នកបានយល់ខ្លះហើយពីរឿងនេះ ថាត្រូវធ្វើយ៉ាងណា ។

ជំពូកទី ២ : រៀបចំកុំព្យូទ័រ និងអ្វីដែលយើងត្រូវការចាំបាច់

យើងពុំចាំបាច់ត្រូវមានតុដែកយ៉ាងហ៊ឺហា ឬតុបេងដ៏ថ្លៃដើម្បីធ្វើរឿងនេះឡើយត្រឹមតែ ជាតុឈើកញ្ចាស់ មួយ គឺ គ្រប់គ្រាន់ណាស់ទៅហើយ ទោះបីកៅអីគ្មានពូកក៏យើងអាចប្រើខ្នើយកញ្ចាស់មួយ ដាក់ទ្រាប់ប្រើ សម្រាប់ អង្គុយបានដូចគ្នា ។

នៅលើកុំព្យូទ័រយើង, យើងត្រូវតម្លើង Ms windows xp (Installing Ms-windows xp) សូមចុចទីនេះ ដើម្បីមើលពីវិធីតម្លើង Ms windows xp ។

បន្ទាប់ពីបានតម្លើង Ms windows xp រួចហើយ សូម install Ms office 2003 ដោយរួមទាំង Frontpage 2003 ផងដែរ ជាចុងក្រោយគេគឺយើងត្រូវការ Photoashop CS3 ដើម្បីរចនា website និងរូបភាពផ្សេងៗសំរាប់ website របស់យើង ។

បន្ទាប់ពីអ្វីៗបាន install ចូលគ្រប់សព្វអស់ហើយ យើងត្រូវគិតដល់រឿងមួយចំនួនដូចខាងក្រោម :

1- ធ្វើ website នេះដោយខ្លួនឯង
2- ជួលគេឲ្យធ្វើឲ្យ រួចយកមកគ្រប់គ្រងដោយខ្លួនឯង
3- ជួលគេឲ្យធ្វើ រួចឲ្យគេគ្រប់គ្រងឲ្យបន្ត

ជំរើសទី ១ គឺល្អជាងគេបំផុត ប៉ុន្តែយើងត្រូវចេះ HTML code, CSS, (PHP, MySQL ក្នុងករណីខ្លះ) ក្រៅពីនេះយើងត្រូវចេះ Photoshop ថែមទៀតនោះទើបគ្រប់គ្រាន់ ។

ចំណែកជំរើសទី ២ និង ទី ៣ មិនសូវជាល្អណាស់ណាទេ លើកលែងតែយើងមានប្រាក់សម្រាប់ចំណាយ និងមានគោលដៅធំ ពីព្រោះត្រូវចំណាយច្រើនណាស់ក្នុង១ខែៗ យ៉ាងហោចណាស់ត្រូវមានប្រាក់ចាប់ពី $ 100,000 ឡើងទៅ នោះបើយើងមានគម្រោងធំត្រូវធ្វើ ។

រៀន HTML code មិនជាពិបាកណាស់ណាទេ បើយើងព្យាយាមយើងអាចប្រើពេលត្រឹម ៣ខែ ឬតិចជាងនេះ ដើម្បីឲ្យអាចធ្វើបានតិចបំផុតក៏ត្រូវការពេល ១ខែដែរ ដើម្បីឲ្យយល់បានខ្លះពីឫសកែវរបស់ HTML ។ មានប្រូ ក្រាមមួយចំនួនអាចឲ្យយើងបង្កើត website ដោយមិនចាំបាច់ឲ្យយើងចេះ HTML ឡើយប៉ុន្តែនៅពេលយើង ចង់ បង្កើត អ្វីមួយប្លែកពីប្រូក្រាមអាចធ្វើបាននោះវាចាំបាច់ណាស់ដែលយើងត្រូវរៀន HTML code ។

អានមកដល់ត្រឹមនេះលោកអ្នកនាងត្រូវគិតសិនថានៅមានការចាប់អារម្មណ៍នៅឡើយទេ ?

បើសិនជានៅមានការចាប់អារម្មណ៍សូមបន្តអានទៅមុខទៀត ។ ដូចបានជម្រាបខាងដើមស្រាប់ មុខរបនេះមិនសម្រាប់អ្នកបេះដូងខ្សោយឡើយ ។

ជំពូកទី ៣ : គោលបំណង និង គោលដៅរបស់ website

នៅពេលយើងបង្កើត website យើងត្រូវគិតឲ្យដល់សិនចំពោះបំណងរបស់ website យើង តើត្រូវតំរង់ចំពោះអ្វីទៅ :

– តើវាសម្រាប់ភាសាបរទេស ?
– តើវាសម្រាប់ភាសាខ្មែរ

* បើសិន website យើងធ្វើជាភាសាខ្មែរ និងសម្រាប់ពលរដ្ឋខ្មែរនោះមានន័យថាយើង នឹងពុំអាចរកប្រាក់ បានតាមរយៈ Internet នោះបានឡើយ ដោយហេតុថាយើងបានតម្រង់ទិសរបស់យើងសម្រាប់ តែមួយផ្នែក ប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សគ្រប់គ្នាឡើយ ។ ហេតុនេះភាពទូលំទូលាយនៃការស្គាល់ website យើងគឺ មាន តែមួយចំណែកតូចក្នុងសហគមខ្មែរយើងតែប៉ុណ្ណោះ ពីព្រោះភាសាខ្មែរដែលយើងបានដាក់គឺសម្រាប់តែ អ្នកចេះអានភាសាខ្មែរ ទើបគេចូលមក website របស់យើង ។

* ក្នុងន័យមួយទៀតបើសិនជា website យើងធ្វើជាភាសាអង់គ្លេសតើយើងមានលទ្ធភាពនិពន្ធពាក្យពេជ្រក្នុង website យើងជាភាសាអង់គ្លេសបានដែរឬទេ ? ហើយគោលដៅរបស់ website យើងនោះចង់និយាយពីអ្វីដែរ សំរាប់បង្រៀនគេ សំរាប់លក់ទំនិញ សម្រាប់អ្វី ? ដូចនេះយើងត្រូវគិតពីសមត្ថភាពនិងអ្វីដែលយើងអាចធ្វើបានសិន ព្រោះក្នុងនេះគោលបំណងសំខាន់ របស់ យើងគឺដើម្បីរកប្រាក់ ។ ដើម្បីស្វែងយល់ពីបញ្ហានេះឲ្យបានច្បាស់ ខ្ញុំសូមលើកយកកត្តាមួយចំនួនដែល ទាក់ ទង ដល់ការរកប្រាក់នេះមកបកស្រាយដូចខាងក្រោម :

នៅក្នុងប្រព័ន្ធ Internet យើងអាចរកអ្វីៗបានគ្រប់យ៉ាងទាំងសម្រាប់ការសិក្សា សម្រាប់រកប្រាក់ សំរាប់កំសាន្ត សំរាប់ទិញ សំរាប់លក់ ៘ និង ៘

មានប្រធានបទគ្រប់យ៉ាងដែលយើងអាចលើកយកមកនិយាយ មានវត្ថុរាប់លានមុខដែលយើង អាចយក មកលក់ មានមេរៀនរាប់លានសន្លឹក ដែលយើងអាចយកមកសិក្សា មិនតែប៉ុណ្ណោះនៅមាន វីឌីអូ អូឌីអូ រូបភាព និងអ្វីៗច្រើនទៀត ។

ឧទាហរណ៍ : យើងត្រូវសម្រេចចិត្តរើសយកមួយ ឬច្រើនទៅតាមការចង់បានរបស់យើង សព្វថ្ងៃនេះ មាន មនុស្ស ជាច្រើនត្រូវការការងារធ្វើ ត្រូវការប្រាក់ ទោះបី១០០ឆ្នាំ ទៅមុខទៀតក៏មនុស្សយើង នៅត្រូវការ ប្រាក់ដែរ ហេតុនេះវិធីរកប្រាក់គឺជាចំណុចចាប់ផ្តើមមួយយ៉ាងល្អបំផុតដែលយើងត្រូវលើកយកមកនិយាយ ។

ដូចនេះយើងសូមសន្មត់ថា website របស់យើងគឺជា website ដែលពន្យល់ប្រាប់គេពីវិធីរកប្រាក់ ។ ដូចនេះ នៅក្នុងអត្ថបទរបស់យើង, យើងត្រូវបកស្រាយពីគន្លឹះ ចំណោះស្រាយ និង បញ្ហាមួយចំនួនដែលអ្នក អាន គាត់ អាចមានការចាប់អារម្មណ៍ហើយចង់ធ្វើតាម អ្វីដែលយើងបាននិយាយក្នុង website យើង ។

យើងអាចទទួលយក ads ពី google មកដាក់ក្នុង website យើង យើងអាចដាក់ Banner របស់ក្រុមហ៊ុន ផ្សេងៗ ដើម្បីយកក្បាលកាក់ យើងអាចផ្សាយពាណិជ្ជកម្មលក់អ្វីមួយឲ្យអ្នកណាម្នាក់ ទាំងនេះគឺជាអ្វីដែល យើង អាចរកបាន ។

ក្នុង website មួយយើងអាចរកបាន 100-200 ដូចនេះ បើយើងមាន website ស្រដៀងៗគ្នាចំនួនច្រើន គិតថា ៥ចុះ នោះយើងអាចរកបានប៉ុន្មាន ? សូមកុំទាន់និយាយាដល់រកបានប្រាក់ម៉ឺន ឬប្រាក់សែនសូមរកត្រឹមរយ និងពាន់សិនបានហើយ រហូតយើងយល់ពីវាបានច្រើនហើយ ទើបពង្រីកវាជាក្រោយក៏មិនយឺតពេលដែរ ។

ព្យាយាមប្រមូលព័ត៌មានស្តីពីការរកប្រាក់ឲ្យបានច្រើនយកមកកត់ បង្កើនចំនួនអត្ថបទ បង្ករការចាប់អារម្មណ៍ របស់ អ្នក អាន ឲ្យបានច្រើន តាមដែលយើងអាចធ្វើទៅបានទោះ ដោយវិធីណាក៏ដោយចុះ ធ្វើយ៉ាងណាឲ្យអ្នកចូលគាត់គិតថា website របស់យើងគឺជាកន្លែងដែលគាត់អាចទុកចិត្តបាន អាចទទួលយកនូវ ព័ត៌មានដែលគាត់ត្រូវការ រួមទាំងព័ត៌មានដែលគួរឲ្យគាត់ចាប់អារម្មណ៍បន្ថែម ។

ជំពូកទី ៤ : Affiliate Program
ការទទួលយកពាណិជ្ជកម្មពីក្រុមហ៊ុនផ្សេងៗមកដាក់ផ្សាយនៅលើ website របស់យើងគឺជារឿងចាំ បាច់បំផុតដែលពុំអាចខ្វះបានឡើយ ។

យើងធ្លាប់បានឃើញហើយថានៅលើ website មួយចំនួនយ៉ាងធំមានដាក់ផ្សាយពាណិជ្ជកម្មផ្សេងៗ យ៉ាងសម្បូរណ៍បែប ប៉ុន្តែក្នុងនោះគឺមានតែ website មួយចំនួនប៉ុណ្ណោះដែលបាន ដឹងពីរឿងផ្ទៃក្នុងខ្លះៗ នៃការដាក់ផ្សាយពាណិជ្ជកម្មនេះ ហើយអាចឲ្យគេរកប្រាក់បានច្រើន យើងនឹងនិយាយពីរឿងនេះនៅ ផ្នែកក្រោយទៀតតែពេលនេះខ្ញុំសូមលើកយកពីវិធីនៃការដំណើរការរបស់ google មកនិយាយសិន ។

* google ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា website search engine សម្រាប់ឲ្យយើងស្វែងរក (Search) អ្វីមួយដែលយើងត្រូវការទោះជាពាក្យអ្វីក៏ដោយ ក៏ google អាចរកឃើញដែរ ទោះវាមិនមែនជាឈ្មោះ wesite តែជាពាក្យ Keywords ក៏ google រកឃើញ ។ ក្រៅពី google នៅមាន yahoo, live, ask, AOL និង search engine ច្រើនទៀតរាប់មិនអស់ដែលត្រូវ បានគេដាក់ឲ្យដំណើរ ការនៅលើប្រព័ន្ធ Internet ប៉ុន្តែក្នុងចំណោមនោះគឺមានតែ google និង yahoo ប៉ុណ្ណោះដែលទទួល បានជោគជ័យជាងគេ ។

* ហេតុអ្វី ?

នោះក៏មកពី search engine ទាំងពីរនេះបានចិញ្ចឹមមនុស្សរាប់លាននាក់នៅលើពិភពលោក

ដោយវិធីណា ?
គឺងាយស្រួលបំផុត !
ផ្ញើលុយឲ្យរាល់ខែ !
ហេតុអ្វី ?
គឺការផ្សាយពាណិជ្ជកម្ម !
google និងមិនល្បីហើយក៏មិនមានមុខរហូតមកដល់សព្វថ្ងៃនេះទេបើសិនជាគេមិនអាចបានទទួលប្រយោជន៍ពីទីនោះ ។

ក្នុងនាមជា search engine ដ៏ធំបំផុតជាងគេ សព្វថ្ងៃ google មានតម្លៃខ្លួនរហូតដល់ 138 ពាន់លានដុល្លារ ។ google មិនត្រឹមតែជាអ្នកផ្តល់ឲ្យយើងនូវវិធីរកពាក្យ ឬ website ប៉ុណ្ណោះទេ ប៉ុន្តែ google បានផ្តល់ឱកាសឲ្យ website និង blog ជាច្រើនអាចរកប្រាក់បានសម្រាប់ចិញ្ចឹមដោយវិធីងាយស្រួល និងសាមញ្ញបំផុត ដែលអ្នក ណាក៏ដោយឲ្យតែចេះប្រើ Internet អាចរកប្រាក់បានពីវិធីដ៏ងាយនោះ រហូតមានមនុស្សរាប់ពាន់ នាក់ពឹង អាស្រ័យទៅលើចំណូលបានមកពី google អ្នកណាក៏អាចធ្វើបាន អ្នកណាក៏អាចរកបានមិនថាខ្មែរ ចាម ចិន បារាំង ខ្មៅ ស ល្អ អាក្រក់ឡើយ ។

ជាការពិត google បានបង្កើតឲ្យមានប្រព័ន្ធផ្សាយពាណិជ្ជកម្មមួយដែលអនុញ្ញាតឲ្យ website blog អាចយកពាណិជ្ជកម្មនោះមកដាក់ផ្សាយ យើងជាម្ចាស់ website អាចទទួលយក ads មកផ្សាយរួច ទទួលបានកម្រៃពីការផ្សាយនោះ ។ តើយើងទទួលកម្រៃពីការផ្សាយនោះដោយវិធីណា ?

ក្រៅពី google នៅមានក្រុមហ៊ុនជាច្រើនទៀតដែលបានផ្តល់កម្រៃឲ្យដល់ម្ចាស់ website ណាមួយ ដែលបានយល់ព្រមទទួលយកពាណិជ្ជកម្មរបស់គេមកដាក់នៅក្នុង website របស់យើង ។ សូមចាំថា ម្ចាស់របស់ពាណិជ្ជកម្មគឺជាអ្នកកំណត់តម្លៃដែលគេកំណត់គឺមានចាប់ពី $0.01 (1 សេន) ឡើងទៅរហូត ដល់រាប់ពាន់ដុល្លារ បើសិនជាមានគេក្លីក (click) ចូលពាណិជ្ជកម្មនោះ ប៉ុន្តែពាណិជ្ជកម្ម ដែលមានតម្លៃថ្លៃៗ ទាំងនោះមិនដែលបានមកដល់យើងឡើយ ពុំដឹងជាគេឲ្យខាងណាជាអ្នកផ្សាយទេ ឯចំណែកពាណិជ្ជកម្ម ដែលមានតម្លៃថោកៗ ត្រឹមចាប់ពី ៥សេនចុះក្រោមក្នុង 1 click គឺមាននៅសល់ច្រើន ដូចនេះចំណូលដែល យើងអាចទទួលបានពីការផ្សាយពាណិជ្ជកម្ម គឺមិនច្រើនប៉ុន្មានទេ ប៉ុន្តែចូរប្រមូលយកឲ្យបានច្រើន ។ ឧទាហរណ៍ : បើយើងមានទទួលពាណិជ្ជកម្មយកចុះផ្សាយជាមួយ website យើង 1 click យើងទទួលបាន 7 សេន (នៅពេលយើងដាក់ពាណិជ្ជកម្មហើយមានអ្នកណាម្នាក់គេ click លើពាណិជ្ជកម្មនោះដើម្បីចង់ ដឹងចង់ យល់បន្ថែមពី ប្រកាស នោះ) នោះយើងជាម្ចាស់ website និងទទួលបាន 2 សេន ហើយបើមានអ្នកណាផ្សេង ទៀតចុចមើលទៀតនោះមានន័យថាចំនួនទឹកលុយរបស់យើងនឹងកើនតាមនោះដែរ ។

បើសិនយើងមានបង្កើត website ចំនួនច្រើន ចំណូលរបស់យើងអាចច្រើនតាមនោះដែរ ។ website ត្រូវមានប្រធានបទខុសៗគ្នា ហើយសង្កេតមើលថាតើ website ណាមួយទទួលបានច្រើនជាងគេ ដូចនេះយើងត្រូវបង្កើត website ស្រដៀងគ្នានោះក្នុងចំនួនច្រើនថែមទៀត ។

* google មានគំនិតនេះ

– search engine : ទី ១ គឺសម្រាប់ឲ្យអ្នកចូលទាំងអស់ស្វែងរកអ្វីដែលគេត្រូវការ ពេលរកឃើញ, វានឹងបង្ហាញពីលទ្ធផលដែលបានរកឃើញដោយចំ និងដោយប្រហាក់ប្រហែល ។ Google យល់ថា បើសិនជាខ្លួនអាចឲ្យម្ចាស់ website ផ្សេងៗអាចរកប្រាក់បានពីការទទួលយល់ ព្រមយកពាណិជ្ជកម្មរបស់ខ្លួនទៅចុះផ្សាយរួចទទួលបានប្រាក់កម្រៃ ដូចនេះសេចក្តីត្រូវការដើម្បីប្រើ Google នឹងនៅតែមានតម្លៃ ហើយមនុស្សច្រើនឡើងនិងចូលចិត្ត Google website កាន់តែច្រើនឡើងនឹងចង់បាន ads របស់ Google យកមកដាក់ជាមួយ website ខ្លួន ទោះបីថាយ៉ាងដូច្នេះក្តី ក៏នៅមានក្រុមហ៊ុនផ្សេងៗទៀត ដែលមិនមាន search engine ដូច Google ប៉ុន្តែគេបានបង្កើតប្រព័ន្ធផ្សាយពាណិជ្ជកម្មបែបទំនើបមួយមានលក្ខណៈប្រសើរជាង Google AdSense ច្រើនដង ឲ្យកម្រៃនៃកាចុះផ្សាយខ្ពស់ជាង Google ឯចំណែកពាណិជ្ជកម្មវិញទៀតសោតក៏មានលក្ខណៈជាពាណិជ្ជកម្មពិតៗ គួរឲ្យទាក់ទាញអារម្មណ៍ជាង Google AdSense ដែលមានសុទ្ធតែអក្សរមិនសូវមានការចាប់អារម្មណ៍ ។

ក្រុមហ៊ុនគួកជេបណ្តាញផ្សាយពាណិជ្ជកម្មទាំងនោះ ព្យាយាមប្រឹងប្រែងប្រកួតជាមួយ google adsense យ៉ាងស្ងៀមស្ងាត់ ហើយទទួលបានការស្វាគមន៍ពីម្ចាស់ website គ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែដើម្បីរកក្រុមហ៊ុនទាំងនោះនិងទទួលបានពាណិជ្ជកម្មមកចុះនៅលើ website របស់យើងមិនមែនជារឿងមួយងាយស្រួលឡើយ ពីព្រោះតែយើងមិនដឹងថាក្រុមហ៊ុនទាំងនោះនៅទីណា ឈ្មោះអ្វី ហើយមានទម្រង់នៃវិធីធ្វើនោះបែបណា ដើម្បីសម្រួលដល់បញ្ហានេះខ្ញុំបានចងក្រងជាបញ្ជីមួយ រួមទាំងសេចក្តីពន្យល់ និង លក្ខណផ្សេងៗដែលយើងត្រូវដឹងជាមុន (មានក្រុមហ៊ុនខ្លះពុំសុចរិតមានការបោកប្រាស់ បើសិនជាយើងពុំបានដឹងពីប្រវត្តិនិងរបៀបប្រត្តិបត្តការណ៍របស់គេទេនោះ website យើងនឹងក្លាយទៅជាកន្លែងសម្រាប់ផ្ទេរ Traffic ឲ្យគេជាមិនខាន) ឲ្យបានសព្វគ្រប់ពីក្រុមហ៊ុននិមួយៗមុនពេលយើងទទួលយល់ព្រមរកស៊ីជាមួយគេ ។

Google Ads Sense ជាអ្វី ?

Gogle adsensen (Ads Sense) គឺជាវិធីផ្សាយពាណិជ្ជកម្មម្យ៉ាង បង្កើតឡើងដោយក្រុមហ៊ុន google ។ ក្រុមហ៊ុន google អាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារក្នុង 1ខែៗ ដោយអនុញ្ញាតឲ្យ website ទាំងឡាយទទួលយកការផ្សាយពាណិជ្ជកម្មពី google ទៅចុះផ្សាយលើ website ទាំងនោះ ។ វិធីចុះផ្សាយពាណិជ្ជកម្មនេះ google ហៅវាថា “AdWords” ។
1ក្រុមហ៊ុនណាមួយ website ណាមួយ ទោះបីជាក្រុមហ៊ុនធំ ក្រុមហ៊ុនតូច ឬជាអ្នកណាម្នាក់ក៏ដោយចុះដែលមាន website ដំណើរការ (មានសកម្មភាព) អាចទទួលយក កម្មវិធីផ្សាយពាណិជ្ជកម្ម របស់ google មកដាក់ផ្សាយនៅលើ website របស់យើងបាន ហើយទទួលបានកម្រៃពីការទទួលយល់ព្រមដាក់ផ្សាយពាណិជ្ជកម្មនោះ ។ក្នុងន័យមួយទៀតគឺយើងទទួលជួយផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន google ហើយទទួលបានកម្រៃពីក្រុមហ៊ុននេះ ។ របៀបនៃការបង់កម្រៃឲ្យយើងគឺគិតជាភាគរយ ប្រហាក់ប្រហែល 2 សេន ក្នុង 1 click (មានន័យថា : បើពាណិជ្ជកម្មដែលបានដាក់ផ្សាយក្នុង website យើងត្រូវបានអ្នកណាម្នាក់ (អ្នកចូល website យើង) click (ចុច) ទៅលើ Ads នោះ (ពាណិជ្ជកម្មនោះ) ដើម្បី Link (ភ្ជាប់) ទៅកាន់ website របស់ម្ចាស់ពាណិជ្ជកម្ម នោះយើងនឹងទទួលបានកម្រៃចំនួន 2 សេន ពី google ។

តាមរយៈវិធីផ្សាយពាណិជ្ជកម្មបែបនេះ យើងប្រហែលជាគិតថាបើយើងអង្គុយចុចបើក (click) លើពាណិជ្ជកម្មនោះ ដោយខ្លួនឯងឲ្យបានច្រើនដងប្រហែលជា google មិនដឹងទេ ! ការគិត បែបនេះគឺខុសស្រឡៈ ត្រូវចាំថា google មានបញ្ជូន spider និង Grawler ទៅគ្រប់ website ទាំងអស់នោះទូទាំងពិភពលោកគ្មានសល់ website ណាមួយទេ website ទាំងអស់នោះមានសកម្មភាពអ្វីខ្លះ Google ដឹងទាំងអស់ website នោះមានមនុស្សចូលមើលម៉ោងណា នាទីណា មកពីប្រទេសណា google ដឹងទាំងអស់ តើយើងគិតថាអាចកុហក google បានទេ ចម្លើយគឺ ទេ បើយើងហ៊ានធ្វើដូច្នេះ google នឹងបញ្ឈប់យើងលែងឲ្យយកពាណិជ្ជកម្មមកចុះផ្សាយទៀតជាស្វ័យប្រវត្តិ ហើយលែងត្រូវបានអនុញ្ញាតឲ្យផ្សាយជារៀងរហូត website យើងទៀតសោតក៏ត្រូវបាន google ពិចារណា ! អាចចាត់ទុកចូលក្នុងជំពូក website មិនស្មោះត្រង់ ឬ លែងអាចឲ្យគេរកឃើញ និងមិនមានចំណាត់ថ្នាក់ក្នុង search engine ឡើយ ។

ទោះបីជាការព្រមទទួលយកពាណិជ្ជកម្ម (adsense) ពី google មកចុះផ្សាយនៅលើ website របស់យើងទទួលបានប្រាក់កម្រៃតិចតួចក៏ពិតមែន ប៉ុន្តែវាអាចជួយសម្រាលការចំណាយទៅលើការបង់ថ្លៃ Host របស់ website យើង លើសពីនេះទៅទៀត បើយើងយល់ដឹងពីបញ្ហានេះច្រើន និងបានដឹងស៊ីជម្រៅជាងនេះទៀត បើយើងអាចរកប្រាក់ចិញ្ចឹមជីវិតបានយ៉ាងស្រួល ទោះយើងមិនមានធ្វើការអ្វីក៏ដោយ (ត្រឹម 500 ទៅ 5000 ដុល្លារ ក្នុង 1ខែ គឺអាចរកបានដោយងាយ) ។ (ដើម្បីរកប្រាក់បានតាមវិធីនេះ សូមរង់ចាំអានសៀវភៅអេឡិចត្រូនិច ដែលខ្ញុំនិងចេញផ្សាយនៅពេលដ៏ឆាប់ខាងមុខនេះ) ។

កម្មវិធីផ្សាយពាណិជ្ជកម្មរបស់ google នេះទទួលបានការស្វាគមន៍គ្រប់ទីកន្លែងផ្តល់ការងារ ផ្តល់កម្រៃសំរាប់ចិញ្ចឹមមនុស្សជាច្រើនលាននាក់រាល់ថ្ងៃ ។

កម្រៃដែលយើងទទួលបានគឺជារៀងរាល់ខែ ទោះយើងនៅទីណាក៏ដោយចុះក៏ google ផ្ញើឲ្យយើងបានដែរ ទោះជានៅក្នុងប្រទេសកម្ពុជាយើងក្តីគឺគ្មានបញ្ហាទេ អ្វីដែលយើងត្រូវធ្វើនោះគឺមានអាស័យដ្ឋានមួយត្រឹមត្រូវច្បាស់លាស់ ឬមានបើកគណនេយ្យនៅធនាគារដើម្បីទទួលយកលុយកម្រៃនេះ ។

យើងមិនគួរមើលរំលងវិធីរកប្រាក់បែបនេះឡើយ ពីព្រោះយើងគ្រាន់តែធ្វើវាចោលហើយរង់ចាំទទួលយកប្រាក់ប៉ុណ្ណោះ បើយើងអាចបង្កើត website ច្រើន (100 ឬ 500) ចេញពីក្នុង Host តែមួយ បង់តែ $5 – $10 ក្នុង ១ខែ ហើយចំណាយពេលខ្លះបង្កើត website បន្ទាប់ពីនោះដេករង់ចាំទទួលយកប្រាក់ វានិងស្មើពាក្យថាដេករង់ចាំលុយហោះចូលតាមទ្វារ តាមបង្អួច ដែលពាក្យនេះបានក្លាយជាការពិតទៅហើយនាពេលបច្ចុប្បន្ននេះ អ្វីដែលយើងត្រូវការសំខាន់ជាងគេគឺ ភាសាអង់គ្លេស និង ចំណេះដឹងផ្នែក website និងគំនិត និង ការអំនត់ព្យាយាម វាស្មើនិងលុយហោះចូលតាមទ្វារបង្អួច គឺវាលែងជាពាក្យនិយាយលេង ឬបន្ថុះបង្អាប់ដូចមុនទៀតហើយ ។

ឥឡូវនេះយើងត្រឡប់បកមកវិធីដែល google រកប្រាក់និងវិធីផ្សាយពាណិជ្ជកម្មវិញម្តង ។ អ្នកណាម្នាក់ដែលមានបំណងផ្សាយពាណិជ្ជកម្ម (មានពាណិជ្ជកម្មរាប់រយលានក្នុង ១ថ្ងៃៗ) ជាមួយ google អ្នកនោះត្រូវកំណត់ទឹកប្រាក់សម្រាប់ចំណាយដើម្បីផ្សាយពាណិជ្ជកម្មនោះ ។ ឧទាហរណ៍ថាគាត់នឹងចំណាយ 500ដុល្លារក្នុងមួយខែដើម្បីផ្សាយពាណិជ្ជកម្មរបស់គាត់ google តម្រូវឲ្យម្ចាស់ពាណិជ្ជកម្មកំណត់តម្លៃ click តើយើងជាម្ចាស់ពាណិជ្ជកម្ម និងផ្តល់ឲ្យគេប៉ុន្មានក្នុង 1click (1 click គឺស្មើអ្នកណាម្នាក់ចុចទៅលើពាណិជ្ជកម្មនោះ) បើយើងជាម្ចាស់យល់ព្រមឲ្យគេ 1 click 3សេន 2សេន (យ៉ាងតិច) ឬច្រើនជាងនេះ តែមិនតិចជាង 2សេនឡើយ ដូច្នេះពាណិជ្ជកម្មនោះនឹងត្រូវបាន google តម្រង់ទៅរក website ណាមួយដែលត្រូវជាមួយ Keywords របស់ពាណិជ្ជកម្ម (Keywords គឺជាពាក្យគន្លឹះសំដៅសំគាល់ន័យរបស់ពាណិជ្ជកម្ម) ។ ក្រៅពីត្រូវបង់ប្រាក់តាមចំនួនយើងត្រូវបង់កម្រៃឲ្យ google ក្នុងការរៀបចំចាត់ចែងពាណិជ្ជកម្មយើងសម្រាប់ផ្សាយក្នុង ១ លើក google យកពីយើងប៉ុន្មានអាស្រ័យទៅលើការកំណត់របស់ google ម្ចាស់ពាណិជ្ជកម្មត្រូវស្វែងយល់ពីបញ្ហានេះជាមួយ google ដោយផ្ទាល់ ។ ប្រាក់ដែលយើងបង់សម្រាប់ផ្សាយពាណិជ្ជកម្មត្រូវបាន google ដាក់ចូលធនាគារយកការប្រាក់ ឯចំណែកថ្លៃកម្រៃ google យកដាក់ធនាគារដូចគ្នា ដូច្នេះ google អាចរកប្រាក់បានពីរមុខព្រួញគឺការប្រាក់និងថ្លៃកម្រៃ ឯចំណែកទឹកប្រាក់សំរាប់ចំណាយថ្លៃផ្សាយគឺបានមកយើង ឬ website ណាដែលយកពាណិជ្ជកម្មមកចុះផ្សាយ ។ ទឹកប្រាក់របស់ម្ចាស់ពាណិជ្ជកម្ម នឹងត្រូវអស់នៅពេលគ្រប់ចំនួនទឹកលុយ 500 ដុល្លារនោះ ម្ចាស់ពាណិជ្ជកម្មអាចបន្ត ឬអាចឈប់តាមចិត្តចង់របស់ខ្លួន ។

យើងឃើញហើយថាទឹកប្រាក់ជាច្រើនរយលានដុល្លារត្រូវចំណាយឲ្យម្ចាស់ website ដែល​ទទួល​យក​ពាណិជ្ជកម្ម​ទៅផ្សាយ​ជា​រៀងរាល់ថ្ងៃ ។ ទឹកប្រាក់ដែលយើងទទួលបាន google មិនដែលកេងបន្លំពីយើងឡើយ ហើយ google និងផ្ញើឲ្យយើងនៅពេលទឹកប្រាក់នោះគ្រប់ចំនួន 100 ដុល្លារ ឬលើសពីនេះ តើយើងអាចទទួលយកចំណែកនៃទឹកប្រាក់នេះទេ ? គឺពិតជាអាចអ្វីដែលទាមទារខ្លាំងជាងគេនោះគឺ ភាសាអង់គ្លេស និងចេះបង្កើត website ដោយខ្លួនឯង, website មួយមាន 15 ទំព័រឡើងទើប google រាប់យើងជាមិត្ត តិចជាងនេះ google មិនសប្បាយចិត្តយកយើងជាមិត្តឡើយ ។

website របស់យើងត្រូវបង្កើតជាភាសាអង់គ្លេសមានទិសដៅសំរាប់អ្វីមួយ (ទោះនិយាយពីអ្វីក៏ដោយ) លៃធ្វើយ៉ាងណាឲ្យគេឆ្ងល់ ឲ្យគេចូលច្រើន ឲ្យគេចង់ដឹង—មិនចេះរៀបពាក្យអង់គ្លេសគ្មានបញ្ហា ! Copy របស់ផស់គេមកដាក់លាយគ្នា និងប្រើគំនិតបន្តិចគឺជាការស្រេច (សូមរង់ចាំអានវិធីបង្កើត website និងវិធីដាក់អត្ថបទដែលនឹងមានចេញផ្សាយឆាប់ៗនេះ)

ប្អូនៗដែលជានិស្សិតសិក្សាផ្នែក IT ឬ website ហើយចេះ HTML, PHP, MySQL គឺចាំបាច់ជាងគេបើចេះ Java ផងរឹតតែប្រសើរបំផុត បើសិនជាពុំសូវស្ទាត់ទេគួររៀនបង្កើត website រៀន HTML, PHP និង MySQL រួមនិង Java ពីព្រោះយើងត្រូវប្រើ Programming Language script នេះច្រើនជាងគេ ក្រៅពីនេះមិនសូវជាសំខាន់ប៉ុន្មានទេសម្រាប់ផ្នែក website ។

ព្យាយាមបង្កើនភាសាអង់គ្លេសឲ្យបានច្រើន ចេះនិយាយអង់គ្លេស គ ក៏មិនអីដែរ (ចេះសរសេរ) ពីព្រោះគ្មានអាមេរិកាំងណាមួយមកសួរដេញដោលយើងផ្ទាល់មាត់ឡើយ ។ បើយើងបង្កើត website ជាភាសាខ្មែរគឺមានការពិបាកច្រើនណាស់ លើកលែងតែប្អូនៗចេះដឹងផ្នែកបញ្ហារបស់ Unicode ច្រើន ម្យ៉ាងវិញទៀត google មិនសូវចូលចិត្ត website ប្អូនច្រើនដែរ ពីព្រោះខ្មែរភាគច្រើនមានចំនួនតិចណាស់ដែលប្រើ Internet ប្អូនមិនអាចបង្កើត website ដូច CEN នេះបានឡើយ ពីព្រោះវាត្រូវការអ្នកមានបច្ចេកទេសខ្ពស់ណាស់ និងត្រូវការបុគ្គលិកច្រើន ចំណាយប្រាក់ជាច្រើនម៉ឺនដុល្លារទើបអាចធ្វើបាន សូមព្យាយាមបង្កើតជាភាសាអង់គ្លេសប្រសើរជាង ។

បើសិនជាប្អូនធ្វើបានប្អូននឹងទទួលបានប្រយោជន៍ច្រើនយ៉ាងណាស់គឺ :

– រកប្រាក់ចិញ្ចឹមជីវិតបាន
– សំរាប់បង់ថ្លៃសិក្សាបានគ្រប់គ្រាន់
– បង្កើនបទពិសោធន៍
– បានរៀនបន្ថែមបច្ចេកទេសថ្មីៗ
– ងាយរកការងារធ្វើ
– អាចរស់បានទោះប្អូនរកការងារធ្វើមិនបានក៏ដោយ រស់បានដោយគ្រប់គ្រាន់

ក្នុង website មួយយើងអាចទទួលប្រាក់ត្រឹមតែ $10-$15 ប៉ុណ្ណោះក្នុងមួយខែ ពីការផ្សាយពាណិជ្ជកម្មរបស់ google ត្រូវព្យាយាមបង្កើត website ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទោះដល់ 100 ឬ លើសនេះក៏ដោយតាមដែលអាចធ្វើទៅបាន ។

បច្ចុប្បន្ននេះមាន Host server ជាច្រើនអនុញ្ញាត្តឲ្យប្អូនៗអាចដាក់ domain ដោយគ្មានកំណត់ (Unlimited) ដូចនេះប្អូនអាច Host ចេញពី server តែមួយប៉ុន្តែអាចដាក់ Domain បានច្រើន វាជួយបន្ថយការចំណាយរបស់ប្អូនឲ្យនៅតិចបំផុតបាន ។ ចង់ដឹងថា Host ណាខ្លះដែលប្អូនត្រូវទិញទេ សូមអានអត្ថបទនេះ នោះប្អូននឹងបានដឹងជាក់ជាពុំខានឡើយ ។

ដូចខ្ញុំបាននិយាយបន្តិចមកពីខាងដើមរួចមកហើយថា ទទួលយកការផ្សាយពី google “Adsense” អាចឲ្យប្អូនរកប្រាក់បាន តើអាចទៅរួចទេ រកប្រាក់តាមវិធីនេះគឺពិតណាស់ 100ភាគរយ នេះគឺជាការពិត បើប្អូនបើក website ណាមួយប្អូននិងឃើញ ads by google រួចឃើញមាននិយាយពីអ្វីៗស្រដៀងនិងអ្វីដែលប្អូនកំពុងរក (search) នោះហើយគឺជាលុយ បើ website ទាំងនោះមិនអាចរកប្រាក់បានទេ ក៏គ្មាន ads by google នៅលើ website នោះដែរ សូមព្យាយាយមរកពាក្យ “ads by google” នេះនៅលើ website ណាមួយក៏បាន មានន័យថា 1000 website គឺមាន ads by google 999 ក្នុងនោះ តើចាំអីទៀត ទោះយើងជាខ្មែរក៏យើងអាចធ្វើបានដែរ ។
ខាងក្រោមនេះមានសំនួរមួយចំនួនដែលប្អូនត្រូវឆ្លើយជាមុនសិន បើប្អូនអាចឆ្លើយបានទាំងអស់គឺប្អូនមានលទ្ធភាពអាចរកប្រាក់តាមវិធីនេះបានហើយ :

1- តើប្អូនអាចអាន និង ចេះភាសាអង់គ្លេសច្រើនប៉ុនណា
– អានសៀវភៅអង់គ្លេសយល់សេចក្តី ?
– អានអត្ថបទលើ website យល់សេចក្តី ?
2- តើប្អូនមានប្រាក់ត្រឹម 350 ដុល្លារទេ ! (ឬ 500)
– 150 ដុល្លារសំរាប់ទិញ Host (បើក website)
– 50 ដុល្លារសម្រាប់ការប្រើ Internet
– 150 សំរាប់ដាក់ធនាគារយក VISA Card (Credit Card) មកប្រើ

* បញ្ជាក់ : តាមពិតប្អូនត្រូវដាក់ 300 ក្នុងពេលសុំ VISA Card សម្រាប់ការចំណាយផ្សេងៗ រួមទាំងទិញ Host

3- ពេលវេលាត្រឹម ២ម៉ោង ក្នុងមួយថ្ងៃ (ពេលណាក៏បាន)
4- មានចិត្តអំណត់ តស៊ូព្យាយាម
5- មានការតាំងចិត្តពិតប្រាកដ
6- ចេះ HTML (បើចេះ PHP និង MySQL ផងរិតតែប្រសើរ)

បើប្អូនគិតថាសំនួរខាងលើប្អូនអាចធ្វើទៅបាន នោះមានន័យថាប្អូនអាចរកប្រាក់បានតាមវិធីច្រើនទៀតរាប់មិនអស់ដែលប្អូនអាចធ្វើទៅបាន ។

* តើត្រូវធ្វើយ៉ាងណាខ្លះ ?

អត្ថបទនេះមានលក្ខណៈស្មុគ្រស្មាញបន្តិច គឺមិនបានទៅតាមលំដាប់លំដោយទេ ប៉ុន្តែបានចោះយកតែសេចក្តីសំខាន់ៗមក​សរសេរប៉ុណ្ណោះ បើនឹង​រៀបរាប់​​ទាំងអស់​នោះឃើញ​ថា​វាច្រើនហួស ត្រូវ​ចំណាយ​ពេល​ច្រើន​សំរាប់​អាន ម្ល៉ោះហើយខ្ញុំ​ព្យាយាម​សង្ខេប​វាឲ្យ​នៅសល់តិច តែសូមប្អូនព្យាយាមអានហើយស្វែងយល់ដោយខ្លួនឯងជាបន្ថែមផងទើបយល់សេចក្តីបន្ថែមបាន ។

ខាងក្រោមនេះគឺអ្វីដែលប្អូនត្រូវធ្វើ :

– ត្រូវមាន credit card (visa card) ក្នុងទឹកប្រាក់ប្រមាណ 300 ឡើងទៅ ធនាគារអាចឲ្យប្អូនសុំ visa card បានដោយមានប្រាក់ត្រឹម 100 ដុល្លារប៉ុណ្ណោះ (ធនាគារ SBC … ជាដើម)

– ចេះអង់គ្លេសបង្គួរ
– ចេះ HTML ដើម្បីបង្កើត website
– បង្កើត website និយាយពីអ្វីក៏បាន សុខភាព អាហារ ជីវិត បច្ចេកទេសបង្រៀនធ្វើអ្វីមួយ ស្រេចតែប្អូននឹកឃើញ …។
– បង្កើត website បានហើយត្រូវទិញ Host គេ (ចុចត្រង់នេះ) ដើម្បីស្វែងយល់ពីវិធីជ្រើសរើស Host ដែលប្អូនត្រូវការ ។
– Upload website ដែលបានធ្វើនោះ ឲ្យគេអាចចូលមើលបាន

– រកវិធីបង្កើត traffic (បង្កើន ឬ បង្កើតឲ្យមានអ្នកចូលមកកាន់ website យើងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ក្នុងករណីខ្លះត្រូវចំណាយប្រាក់) ។
– ចុះឈ្មោះជាមួយ google ដើម្បីទទួលយក Ads មកចុះផ្សាយជាមួយ website របស់យើង

* បញ្ជាក់ : ប្អូនត្រូវបើកគណនេយ្យមួយដើម្បីទទួលយកប្រាក់ពី google និងពីប្រភពផ្សេងៗទៀត គួរបើកវាជាមួយធនារគារដែលប្អូនសុំ credit card ទើបជាការល្អ ។

– បង្កើនអត្ថបទក្នុង website ប្អូនឲ្យបានច្រើន upload ឲ្យបានញឹកញាប់
– បង្កើត website បន្ថែមនិយាយពីអ្វីផ្សេងៗក្រៅពី website ទី 1
– ព្យាយាមបង្កើនចំនួន website ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន តែឲ្យស្ថិតក្នុង Host តែមួយបានហើយ ។
– អានអត្ថបទនៅក្នុង CEN បន្ថែមដើម្បីស្វែងយល់ពីវិធីផ្សេងៗទៀតដែលអាចរកប្រាក់បានតាមរយៈនេះ (website)
– ចូលរួមជាមួយ My Space, youtube, space Book ៘ ដើម្បីប្រាប់គេឲ្យដឹងពី website យើង
– រកវិធីគ្រប់យ៉ាងធ្វើឲ្យ website យើងជាទីដែលគេចូលចិត្តចង់មកហើយមកទៀត នោះទើបជាការប្រសើរ ។

“Adsense” ជាជំនួញបិទមុខសម្រាប់មនុស្សគ្រប់គ្នា !

* អ្នកណាក៏ចង់បានប្រាក់ !
* អ្នកណាក៏ចង់បានការងាររកប្រាក់បានច្រើនធ្វើ !
* អ្នកណាក៏ចង់រស់ក្នុងជីវិតមួយមានអ្វីៗគ្រប់សព្វ !
យើងគ្រប់គ្នាដឹងហើយថាគ្មានអ្វីគ្រប់យ៉ាងបានមកដោយទទេៗគ្រប់សព្វនោះឡើយ គឺយើងត្រូវធ្វើអ្វីម្យ៉ាង លំបាកបែបម្យ៉ាង, ដើម្បីបង្កើតម៉ាស៊ីនផលិតលុយឲ្យយើង ។ កិច្ចការខ្លះយើងត្រូវទៅធ្វើទទឹកដៃ ទទឹកជើងទើបបានប្រាក់ កិច្ចការខ្លះត្រូវប្រើបញ្ញា ប្រើចំណេះនិងជំនាញដែលមានដើម្បីបានប្រាក់ ឯកិច្ចការខ្លះយើងបង្កើតឲ្យវាចេញជារូបរាង បន្ទាប់​មកវា​និង​ផលិត​ប្រាក់​ឲ្យ​យើង​ជា​បន្ត​បន្ទាប់ ។

យើងគ្រប់គ្នាចង់បានប្រព័ន្ធរកប្រាក់មួយដែលអាចរកប្រាក់ឲ្យយើងបានដោយមិនចេះឈប់ គ្រាន់តែចំណាយខ្លះដើម្បីគ្រប់គ្រងវាប៉ុណ្ណោះ ហើយវិធីរកប្រាក់បែបនេះមានមិនច្រើនប៉ុន្មានទេ ហើយក៏ពុំសូវមានគេដឹងច្រើនដែរ ពីព្រោះវាជាគំនិតរបស់អ្នកណាម្នាក់ ប្រើខួរក្បាលគិតដើម្បីបង្កើតវាឲ្យចេញជារូបរាងឡើងមក ក្នុងបំណងដើម្បីដោះស្រាយបញ្ហាជីវិតរបស់គេដោយផ្ទាល់ គេកម្រនិងបញ្ចេញវាប្រាប់ទៅអ្នកដទៃ ឬផ្សព្វផ្សាយឲ្យគេដឹងណាស់ ។

ដោយឡែកសំរាប់ Adsense វិញវាគឺជាប្រព័ន្ធរកប្រាក់មួយដែលមិនចេញមុខ ប៉ុន្តែមានមនុស្សជាច្រើនលាននាក់កំពុងពឹងអាស្រ័យទៅលើវា និង បានប្រាក់ចិញ្ចឹមជីវិតពីវា រស់ដោយសារវា ធ្វើមានធ្វើបានដោយសារវាជារៀងរាល់ថ្ងៃ ប៉ុន្តែមានមនុស្សមិនច្រើនប៉ុន្មានទេដែលបានដឹងពីអាថ៌កំបាំងនៃការរកប្រាក់ពីវាឲ្យបានច្រើន និងស៊ីជម្រៅ ។ សូម្បី google ខ្លួនឯងក៏មិនដែលបានប្រកាសជាចំហរថា google គឺជាម៉ាស៊ីនរកប្រាក់ដ៏មានប្រសិទ្ធភាពបំផុតនោះក៏ទេដែរ យើងគ្រប់គ្នាមើលទៅ google ថាគ្រាន់តែជា search engine មួយប៉ុណ្ណោះ ទោះបីរហូតមកទល់ថ្ងៃនេះក្តី ។

សំរាប់ពលរដ្ឋខ្មែរយើងវិញ គឺសឹងតែពុំបានដឹងសោះពីបញ្ហានេះ គាត់មិនដែលគិតសោះថាអាចរកប្រាក់តាមវិធីនេះបាន ។

ទម្រង់ខ្លះៗនៃការរកប្រាក់ជាមួយ google ក្នុងជំពូកនេះនឹងពន្យល់ពីកត្តាខ្លះដែលយើងត្រូវដឹងមុនពេលយើងចាប់ផ្តើមលូកដៃចូលចាប់យកមុខរបរនេះ ។

នៅក្នុងរវាងប្រហែលជាបីបួនខែថ្មីៗនេះមានការផ្លាស់ប្តូរមួយយ៉ាងធំដែលពុំធ្លាប់មានមកពីមុនសោះ គឺការធ្លាក់ចុះនៃតម្លៃសម្រាប់ Host website គឺអាចនិយាយបានថាតាំងពីច្រើនឆ្នាំមកហើយ តម្លៃ Host website ដែលមានអ្វីៗគ្រប់សព្វនិង Unlimited space (ទំហំ Hard Disk មិនកំណត់) Unlimited Bandwidth (ទំហំនៃចរាចរចូលមកកាន់ website ទាំងបញ្ជូននិងទទួលគ្មានកំណត់) បានធ្លាក់ពីមួយខែ $29.99 – $75 មកនៅត្រឹម $10 វាគឺជារឿងមួយស្មានមិនដល់, នេះអាចបណ្តាលមកពីកត្តា ២យ៉ាង ទីមួយ គឺចំនួនអ្នកជាវ Host បានកើនឡើងច្រើនជម្រុញឲ្យតម្លៃធ្លាក់ចុះ កត្តាទីពីរ គឺបណ្តាលមកពីខ្វះអ្នកជាវដូច្នេះ វាបង្កើតឲ្យមានការប្រកួតប្រជែងគ្នាច្រើន ទើបធ្វើឲ្យតម្លៃធ្លាក់ចុះបែបនេះ ។

ដូច្នេះយើងនឹងត្រូវចំណាយតិចជាងមុនដើម្បី Host website របស់យើង ។
* ចំណូលបានពី Adsense :

តម្លៃដែលយើងទទួលបាននៅពេលយើងយក adwords មកដាក់ក្នុង website យើង គឺបានពុំដូចគ្នាទេ (តម្លៃត្រូវទទួលបានគឺគិតតាមចំនួន click ទៅលើ ads នោះ) ហេតុនេះម្ចាស់ website ភាគច្រើនតែងរកវិធីគ្រប់បែបយ៉ាងដើម្បីស្វែងរក ads ណាដែលមានតម្លៃ click ថ្លៃ ប៉ុន្តែប្រការនេះពុំមែនជារឿងងាយស្រួលឡើយ ។ គេត្រូវស្វែងរក Keywords (Keywords មានន័យ ថាពាក្យណាដែលគេស្វែងរកច្រើនជាងគេនៅក្នុង google search engine) ។ នៅពេលយើងដឹងថាពាក្យណាដែលគេស្វែងរកច្រើនជាងគេបានហើយ យើងនឹងចាប់ផ្តើមបង្កើត website របស់យើងតម្រូវតាម keywords នោះ ។ ហេតុអ្វីយើងចាំបាច់ត្រូវធ្វើដូច្នេះ ?

មូលហេតុចំបងរបស់វាគឺ :

ទី 1) website យើង បើបានបង្កើតស្របតាមន័យរបស់ keywords វានឹងផ្តល់ឲ្យយើងនូវផលល្អច្រើន គឺ search engine អាចប្រមូលយក website ណាដែលមានពាក្យនៅក្នុង Meta tag ស្របតាម keywords នោះ ធ្វើឲ្យ website យើងមានវាសនាច្រើនត្រូវបាន google ដាក់ចូលមកជាមួយគេឯងដែរ ឯម្យ៉ាងវិញទៀតនោះ គឺវាជួយបង្កើន Traffic ឲ្យ website យើងបានច្រើនជាងការដែលយើងចេះតែធ្វើៗទៅមិនបានគិតដល់អ្វីដែលគេត្រូវការរកច្រើន ។

ទី 2) វាអាចជួយបង្កើនចំណូលឲ្យយើងបានច្រើន ដោយហេតុថា បើសិនជាគេរកពាក្យ “life insurance” (ការធានារ៉ាប់រងជីវិត) ច្រើន ហើយ website យើងត្រូវបានបង្កើតឡើងសម្រាប់ពន្យល់ណែនាំគេពីរឿងជ្រើសរើសយក life insurance ណាល្អ និយាយពីជីវិតជនចាស់ជរា និយាយពីសុខភាពមនុស្សចាស់, នោះគេ (អ្នកចូល website យើង) នឹងមានការចាប់អារម្មណ៍ច្រើនមិនខាន បើ website យើងមានដាក់ adsense ផ្សាយលក់ life insurance នៅលើនោះ អ្នកចូលប្រាកដជាចង់ដឹងថាតើក្រុមហ៊ុនណាផ្តល់តម្លៃបង់ថោកជាងគេ និងឲ្យប្រាក់ធានាខ្ពស់ជាងគេ ត្រង់នេះយើងមិនត្រឹមតែបានចំណូលមួយផ្លូវប៉ុណ្ណោះទេ តែអាចបានដល់ទៅពីរផ្លូវ គឺយើងត្រូវទទួលយក affiliate partner ឬ affiliate program ពីក្រុមហ៊ុននោះ មកជាបន្ថែមទៀតមកដាក់ក្នុង website យើង ដោយការនិយាយណែនាំគេខ្លះពីក្រុមហ៊ុនធានារ៉ាប់រងនោះអមជាមួយផង វានឹងជម្រុញឲ្យគេ click លើ ads នោះមិនខានឡើយ ។

ដោយហេតុថា affiliate គឺជាវិធីរកប្រាក់មួយទៀត បើនិយាយឲ្យស្រួលយល់គឺយើងជាអ្នកជួយ គួកជេរ ឲ្យក្រុមហ៊ុននោះ ។ ក្នុងចំណោមអ្នកចូល website យើង បើមានអ្នកណាម្នាក់គាត់សម្រេចចិត្តទិញការធានារ៉ាប់រងជីវិតពីក្រុមហ៊ុននោះ, នោះយើងបានទទួលចំណូលបន្ថែមទៀត (ត្រង់នេះគឺអាស្រ័យទៅលើការកំណត់របស់របស់ក្រុមហ៊ុន) ឧទាហរណ៍ : បើគេឲ្យយើងម្នាក់ $25 ដូច្នេះ (សមាជិកថ្មីម្នាក់) ម្នាក់ដែលបានទិញការធានានោះ គឺជាមនុស្សម្នាក់រកចំណូលឲ្យយើង $25 បូកជាមួយចំនួន click ដែលយើងទទួលបានពី google បន្ថែមទៀតគឺយើងចំណេញពីរផ្លូវ ។

Keywords ល្អៗមានតម្លៃថ្លៃៗ មិនដឹងថាបានទៅអ្នកណា រឿងនេះគឺនៅជាអាថ៌កំបាំងដដែល google ក៏មិនដែលប្រាប់ឲ្យដឹង វានៅជារឿងក្នុងទីងងឹតដដែល ។ 1 click បាន 1 សេន រហូត 5 សេន គឺមានច្រើន តែច្រើនជាងនេះគឺពិបាករក (ពិបាកទទួលបានណាស់) ត្រង់នេះមានមធ្យោបាយអាចឲ្យយើងរកបាន ប៉ុន្តែយើងត្រូវហ៊ានចំណាយលុយដើម្បីទិញវា ក្នុងតម្លៃមួយយ៉ាងថ្លៃ (មានក្រុមហ៊ុនខ្លះបានបង្កើតវិធីរកពាក្យដែល click បានថ្លៃជាងគេមកលក់ឲ្យយើងដោយគិតជាខែ គឺយើងត្រូវបង់ឲ្យគេរាល់ខែ) ។

ប៉ុន្តែក្នុងនេះក៏មាន website មួយដែរ ដែលផ្តល់ឲ្យយើង free នូវបញ្ជីពាក្យ, ឃ្លា ដែលគេរកនៅលើ Internet ច្រើនជាងគេគឺ CyberWyre – Making A Living 100% Online

Website អាចប្រាប់ឲ្យយើងដឹងថាពាក្យណាបានថ្លៃជាងគេក្នុង 1 click ហើយពាក្យណាដែលគេ search ច្រើនជាងគេបំផុតនោះ ។

ឈរលើមូលដ្ឋាននេះយើងអាចដឹងបានភ្លាមថាតើយើងត្រូវបង្កើត website របស់យើងនិយាយពីអ្វីដើម្បីទទួលបានកម្រៃច្រើន ។

យើងចងផ្តុំចំនួនពាក្យដែលគេរកច្រើនជាងគេភ្ជាប់ជាមួយចំនួន click បានថ្លៃ នោះយើងនឹងមានសំណាងច្រើនជាងការធ្វើដោយព្រាវៗតាមតែការនឹកឃើញ ។

ក្រៅពីនេះក៏នៅមាន affiliate ដែលបង់ថ្លៃឲ្យយើងថ្លៃៗត្រូវបានគេយកមកចុះដាក់នៅទីនេះដែរ ។

វាជាកត្តាមួយសំខាន់ណាស់ដែលយើងត្រូវយល់ពីអាថ៌កំបាំងនេះដើម្បីប្រកួតជាមួយ website ផ្សេងៗទៀត ទោះបីយើងមិនអាចយកឈ្នះគេបានក៏ដោយចុះតែគួរតែដណ្តើមឲ្យបានប្រាក់ក្នុងចំនួនណាមួយល្មមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតបាន ។

បើយើងបូកបញ្ចូលគ្នា :

– បង្កើត website និយាយពីអ្វីដែលទាក់ទងដល់ពាក្យគេរកច្រើនជាងគេ
– បូកជាមួយពាក្យគេបង់ឲ្យយើងបានថ្លៃ (មិនមែនថ្លៃជាងគេទេ គេយកអស់ហើយគ្មានសល់ទេ)
– បូកជាមួយ affiliate បានកម្រៃជាងគេ នោះសំណាងរបស់យើងគឺមានច្រើន សង្ឃឹមច្រើន

*** ត្រូវចាំថាមិនមែនបង្កើត website មួយនិយាយទាំងអស់នេះបានឡើយ គឺត្រូវបង្កើត website ច្រើនបង្គួរដែរ ដើម្បីទាញយកប្រយោជន៍នេះ លុយនៅនឹងមុខយើងហើយ យើងត្រូវរកវិធីយកវា ឯវិធីនៃការយកវានោះគឺយើងត្រូវពឹងទៅលើ website ដែលយើងបានបង្កើតនោះហើយ ។

ក្រៅពី cwire.org ពុំមាន website ណាមួយផ្សេងដែលផ្តល់ព័ត៌មានឲ្យយើងបានត្រឹមត្រូវឡើយ, cwire ត្រូវបានអ្នករកប្រាក់តាមរយៈ google ក្តី yahoo ក្តីទុកចិត្តថាអាចយកជាការបាន ហើយគ្មានត្រូវចំណាយលុយដើម្បីទទួលព័ត៌មាននោះក៏ទេដែរ វាត្រូវបានផ្តល់ឲ្យដោយ “free” ។
*** នៅពេលយើងបង្កើត website មិនត្រូវប្រកាសឲ្យគេដឹងពីខ្លួនយើង អាស័យដ្ឋានយើង លេខទូរស័ព្ទយើងឡើយ ហើយចាំបាច់ណាស់ទៅទៀតនោះ គឺយើងមានសញ្ជាតិអ្វីក៏មិនត្រូវឲ្យគេដឹង យើងឈ្មោះអ្វីក៏មិនត្រូវប្រាប់ឲ្យគេដឹងដែរ សូមប្រើត្រឹមឈ្មោះក្លែងក្លាយបានហើយ ។
សូមអានអោយបានច្រើនដងហើយស្វែងយល់បន្ថែមដោយខ្លួនអែង។

បិទ​ Tag ​​និង Status ក្នុង Facebook

អ្នកលេង​Facebook ភាគច្រើន​តែ​ងតែ​ជួប​នៅបញ្ហា​ដែល​មិត្ត​ភក្រ​ក្នុង​ Facebook បាន​Tag រូបភាព ឬក៏​ដាក់​ Status ជាមួយ​ មកក្នុងមក​Profile Timeline របស់​យើង។ ជួនកាល​រូបភាព​ ឬក៏Status ទាំង​នោះ​មាន​អត្ថន័យល្អ​ មិនប៉ះពាល់​ដល់​កិត្តិយស​ នណារមួយឡើយ​ ផ្ទុយ​ទៅ ​វិញ​​រូបភាព​មួយ​ចំនួន​ត្រូវបាន​​​បង្ហាញ​ក្នុង​​ន័យ​មិន​ល្អ ដូច​ជា​ រូបភាព​អាស​អាភាស ឬក៏រូបភាព​ដែល​មាន​ការបង្ហាញ​​ប៉ះ​ពាល់​ដល់​កិត្តិយស​នណារមួយនោះ វា​ជារឿង​មិន​ល្អ ដែល​រួបភាព​ទាំង​នោះ​ត្រូវបង្ហាញ​លើ​ Timeline របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។
ក្នុង​អត្ថបទនេះ ដើម្បីអ្នក សូម​លើក​យក​នូវ​​គន្លឹះខ្លីមួយ​ បង្ហាញ​ពី​របៀប​បិត​កុំអោយ​មិត្តភក្រ​ក្នុង Facebook ធ្វើការ​ Tag រួប​ភាព​ចូល​អ្នក​ដោយ​មិនដឹង​ខ្លួន ប៉ុន្តែ​លោក​អ្នក​ក៏​​អាច​បង្ហាញ​រូបភាព​ទាំង​នោះ​លើ Timeline បានដែរ ដោយ​​លោក​អ្នក​ធ្វើ​ការ​អនុញ្ញាតិ​ជាមុន​សិន មុន​ពេល​ដែល​មិត្តភក្រ​ដ៏ទៃ​ទៀត​បាន​ឃើញ​។ ចាប់​ផ្តើម​ធ្វើ​ដូចខាងក្រោម
 ១. ចុចលើសញ្ញា Setting នៅផ្នែកខាងស្តាំ ខាងលើ នៃ​Facebook អ្នក បន្ទាប់​មក ជ្រើសរើស​យក Privacy Settings
1២. ចុចលើ Timeline and Tagging នៅផ្នែកខាងឆ្វេង
1៣. ចុចលើ  Edit ដូចរួបខាងក្រោម (ចុចតែមួយសិនទេ)
1៤. ប្តូរពី Disabled ទៅ​ជា Enabled បន្ទាប់មក​ចុច​ Close
11បន្ទាប់​ពីប្តូររួច អ្នក​នឹង​ឃើញដូចខាងក្រោម
1៥. នៅពេល​ដែល​នណារមួ​យ​ Tag រូបភាព​ចូលអ្នក លោក​អ្នកចុច​លើ Hide ដើម្បី​មិន​បង្ហាញ​រួប​ទាំង​នោះ​លើ​ Timeline របស់​អ្នក
1

មើលពាក្យសម្ងាត់បង្កប់ក្នុងសញ្ញាផ្កាយ

គេហទំព័រមួយចំនួនធំក្នុងព្រះរាជាណាចក្រកម្ពុជា បានលើកឡើងរួចមកហើយទាក់ទងនឹងប្រធានបទនេះ ដោយប្រើកូដ JavaScript។ ប៉ុន្តែពេលនេះគេហទំព័រ “ដើម្បីសិស្ស និស្សិតខ្មែរ” សូមលើកយកប្រធានបទនេះម្តងទៀតមកបង្ហាញ ដោយប្រើវិធីសាស្រ្តផ្សេងមួយទៀត។
ដើម្បីមើល ពាក្យសម្ងាត់ ដែលបង្កប់ក្នុងសញ្ញាផ្កាយ (*) សូមលោកអ្នកបើកគេហទំព័រនោះតាមរយៈ Google Chrome ឬ Mozilla FireFox បន្ទាប់មក ចុចម៉ៅស្តាំលើ ប្រអប់ដែលដាក់ពាក្យសម្ងាត់ ហើយចុចលើពាក្យ Inspect element
1បន្ទាប់មក នៅផ្នែកខាងក្រោមនៃ Browser អ្នកនឹងឃើញប្រអប់មួយដែលមានដាក់កូដទាំងឡាយរបស់ គេហទំព័រជាភាសា HTML សូមលោកអ្នកកែពាក្យ Password ដែលនៅលើបន្ទាត់ដែល អ្នកកំពុងតែឈរលើ (វាតែងតែឈរលើ ដោយ ស្វ័យប្រវត្តិ នៅពេលដែលអ្នកចុចពាក្យ Inspect element) ដោយគ្រាន់តែចុចម៉ៅខាងឆ្វេង ២ដងលើពាក្យ Password ហើយប្តូរមកពាក្យ Text វិញជាការស្រេច។
11

​ប៊ូតុង​ Facebook, Twitter, G+

1ប៊ូតុង​ចូលចិត្ត​បណ្ដាញ​សង្គម Facebook, Twitter, G+ និង Add This    ការ​ដាក់​ប៊ូតុង Social Bookmark (​ការ​ចុច​ចូលចិត្ត​ដើម្បី​ចំណាំ​ទុក​ទៅ​ថ្ងៃ​ក្រោម ​ក្នុង​គណនី​បណ្ដាញ​សង្គម) ​គឺ​ជា​រឿង​សំខាន់​ណាស់, កុំ​ថា​ឡើយ​គេហទំព័រ​នានា​ដែល​មាន​​អ្នក​ចូល​មើល​ច្រើន សូម្បី​តែ​ប្លក​តូចៗ​ក៏​ត្រូវ​ដាក់​ដែរ ព្រោះ​វា​ងាយស្រួល​ដល់​អ្នក​អាន​គេ​អាច​ចុច​ “ចូលចិត្ត” នៅ​ក្នុង​ប្លក​យើង​បាន​​និង​អាច​ចែក​រំលែក​ទៅ​កាន់​បណ្ដាញ​ផ្សេងៗ​ទៀត។ ប្លក​របស់​អ្នក ​មើល​ទៅ​កាន់តែ​ពេញ​លក្ខណៈ​ ជា​មួយ​ប៊ូតុង​បណ្ដាញ​សង្គម​ល្បីៗ​ដូចជា : Facebook, Twitter, Google Plus (G+) និង AddThis។

នៅ​ក្នុង​គន្លឹះ​នេះ​នឹង​បង្ហាញ​ពី​របៀប​ដាក់ “កូដ” ​របស់​សេវាកម្ម Add This ដែល​​មក​ជាមួយ​ប៉ូតុង​ចូលចិត្ត​ 3 បណ្ដាញ​សង្គម​ល្បីៗ ដាក់​នៅ​ពី​ក្រោម​ចំណងជើង​អត្ថបទ និង អាច​ដាក់​នៅ​ខាង​ក្រោម​បំផុត​នៃ​អត្ថបទ​បាន​ទៀត។ ដូច្នេះ​ដើម្បី​ដឹង​ថា​មាន​ប្រយោជន៍​យ៉ាង​ណា​នោះ សូម​មើល​ពី​របៀប​ដាក់​ខាងក្រោម​នេះ៖

– កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោក​អ្នក។
បម្រុងទុក Template ​ប្លក​ជា​មុន​សិន ដើម្បី​បង្ការ​ការ​ថ្លោះធ្លោយ  ឬ នៅ​ពេល​លោក​អ្នក​​ដូរ​ចិត្ត​ឈប់​ប្រើ​កូដ​នេះ​​វិញ។
– ចូល​ទៅ Template >> Edit HTML >> Proceed (សូម​មើល​រូប​ខាង​ក្រោម)
1កូដ​ប៊ូតុង​ចូលចិត្ត Facebook, Twitter, G+
<!– AddThis Button itcambo.blogspot.com –>
<div id=’btrixcolor’>
<div>
<a fb:like:layout=”button_count”></a>
<a></a>
<a g:plusone:size=”medium”></a>
<a></a>
</div></div>
<script type=”text/javascript” src=”http://s7.addthis.com/js/250/addthis_widget.js#pubid=xa-4f

ដាក់​របា​ចែករំលែក​បណ្ដាញ​សង្គម

1កាល​អត្ថបទ​មុនៗ​ធ្លាប់​បាន​បង្ហាញ​ពី​របៀប​ដាក់ “ប៊ូតុង​ចែករំលែក​បណ្ដាញ​សង្គម” ​ខ្លះៗ​រួច​មក​ហើយ។ ពេល​នេះ​​ខ្ញុំ​បាន​នាំ​យក Widget ដែល​មាន​មុខងារ​ជា “​របា​ផ្ដេក​ចែករំលែក​បណ្ដាញ​សង្គម AddThis ខាងក្រោម​អេក្រង់” ដែល ​វា​នឹង​បង្ហាញ​នៅ​ពេល​ចុច​មើល​អត្ថបទ​ណាមួយ ដោយ​វា​បង្ហាញ​ខ្លួន​នៅ​ជាប់​ខាង​ក្រោម​អេក្រង់​កុំព្យូទ័រ។ សូម​មើល​ពី​របៀប​ដាក់​ដូច​ខាងក្រោម​នេះ៖

– កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក
– ចូល​ទៅ​កាន់ Layout >> Add a Gadget ។
– រមូល​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript (មើល​រូប​ខាង​ក្រោម​នេះ)
1
– បិទ​ភ្ជាប់ Code ​ខាងក្រោម​នេះ​ចូល​ក្នុង  Gadget HTML/JavaScript រួច​ Save ជា​ការ​ស្រេច។ (លោក​អ្នក​គួ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ខាង​ស្តាំ​និង​ក្រោម​គេ​បំផុត)
កូដ​របា​ផ្ដេក​ចែករំលែក​បណ្ដាញ​សង្គម

<a href=’http://www.spiceupyourblog.com’><img alt=’Best Blogger Tips’ src=’http://3.bp.blogspot.com/_rKG-ziTSNUQ/TQ5eV0U0EiI/AAAAAAAACik/xo2eFaDbfrE/s1600/best+blogger+tips.png’/></a><script src=”http://sharebar.addthiscdn.com/v1/sharebar.js” type=”text/javascript”></script><a href=”http://www.spiceupyourblog.com”/><small>Blogger Tips And Gadgets</small></a><div style=”display:none;”>
</div>

ទាញ​វីឌីអូ​ពី Facebook អ្នក​លើ Android

ទាញយក​វីឌីអូ​ពី Facebook របស់អ្នក​នៅ​ក្នុង​ឧបករណ៍ Android
ដោយសារ​តែមាន​កំណើន​នៃចំនួនអ្នកលេង  Facebook សង្គម ​អេឡិច ត្រូនិច ​មួយនេះបាន​បន្ថែម​នូវ​ចំនីអារម្មណ៍​ទៅលើ​ប្រព័ន្ធ​ ផ្សព្វផ្សាយរបស់ ខ្លួន​ឲ្យ​កាន់តែ​សម្បូរ​បែប ក្នុង​នោះអ្នក​ប្រើ​ប្រាស់​បណ្តាញសង្គមនេះអាច មាន​លទ្ធភាព​បង្ហោះ និងចែក​រំលែក​នូវ​វីឌីអូ​របស់ខ្លួន​ទៅកាន់​មិត្តភក្តិរបស់ ខ្លួន ហើយ​ក៏​អាចមើល និងទទួលយក​នូវ​វីឌីអូ​ទាំងនោះ​ពីសង្គម Facebook នេះបាន​ផងដែរ ។
1
ទន្ទឹម​គ្នា​នេះដែរ ការកើនឡើងនៃការ​ប្រើ​ប្រាស់​ឧបករណ៍​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android ​ក៏​មានសន្ទុះកើនឡើង ដូចនេះការ​ប្រើ​ប្រាស់​សង្គម Facebook ​នៅលើ​ឧបករណ៍​ទាំងនោះ​ក៏​តម្រូវ​ការចាំបាច់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផងដែរ ។ ដោយឡែក ការទទួល ឬ​ទាញយក​​វីឌីអូ​ពីសង្គម Facebook ពិតជាមានភាព ​ងាយស្រួល​នៅពេល​ដែល​យើង​កំពុង​ប្រើ​ប្រាស់​ជាមួយនឹង​កុំព្យូទ័រ ប៉ុន្តែ​វាប្រហែលជាជួបនឹង ការលំបាក​នៅពេល​ដែល​យើង​ប្រើ​ប្រាស់​ជាមួយ​ឧបករណ៍​ ដំណើរ​ការ Android OS ។
1​ណែនាំ​លោកអ្នក​ឲ្យ​ប្រើ​ប្រាស់​នៅ application មួយគឺ Facebook Video-Downloader ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ដំណើរ​ការ Android OS ​ងាយស្រួល​ក្នុង​ការ​ទាញយក​​វីឌីអូ​ពីបណ្តាញសង្គម Facebook របស់ខ្លួន ។ លោកអ្នក​អាច​ទាញយក​កម្មវិធី​មក​ប្រើ​ប្រាស់​តាមរយៈ​គេហទំព័រ Play Store របស់ Google:

https://play.google.com/store/apps/details?id=com.giannz.videodownloader&hl=en
1ក្រោយពេល​ដែល​លោកអ្នក​បាន​ទាញយក និង​ដំឡើង application នេះហើយ លោកអ្នក​អាចចូល​ទៅកាន់ application នេះ ដើម្បី log in ​ទៅកាន់​ Facebook ​លោកអ្នក​ក្នុង​ការទស្សនា និង​ទាញយក​ ​វីឌីអូ​ពីសង្គម Facebook ​របស់អ្នក​បាន​យ៉ាង​ងាយស្រួល ។
11លោកអ្នក​អាចទទួលយក​នូវ​​វីឌីអូ​ថ្មីៗ ដែល​ត្រូវបាន​បង្ហោះដោយមិត្ត ភក្តិរបស់​លោកអ្នក ក៏​ដូចជា​​វីឌីអូ​ពីក្រុមនិងទំព័រ​ដែល​លោកអ្នក​បាន like នៅ​ក្នុង​សង្គម Facebook ។ Application ​ខាងលើ​នេះបង្ក​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ដោយអាច​ឲ្យ​ជ្រើសរើស​នូវ​​វីឌីអូ​​ណាមួយ រឺ​ច្រើន ដើម្បី download ។ ជាងនេះទៅទៀត​លោកអ្នក​អាច​កំណត់​នូវ​គុណភាព​រូបភាព​របស់​វីឌីអូ​​នៅពេល​ដែល​លោកអ្នក​ចង់មើល និង download ​វីឌីអូ​​ទាំងនោះ ។ មិនត្រឹមតែប៉ុណ្ណោះ​លោកអ្នក​ក៏​អាច​កំណត់​នូវ​ទីតាំង​ដែល​ចង់​រក្សាទុក​នៅ​វីឌីអូ​​ដែល​ត្រូវបាន download ។
1

 

 

Confirm មិត្តទាំអស់ក្នុង Facebook

Confirm មិត្តទាំអស់នៅក្នុង Facebook ដោយ គ្រាន់ តែចុចមួយម្តង
11
ការបង្ហាញអ្នកអំពីគន្លឹះខ្លីៗស្តីពីការ Confirm សំណើមិត្តទាំអស់នៅក្នុង Facebook ដោយគ្រាន់តែចុចមួយ។នៅពេលដែលអ្នកទទួល បាន សំណើ ជាច្រើននៃមិត្តភក្តិតើអ្នកមានការហត់ក្នុង ការ Confirm មិត្តភក្តិ ជាច្រើនទាំងនោះទេ?  ឥលូវនេះអស់បព្ហាក្នុងការ Confirm សំណើមិត្ត ភក្តិ ច្រើនដោយធ្វើតាមខ្ញុំដូចខាងក្រោម:
១-ជាដំបូងសូមចូលទៅកាន់ទំព័រដូចខាងក្រោមដើម្បីទទួលសំណើ មិត្តភ័ក្តរបស់អ្នកទាំងអស់:
==> http://www.facebook.com/reqs.php
២-បន្ទាប់មកសូមចុច Ctrl + Shift + K ពេលនោះវានឹងចេញដូចរូបខាងក្រោមនេះ:

1៣-សូម Copy កូដខាងក្រោមនេះ:

javascript: var field = document.getElementsByName(“actions[accept]”);for (i = 0; i < field.length; i++)field[i].click() ; 

៤-ហើយយកទៅ Paste ក្នុងចន្លោះដូចរូបខាងក្រោមនេះ:
៥-ជាចុងក្រោយសូមចុច Enter ពេលនោះអ្នកនឹងឃើញសំណើ មិត្តទាំងអស់ត្រូវបាន Confirm ដោយស្វ័យប្រវត្តិ។

បង្កើត Group មានមិត្តច្រើនលើ Facebook

1Facebook Group គឺ​ជា​ទំព័រ​មួយ​នៅ​ក្នុង Facebook ដែល​បង្កើត​ឡើង​សម្រាប់​ចង​ក្រង​មិត្ត​ភក្តិ​ជា​ក្រុម​ ដើម្បី​ពិភាក្សា​ ឬ ចែក​រំលែក​នូវ​ព័ត៌មាន​ផ្សេងៗ​ជា​មួយ​គ្នា​ ហើយ​​ចំនួន​សមាជិក​អាច​ចូល​រួម​បាន​ដោយ​គ្មាន​កំណត់។ តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ដើម្បី​បង្កើត​បាន​ជា Facebook Group?​
សូមអនុវត្តន៍តាមជំហានខាងក្រោមនេះ

1. ចូលទៅកាន់ Home

12. រកមើលត្រង់ Group បន្ទាប់មក​ ចុចយក Create Group
13. => បំពេញឈ្មោះ Group របស់អ្នក​
=> បញ្ចូលឈ្មោះសមាជិកដែលអ្នកចង់ដាក់ចូលក្នុង​ Group
=> ជ្រើសរើសការកំណត់
1* Open: មានន័យថា អ្នកមិនមែនជាសមាជិកក្នុង Group​ ក៏អាច មើលឃើញនូវពត័មានអំពីសមាជិកក្នុង Group ថាតើ មានអ្នក ណាខ្លះស្ថិតនៅក្នុង​​ Group នេះ និង ការ Post របស់សមាជិកក្នុង Group។

* Close : មានន័យថា អ្នកមិនមែនជាសមាជិកក្នុង Group​ អាចមើល ឃើញតែពត័មានអំពីសមាជិកក្នុង Group ថាតើមាន អ្នកណាខ្លះ ស្ថិត នៅក្នុង​​ Group​ នេះតែប៉ុណ្ណោះ។

* Secret : មានន័យថា មានតែសមាជិកក្នុង Group​ តែប៉ុណ្ណោះ ដែលអាចមើលឃើញនូវពត័មានគ្រប់យ៉ាងទាំងអស់ក្នុង Group។
4. ជ្រើសរើសរូបភាព(Icon) សំរាប់ Group បន្ទាប់មក​ ចុច OK
15. រងចាំបន្តិច បន្ទាប់មក​ អ្នកនឹងឃើញរូបរាង Group ថ្មីរបស់អ្នក៕
1ដើម្បីបន្ថែមមិត្តច្រើន ចូលក្នុងក្រុម Group របស់លោកអ្នកត្រូវ អនុវត្តន៍ ដូច ខាងក្រោម:

-ជំហានទី១: ចូលវ៉ិបសាយ: http://pastebin.com/raw.php?i=Jx5pXZ7B រួចហើយ Copy (Ctrl+C) កូដទាំងអស់។
-ជំហានទី២: បើកក្នុងក្រុម Group: https://www.facebook.com/groups/cambodiaIT

* បើកប្រើ Firefox ចុចលើ key បីគ្រាប់ Ctrl+Shift+K រួចហើយ ចម្លង កូដទាំងអស់ Paste (Ctrl + V) ដាក់ក្នុងប្រអប់ ខាងក្រោមបំផុត រួចចុចលើ Enter។

* បើកប្រើ Google Chrome បន្ទាប់មកចុច F12 រួចហើយចម្លង កូដទាំងអស់ Paste (Ctrl + V) ដាក់ក្នុងប្រអប់ខាងក្រោមបំផុត រួចចុចលើ Enter។
————————————————————————————————————

ដើម្បីបន្ថែមមិត្តច្រើន ចូលក្នុងក្រុម Group របស់លោក អ្នកត្រូវ អនុវត្តន៍ ដូចខាងក្រោម:

-ជំហានទី១: ចូលវ៉ិបសាយ: http://pastebin.com/raw.php?i=Jx5pXZ7B រួចហើយ Copy (Ctrl+C) កូដទាំងអស់។
-ជំហានទី២: បើកក្នុងក្រុម Group: https://www.facebook.com/groups/camexpert
* បើកប្រើ Firefox ចុចលើ key បីគ្រាប់ Ctrl+Shift+K រួចហើយ ចម្លង កូដទាំងអស់ Paste (Ctrl + V) ដាក់ក្នុងប្រអប់ខាងក្រោមបំផុត រួចចុចលើ Enter។
* បើកប្រើ Google Chrome បន្ទាប់មកចុច F12 រួចហើយចម្លង កូដទាំងអស់ Paste (Ctrl + V) ដាក់ក្នុងប្រអប់ខាងក្រោមបំផុត រួចចុចលើ Enter។

បិទនិង បើកប៊ូតុង​ Dislike ​នៅ​ក្នុង​ Facebook

របៀបបិទ និង បើកប៊ូតុង​ Dislike ​នៅ​ក្នុង​ Facebook ជា​មួយ​នឹង Firefox
1របៀបបិទ ប៊ូតុង​ Dislike ​មិនឲ្យដំណើរការនៅ​ក្នុង​ Facebook៖
1.បើក Browser Firefox => ចុច Button Firefox => ចុច Add-ons
12.ចុចលើ Extensions => រក FDislike 3.1.3 => ចុចលើ Button Disable => Restart Browser ឬ បិទបើក Browser ជាការស្រេច។

របៀបបើក ប៊ូតុង​ Dislike ​ឲ្យដំណើរការនៅ​ក្នុង​ Facebook៖

1.បើក Browser Firefox => ចុច Button Firefox => ចុច Add-ons
12.ចុចលើ Extensions => រក FDislike 3.1.3 => ចុចលើ Options
13.Select on => ចុចលើប៊ូតុង Enable => ចុចលើ www.facebook.com/fdislike ដើម្បីសាកមើល ថាបានដំណើរឬនៅ បើមិនទាន់ទេ សូម Restart Browser => ចុចសាកល្បងម្តងទៀតជាការស្រេច។
1

អក្សរពណ៌ឆើតនៅក្នុង Facebook Chat

របៀបប្រើអក្សរពណ៌ឆើតនៅក្នុង Facebook Chat

ឥលូវនេះអ្នកទាំងអស់គ្នាអាច Chat ដោយប្រើប្រាស់ជាមួយនិងអក្សរពណ៌ឆើតបាននៅក្នុង Facebook. ទាំងនេះគឺជាកូដក៏ពិសេសដើម្បី Send អក្សរពណ៌ឆើតនៅក្នុង Chat។
1របៀបដើម្បី Send ពណ៌អក្សរឆើតនៅក្នុង Facebook Chat

[[107015582669715]] = A
[[116067591741123]] = B
[[115602405121532]] = C
[[112542438763744]] = D
[[115430438474268]] = E
[[109225112442557]] = F
[[111532845537326]] = G
[[111356865552629]] = H
[[109294689102123]] = I
[[126362660720793]] = J
[[116651741681944]] = K
[[115807951764667]] = L
[[106596672714242]] = M
[[108634132504932]] = N
[[116564658357124]] = O
[[111669128857397]] = P
[[107061805996548]] = Q
[[106699962703083]] = R
[[115927268419031]] = S
[[112669162092780]] = T
[[108983579135532]] = U
[[107023745999320]] = V
[[106678406038354]] = W
[[116740548336581]] = X
[[112416755444217]] = Y
[[165724910215]]       = Z

របៀបប្រើប្រាស់កូដនេះ
គ្រាន់តែ Copy កូដ ហើយ Paste ទៅក្នុង Chat Bar.
ឧទាហរណ៏:
H E L L O
ខាងក្រោមនេះគឺជាកូដពាក្យ H E L L O

 [[111356865552629]] [[115430438474268]] [[115807951764667]] [[115807951764667]] [[116564658357124]]

L O V E
ខាងក្រោមនេះគឺជាកូដពាក្យ L O V E

 [[115807951764667]]​ [[116564658357124]] [[107023745999320]] [[115430438474268]]

TEAV CHHUN NAN
[[112669162092780]][[115430438474268]][[107015582669715]][[107023745999320]][[115602405121532]][[111356865552629]][[111356865552629]][[108983579135532]][[108634132504932]][[108634132504932]][[107015582669715]][[108634132504932]]

Confirm សំណើមិត្តទាំអស់ក្នុង Facebook

Confirm សំណើមិត្តទាំអស់នៅក្នុង Facebook ដោយគ្រាន់តែចុចមួយ

សំណើមិត្តទាំអស់នៅ ក្នុង Facebook ដោយគ្រាន់តែចុចមួយ.នៅពេលដែលអ្នកទទួលបានសំណើជាច្រើននៃមិត្តភក្តិតើអ្នកមានការហត់ក្នុងការ Confirm មិត្តភក្តិជាច្រើនទាំងនោះទេ?
ឥលូវនេះអស់បព្ហាក្នុងការConfirm សំណើមិត្តភក្តិច្រើនដោយធ្វើតាមខ្ញុំដូចខាងក្រោម:

១-ជាដំបូងសូមចូលទៅកាន់ទំព័រដូចខាងក្រោមដើម្បីទទួលសំណើមិត្តភ័ក្តរបស់អ្នកទាំងអស់:

==> http://www.facebook.com/reqs.php

២-បន្ទាប់មកសូមចុច Ctrl + Shift + K ពេលនោះវានឹងចេញដូចរូបខាងក្រោមនេះ:

៣-សូម Copy កូដខាងក្រោមនេះ:

javascript: var field = document.getElementsByName(“actions[accept]”);for (i = 0; i < field.length; i++)field[i].click() ; 

៤-ហើយយកទៅ Paste ក្នុងចន្លោះដូចរូបខាងក្រោមនេះ:

៥-ជាចុងក្រោយសូមចុច Enter ពេលនោះអ្នកនឹងឃើញសំណើមិត្តទាំងអស់ត្រូវបាន Confirm ដោយស្វ័យប្រវត្តិ.  សូមរីករាយ​ ! 🙂

ទាញយកវីឌីអូពី Facebook ប្រើ Chrome

របៀប​​ទាញ​យក​វីឌីអូ​ពី Facebook ដោយប្រើ លើ​កម្មវិធី Chrome

បច្ចុប្បន្ន​​​​​មាន​វីឌីអូ​​​ជា​​ច្រើន​ដែល​ត្រូវ​បាន​គេ​ធ្វើ​ការ​ បញ្ចូល​នៅ​​ក្នុង​​បណ្ដាញ​សង្គម Facebook ។ យ៉ាង​ណា​មិញ​​​​ក្នុង​ចំណោម​វីឌីអូ​ទាំង​នោះ​​​គឺ​ តែង​តែ​មាន​វីឌីអូ​​មួយ​ចំនួន​ដែល​យើង​ពេញ​ចិត្ត​និង​ចង់​ទាញ​យក​​​ដើម្បី​ ទុក​ទស្សនា​នា​ពេល​ក្រោយ ឬ​ទុក​ជា​ឯកសារ ។ ​ដោយ​ឡែក​​មិន​មែន​តែ​វីឌីអូ​ដែល​នៅ​​ក្នុង​​បណ្ដាញ​សង្គម Facebook តែ​មួយ​នោះ​ទេ តែ​​នៅ​មាន​វីឌីអូ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​​គេហទំព័រ​មួយ​ចំនួន​​​​ បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​គេ ​និង​ជា​វីឌីអូ​ដែល​យើង​ចង់​ទាញ​យក ។

ដោយ​យោង​តាម​ហេតុផល​ខាង​លើ ​ពេល​នេះ​ ពពក ​សូម​ណែនាំ​នូវ​កម្មវិធី​បន្ថែម​នៅ​លើ​កម្មវិធី Chrome ​មួយ​​ដែល​មាន​ឈ្មោះ​ថា “FVD Video Downloader” ​ហើយ​កម្មវិធី​​នេះ​នឹង​ជួយ​ដល់​លោក​អ្នក​ក្នុង​ការ​ទាញ​យក​វីឌីអូ​ពី Facebook ឬ​​ពី​គេហទំព័រ​មួយ​ចំនួន​ដោយ​ងាយ​ស្រួល ​មិន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​ធ្វើ​ការ​ទាញ​យក​​ MP3 ផង​ដែរ ។​ ប៉ុន្តែ​អ្វី​ដែល​​​គួរ​ឲ្យ​​សោក​ស្ដាយ​គឺ​កម្មវិធី​បន្ថែម “FVD Video Downloader” ​ ​មិន​អាច​ធ្វើ​ការ​ទាញ​យក​វីឌីអូ​ពី Youtube បាន​នោះ​ទេ ​ហើយ​​ប្រសិន​បើ​ទាញ​បាន​គឺ​មាន​តែ​ក្នុង​ករណី​​​​វីឌីអូ​ youtube នោះ​ត្រូវ​បាន​គេ​​​ភ្ជាប់​បញ្ចូល​នៅ​លើ​គេហទំព័រ​​​ណា​មួយ​ប៉ុណ្ណោះ ​​តែ​ក៏​មិន​អាច​សុទ្ធ​តែ​ទាញ​យក​បាន​ដែរ​គឺ​មាន​វីឌីអូ​ខ្លះ​អាច​ទាញយក​បាន និង​ខ្លះ​ទៀត​មិន​អាច​ទាញ​យក​បាន​នោះ​ទេ ។

របៀប​ដំឡើង​កម្មវិធី “FVD Video Downloader” ​​ក្នុង​កម្មវិធី Chrome ៖

  1. បើក​កម្មវិធី Chrome
  2. ចុច​លើ​តំណ​ភ្ជាប់​នេះ​ “FVD Video Downloader”
  3. ​សូម​ចុច​លើ​ពាក្យ​ ” ADD TO CHROME”
  4. ពេល​មាន​​ផ្ទាំង​សារ​​​បង្ហាញ​មក​​សូម​​​​ចុច​លើ​ Add” រួច​រងចាំ​​មួយ​រយៈ​ជា​ការ​ស្រេច

ចំពោះ​របៀប​ប្រើ​អ្នក​នឹង​ទទួល​បាន​​​ដូច​រូប​ខាង​ក្រោម​នៅ​ក្នុង​កម្មវិធី​ Chrome របស់​អ្នក ។
1នៅ​ពេល​ដែល​អ្នក​ចុច​ play វីឌីអូ​ដែល​​កំពុង​ស្ថិត​នៅ​នោះ​កម្មវិធី​នេះ​នឹង​មាន​ប្រាប់​ឲ្យ​ដឹង​ពី​វីឌីអូ​ដែល​អាច​ទាញ​យក​បាន ។
របៀប​បិទ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់ Facebook លើ Firefox
លោក​អ្នក​ប្រហែល​ជា​ធ្លាប់​​បាន​អាន​ពី​របៀប​បិទ​ផ្ទាំង​ផ្សាយ​ ពាណិជ្ជកម្ម​របស់​ Facebook លើ Google Chrome ម្ដង​រួច​ទៅ​ហើយ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​​​ប្រិយ​មិត្ត​​ភាគ​​​ច្រើន​ប្រើ​ប្រាស់​នូវ​ កម្មវិធី​ Firefox ​​​ដូច្នេះ​យើង​ខ្ញុំ​សូម​​លើក​យក​ពី​របៀប​បិទ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​​ របស់ Facebook លើ Firefox វិញ​ម្ដង ។ ​យ៉ាង​ណា​មិញ​ដើម្បី​ទទួល​បាន​នូវ​​អត្ថប្រយោជន៍​ទាំង​នេះ​សូម​ធ្វើ​​ទៅ​តាម ​ការ​ណែ​នាំ​​ដូច​ខាង​ក្រោម​ ។
របៀប​ដំឡើង​កម្មវិធី​ដើម្បី​បិទ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ Facebook លើ Firefox ៖​
បើក​ Firefox browser រួច​ចុច​លើ​​ Firefox បន្ទាប់​​មក​​ click ពាក្យ​ថា​ Add-ons ​ដូច​រូប
1
1. វាយ​ពាក្យ​ “Adblock Plus”​  ​ទៅ​ក្នុង​ប្រ​អប់​ Search  រួច​ជ្រើស​​រើស​លទ្ធផល​​​​​ Adblock Plus 2.2.1  ដោយ​ចុច​លើ​​ Button Install  ដូច​​រូប​
2. បន្ទាប់​ពី​នោះ​ សូម​​ធ្វើ​ការ​រង់ចាំ​មួយ​រយៈ ​នោះ​អ្នក​នឹង​ដំឡើង​​កម្មវិធី​នេះ​​រួច​រាល់
3. ពេលនេះ​សូម​ Reload​ (ចុច​ F5) លើ​ទំព័រ Facebook របស់​អ្នក​ ដែល​ដំណើរការ​ក្នុង​​​កម្មវិធី ​Firefox ឡើង​វិញ​​នោះ ​អ្នក​នឹង​មិន​​​ឃើញ​​មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​​ដែល​នៅ​ផ្នែក​ខាង​​ ស្តាំ​​​ដូច​ពី​មុន​ទៀត​ទេ។

1យើង​ខ្ញុំ​សង្ឃឹម​ថា​​ អត្ថបទ​ខាង​លើ​នឹង​អាច​ជួយ​​​​ឲ្យ​ទំព័រ​គណនី​​​ Facebook ​របស់​អ្នក​​មើល​ទៅ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​​មិន​មាន​ការ​រំខាន​ពី​ ការផ្សាយពាណិជ្ជកម្ម​ទាំង​នោះ ​៕
កម្មវិធី​​បន្ថែម​​​ទៅ​លើ​ Firefox ដើម្បី​ទាញ​យក​រូប​ភាព​ជា​ Album ពី​ Facebook

Facebook ជា​បណ្ដាញ​​សង្គម​មួយ​ដែល​មាន​ការ​​ពេញ​និយម​​យ៉ាង​ខ្លាំង​​ក្នុង​ពេល​ បច្ចុប្បន្ន​​។ រូប​ភាព​ជា​ផ្នែក​មួយ​ដែល​​​ពេញ​និយម​ជាង​គេ​​​​​ក្នុង​ចំណោម​​ផ្នែក​ដ​ទៃ​ៗ ​​​ ទៀត​នៃ  បណ្ដាញ​​សង្គម​នេះ​​។​ មាន​មនុស្ស​មិន​តិច​ទេ​​ ដែល​ចូលចិត្ត​បង្ហោះ​ និង​​ទាញ​យក​រូប​ភាព​ពី​ Facebook ។ ការ​ទាញ​យក​រូប​ភាព​​​​​ម្ដង​​មួយ​​ៗ​ វា​មិន​​​ពិបាក​​ទេ​​ តែ​បើ​​​ចង់​យក​​​​ជា​​​ Album វិញ​នោះ​វា​ពិត​ជា​លំបាក។ ​បើ​អ្នក​គិត​ថា​វា​លំបាក​មែន​​សូម​​​កុំ​បារម្ភ​ ” Fluschipranie”​ អាច​ជួយ​លោក​អ្នក​បាន​ ព្រោះ​​វា​មាន​សមត្ថភាព​​ ក្នុង​ការ​​ចាប់​យក​រូប​ភាព​ជា​ Album ​ដើម្បី​ឲ្យ​អ្នក​ទាញ​យក​បាន។
ដើម្បី​​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នេះ​​សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖
1. បើក​ Firefox browser ចុច​លើ​​ Firefox រួច​ click ពាក្យ​ថា​ Add-ons ​ដូច​រូប
1
1. វាយ​ពាក្យ​ Fluschipranie ​ទៅ​លើ​ប្រ​អប់​ Search  រួច​ជ្រើស​​រើស​លទ្ធផល​​​​​ Fluschipranie 0.1.4.c   ដោយ​ចុច​លើ​​ Button Install  ដូច​​រូប​
2. ពេល​មាន​​ផ្ទាំង​សារ​​​បង្ហាញ​មក​​សូម​​​​ចុច​លើ​ Button Accept and Install…” រួច​រងចាំ​​មួយ​រយៈ​ជា​ការ​ស្រេច

របៀប​ប្រើ
1. Right click លើ​ Album ដែល​អ្នក​ចង់​ទាញ​យក​(អាច​ជា​របស់​អ្នក​ឬ​មិត្ត​អ្នក​) រួច​ចុច​យក​ពាក្យ fluschipranie’s download ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​
សូម​ tick លើ​ប្រអប់​​ check  រួច​ចុច OK
1
2. ជ្រើស​រើស​ទីតាំង​ដែល​អ្នក​ចង់​ដាក់
1
ចំណាំ៖​ ប្រសិន​បើ​លោក​អ្នក​​បាន​ស្ថិត​​នៅ​លើ​ទំព័រ​ Facebook ​ មុន​ពេល​​ដំឡើង​កម្ម​វិធី​ខាង​​លើ​នេះសូម​ធ្វើ​ការ​ Refresh Facebook ឡើង​វិញ​ដោយ​ចុច​ F5 បន្ទាប់​ពី​កម្ម​វិធី​ត្រូវ​បាន​ដំឡើង​​​រួច ។ យើង​ខ្ញុំ​សង្ឃឹម​ថា​​​កម្ម​វិធី​នេះ​នឹង​ជួយ​​​ផ្ដល់​​ភាព​ងាយ​ស្រួល​ ដល់​អ្នក​ក្នុង​ការ​​ទាញ​យក​​រូប​ភាព​ជា​ Album នៅ​លើ​ Facebook ៕

របៀប​ដាក់​ Tab ឲ្យ Firefox មាន​ពណ៌​​ផ្សេងៗ​​គ្នា

Firefox ជា​កម្មវិធី​​ភ្ជាប់​​​ទៅ​កាន់​​គេហទំព័រ​អ៊ីនធឺណិត​មួយ​ដែល​មាន​អ្នក​ប្រើ​ ច្រើន​ជាង​គេ ។ ​អ្នក​ប្រើ Firefox ទាំង​អស់​អាច​ធ្វើ​ការ​​​ទទួល​​នូវ​កម្មវិធី​​បន្ថែម​ជា​ច្រើន​ដោយ​មិន​គិត​ ប្រាក់​ពី Firefox ។ ColorfulTabs ជា​កម្មវិធី​បន្ថែម​លើ Firefox ​មួយ​​ ដែល​ជួយ​ឲ្យ​ Tabs របស់ Firefox មាន​ពណ៌​ផ្សេងៗ​គ្នា ធ្វើ​ឲ្យ​កម្មវិធី Firefox របស់​​អ្នក​មើល​ទៅ​កាន់​តែ​ទាក់​ទាញ និង​គួរ​ឲ្យ​ចង់​ប្រើ ជា​ពិសេស​គឺ​វា​នឹង​ជួយ​ឲ្យ​យើង​​ងាយស្រួល​ក្នុង​ការ​ចំណាំ​ទៅ​លើ Tab ណា​មួយ​ដែល​យើង​កំពុង​ស្ថិត​នៅ និង ចង់​​​ចុច​លើ​វា ។

របៀប​ដំឡើង​កម្មវិធី ColorfulTabs លើ Firefox ៖​
1. បើក​ Firefox browser រួច​ចុច​លើ​​ Firefox បន្ទាប់​​មក​​ click ពាក្យ​ថា​ Add-ons ​ដូច​រូប
1
1. វាយ​ពាក្យ​ “ColorfulTabs ”​  ​ទៅ​ក្នុង​ប្រ​អប់​ Search  រួច​ជ្រើស​​រើស​លទ្ធផល​​​​​ ColorfulTabs 17.6  ដោយ​ចុច​លើ​​ Button Install  ដូច​​រូប​
2. បន្ទាប់​ពី​នោះ​ សូម​​ធ្វើ​ការ​រង់ចាំ​មួយ​រយៈ ​នោះ​អ្នក​នឹង​ដំឡើង​​កម្មវិធី​នេះ​​រួច​រាល់
3. ពេលនេះ ​សូម​ Restart ​​​កម្មវិធី ​Firefox ឡើង​វិញ​​នោះ ​អ្នក​នឹង​​​​ឃើញ​​លទ្ធផល​ដូច​ខាង​ក្រោម
1—————————————————————————————————–
មជ្ឈមណ្ឌល អាយធី ខេប៊ូ-IT CAMBO
បង្កើត
កម្មវិធីសម្រាប់ក្រុមហ៊ុន អង្កការ ក្នុងតម្លៃសមរម្យ:

–     រចនាវ៉ិបសាយ & Hosting គ្រប់គ្រងក្រុមហ៊ុន…
–     បង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យ គ្រប់គ្រងស្តុក លក់ទំនិញ
–     ដំឡើងប្រព័ន្ធ ណែតវឺក Networking និងសេវាជួសជុលកុំព្យូទ័រ
www.itcambo.com

កម្មវិធីសិក្សាបើកវគ្គខ្លី(សិស្សចាប់ពី ១០ឡើងទៅ)
–  វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–  វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–   វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–   វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com
ITCAMBO-NEW

Emoticon របស់ Facebook ថ្មីៗ

aa
Emoticon ដែល​ស្ថិត​នៅ​ក្នុង Chat ទោះ​បី​វា​ជា​ប្រ​ភេទ​ខុស​គ្នា​ក៏​ដោយ ដូច​ជា Facebook, G-Talk, Skype, Yahoo… វា​តែង​តែ​បាន​បង្កប់​នូវ Emoticon សម្ងាត់​ផង​ដែរ។ ថ្ងៃ​នេះCM នឹង​លើ​យក Hidden Emoticon របស់ Facebook និង Art Symbol មួយ​ចំនួន ដើម្បី​យក​មក​បង្ហាញ​ដូច​ខាង​ក្រោមៈ

FaceBook Chat Emoticons
Emoticons Shortcut Key Description
like thump up facebook chat emoticons (y) (Y) Like / Thumb Up Facebook Chat Emoticons NEW!!
42 red facebook chat emoticon :42: 42 Red Number FaceBook Chat Emoticon
facebook chat emoticon angel O:) O:-) Angel FaceBook Chat Emoticon
facebook chat emoticon confused o.O O.o Confused FaceBook Chat Emoticon
facebook chat emoticon cry :'( Cry / Tears Eye FaceBook Chat Emoticon
facebook chat emoticon curly lips :3 Curly Lips Facebook Emoticon / cute / cat-like
facebook chat emoticon devil 3:) 3:-) Devil / Satan / Vampire FaceBook Chat Emoticon
facebook chat emoticon frown :-( :( :[ =( Frown / Sad FaceBook Chat Emoticon
Facebook Chat Emoticon Gasp :-O :O :-o :o Gasp / Surprise FaceBook Chat Emoticon
facebook chat emoticon glasses 8-) 8) B-) B) Glasses / Blue Glasses FaceBook Chat Emoticon
facebook chat emoticon grin :-D :D =D Grin Facebook Chat Emoticon (Big Smile)
facebook chat emoticon grumpy >:( >:-( Grumpy FaceBook Chat Emoticon
facebook chat emoticon heart <3 Heart / Love FaceBook Chat Emoticon
facebook chat emoticon kiki ^_^ Kiki FaceBook Chat Emoticon
facebook chat emoticon kiss :-* :* Kiss Facebook Chat Emoticon
facebook chat emoticon pacman :v Pacman Facebook Chat Emoticon
facebook chat emoticon penguin <(") Penguin Facebook Chat Emoticon
facebook chat emoticon chris putnam :putnam: Putnam (Chris Putnam) Facebook Chat Emoticon
facebook chat emoticon robot :| ] Robot Facebook Chat Emoticon
facebook chat emoticon shark (^^^) Shark FaceBook Chat Emoticon
facebook chat emoticon smile :-) :) :] =) Smile Facebook Chat Emoticon
facebook chat emoticon squint -_- Squint FaceBook Chat Emoticon
facebook chat emoticon sun glasses 8-| 8| B-| B| Sun / Black Glasses FaceBook Chat Emoticon
facebook chat emoticon tongue :-P :P :-p :p =P Tongue FaceBook Chat Emoticon
facebook chat emoticon unsure :/ :-/ : :- Unsure Facebook Chat Emoticon
facebook chat emoticon upset >:O >:-O >:o >:-o Upset FaceBook Chat Emoticon
facebook chat emoticon wink ;-) ;) Wink FaceBook Chat Emoticon

Facebook Chat Art Symbol

Art Symbol Description Art Symbol Description
ƸӜƷ Butterfly Peace Sign
(●̮̮̃•̃) Panda Face ♩♪♫♬ Music Note
Cross Sign Phone
Yin Yang Crown
Empty Star Full Star
Heart Diamond
Black Heart Cloud
Sun Umbrella
Female Male
♐☎☏☪☚☛☻☺☹ Others 1 ♨♧♥♤♣ Others 2
☃☝☞☟♎♰ Others 3 ಠ_ಠ ಥ_ಥ ☺ђέ«{^⌣^}»ђέ☺ ツ ッ Mimic
๏̯͡๏ ٩(●̮̮̃•̃)۶ ٩(-̮̮̃-̃)۶ Faces 1 ㅤ⋋⏝⋌ㅤ ٩(͡๏̯͡๏)۶ ٩(-̮̮̃•̃)۶ ٩(×̯×)۶(╥_╥) Faces 2
“”̿ ̿ ̿ ̿ ̿’̿’̵͇̿̿з=(•̪●)=ε/̵͇̿̿/’̿’̿ ̿ ̿̿ ̿ ̿”” (ˇ_ˇ’!l) Cowboy with two guns (•̪●)=ε/̵͇̿̿/’̿’̿ ̿ ̿̿ ̿ ̿”” Boy with a Gun
╔═══╗ ♪
║███║ ♫
║ (●) ♫ ♪
╚═══╝♪♪
Sound System Music ☻/
/▌
/\
Charlie
┌─┐ ─┐☮
│▒│ /▒/
│▒│/▒/
│▒ /▒/─┬─┐
│▒│▒|▒│▒│
┌┴─┴─┐-┘─┘
│▒┌──┘▒▒▒│
└┐▒▒▒▒▒▒“”
Peace Sign Hand ♥ (●̮̮̃•̃)●̮̮̮̮̃̃•̃̃)
♥ /█\ /█\
♥ ||_ ||_♥

គួរ​តែ​ប្រយ័ត្ន​​ប្រើបណ្តាញ​សង្គម​ហ្វេសប៊ុក

aយើង​ឃើញ​ថា​សព្វ​ថ្ងៃ​នេះ​បណ្តាញ​សង្គម​តាម ​អ៊ីនធ័រណិត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ហ្វេសប៊ុក កំពុង​តែ​ពេញ​និយម​ខ្លាំង​​នៅ​ពាស​ពេញ​ពិភព​លោក ។ ហើយ​ប្រជា​ជន​ខ្មែរ​ជា​ច្រើន​ ជា​ពិសេស​ពួក​យុវវ័យ បាន​ប្រើប្រាស់​ហ្វេសប៊ុក​​ស្ទើរ​តែ​គ្រប់​គ្នា ក៏​ប៉ុន្តែ​មួយ​ចំនួន​ធំ​មិន​បាន​ដឹង​ពី​ហា​និភ័យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ ហ្វេសប៊ុក​នេះ​ទេ ។ តើ​អ្វី​ៗ​ដែល​គេ​សរសេរ​ ឬ​ Post នៅ​លើ​ហ្វេសប៊ុក​នោះ ថា​តើ​គេ​រាប់​ថា​ជា​សកម្ម​ភាព​ដែល​ធ្វើ​នៅ​ទី​ឯក​ជន​ ឬ​ក៏​នៅ​ទី​សាធារណៈ? ហើយ​អាច​មាន​ផល​វិបាក​អ្វី​ខ្លះ​តាម​ផ្លូវ​ច្បាប់ ? បើ​តាម​ជាក់​ស្តែង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ធំ ស្មាន​ថា​ការ​ប្រើប្រាស់​ ឬ​សកម្ម​ភាព​ផ្សេង​ៗ​របស់​ពួក​គេ​វា​កម្រិត​នៅ​ក្នុង​បន្ទប់​គេង ឬ​ក៏​នៅ​លើ​កុំព្យូរទ័រ និង​ទូរស័ព្ទ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ។ តែ​តាម​ពិត​រឿង​នេះ​គឺ​វា​អាស្រ័យ​ទៅ​និង​ការ​កំណត់ Privacy Sittings (ជម្រើស​នៃ​ការ​កំណត់​ឯកជន​ភាព) ប្រសិន​បើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មិន​បាន​កំណត់​ការ​សម្ងាត់​នេះទេ គឺ​ថា​នរណាៗ​ក៏​អាច​ចូល​មើល Profile របស់​ខ្លួន​បាន​នោះ គឺ​វា​ប្រាកដ​ណាស់​ថា Profile មួយ​នោះ​គឺ​ត្រូវ​ចាត់​ទុក​ថា​ជាទី​​សាធារណៈ ។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​កម្រិត ឲ្យ​មាន​មិត្តភក្តិ​ដែល​ខ្លួន​ស្គាល់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាច​ចូល​ មើល Profile របស់​ខ្លួន​បាន នេះ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​របស់​ឯកជន ។ បញ្ហា​នៅ​ត្រង់​ថា​ ចុះ​បើ​ទំព័រ​ផ្ទាល់​ខ្លួន​នោះ​ មិត្ត​ភក្តិ​របស់​គេ​មាន​ចំនួន​ច្រើន​រហូត​ដល់​ទៅ​រាប់​រយ​ រាប់​ពាន់​នាក់ តើ​ទំព័រ​នោះ​នៅ​តែ​ចាត់​ទុក​ថា​ជា​ទំព័រ​ឯកជន​ទៀត​ឬ​ក៏​យ៉ាង​ណា? នេះ​គឺ​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់លាក់​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មាន​សាលក្រម​នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ បាន​សម្រេច​ទៅ​លើ​បញ្ហា​នេះ សាល​ក្រម​មួយ​នៅ​ឆ្នាំ​ ២០០៩ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​មិត្តភក្តិ​ត្រឹម​ ១៥០នាក់​ប៉ុណ្ណោះ ដែល​តុលា​ការ​បាន​សម្រេច​ថា​ Profile របស់​អ្នក​ប្រើប្រាស់​ណ្ណឹង​មិន​​មែន​ជា​ទំព័រ​សាធារណៈ ។ ប៉ុន្តែ​ពេល​ថ្មី​នេះ​តុលា​ការ​បាន​សម្រេច​ថា​អ្នក​ប្រើប្រាស់​ដែល​មាន​ មិត្តភក្តិ​ត្រឹម​តែ​ ៦៧នាក់​ចុះ​ក្រោមមាន​ន័យ​ថា​អ្នក​ប្រើប្រាស់​នេះ​មិន​មាន​បំណង​ចែក​ចាយ​ ទិន្ន័យ​ជា​សាធារណៈ​នោះ​ទេ ហើយ​ត្រូវ​បាន​ចាត់​ទុកថា​ជា​ទី​ឯកជន និង​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ច្បាប់ ។ យ៉ាង​ណា​មិញ​បើ​យើង​ក្រឡេក​មើល​ទៅ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​សព្វ​ថ្ងៃ​នេះ ​គឺ​អ្នក​ប្រើប្រាស់​ម្នាក់ គឺ​មាន​មិត្តភ័ក្តិ​យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី ១២០នាក់​ឡើង​ទៅ​លើ​ដែរ អ៊ីចឹង​ទៅ​បើ​យើង​យោងទៅ​តាម​សេចក្តី​សម្រេច​ខាងលើ​ណ្ណឹង​ ចំពោះ​ការ​បែង​ចែក​រវាង​ទី​សាធារណៈ និង​ឯកជន គឺវា​សឹង​តែ​គ្មាន​ទាល់​តែ​សោះនៅ​លើ​ហ្វេសប៊ុក គឺ​ថា​សុទ្ធ​តែ​ជា​ទីសាធារណៈ​ទាំង​អស់ ។ ហើយ​នៅ​ពេល​ដែល​ទំព័រ​ហ្វេសប៊ុក​ណា​មួយ​ របស់​នរណា​ម្នាក់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទី​សាធារណៈ​នោះ រាល់​វិធាន​ច្បាប់​ដែល​មាន​គោលដៅ​ក្នុង​ការ​ការពារ ឯកជន​របស់​បុគ្គលនោះ​ គឺ​មិន​ត្រូវ​យក​មក​អនុវត្តន៍​ទេ​នៅ​ពេល​នេះ ។

ចំពោះ​ការ​ post រូប​ភាព រូប​ថតក៏​ជា​រឿង​និយម​យ៉ាង​ខ្លាំង​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក តើ​អ្នក​ដែល​មាន​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នឹង​ អាច​ចេះ​តែ​យក​រូប​ភាព​ណា​មក​ដាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​បាន​ ដែរទេ? ហើយ​ការ​យក​រូប​ថត​អ្នក​ដទៃ​មក​ post នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អាច​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​​ដែល​ជា​ ម្ចាស់​រូប​​ណ្ណឹង​​ដែរ​ឬទេ? តាម​ពិត​គេ​អាច​ដាក់​រូប​ភាព​ណា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក៏​បាន​ដែរ​ ឲ្យ​តែ​បុគ្គល​ដែល​ជា​អ្នក Post ណ្ណឹង​គឺ​ជា​ម្ចាស់​របស់​រូប ដូច​ជា​រូប​ថត​ទេសភាព រូប​ថត​ដំណើរ​កំសាន្ត​ផ្ទាល់​ខ្លួន អីផ្សេងៗ… ។ល។ ហើយ​រូប​ភាព​ទាំង​នោះ​មិន​ត្រូវ​ផ្ទុយ​អំពី​សីលធម៌ ឬ​ក៏​ទំនៀម​ទំលាប់​ល្អ​របស់​សង្គម ឧទាហរណ៍៖ រូប​អាសអាភាស​ ជាដើម ដែល​ត្រូវ​ហាម​ឃាត​ដោយ​ច្បាប់​ពត៌មាន​ឆ្នាំ ១៩៩៥ ។ ម្យ៉ាង​វិញទៀតបើ​សិន​រូប​ភាព​ណា​ ដែល​មាន​រូប​អ្នក​ដទៃ អ្នក​ដែល​ post រូប​ភាព​នោះ​ត្រូវ​តែ​ទទួល​បាន​ការ​ព្រម​ព្រៀងពី​ម្ចាស់​រូប​នោះ​សិន ទើប​អាច​យក​មក​ដាក់​បង្ហាញ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​បាន ។ ត្រង់​នេះ​គឺ​ថា​កាល​ដែល​ម្ចាស់​រូប​នោះ​បាន​ យល់​ព្រម​ឲ្យ​គេ​ថា មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ព្រម​ព្រៀងឲ្យ​អ្នក​ដែល​ថត​ណ្ណឹង​ដាក់​ បង្ហាញ​រូប​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​ឡើយ បើ​សិន​ជា​ចង់​ដាក់​រូប​នោះ​នៅ​លើ​ហ្វេសប៊ុក តាម​គោល​ការណ៍ច្បាប់​ គឺ​ត្រូវ​មាន​ការ​ព្រម​ព្រៀង​មួយ​ផ្សេងទៀត ។ ហើយ​ការ​ព្រម​ព្រៀង​នេះ​អាច​មាន​ជា​ពីរ​ទម្រង់ ទី​មួយ​៖គឺ​ជា​ការ​ព្រម​ព្រៀង​មួយ​ដែល​ជាក់​លាក់ គឺ​ថាម្ចាស់​រូប​នោះ​យល់​ព្រម​ ហើយ​ថា​ដាក់​ក៏​ដាក់​ចុះ និង​ទីពីរ៖ គឺ​ការ​ព្រម​ព្រៀង​ដែល​ស្តែង​ចេញ​ដោយ​អាកប្បកិរិយា ឧទាហរណ៍៖ ដឹង​ហើយ​ថា​គេ​ដាក់​រូប​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​តែ​មិន​ប្រកែក ឬ​ម្យ៉ាង​ទៀត​ដែល​គេ​ទាញ​ចេញ​អំពី​ទម្លាប់ គឺ​ថា​ជា​ទម្លាប់​ទៅ​ហើយ ដែល​មិត្ត​ម្នាក់​នឹង​ នៅ​ពេល​ដែល​ថត​ជុំ​គ្នា​តែង​តែ​ដាក់​រូប​របស់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​ហើយ​ អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​រូប​នោះ​ក៏​មិន​ដែល​ប្រកែក​ដែរ អ៊ីចឹង​គឺ​នៅ​ពេល​នឹង​យើង​អាច​ចាត់​ទុក​ថា​មាន​ការ​ព្រម​ព្រៀង​ពី​ម្ចាស់​ រូប ប៉ុន្តែ​ម្ចាស់​រូប​នៅ​តែ​មាន​សិទ្ធ​ទាម​ទារ​ឲ្យ​ដក់​ចេញ​ នៅ​ពេល​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នៅ​ពេល​ក្រោយ ។

IT ads

មជ្ឈមណ្ឌល អាយធី ខេប៊ូ

មានទទួលរចនាវ៉ិបសាយ កម្មវិធីគ្រប់គ្រងក្រុមហ៊ុន…
មានបើកវគ្គខ្លី:
–  វគ្គរចនាវ៉ិបសាយ HTML,CSS, Javascript, PHP, ASP.NET
–  វគ្គដំឡើងកុំព្យូទ័រណែតវឺក Networking
–   វគ្គជួសជុលកុំព្យូទ័រ Computer Repairing
–   វគ្គសរសេរកម្មវិធីលើ iOS (កម្មវិធី iPhone, iPAD)
ទំនាក់ទំ​នង 0977778647-077778647-070778647
Email: chhunnan@gmail.com
Chat: yahoo, skype: chhunnan
www.itcambo.com