មេរៀនទី១: មូលដ្ឋាននៃកុំព្យូទ័រ

មេរៀនទី១: មូលដ្ឋាននៃកុំព្យូទ័រ

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

1.1. ហេតុអ្វីត្រូវការដំឡើង Why Build a PC?
2
តាមធម្មតាកុំព្យូទ័រ PC ដំឡើងថ្មីចំណាយប្រាក់យ៉ាងហោចណាស់ ប្រហែលចាប់ពី $300 ហើយរហូតដល់ជិត $1,000 ប្រសិនបើលោក អ្នក ដំឡើងប្រភេទកុំព្យូទ័រ PC​ ទំនើបមានល្បឿនលឿន ទំហំក្រាហ្វីចធំ សំរាប់រចនា ក្រាហ្វីច ដែលមានកម្មវិធី ដំឡើងធំៗ។ ប្រសិនបើលោក អ្នកដំឡើងសំរាប់ game PC គឺត្រូវការ processor ដែលមានល្បឿន លឿននិង video card មានទំហំធំ តម្លៃរហូតដល់ 500$។ ខាងក្រោម នេះ ជាជំហាននៃការជ្រើសរើសនិង ណែនាំ។

Computer upgrade

មើលវីដេអូពីការណែនាំ មូលដ្ឋានកុំព្យូទ័រ

ឧបករណ៍កុំព្យូទ័រ PC ដែលបង្ហាញដូចខាងក្រោមនេះ:

ជ្រើសរើស ​low-power processor

ថាមពលសំរាប់ប្រើប្រព័ន្ធ peak power របស់ processor យ៉ាងគឺ ចាប់ពី 70W ទៅដល់ 130W។ ចំពោះប្រភេទ AMD Athlon 64 X2 គឺចំណាយអនុភាព អស់តែ 70W ដែលមានល្បឿនលឿនជាង Intel Pentium D ដែលចំណាយ អនុភាពអស់ដល់ទៅ 130W និងប្រភេទ Intel Core 2 Duo processor គឺចំណាយថាមពល អស់តិចជាងគេគឺ 60W តែវាមានល្បឿនលឿនជាងប្រភេទ ទាំងពីរខាងលើ។

ជ្រើសរើស case

​​            បណ្តាប្រភេទ case ជាច្រើនត្រូវបានរចនាឡើង មានលក្ខណ: ពិសេស ផ្សេងៗគ្នា ដែលរួមមានទំហំតូច ឬធំមានកង្ហារនៅខាងជញ្ជាំង សំរាប់ធ្វើអោយ ប្រព័ន្ធ System Unit ទាំងមូលបញ្ចេញខ្យល់ ក្តៅមក ខាង ក្រៅ និងស្រូប បរិយាកាសចូលទៅខាងក្នុងវិញ ធ្វើអោយកាត់ បន្ថយ កំដៅខាងក្នុង និងធ្វើអោយ CPU ដំឡើងការបានស្រួល។

1.2.. រចនាដំឡើង PC ដែលមានទំហំតូច

នៅសហស្សវត្សថ្មីនេះបច្ចេកវិទ្យាកុំព្យូទ័រ កំពុងតែរើកចំរើនទៅ មុខជានិច្ច ដែលចាប់ផ្តើមផលិតកុំព្យូទ័រ PC ជាច្រើនដែលមានទំហំ តូចហើយ ងាយស្រួល ដាក់យកទៅតាមខ្លួនដូចជាប្រភេទ mini-tower system។ ប្រព័ន្ធ system ទាំងនេះមានទំហំតូច ពន្លឺភ្លឺថ្លា ងាយស្រួលដាក់តាមខ្លួនទៅគ្រប់ទីកន្លែង។

ជ្រើសរើសប្រភេទ LAN party PC:

ប្រភេទ LAN Party PC គឺមានសារ:សំខាន់និងជាស្តង់ដា ATX mini ឬ ប្រព័ន្ធ mid-tower ដែលអាចយួរដៃបាន មានប្រភេទ LAN party case ជា ច្រើនដែលធ្វើពីអាលុយមីញ៉ូមមានទំងន់ស្រាល។

ជ្រើសរើសប្រភេទ microATX PC

ប្រភេទ microATX PC គឺជាស្តង់របស់ standard ATX PC ហើយ microATX case និង motherboard របស់វាគឺមានទំហំតូចបំផុត ដែល មិន អាចផ្គត់ផ្គង់បន្ថែមបានទៀតឡើយ តែវាមានលក្ខណ:ពិសេស និង មាន មុខងារ ដូចជាប្រព័ន្ធស្តង់ដា standard ATX។

ជ្រើសរើសប្រភេទ Small Form Factor (SFF) PC

គឺជាប្រភេទ Small Form Factor (SFF) មានភាពខុសគ្នាពីប្រភេទ ផ្សេងៗដែលគេមិនពេញនិយមប្រើប្រាស់វា ប្រព័ន្ធ SFF ប្រើលក្ខណ: ទ្រង់ទ្រាយ មានដូចជា case អនុភាព power supplies និង I/O template និងមាន motherboards ដែលមានភាពសាំមញ្ញាំបំផុត។

ជ្រើសរើសប្រភេទ Mini-ITX PC

ប្រភេទ Mini-ITX គឺប្រើបច្ចេកវិទ្យា VIA  ដែលមានសមាសភាព Mini-ITX និងផលិតផលរបស់ VIA។ ប្រភេទ Mini-ITX motherboard រាងការេ ប្រវែង 170mm ហើយមានទំហំ តូចបំផុត ប្រភេទ microATX motherboard។ Mini-ITX motherboard អាចប្រើបានជាមួយ Socket 479 Intel Pentium M និង Intel Celeron M processor បានដែរ។

1.3  សមាសភាពរបស់កុំព្យូទ័រ PC

តម្រូវការនៃការដំឡើង PC មួយយ៉ាងហោចណាស់ក៏ត្រូវបាន សមាស ភាព ដូចខាងក្រោម។ មុនពេលលោកអ្នកចាប់ផ្តើម ដំឡើង ប្រព័ន្ធរបស់ វា មុនពេល ចាប់ផ្តើមបើកប្រអប់ របស់សមាសភាពនីមួយៗ ត្រូវផ្ទៀង ផ្ទាត់ មើល លើមាតិកា និងការណែនាំមុនពេលចាប់ផ្តើម ដំឡើង កុំព្យូទ័រ។

 • Case និង power supply ជាមួយខ្សែថាមពល power
 • Motherboard ជាមួយឧបករណ៏ I/O ប្រសិនបើត្រូវការភ្ជាប់វា
 • Processor​(CPU)
 • ដែកត្រជាក់ CPU កង្ហាររបស់ CPU
 • Memory module RAM
 • Hard drive ខ្សែកាប cable និង SATA power adapter ប្រសិនបើ ប្រើវា។
 • Optical drive ជាមួយកាប data cable និងកាប audio cable ប្រសិនបើប្រើវា។
 • Floppy drive និង cable (ប្រសិនបើប្រើប្រាស់វា)។
 • កាត Card reader និងកាប cable (ប្រសិនបើប្រើប្រាស់វា)
 • កាត Video adapter
 • កាត Sound adapter
 • កាត Network adapter
 • កាត expansion card (ប្រសិនបើប្រើប្រាស់វា)
 • ក្តាចុច Keyboard កណ្តុរ mouse អេក្រង់ display និងឧបករណ៏ external peripheral ភ្ជាប់ខាងក្រៅផ្សេងៗទៀត។
 • វីស Screw កំរងទ្រនាប់ និងប្រភេទ hardware ផ្សេងៗទៀត។

1.4 ឧបករណ៍ប្រដៃ និងការអនុវត្តន៏

លោកអ្នកពិតជាមិនត្រូវការឧបករណ៍ជាច្រើនដើម្បីដំឡើងកុំព្យូទ័រ PC មួយ យើងត្រូវការដំឡើងកុំព្យូទ័រ PC មួយដោយគ្រាន់តែប្រើកាំបិត ដែល មាន ចុង ស្រួចក៏បានដែរ ប៉ុន្តែវាពិបាក់ក្នុងការធ្វើការងារ។ ដើម្បី ងាយស្រួលដំឡើងលោក អ្នកត្រូវមាន ទុលវីសដែលមានមុខបួន ឬមុខប្រាំមួយ Phillips screwdriver។

1.5. ការយល់ដឹងមូលដ្ឋានពី Motherboard

ប្រភេទ motherboard គឺមានភាពស្មុគស្មាញហើយមានសមាសភាព ជាច្រើននិងមាន Port សំរាប់ភ្ជាប់ជាច្រើនទៅលើវា គ្រប់ប្រព័ន្ធ system សមាសភាពទាំង អស់ភ្ជាប់និងត្រូវបានត្រួតពិនិត្យដោយ motherboard ដូច្នេះវា មានសារ:សំខាន់អាចមានលទ្ធភាពដើម្បីកំណត់អត្តសញ្ញាណផ្នែកធំៗរបស់ motherboard។  លោកអ្នកអាចកំណត់ទីតាំង និងអត្តសញ្ញាណ សមាសភាព ធំៗ មួយចំនួននៅលើ motherboard ហើយលោកអ្នក នឹងអាច ប្រៀបធៀបទៅជា មួយប្រភេទ motherboard​ ដ៏ទៃផ្សេង ទៀត។ ដើម្បីចាប់ផ្តើម​ អនុញ្ញាតកំណត់ដ្យាក្រាម block diagram របស់ chipset ដូចបង្ហាញក្នុងរូបភាព 1.2 និង សមាសភាពធំៗនិងមុខងារផ្សេងទៀតដូចជាប្រភេទ Intel 925XE chipset (ប្រភេទ chipset ទំនើបផ្សេងទៀតគឺប្រហាក់ប្រហែលគ្នា)។ ប្រភេទ 925XE chipset មានពីរ physical chip មួយសំរាប់ north bridge chip និងមួយ ទៀតសំរាប់ MCH (Memory Controller Hub) គឺប្រអប់មានពណ៌ខៀវ 82925X MCH។  ប្រភេទ MCH សំរាប់វិនិច្ឆ័យ និងប្រត្តិបត្តិការណ៍ទំនាក់ទំនង រវាង processor, memory និងកាត PCI Express video adapter ហើយ MCH មានតួនាទីសំរាប់ផ្គត់ផ្គង់ bandwidth channel កំរិតខ្ពស់ គឺមានល្បឿន រហូតដល់ 6.4 GB/s រវាង MCH និង processor មានល្បឿន 8.0 GB/s រវាង MCH និងកាត video adapter និងមានល្បឿន 8.5 GB/s រវាង MCH និង memory RAM។
ចំពោះប្រភេទ south bridge chip ដែល Intel គេហៅថា ICH (I/O Controller Hub) គឺជាប្រអប់ដែលមានពណ៌ខៀវ ICH6RW។ ប្រភេទ ICH មានមុខងារចេញនិងចូល input/output ដែលសំរាប់បញ្ចូន ទិន្នន័យដែលមាន ល្បឿនយឺតជាង processor, memory និង video channel។ ប្រភេទ channel ទាំងនេះរួមមានបួន port ដែលមាន ល្បឿន 150 MB/s Serial ATA និងប្រាំមួយ PCI slot ដែលមាន ល្បឿន 133 MB/s bandwidth និងប្រាំបី USB 2.0 port ដែលមាន ល្បឿន 60 MB/s bandwidth និងមានបួន Slot មានល្បឿន 500 MB/s PCI Express x1។ ICH មានមុខងារសំរាប់សំលេង audio និងប្រព័ន្ធ system BIOS និង wireless networking។

 

មេរៀនទី២: សមាសភាពកុំព្យូទ័រ​ PC

មេរៀនទី២: ដំឡើងសមាសភាពរបស់កុំព្យូទ័រ​ PC

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

 1.  សមាសភាពរបស់កុំព្យូទ័រ PC

យើងជ្រើសរើសសមាសភាពប្រសើរ សំរាប់កុំព្យូទ័រ PC system។ មេរៀនខាងក្រោមនេះពណ៌នាពន្យល់អំពីសមាសភាព ដែលយើង ត្រូវជ្រើសរើស ដើម្បីដំឡើងកុំព្យូទ័រ PC។

1.1         Case និង Power Supply

ប្រភេទធុង Antec BK640B microBTX Case

ក្រុមហ៊ុន Intel បានណែនាំទំរង់ ATX ដែលប្រើក្នុងទសវត្ស៍គន្លងមក នេះ ជាមួយ Mini-ATX និង microATX ដែលណែនាំអោយប្រើនា ពេលថ្មីៗនេះ ទោះបីជាប្រភេទ Mini-ATX មានភាពខុសគ្នាពី ATX និង microATX ដែលគេ កំពុងពេញនិយម។ ប្រព័ន្ធប្រើប្រាស់ ATX ឬ microATX case និង motherboards គឺមានប្រើប្រាស់នៅសព្វ ថ្ងៃ នេះ។

មិនមានបញ្ហាជាមួយ BTX power supply ដែល ATX-family case និង BTX-family case ទាំងពីរលើកលែងតែ ATX-family power supply។ មានប្រាំ ATX power supply។ ស្តង់ដា Standard-size ATX និង BTX cases ប្រើ ATX12V power supply និងមាន ទំរង់ ទំហំតូច SFX12V power supply។

យើងចាប់ផ្តើមវាយតម្លៃលើ BTX cases ដែលដំឡើងលើប្រព័ន្ធ system នេះ។ យើងពិចារណាបណ្តាធុង BTX case ដែលរួមមានដូច ជាប្រភេទ Antec, Casetek, CoolerMaster, InWin, Thermaltake និងប្រភេទ ផ្សេង ទៀត។ ខាងក្រោមយើងជ្រើសរើសយក ពីប្រភេទ ដែល ពេញនិយមប្រើប្រាស់ និងសារ:សំខាន់:

 • ប្រភេទ Mini-tower ឬ micro-tower
 • មានថតពីរឬច្រើន optical drive
 • មានថតពីរឬច្រើន hard drive
 • នៅខាងមុខប៉ាណែល audio, USB និងបណ្តា FireWire port
 • សំរាប់ស្តង់ដា standard ATX12V v2.0 power supply។

Upgrading Computer

Windows 81.1      Motherboard

ប្រភេទ Intel D945GCZLR

ប្រភេទ Intel motherboard បង្កើតឡើងតាមស្តង់ដាដែលខុសពី ប្រភេទ motherboard ផ្សេងទៀតនិងមានគុណភាពខ្ពស់ រឹងមាំធំនិង ការប្រើ ប្រាស់។ យើងជ្រើសរើសប្រភេទ Intel D945GCZLR ដែល បង្ហាញ ដូចក្នុង រូបភាព 2 ដែលផ្គត់ផ្គង់ជាមួយ socket 775 Intel Pentium 4 ជាមួយ Pentium D ឬជាមួយ Celeron D processor។ គត់ចំណាំថាវាមានភាពខុស គ្នារវាង BTX motherboard ជាមួយ processor បានបង្កើតជ្រុងមានរាងជា ត្រីកោណនៅជាយខាងមុខ motherboard និង memory slots នៅឆ្ងាយពី ជ្រុងខាងឆ្វេង left និងទីតាំង expansion slots និងនៅជិត I/O panel មាន ទំនាក់ ទំនង ជាមួយ ATX។
Upgrading Computer

Windows 8ប្រភេទ D945GCZLR មានបួន DIMM slot ដែលបង្កើតនាពេល អនាគត់ ខាងមុខនេះដើម្បីដំឡើង memory upgrade និងផ្គត់ផ្គង់ ឡើង រហូត ដល់ 4 GB នៃ DDR2-400, DDR2-533 ឬ DDR2-667។ វាអាចផ្គត់ផ្គង់បាន  interface និងបណ្តា port ជាច្រើនដែលរួមមានពីរ PCI slot មួយ PCI Express x16 video card slot និងមួយ PCI Express x1 slot និងមួយ parallel ATA-100 interface ហើយមាន បួន Serial ATA interface ដែលផ្គត់ ផ្គង់ RAID មួយជា FDD interface, PS/2 mouse និងសំរាប់ keyboard port, serial និង parallel port សំរាប់ភ្ជាប់ឧបករណ៍ពីខាងក្រៅ 10/100-BaseT Ethernet port និងបី FireWire ports ប្រាំបី USB 2.0 port និង digital optical ចេញក្រៅ (S/PDIF)។

1.3. Processor

ប្រភេទ Intel Pentium D 940

យើងនឹងជ្រើសរើស ប្រើប្រាស់ Intel Core Duo ដែលមានសារ: សំខាន់ សំរាប់ប្រើជាមួយ desktop និងសំរាប់ Intel mobile processor ហើយត្រូវ បានជ្រើសរើសសំរាប់ប្រើជាមួយ Apple ដែលជាមូលដ្ឋាន ប្រព័ន្ធ Mac system។ មានហេតុផលពីរយ៉ាងក្នុងការជ្រើសរើស Core Duo គឺទីមួយ Core Duo processors មានល្បឿនលឿនវាមានតម្លៃ ថោក សមរម្យធៀបជាមួយ dual-core processor ផ្សេងទៀត ហើយ ទីពីរ ការជញរើសរើសប្រភេទ motherboard សំរាប់ Core Duo ពិបាក កំណត់ លេខម៉ូដែល និងលក្ខណ: ពិសេស ដែលផ្គត់ផ្គង់សំរាប់ motherboard។ សព្វថ្ងៃនេះក្រុមហ៊ុន Intel បាន ផលិត Core 2 desktop CPU ចេញនៅចុងឆ្នាំ 2006 និងដើមឆ្នាំ 2007។

ប្រភេទ AMD Athlon 64 X2 និង Intel Pentium D ទាំងពីរនេះ ដំណើរការ បានល្អឥតខ្ចោះ។ តម្លៃ Athlon 64 X2 ដែលលក់ទីផ្សា ប្រហែល $75 ដល់ $300។​ យើងជ្រើសរើសប្រើ Intel Pentium D ដូចបង្ហាញក្នុងរូបភាព 3 ដែលអាចដំឡើងជាមួយប្រព័ន្ធ BTX system ដែលលោកអ្នកត្រូវការចង់បាន។
Upgrading ComputerUpgrading Computer

Windows 81.4  ដែកត្រជាក់ CPU Cooler

ដែកត្រជាក់ប្រអប់ប្រភេទ Intel Pentium D 940

ដែកត្រជាក់ CPU cooler មានតួនាទីសំរាប់ប្រើធ្វើអោយ CPU បន្ថយ កំដៅសីតុណ្ហភាព។ នៅលើទីផ្សាតម្លៃដែកត្រជាក់ CPU cooler ប្រហែល $10 ឬ $15 អាចទិញបាន។ យើងមិនអាចដំឡើង CPU ដោយគ្មានដែកត្រជាក់បាន ឡើយ ដូចបង្ហាញក្នុងរូបភាព 5 $។
Upgrading Computer

Windows 81.5      Memory

ប្រភេទ Kingston 2GB PC2-5300 DDR2 (1 GB x 2)

អ្នករចនា Designer ត្រូវការ RAM ទំហំធំដើម្បីដំណើរការ កម្មវិធី Photoshop និងមានកម្មវិធីច្រើនទៀត។ តម្រូវការ RAM ចាប់ពី 512MB រហូតដល់ 2GB RAM។ ប្រភេទ Intel D945GCZLR motherboard មានបួន DIMM slot និង dual-channel memory ជាអ្នកត្រួត ពិនិត្យ និង ផ្គត់ផ្គង់បាន យ៉ាងលឿនឆាប់រហ័ស កាលណា DIMM ត្រូវបាន ដំឡើង ក្នុងគូ។ ​ការដំឡើង មួយគូរ 1 GB DIMM ដែលមានចំនួនសរុប 2 GB។ ប្រសិនបើលោកអ្នកត្រូវការ បន្ថែម RAM នៅពេលក្រោយ លោកអ្នកអាចបំពេញបន្ថែម ទៅលើគូរទីពីរ DIMM slot ជាមួយ 1 GB module ដែលអាចទទួលបានចំនួនសរុប 4 GB RAM។ ប្រភេទ Intel D945GCZLR ផ្គត់ផ្គង់ DDR2-400 (PC2-3200), DDR2-533 (PC2-4200) និង DDR2-667 (PC2-5300) memory។
Upgrading Computer

Windows 81.5      កាត Video Adapter

កុំព្យូទ័រ PC ត្រូវការ 2D video ដែលមានគុណភាពខ្ពស់ ប្រសិនបើវាប្រើ សំរាប់រត់ជាមួយ game ឬរត់ដំណើរការជាមួយ Windows Vista ផ្គត់ផ្គង់ សំរាប់ DirectX 9 ប្រើជាមួយក្រាហ្វិច 3D graphic។ ចំពោះ ប្រភេទ Intel GMA 950 video ងាយស្រួលប្រើប្រាស់អាច រត់ដំណើរ ការជាមួយ game និងរត់ដំណើរការ ជាមួយ Vista បាន។
Upgrading Computer1.7  កាត Video Capture Adapter

ប្រភេទកាត Hauppauge WinTV-PVR-150

កាត Video Capture Adapter ប្រើសំរាប់ចាប់ទូរទស្សន៍ បានជាច្រើន ប៉ុស គេច្រើនដំឡើងវានៅជាប់ជាមួយ motherboard នៅក្នុងកុំព្យូទ័រ Case។ ប្រភេទ Hauppauge WinTV-PVR-150 អាចផ្គត់ផ្គង់បំណែន MPEG បាន

លក្ខណ:ពិសេសរបស់កាតនេះ អាចប្រើបានជាមួយប្រព័ន្ធ Windows និង ជាមួយ Linux PVR។
Upgrading Computer1.8. កាត Sound Adapter

ប្រភេទសំលេងនៅជាប់ជាមួយ motherboard Integrated Intel High Definition Audio:

ប្រភេទនេះមាននៅលើ motherboard ជាស្រេចដោយមិនចាំបាច់ទិញ កាតដំឡើងបន្ថែមទៀតឡើយ តែគុណភាពរបស់វាមិន សូវ ប្រសើរ ឡើយ សំលេង មិនសូវពិរោះព្រោះវាមិនមែនជាប្រើភេទកាតសំលេង 3D វាផ្គត់ផ្គង់បានជាមួយ Game។ ចំពោះប្រភេទម៉ូដែល Intel D945GCZ ផ្គត់ផ្គង់ជាមួយ 7.1 audio ប៉ុន្តែ ម៉ូដែលផ្សេងទៀត គ្រាន់តែ ផ្គត់ផ្គង់ជាមួយ 5.1 audio។
Upgrading Computerកាតសំលេងលើ motherboard
Upgrading Computer1.9. កាត Network Adapter

ប្រភេទ Intel D945GCZ motherboard បានផលិតផ្គត់ផ្គង់មានជាមួយ 10/100 ឬ 10/100/1000BaseT network adapter ជាមួយស្រេច ដែល លោកអ្នកអាចប្រើវាបានល្អប្រសើរ ងាយស្រួលមិនចាំបាច់ ដំឡើង បន្ថែមទៀត។

ប៉ុន្តែមានប្រភេទ motherboard មួយចំនួនដែលមិនផ្គត់ផ្គង់ network adapter

ដែលតម្រូវអោយដំឡើងបន្ថែមកាត network card បន្ថែមដែល បង្ហាញ ដូច ខាងក្រោមនេះ:
Upgrading Computer1.10. ថាសរឹង Hard Disk Drive

ប្រភេទថាសរឹង Seagate Barracuda 7200.9 SATA

កុំព្យូទ័រ PC ត្រូវការថាសរឹងជាចាំបាច់ hard drive ដូចជាប្រភេទ Seagate Barracuda 7200.9 SATA drive។ ប្រភេទ Barracuda 7200.9 គឺ មានតម្លៃថ្លៃ មានល្បឿនលឿន ដំណើរការស្ងាប់ស្ងាត់ និងមានទំហំពី 80 GB ទៅ 500 GB។ យើងជ្រើសរើសម៉ូដែល 80 GB ព្រោះមានទំហំធំល្មមសំរាប់ ប្រើប្រាស់ជាលក្ខណ:គ្រួសារ ឬនៅតាម ក្រុមហ៊ុន ការិយាល័យ។ ចំពោះម៉ាស៊ីន Server យើងត្រូវការប្រើជា មួយ ថារឹងដែលមានទំហំធំចាប់ពី 120GB ព្រោះវា ត្រូវការផ្ទុកទិន្នន័យ ឯកសារជាច្រើននៅក្នុងថារឹង។
Upgrading Computer

Windows 81.11. ថាស Optical Drive

ប្រភេទថាស BenQ DW1650 DVD writer

ថាស DVD មានតួនាទីសំរាប់អាន Disk CD និង DVD ប្រភេទ DVD writer មានតម្លៃប្រហែល $30 សព្វថ្ងៃនេះគេពេញនិយមប្រើ DVD ជាងគេ CD-ROM មានគុណភាពអន់ជាង DVD ទាំងផ្នែកសំលេងនិង ផ្នែករូបភាព។
Upgrading Computer1.12. ថាស Floppy Disk Drive

ថាស floppy Disk ប្រើសំរាប់ថតចំលង ឯកសារដែលមានទំហំតូច ដែល Disk ប្រើជាមួយមានទំហំប្រហែល 1.44MB កាលពីប៉ុន្មាន ឆ្នាំមុនគេ និយម ប្រើវាដើម្បីថតចំលងឯកសារដាក់ តាមខ្លួនវាមាន ទំហំតូចស្តើងស្រាល តែវាមិន ធន់ទ្រាំជាមួយសីតុណ្ហភាព នៅខាង ក្រៅកំដៅខ្លាំង សំណើមធ្វើអោយវាខូចប្រើ មិនកើត។ សព្វថ្ងៃនេះ គេលេង និយមប្រើប្រភេទ Floppy Disk ទៀតហើយ ដោយសារតែវា ពិបានប្រើប្រាស់មិនធន់ទ្រាំ និងមានទំហំតូចបំផុតបើធៀបជា មួយ USB Flash ដែលមានទំហំធំរាប់រយ MB រហូតដល់ GB និងងាយស្រូល ដាក់តាមខ្លួន។

Upgrading Computer1.13. Keyboard

ប្រភេទ Logitech Media Elite

គេប្រើ keyboard សំរាប់វាយបញ្ចូលកូដ ASCII ចូលទៅក្នុងកុំព្យូទ័រ មានមានតូរអក្សរពី A ដល់ សំរាប់អោយលោកអ្នកវាយ សរសេរ អត្ថបទ។ keyboard មានប្រភេទភ្ជាប់ជាមួយនឹង PS/2 port និង USB port ដែល keyboard នីមួយៗមានលក្ខណ:ពិសេសផ្សេងៗគ្នា។
Upgrading Computer1.14. កណ្តុរ Mouse

កណ្តុរប្រភេទ Logitech LX7 cordless optical mouse

កណ្តុរ mouse មានតួនាទីសំរាប់ប្រើចង្អុលនៅលើ Screen របស់ កុំព្យូទ័រគេអាចប្រើ mouse សំរាប់បញ្ហាលើ Windows បានលឿនជាង keyboard។ កណ្តុរ mouse មានពីរប្រភេទគឺ PS/2 និង USB Laser ប្រភេទ ខាងក្រោមនេះជាប្រភេទ កណ្តុរ USB Laser។
Upgrading Computer1.15. ធុងបាស Speaker

ធុងបាសទទួលសំលេងពី Sound Card បញ្ចេញមកខាងក្រៅដែល ​ មានសំលេងលាន់លឺកងរំពង ប្រភេទ ធុងបាសមានច្រើនម៉ូដដែលរចនាមាន សោភ័ណ្ឌភាព និងគុណភាព ខុសៗគ្នាគេអាចំណាយថាវិការហូតដល់ $100 សំរាប់ទិញ ធុងបាស ដែល មានសំលេងគុណភាពខ្ពស់។ សព្វថ្ងៃនេះគេនិយម ប្រើធុងបាស ប្រភេទ 3D មានសំលេងពីរោះរណ្តុំជុំវិញខ្លួនរបស់លោកអ្នក វាមិន បាច់ប្រើខ្សែ គឺប្រើ remote ដើម្បីត្រួតពិនិត្យលើ volume លើសំលេង mute និង headphone។
Upgrading Computer1.16. អេក្រង់កុំព្យូទ័រ

អេក្រង់ monitor មានតួនាទីសំរាប់បង្ហាញ Screen ដែលបញ្ចេញពី Video Adapter អេក្រង់គ្មានតួនាទីសំខាន់ដូច Unit របស់កុំព្យូទ័រ ឡើយ។ អេក្រង់កុំព្យូទ័រមានពីរប្រភេទគឺអេក្រង់ CRT ដែលប្រើ ថាមពលចរន្តឆ្លាស់ AC   វាត្រូវការអនុភាពខ្ពស់ 220វ៉ុល និងអេក្រង់ LCD ប្រើជាមួយចរន្តជាប់ DC 9វ៉ុល

ចំពោះតម្លៃ LCD មានតម្លៃថ្លៃជាង CRT តែសព្វថ្ងៃនេះគេនិយមប្រើ LCD វាមាន គុណភាពខ្ពស់ភ្លឺច្បាស់។
Upgrading Computerអេក្រង់ CRT

Upgrading Computerអេក្រង់ LCD

មេរៀនទី៣: ដំឡើងធុង Case, CPU

មេរៀនទី៣: ការដំឡើងកុំព្យូទ័រ PC

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

រូបភាព 19 ដែលបង្ហាញពីសមាសភាពចម្បង សំរាប់ដំឡើងកុំព្យូទ័រ PC។ ប្រភេទ Intel D945GCZLR motherboard នៅខាងឆ្វេងដៃនៃ Antec BK640B case ជាមួយ Intel Pentium D 940 processor និងកាតទូរទស្សន៍ Hauppauge PVR-150 video capture card នៅខាងស្តាំដៃ។ នៅខាងមុខ និងចំកណ្តាលគឺមាន 80 GB Seagate Barracuda 7200.9 hard drive ចំនួន ពីរ និងនៅខាងក្រោយ NEC ND-3550A optical drive និង Kingston 2GB memory។

Upgrading Computer2.1. ការរៀបចំ Case

    ដើម្បីចាប់ផ្តើមមូលដោះចេញ វីសពីរដែលមូលភ្ជាប់នៅលើជ្រុង ប៉ាណែលដែលមានសុវត្ថិភាព ដូចបង្ហាញក្នុងរូបភាព 20 បង្ហាញ ពីសកម្មភាព មូលដោះវីស សន្ទះគំរបខាងរបស់កុំព្យូទ័រ។ លោក អ្នកអាចបិទវាកាលណាបាន ការដំឡើងប្រព័ន្ធ system ទាំងមូល របស់កុំព្យូទ័រ វាតាមពិតមានភាពចាំបាច់ សំរាប់សន្ទះ Case របស់ កុំព្យូទ័រ។
Upgrading Computerបន្ទាប់ពីលោកអ្នក បានដោះចេញវីស ដែលនៅជ្រុងម្ខាង panel ដូច បង្ហាញក្នុង រូបភាព 21 លោកអ្នកទាញសន្ទះគំរបចេញពី case។
Upgrading Computerក្រោយពេលដោះចេញ panel លោកអ្នកអាចដោះចេញប្រអប់ចាប់ Hard Disk ដែលបង្ហាញដូចក្នុងរូបភាព 22 ខាងក្រោមនេះ
Upgrading Computerដោះខ្ចៅមួយចេញពីប្រអប់ hard drive
Upgrading Computerក្រោយពីមូលដោះចេញវីស លោកអ្នកអាចដោះចេញ ថតប្រអប់ drive ដែល មានវីសបីមូលភ្ជាប់គ្នា ដូចបង្ហាញក្នុងរូប 23។​
Upgrading Computerក្រោយពេលដោះចេញប្រអប់ Hard Drive ពីក្នុង case ដែលបង្ហាញ ដូចក្នុងរូប 25 លោកអ្នកឃើញ power supply នៅជ្រុងខាងស្តាំដៃ។ ប្រអប់ពណ៌ស្វាយ violet plastic box at the នៅខាងលើឆ្វេងដៃគឺ សំរាប់កង្ហាត្រជាក់ នៅពីមុខ case ធ្វើ CPU ទាំងមូលត្រជាក់។
Upgrading Computerបន្ទាប់មកលោកអ្នកកាច់ចេញ បន្ទះ I/O panel ដើម្បីដំឡើង motherboard បញ្ចូលដែលមានក្បាល Connector លានចេញ មកក្រៅ។
Upgrading Computerចុចលើ custom I/O ក្នុងកន្លែង

Upgrading Computerបន្ទាប៉ពីដំឡើងបញ្ចូលបណ្តាក្បាល I/O លោកអ្នកធ្វើតែសរត់ សាក ល្បង motherboard ដោយបង្កើតអោយច្បាស់លាស់ជាមួយបណ្តា connector នៅ ខាងក្រោយលើ motherboard។

3.4.2. ដំឡើង Motherboard

នៅលើ motherboard មានសមាសធាតុជាច្រើនដែលត្រូវដំឡើងវា ដែលរួមមានដូចជា VGA, CPU, RAM កង្ហា ដែលត្រជាក់។

3.4.2.1. ដំឡើង CPU

ដើម្បីដំឡើង Pentium D processor លោកអ្នកចុចលើដៃគ្នាស់ របស់ socket រួចទាញលើកឡើងលើ ដូចបង្ហាញក្នុងរូបភាព 28។ បន្ទាប់ មកលោកអ្នក លើវាអោយត្រង់ឡើងលើ ស្មើនិងមុំកែង ទើបអាចដំឡើង CPU បាន។
Upgrading Computerក្រោយពីដោះចេញគន្លឹះ បន្ទាប់មកលោកអ្នកឃើញបន្ទះដែកលោហ: ដែល ដាក់គ្រប់ពីលើ និងលើវាចេញឡើងលើ ខាងក្រោមនេះជា Socket 775។
Upgrading Computerលើកបន្ទះលោកហ:របស់ socket
Upgrading Computerជាមួយប្លាស្ទិចសំប៉ែត អាចដោះវាចេញក្រៅបានដូចបង្ហាញក្នុងរូបភាព 31
Upgrading Computerរៀបចំ socket ត្រៀមដាក់ processor

ដោះចេញ processor ពីក្នុងប្លាស្ទិចដែលផ្ទុកវាក្នុង processor box លោកអ្នក អាចរក្សាទុកប្រអប់ការពារ នៅពេលដែលដោះចេញពី motherboard យកមក ដាក់។

Computer upgradeដោះប្លាស់ស្ទិចការពារចេញពី processor

ជំហានបន្ទាប់មក ត្រូវដាក់ទីតាំង processor ដែលមានរាងជ្រុងត្រីកោណនៅ លើដែលត្រូវតាមជ្រុងគំនូសរបស់វា។
Computer upgradeបញ្ចូល processor ទៅក្នុង Socket

បន្ទាប់មកទៀតដាក់ដែលលោហ:ដែលបានបឈ្ឈរចុះក្រោម ដាក់អោយចំពីលើ processor ជាមួយ socket ដូចបង្ហាញក្នុងរូបភាព 34។ ចំណាំ សន្ទះដែកលោហ:ស្តើងសំរាប់ការពារ មិនអោដោះចេញ Processor។​ កាល ណាបន្ទះលោហ;ត្រូវបានបិទពីលើ Processor មិនងាយនឹងដោះចេញបាន។
Computer upgradeបិទបន្ទះលោកហ:

ក្រោយពីដាក់បន្ទះលោហ:រួចបិទដៃគ្នាស់ពីលើ socket ដូចបង្ហាញក្នុងរូបភាព 35 ដៃគ្នាស់នេះប្រៀបបាននឹងចាក់សោ។
Computer upgrade

មេរៀនទី៤: ការដំឡើង memory

មេរៀនទី៤: ការដំឡើង memory

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ការដំឡើង memory គឺជាការងារបំផុត មុនពេលចាប់ផ្តើមបញ្ចូល memory module ត្រូវមើលជើង module របស់វាជាមុនអោយបានច្បាស់ លាស់ទើបដំឡើង។ ប្រភេទ Intel D945GCZLR motherboard មាន dual-channel memory ជាអ្នកបែងចែក memory បានល្អប្រសើរជាង channel ទោល។ ប្រភេទ slot ដែលនៅជិតបំផុត processor គឺជា Channel A  DIMM0; និងបន្ទាប់មក Channel A, DIMM1; Channel B, DIMM0; និង Channel B, DIMM1។ យើងអាចដំឡើង memory module មួយនៅក្នុង Channel A និង Channel B ទីពីរ។ ដូចបង្ហាញក្នុងរូបភាព 36។
Computer upgradeការដំឡើងប្រភេទ DIMM RAM socket

ជាមួយលក្ខណ:ដែលមាន Channel A, DIMM0 slot ស្ថិតនៅបញ្ឈរ ពេលដំឡើងលើ slot ទាំងពីរត្រូវប្រើម្រាមដៃរុញចុះក្រោមលើ DIMM រហូតដល់ វាចូលពេញលេញ ដូចបង្ហាញក្នុង រូបភាព 37។ ក្រោយពេលដំឡើងរុញចុះក្រោម គន្លឹះចាក់ដោយស្វ័យប្រវត្តិ ទៅលើ DIMM ជាប់តឹងណែនល្អ។ ប្រសិនបើចង់ដោះ ចេញដោយប្រើដៃទាញគន្លឹះចេញពី DIMM បន្ទាប់មកចាប់ទាញចេញ។
Computer upgradeដាំ DIMM ដោយសង្កត់ចុះក្រោមយ៉ាណែន

ដើម្បីដំឡើង DIMM ទីពីរលោកអ្នកប្រើដូចវិធីខាងលើ។
Computer upgradeបញ្ចូល DIMM ទីពីរទៅក្នុង Channel B, DIMM0 slot

មុនពេលលោកអ្នកដំណើរការ ត្រូវផ្ទៀងផ្ទាត់មើលលើគន្លឹះ ទាំងពីរបានចាក់ជាប់ លោក DIMM ទាំងសងខាងដែរឬនៅ បង្ហាញក្នុងរូបភាព 39។
Computer upgradeផ្ទៀតផ្ទាត់មើលលើ DIMM ទាំងពីរចាក់ជាប់ឬនៅ

ជាមួយ processor និង memory ដែលបានដំឡើងរួច លោកអ្នកនឹង ដំឡើង motherboard ក្នុងធុង case។ មុនពេលលោកអ្នកធ្វើ ត្រូតពិនិត្យលើ ឯកសារ motherboard ដើម្បីសំរេចចិត្តដំឡើង ប្រសិនបើការដំឡើង jumper ត្រូវការបង្កើត។ ប្រភេទ Intel D945GCZLR ប្រើ jumper តែមួយគត់។ នៅលើ motherboard របស់យើង jumper ត្រូវបានបង្កើតយ៉ាងត្រឹមត្រូវដោយប្រើ default។

មេរៀនទី៥: ដំឡើង Motherboard

មេរៀនទី៥: ការដំឡើង Motherboard

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ការដំឡើង motherboard គឺប្រើរយះពេលយូរជាងគេដំឡើងជា ជំហានៗ ព្រោះវាមានកាបជាច្រើនដែលត្រូវភ្ជាប់ទៅជាមួយ ឧបករណ៍ផ្សេងៗ ដូច្នេះលោកអ្នកត្រូវប្រើរយះពេលដើម្បីផ្ទៀងផ្ទាត់ ការភ្ជាប់អោយបានត្រឹមត្រូវ

មុនពេលលោកអ្នកចាប់ផ្តើមដំឡើង motherboard ប្រើក្រដាស់ ឬកន្សែងដៃ ជូតលើ processor អោយជ្រះធូលីបន្ទាប់មកលាប Silicon លើវាដូចបង្ហាញ ក្នុងរូបភាព 40។
Computer upgradeជូតលើ processor មុនពេលដោះចេញ

3.4.3.1. ដំឡើង motherboard ដោយសុវត្ថិភាព

ដើម្បីចាប់ផ្តើម ដំឡើងបន្ទះ motherboard ទៅក្នុង case ដូចបង្ហាញ ក្នុងរូបភាព 41។ លោកអ្នកត្រូវប្រុងប្រយ័ត្ន លើ panel I/O connector ដែល នៅខាងក្រោយ motherboard ជាមួយរន្ធ I/O ជាច្រើន។
Computer upgradeសន្លឹកបន្ទះ motherboard ដាក់ចំទីតាំង

មុនពេលលោកអ្នកមូលភ្ជាប់ motherboard ដោយសុវត្ថិភាព ត្រូវផ្ទៀតផ្ទាត់ I/O connector ខាងក្រោយសំអាត់ ដូចបង្ហាញក្នុងរូបភាព 42។
Computer upgradeផ្ទៀតផ្ទាត់ពិនិត្យមើលលើ connector ខាងក្រោយយ៉ាងត្រឹមត្រូវ

បន្ទាប់មកលោកអ្នក ចាប់វីសលើជ្រុង motherboard ទាំងអស់ ដូចបង្ហាញក្នុង រូបភាព 43 ។
Computer upgradeដំឡើងបណ្តាវីសទាំងអស់ទៅក្នុងរន្ធ motherboard ដោយសុវត្ថិភាព

3.4.4. ដំឡើងដែកត្រជាក់ CPU Cooler

ប្រភេទ Pentium D 940 processor មាន TDP (Thermal Design Power) មួយដែល មានតម្លៃ 95វ៉ាត។ ដំឡើង Processor កុំព្យូទ័រត្រូវតែដំឡើង ដែកត្រជាក់របស់ CPU ដើម្បីជួយកាត់បន្ថយសីតុណ្ហភាព ដែលបញ្ចេញដោយ CPU ប្រសិនបើគ្មានដែកត្រជាក់ និងកង្ហាបណ្តាលអោយឆេះខូច CPU។
Computer upgradeការដំឡើងដែកត្រជាក់ដាក់លើ CPU

ក្រោយពីដំឡើងរួច លោកអ្នកចាប់ខ្ចៅវីសបួនអោយជាប់ជាមួយ motherboard
Computer upgradeចាប់វីសសុវត្ថិភាពទាំងបួនលើ CPU

ជំហានបន្ទាប់មកភ្ជាប់ថាមពល របស់កង្ហា ដូចបង្ហាញក្នុងរូបភាព 46
Computer upgradeភ្ជាប់ថាមពលកង្ហា fan power

3.4.4.1. ការភ្ជាប់ប៉ាណែល switch និងកាប

ដែលកត្រជាក់ CPU បានដំឡើងរួចហើយ ជំហានបន្ទាប់មកគឺត្រូវតែភ្ជាប់ switch ខាងមុខនិងបណ្តាកាបទៅលើ motherboard។ មុនពេលលោកអ្នក ចាប់ផ្តើមភ្ជាប់ បណ្តាប៉ាណែលកាបខាងមុខ ត្រូវកំណត់កាបអោយបានច្បាស់ លាស់។ ឈ្មោះកាបនីមួយៗ មានដាក់ឈ្មោះដូចជា “Power,” “Reset,” និង “HDD LED.” ដែលមាន អធិប្បាយ បង្ហាញ ប្រាប់នៅខាងមុខប៉ាណែលជើង pin នៅលើ motherboard ដើម្បីបង្កើត អោយ បានច្បាស់ លាស់ភ្ជាប់ជាមួយកាប ត្រឹមត្រូវទៅក្នុងជើង pin។ នៅលើ motherboard មានជើង pin ត្រូវបានដាក់ ពណ៌កូដ ដូចបង្ហាញក្នុងរូបភាព 47 បង្ហាញ pin សំរាប់ Hard Drive Activity LED (ពណ៌លឿង), Reset Switch (ពណ៌ស្វាយ), Power LED (ពណ៌បៃ), និង Power Switch (ពណ៌ក្រហម)។

 • Power Switch និង Reset Switch connector មិនអាចភ្ជាប់ ជាមួយគ្នាបានឡើយ។
 • Hard Drive Activity LED គឺត្រូវបានបង្ហាញប៉ូលដែលភ្ជាប់ជាមួយដី ពណ៌ខ្មៅ នៅលើជើង Pin 3 សញ្ញាក្រហម លើ Pin 1។
 • Power LED connector លើ Intel motherboard អនុញ្ញាត្តិអោយ មានកាបពីទីតាំងសំរាប់ Power LED។

 Computer upgradeនៅខាងមុខប៉ាណែល connector pin របស់ Intel

កាបនីមួយៗ ភ្ជាប់ Hard Drive Activity LED, Reset Switch, Power LED, និងកាប Power Switch ទៅលើ motherboard ដូចបង្ហាញក្នុងរូបភាព 48។
Computer upgradeភ្ជាប់កាបលើ motherboard

 3.4.4.2. ភ្ជាប់ USB port ខាងមុខ

ប្រភេទធុង Antec BK640B case មានផ្គត់ផ្គង់ប៉ាណែល USB 2.0 port នៅខាងមុខមានតែប្រភេទ Intel D945GCZLR motherboard។
Computer upgradeUSB connector នៅខាងមុខ

ដើម្បីប៉ាណែល USB ខាងមុខដំណើរការ លោកអ្នកត្រូវភ្ជាប់កាប USB ទៅលើ internal connector​ ដូចបង្ហាញក្នុងរូបភាព 50 ខាងក្រោមនេះ។
Computer upgradeភ្ជាប់កាបប៉ាណែល USB ខាងមុខលើ motherboard

 3.4.4.3. ភ្ជាប់ IEEE-1394a (FireWire)​ port

ប្រភេទ Antec BK640B case មានផ្គត់ផ្គង់ FireWire (IEEE-1394a) port នៅខាងមុខមួយ សំរាប់តែចំពោះប្រភេទ Intel D945GCZLR motherboard ដែលមានផ្គត់ផ្គង់ internal connector។
Computer upgradeភ្ជាប់កាប FireWire ខាងមុខ

3.4.4.4. ភ្ជាប់កាប audio port ខាងមុខ

ប្រផេទ Antec BK640B case មានផ្គត់ផ្គង់ប៉ាណែល audio port ពីរនៅខាងមុខគឺ Line Out និង Mic In។
Computer upgradeការភ្ជាប់កាប  audio

3.4.5. ដំឡើង Card ទូរទស្សន៍

គេអាចប្រើ Card ទូរទស្សន៍ដំឡើងលើ motherboard បានដែលមាន ដូចជាប្រភេទ card Hauppauge WinTV-PVR-150 ដើម្បីចាប់ដំឡើងត្រូវ​ដោះ ចេញវីសដោយសុវត្ថិភាព ពីលើ slot ដូចបង្ហាញក្នុងរូបភាព 53។
Computer upgradeដោះចេញវីសដោយសុវត្ថិភាពលើ slot

ក្រោយពេលមូលដោះខ្ចៅវីសចេញពីជ្រុងនៃធុង case ដូចបង្ហាញក្នុង រូបភាព 54។
Computer upgradeដោះខ្ចៅវីសចេញពីគំរប

ជ្រើសរើសលើ slot ណាមួយដែលដំឡើងជាមួយ PCI expansion slot លើ  motherboard លោកអ្នកអាចកាច់ចេញចោលបាន។
Computer upgradeកាច់ចេញសន្ទះគំរប expansion slot

បន្ទះ Hauppauge WinTV-PVR-150 ដំឡើងក្នុង expansion slot. នៅលើ motherboard។
Computer upgrade

រុញសង្កត់ card ទូរទស្សន៍ចុះក្រោមចូលក្នុង expansion slot

ជំហានបន្ទាប់មកលោកអ្នកចាប់ វីសអោយជាប់ជាមួយទ្រនុង case អោយមាន សុវត្ថិភាពបំផុត។
Computer upgradeចាប់ Card ទូរទស្សន៍ជាមួយជ្រុងនៃធុង Case

 

មេរៀនទី៦: កាបថាមពល ATX Power

មេរៀនទី៦: កាបថាមពល ATX Power

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ជំហានបន្ទាប់លោកអ្នកភ្ជាប់កាបថាមពល power ពី power supply ទៅ motherboard។ ដែលមាន ATX power connector គឺ 24-pin connector នៅលើ motherboard។
Computer upgradeភ្ជាប់ ATX power connector

បន្ទាប់មកទៀត processor​ ត្រូវការថាមពលពី motherboard តាមស្តង់ដា standard ATX ដែលមាន ATX12V connector។
Computer upgradeភ្ជាប់ ATX12V power connector

ភ្ជាបើកាបញី female Molex (សំរាប់ hard drive) ពី power supply​ ដូច បង្ហាញក្នុងរូបភាព 60។
Computer upgrade

ភ្ជាប់ប៉ាណែល LED ពណ៌ខៀវទៅ power supply connector

 ប្រភេទ Antec BK640B case មានផ្គត់ផ្គង់ថតពីរសំរាប់ដំឡើង Driver ដែល មានទំហំ 5.25″ នៅលើគំរបនីមួយលោកអ្នកអាចដោះចេញ ដោយប្រើដៃបាន។ សំរាប់ដំឡើង CD-ROM ឬ DVD writer ក៍បានដែរ។
Computer upgradeដោះចេញជ័រពីថតសំរាប់ដាក់ drive

មុនពេលដំឡើង drive លោកអ្នកត្រូវផ្ទៀតផ្ទាត់មើល master/slave jumper ដើម្បីបង្កើតវាជាមុនសិន។ ប្រសិនបើលោកអ្នកដំឡើង Hard Jumper ជា Master នោះ CD-ROM, DVD បង្កើតជា Slave។
Computer upgradeភ្ជាប់កាប ATA ទៅ optical drive

រុញបញ្ចូល optical drive ទៅក្នុង case រួចហើយភ្ជាប់កាប ATA ជាមួយប្រអប់ drive។ ដូចបង្ហាញក្នុងរូបភាព 63។
Computer upgradeទៅ optical drive ទៅក្នុងថត drive

ជំហានបន្ទាប់លោកអ្នកមូលវីសបួនភ្ជាប់ទាំងសងខាងប្រអប់ Drive

ភ្ជាប់ខ្ចៅលើ optical drive ទាំងបួនអោយមានសុវត្ថិភាព
ជំហានបន្ទាប់ភ្ជាប់កាបថាមពលទៅអោយ drive។ ជ្រើសរើសកាបមួយ power ដែលចេញមកពី power supply និង Molex connector ទៅលើ drive power connector ដូចបង្ហាញក្នុងរូបខាងក្រោម។
Computer upgradeភ្ជាប់កាបថាមពល power ទៅ optical drive

ជាមួយ optical drive ដែលបានដំឡើង ជំហានបន្ទាប់គឺដំឡើង hard drive លោកអ្នកអាចដោះវាចេញមកដំឡើងខាងក្រៅបាន។
Computer upgradeទាញថត hard drive ទៅខាងលើ

មូលវីសដោះចេញទាំងសងខាង ដូចបង្ហាញក្នុងរូបភាព 67។
Computer upgradeមូលភ្ជាប់ថត hard drive ជាមួយវីសមួយ

ជំហានបន្ទាប់លោកអ្នកចាប់ដំឡើង hard drive ក្នុងខាងក្រោមប្រអប់ hard drive។ គេអាចដំឡើងបាន Hard Disk ពីរទៅបីបានក្នុងប្រអប់នេះ។
Computer upgradeមូលភ្ជាប់វីសទាំងបួនភ្ជាប់ Hard Drive

បន្ទាប់មកភ្ជាប់កាប S-ATA data ទៅក្នុង drive នីមួយៗដូចបង្ហាញក្នុងរូបភាព ​69។ កាប S-ATA connector មានគន្លឹះ L-shaped slot។
Computer upgradeភ្ជាប់កាប S-ATA data ទៅ drive នីមួយៗ

បន្ទាបមកទៀតលោកអ្នកដំឡើងកាបទិន្នន័យ data cable ភ្ជាប់ទាំងពីរ drive ទៅក្នុងសំណុំប្រអប់នៅជ្រុងខាងក្រោមនេះ case។
Computer upgradeភ្ជាប់កាប S-ATA power ទៅ drive នីមួយៗ

រុញប្រអប់សំណុំ hard drive បញ្ចូលទៅក្នុង case ដូចបង្ហាញក្នុងរូបភាព 71 រួចហើយចាប់ខ្ចៅវីសអោយជាប់។
Computer upgradeទាញថត hard drive ចូលទៅក្នុងធុង case

ជំហានចុងក្រោយបំផុតដំឡើង drive គឺភ្ជាប់ទៅកាបទិន្នន័យ data cable ទៅ motherboard។ កាប S-ATA data ពី hard drive នីមួយៗអាចភ្ជាប់ទៅបួន S-ATA port លើ motherboard។
Computer upgradeភ្ជាប់បណ្តាកាប S-ATA data ទៅ motherboard

ជំហានបន្ទាប់មកទៀតភ្ជាប់កាប IDE ទៅពី CD-ROM ឬ DVD ទៅលើ motherboard ដូចបង្ហាញក្នុងរូបភាព 73។
Computer upgradeភ្ជាប់កាប ATA data ទៅ motherboard

មេរៀនទី៧: Win7 & 8 Boot USB

មេរៀនទី៧: Windows 7 & 8 អាចដំឡើងតាម USB Flash

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

លោក​អ្នក​ដែល​ធ្លាប់​តែ​ដំឡើង​ Window 7 & 8  តាមស៊ីឌី នោះតែង​តែ​​មាន​បញ្ហា​​ផ្សេងៗ​ដូច​ជា ស៊ីឌី​ទុក​មិន​បាន​យ៉ូរអាច បាត់, ស៊ីឌី​អាច​មាន​ស្នាម​កូដ មិនអាច​ដំណើរការ​បានល្អ, យឺត។ នៅ​ពេល​នេះក្មេង​អាយ​ធីបៀលប្រាយ​ សូមណែនាំពី​របៀបកែឆ្នៃ USB Flash របស់​អ្នកអោយ​អាច​ដំឡើង Window 7 & 8 បាន (ឈូស Window តាម​ Flash)។

សូមអនុវត្តតាមជំហ៊ានខាងក្រោមតាមលំដាប់ៈ
១.  ចុចលើ Key Window + R រឺ ចុចលើ Key Window រួចវាយពាក្យ Run រួចចុច Enter
បន្ទាប់ ពីទទួលបានផ្ទាំង Run ខាងក្រោមរួចមក វាយពាក្យ cmd រួចចុចលើ Enter ដូចរូបខាងក្រោមៈ
Computer upgrade២. នោះលោកអ្នកនឹងទទួលបានផ្ទាំង Command Prompt ពណ៌ខ្មៅ រួចវាយពាក្យ diskpart

រួចចុច Enter
Computer upgrade៣. រួចវាយ list disk រួចចុច Enter
Computer upgrade៤. រួចវាយ select disk 1 រូចចុច Enter (សូមដោតតែ USB Flash ណាដែលលោក យកមក​ធ្វើ​ភ្ជាប់​នឹង​កុំព្យូទ័រ​តែ​ប៉ុនោះ។)
Computer upgrade៥. រួចវាយពាក្យ clean រួចចុច Enter
Computer upgrade៦. សូមវាយពាក្យ create partition primary រួចចុច Enter
Computer upgrade៧. បន្ទាប់វាយពាក្យ select partition 1 រួចចុច Enter
Computer upgrade៨. សូមវាយពាក្យ active រួចចុច Enter
Computer upgrade៩. សូមវាយពាក្យ format FS=FAT32 រួចចុច Enter
Computer upgrade១០. បន្ទាប់មកសូមរង់ចាំដល់ដំណើរការ Format ចប់ដល់ ១០០% ហើយនោះសូមវាយ assign រួចចុច Enter
Computer upgrade១១. រួចចុងក្រោយវាយពាក្យ Exit រួចចុច Enter បន្ទាប់មកសូមបិទផ្ទាំង ការងារនេះចោល។
Computer upgrade១២. បន្ទាប់មកសូមដាក់ស៊ីឌី Window 7 រឺ Window 8 ចូលក្នុង CDROM របស់លោកអ្នក រឺបើមាន File Window 7.iso សូម Mount ចូលក្នុងស៊ីឌីបញ្ជោតរបស់អ្នក។ បន្ទាប់មកបើក ចូលក្នុងស៊ីឌីនោះ ហើយចុច Ctrl + A (Select All) រួចចុច Ctrl + C ដើម្បីចំលង (Copy) បន្ទាប់មកចូលទៅក្នុង USB Flash របស់អ្នករួចចុច Ctrl + V (ផ្តិត) ។ សូមរង់ចាំដល់ ដំណើរការ Copy ចប់។

មេរៀនទី៨: ដំឡើង Win 8តាម USB

មេរៀនទី៨: ដំឡើង Win 8តាម USB

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

ដំឡើង Windows 8 Developer Preview តាម USB Flash

យើងដឹងហើយថា Windows 8 ជាប្រព័ន្ធប្រតិបត្តិការថ្មីមួយរបស់ Microsoft ដែល​ជា​ជំនាន់​បន្ទាប់ពី Windows 7 ។ ឥឡូវនេះ ក្រុមហ៊ុន Microsoft បានចេញ​នូវ Windows 8 ជំនាន់ Developer Preview សម្រាប់​ឲ្យ​ធ្វើការ​សាកល្បង​ប្រើ​ប្រាស់​ជាមួយនឹង លក្ខណៈពិសេសថ្មី​ដែល​នឹងមាន​ក្នុង​ជំនាន់​ផ្លូវ​ការ ។

​បញ្ជាក់​៖ Windows 8 Developer Preview នេះជា​ជំនាន់​សម្រាប់​ឲ្យ​អ្នក​ធ្វើការ​សាកល្បង​ប្រើ​ទៅលើ​លក្ខណៈថ្មី​ដែល​ មាននៅ​ក្នុង ជំនាន់​នេះតែប៉ុណ្ណោះ ។

មុននឹងដំឡើង

 • ត្រូវមាន Flash ដែល​មាន​ទំហំ​តិច​បំផុត ៤ GB
 • Soft Windows 8 Developer Preview អាច download ពីគេហទំព័រ http://www.windows7hacker.com/index.php/2011/09/download- and-create-windows-8-developer-preview-bootable-usb-drive/ ដែល​មាន Extension ISO
 • Software Windows7-USB-DVD-tool សម្រាប់ធ្វើ​ឲ្យ Flash នោះអាច Boot បាន (មាន​ក្នុង CD របស់ទស្សនាវដ្តីអាន លេខ ៣១ ឬ អាច download.

របៀបដំឡើង Windows7-USB-DVD-tool

Windows7-USB-DVD-tool ជា​កម្មវិធី​ដែល​អាចធ្វើ​ឲ្យ Windows ដំឡើងតាម USB Flash បាន ។ ជាជំហានដំបូងអ្នកត្រូវ ចុចពីរដង​នៅលើ File Windows7-USB-DVD-tool.exe បន្ទាប់មកចុច Next
Computer upgradeរួចមកចុច Install និង រង់ចាំ​រហូត​ដល់ Finish ជាការស្រេច។
Computer upgradeរបៀប​ប្រើ​កម្មវិធី Windows7-USB-DVD-tool

អ្នកត្រូវ Start រួចចូល Program រក Windows7-USB-DVD-tool (ដូចរូប​ខាងក្រោម​)
Computer upgradeបន្ទាប់មក​ផ្ទាំង​របស់​កម្មវិធី​នេះនឹងបើកឡើង ហើយអ្នកត្រូវចុច Button Browse ដើម្បី​ធ្វើការ​ជ្រើសរើស file ISO របស់ Windows 8 បន្ទាប់មកចុច Next ។
Computer upgradeនៅ​ក្នុង​ដំណាក់កាលនេះអ្នកត្រូវ​ធ្វើការ​ជ្រើសរើស​យក USB Flash ឬ DVD ប្រសិនបើ​អ្នកចង់ធ្វើ​ឲ្យ​វា Boot ពី Flash សូមចុច​នៅលើ USB device ។
Computer upgradeចំណែកឯចំណុចនេះវិញអ្នកត្រូវ​ធ្វើការ​ជ្រើសរើស​យក Flash ដែល​អ្នកចង់​ធ្វើការ​ឲ្យ​វា Boot នោះ បន្ទាប់មកចុច Begin Copying។
Computer upgradeហើយវានឹង​ធ្វើការ Format បន្ទាប់មកពន្លា file ISO នោះរួច Copy ចូលទៅ​ក្នុង Flash របស់អ្នក  ​នៅពេល​ដែល Copy ចប់ Flash របស់អ្នក​អាច​ធ្វើការ Boot បាន។
Computer upgradeរបៀបកែ BIOS ឲ្យ​កុំព្យូទ័រ Boot តាម USB Flash

ការចុច Key ដើម្បី​ចូល BIOS មាន​ច្រើន​ប្រភេទ​ទៅតាម​ម៉ាកម៉ាស៊ីន ដូចជា ៖  Dell ចុច F2, Sony ចុច F11, ឬ ចុច Delete ប្រសិនបើ​ម៉ាស៊ីននោះជាម៉ាស៊ីន Clone ។

ដើម្បី​ដំឡើង Windows 8 ពី Flash អ្នកត្រូវដោត Flash របស់អ្នក​ជាមុន ហើយកំណត់ BIOS របស់កុំព្យូទ័រ​ឲ្យ Boot ពី USB Flash មុនគេ ដែល​ការកំណត់នោះមាននៅ​ក្នុង Boot Menu ។
Computer upgradeបន្ទាប់មក​ធ្វើការ Save ដោយចុច F10 និង Restart ម៉ាស៊ីននោះវានឹង Boot ពី USB Flash របស់អ្នក ។បន្ទាប់ពីដំឡើង Windows 8 ចប់។ នៅពេល​ដែល​យើងដំឡើង Windows 8 នេះចប់យើងនឹងឃើញ Interface ដំបូង (ដូច​ខាងក្រោម​)។
Computer upgradeនេះជា Windows Explorer ថ្មីរបស់ Windows មាន Style ស្រដៅងទៅនឹង Office 2010 ដែរ ។
Computer upgrade

មេរៀនទី៩: ដំឡើង Windows 7

ដំឡើង Windows 7 ពីដំបូង

មើល ការណែនាំតាម វីដេអូ

Computer upgrade

ជំហានទី១: បើកកុំព្យូទ័រ ចុច press Del ឬ F2 (តាមប្រភេទ mainboard) ចុចលើ enter ចូល system BIOS។
Computer upgradeជំហានទី២:ចូល Boot menu ជ្រើសរើស Boot From CD/DVD។
Computer upgradeជំហានទី៣:ចុច F10 ដើម្បី save ការដំឡើង និងបញ្ចប់ BIOS ហើយ reset កុំព្យូទ័រ។
Computer upgradeជំហានទី៤:បញ្ចូលថាស Windows 7 DVD ក្នុង DVD drive ហើយ start up ចូលកុំព្យូទ័រ computer, Windows 7 នឹង loading files។
Computer upgradeជំហានទី៥:ជ្រើសរើស: ភាសាដើម្បីដំឡើង Time and currency format, Keyboard ចុចលើ Next។
Computer upgradeជំហានទី៦:ជ្រើសរើស Install Now ប្រសិនបើលោកអ្នកដំឡើង install Windows 7។ ជ្រើសរើស Windows 7 version ដែលចង់ដំឡើង ‘Select the operating system you want to install’ ។
Computer upgradeជំហានទី៧:ចុច ‘I accept the license terms’ in ‘Please read the license’ then ចុចលើ Next។
Computer upgradeជំហានទី៨:ជ្រើសរើស ‘Upgrade’ ក្នុង ‘Which type of installation do you want’ ប្រសិនបើលោកអ្នកចង់ upgrade ពី Windows version ចាស់ ទៅ Windows 7, ‘Custom (advance)’ ប្រសិនចង់ដំឡើងថ្មី new version។
Computer upgradeជំហានទី៩:ជ្រើសរើស Partition for installation, ប្រសិនបើកុំព្យូទ័រមានថាសរឹង hard disk តែមួយថត វានឹងងាយស្រួលជ្រើសរើស ប៉ុន្តែបើមានច្រើន Partition, លោកអ្នកពិនិត្យមើលលើ Partition ដើម្បីជ្រើសរើសអោយបានច្បាស់។
Computer upgradeជំហានទី១០:រង់ចាំការដំឡើង Windows ដំណើរការ។
Computer upgradeជំហានទី១១:វាយឈ្មោះ user account និងឈ្មោះ computer name ហើយចុច Next។
Computer upgradeជំហានទី១២:វាយលេខសម្ងាត់ password សម្រាប់គណនី account របស់អ្នក។ លោកអ្នកអាច វាយ password hint ដើម្បីជួយពេល ភ្លេចលេខសម្ងាត់ password ក្នុងពេលណាមួយ ហើយ ចុចលើ Next។
Computer upgradeជំហានទី១៣:វាយលេខកូដ activation code ឬ key សម្រាប់ license របស់លោកអ្នក នៅក្នុង ប្រអប់ Product key box ហើយចុច Next។
Computer upgradeជំហានទី១៤:ជ្រើសរើសដើម្បីការពារ Windows។ ជ្រើសរើស Use recommended settings។
Computer upgradeជំហានទី១៥:បង្កើតម៉ោង Time zone ហើយចុច Next។
Computer upgradeជំហានទី១៦:ជ្រើសរើសលើបី option 3: Public Network, Work Network, Home។

មេរៀនទី១០: ចាប់ផ្តើមដំឡើង Windows 8

មេរៀនទី១០: ចាប់ផ្តើមដំណើរការដំឡើង Windows 8

បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan

          ក. រៀន ដំឡើង Windows 8 ពី UBS

ខ. អនុវត្តន័ លើវីដេអូ នៃការដំឡើង Windows 8 តាមជំហាន

ជំហានទី១: រោយពី boot ចូលពី DVD នឹងបង្ហាញដូចខាងក្រោម

Windows 8ជំហានទី២:លោកអ្នកជ្រើសរើសភាសា language settings  មុនពេល ចុច Next។
Windows 8ជំហានទី៣:ចុចលើបូតុង Install Now
Windows 8ជំហានទី៤:ជំហានបន្ទាប់បញ្ចូលលេខ Windows 8 product key។
Windows 8ជំហានទី៥:ចុចលើ I accept the license terms ដើម្បីអនុញ្ញាត ដំឡើង
Windows 8ជំហានទី៦:ក្រោយមកជ្រើសរើស Custom: Install Windows only (advanced) ដើម្បីសំអាតដំឡើង Windows 8។
Windows 8ជំហានទី៧:ជ្រើសរើស ថត drive ដែលលោកអ្នកចង់ដំឡើងដាក់ Windows 8 ចូល។ ដែលជាទូទៅគេតែងតែជ្រើសរើស យក drive C ដែលជា primary drive ប្រសិនបើលោកអ្នកជ្រើសរើស drive ខុសវានឹង បាត់ទិន្នន័យដែលមាន លើថតនោះ។
Windows 8ជំហានទី៨:ករណីនេះ លោកអ្នកជ្រើសរើស drive បានហើយ បើសិនចង់លប់ ទិន្នន័យចោល ចុចលើ delete ហើយ ប្រសិនបើ មានមេរោគច្រើន format សំអាតចោល។
Windows 8ជំហានទី៩:កាលណាចុចលើ Drive options (advanced) នឹងឃើញការរៀបចំ partitions ជ្រើសរើស Delete command ហើយចុច OK ដើម្បីលប់ delete partition។
Windows 8ជំហានទី១០:លោកអ្នកលប់ delete partition និមួយចោល នឹងឃើញ ជំហាន បន្ទាប់ ចុច Next។
Windows 8ជំហានទី១១:ចាប់ផ្តើមដំណើរការដំឡើងលើ Space ចុចលើ Next, បង្កើត partition, format វា។
Windows 8ជំហានទី១២:ការដំឡើង Windows ចាប់ផ្តើមដំឡើង copy files ពី DVD ចូលក្នុង ថាសរឹង hard disk។
Windows 8ជំហានទី១៣:Windows នឹង restart បន្ទាប់ពីជំហានទីមួយ បានបញ្ចប់។
Windows 8ជំហានទី១៤:Windows Setup និងបានដំឡើងគ្រប់ devices ទាំងអស់រួច ready ដើម្បីធ្វើការលើ Windows 8។
Windows 8Windows នឹង restart ម្តងទៀត។

ជំហានទី១៥:Configuring លើ Windows កាលណាប្រព័ន្ធ system restarts នឹងបង្ហាញការជ្រើសរើសពណ៌ color scheme សម្រាប់ Windows 8 និង ឈ្មោះ PC name ពេលនេះជ្រើសរើសពណ៌ខៀវ light blue color scheme។
Windows 8ជំហានទី១៦:លោកអ្នកជ្រើសរើស color schema និងឈ្មោះ កុំព្យូទ័រ របស់អ្នក។
Windows 8ជំហានទី១៧:លើអេក្រង់ បន្ទាបើ លោកអ្នកជ្រើសរើស របៀបចង់ sign on ទៅ Windows 8 ដូចរូបខាងក្រោម។  លោកអ្នក អាចជ្រើសរើស sign ក្នុង local account ដូចជា Microsoft (email) account, ឬ Hotmail.com ឬ Live.com account ដែរ។
Windows 8ជំហានទី១៨:ក្រោយពីបាន Microsoft account បានចូលរួច បង្ហាញដូចខាង ក្រោម។
Windows 8ជំហានទី១៩:ពេលនេះ លើអេក្រង់ screen វាតែងតែប្តូរ ពណ៌ពីរបីដង​ខណ:ពេល ពីរបីនាទី ដំណើរការ Setup។ ក្រោយ មកទៀត ចាប់ផ្តើមដំឡើង Installing App។
Windows 8ជំហានទី២០:ជ្រើសរើសចុងក្រោយ នៃការដំឡើង Windows 8 បានដំឡើង apps បានដំឡើងបញ្ចប់។
Windows 8លើអេក្រង់ Start ការដំឡើងបានបញ្ចប់លើអេក្រង់។

 

 

 

មេរៀនទី១១: ដំឡើង Windows 7 និង 8

មេរៀនទី១១: របៀបដំឡើង Windows 7 និង Windows 8 ដំណើរការស្របគ្នានឹង Windows ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន

ប្រិយមិត្តមានបំណងចង់ប្រើប្រាស់កំណែសាកល្បងថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Windows 8
ប៉ុន្តែនៅមានការព្រួយបារម្មណ៍ខា្លចមានផលប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការដែលកំពុងប្រើ
ប្រាស់សព្វថ្ងៃ។ ខាងក្រោមនេះគឺជាការណែនាំអំពីរបៀបដំឡើង Windows 8 ដែលនឹងមិន
ធ្វើអោយមានផលអាក្រក់ប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការដែលកំពុងប្រើប្រាស់នោះឡើយ និងជាពិសេសប្រិយមិត្តក៏អាចធ្វើការជ្រើសរើសប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណាមួយក៏
បានតាមដែលខ្លូនពេញចិត្តទៀតផង។
Computer upgradeConsumer Preview គឺជាកំណែ Windows 8 ថ្មីដែលត្រូវបានដាក់បង្ហាញវត្តមានជូនដល់អ្នក
ប្រើប្រាស់ទាំងឡាយអាចមានឱកាសដើម្បីធ្វើការប្រើប្រាស់សាកល្បង ក៏ដូចជាធ្វើការវាយ
តំលៃចំពោះប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Microsoft ផងដែរ។ អាស្រ័យដូច្នេះហើយទើបកំណែ
ថ្មីនេះមានដំណើរការល្អជាង និងមានប្រសិទ្ធិភាពជាង ជាពិសេសនាំមកជូនអ្នកប្រើប្រាស់
មានលក្ខណៈកាន់តែទូលំទូលាយជាង បើធៀបជាមួយកំណែ Developer Preview ដែលបាន
ដាក់បង្ហាញវត្តមានកាលពីឆ្នាំកន្លងទៅ។

ដំណាក់កាលដំបូង៖

តំរូវការរូបសណ្ឋានរបស់ម៉ាស៊ីន

-Processor ល្បឿនអប្បរិមា ១ GHz
-RAM ១GB សំរាប់កំណែ Windows 8 32-bit និង ២GB សំរាប់កំណែ 64-bit
-ទំហំ Hard disk ទំនេរ៖ ១៦GB សំរាប់កំណែ 32-bit និង ២០GB សំរាប់កំណែ 64-bit
-Card ក្រាហ្វិក៖ DirectX 9 រឺខ្ពស់ជាងនេះ
-ដើម្បីអាចប្រើប្រាស់មុខងារ Touch screen តំរូវអោយលោកអ្នកប្រើប្រាស់ឧបករណ៍ Tablet រឺក៏ប្រើប្រាស់អេក្រង់ដែលអាចប្រើប្រាស់មុខងារ Touch screen ។ ប៉ុន្តែប្រការនេះមិនសូវជា
ចាំបាច់នោះឡើយ។
-ដើម្បីអាចចូលទៅទាញយកកម្មវិធីថ្មីពី Windows Store មកប្រើប្រាស់តំរូវអោយម៉ាស៊ីនមាន
ភ្ជាប់ប្រព័ន្ធអ៊ីនធើណែត។
– USB មានទំហំតូចបំផុត ៤GB រឺក៏បន្ទះ Disc DVD ទំនេរនិងអមជាមួយម៉ាស៊ីនដែលមាន
Optical drive អាច Write DVD បានផងដែរ។
– ដើម្បីអាចដំឡើង Windows 8 បានស្របជាមួយគ្នានឹងប្រព័ន្ធប្រតិបត្តិការដែលដំណើរការ
បច្ចុប្បន្នក្នុងម៉ាស៊ីន នោះតំរូវអោយមានប្រឡោះ Hard disk ទំហំទំនេរដោយឡែកមួយដូច
បានរៀបរាប់ខាងលើរួចមកហើយ រួចត្រូវប្តូរទីតាំងរាល់ទិន្នន័យឯកសារទាំងឡាយចេញពី
បរិវេណថ្មីនេះទៅកាន់បរិវេណថ្មីមួយទៀតដើម្បីចាប់ផ្តើមដំឡើង Windows 8 ដោយមិនភ័យ
ព្រួយពីការបាត់បង់ឯកសារទាំងនោះ។

ការប្រុងប្រៀប
ដំបូងត្រូវបានចូលទៅទាញយកកំណែ Windows 8 Consumer Preview ដោយឥតគិតថ្លៃនៅ
ទីនេះ( File មានទំង់ជា iso និងមានទាំងកំណែ 32-bit និង 64-bit)។

ចំណាំ៖ ប្រសិនបើកុំព្យូទ័ររបស់ប្រិយមិត្តមាន RAM ទំហំធំជាង ៤GB ចូរប្រើប្រាស់កំណែ
64-bit ដើម្បីអោយ Windows អាចដំណើរការបានកាន់តែល្អ និងអាចប្រើប្រាស់បានគ្រាប់
គ្រាន់តាមសមត្ថភាពដែល RAM មាន និងផ្ទុយទៅវិញកំណែ 32-bit ក៏គ្រាប់គ្រាន់ផងដែរ។

បន្ទាប់ពីទាញយកមកបានរួចរាល់ហើយ ប្រិយមិត្តត្រូវប្រើប្រាស់កម្មវិធីដើម្បី Write កំណែ
Windows ចូលទៅក្នុង DVD (ប្រសិនបើម៉ាស៊ីនប្រិយមិត្តមាន Optical drive ដែលមានមុខងារ
អាច Write DVD) ។ ប្រិយមិត្តអាចទាញយកកម្មវិធី CDBunrnerXP ដើម្បីធ្វើការ Write ចូល
ក្នុង DVD ។
ផ្ទុយមកវិញ ប្រសិនបើម៉ាស៊ីនប្រិយមិត្តមិនមាន Optical driveដើម្បី Writeជា DVD ទេ,ប្រិយ
មិត្តក៏អាចប្រើប្រាស់ USB ជំនួសដើម្បីដំឡើង Windows 8 បានផងដែរ។ ដើម្បីបង្កើត USB
អាច boot បានត្រូវបាអនុវត្តន៍តាមការណែនាំដូចខាងក្រោម៖

-ដោត USB ទៅកុំព្យូទ័រ
-ប្រសិនបើប្រិយមិត្តកំពុងប្រើប្រាស់ Windows XP, នោះតំរូវអោយប្រិយមិត្តដំឡើងបន្ថែមនូវ
កម្មវិធី Microsoft Image Mastering API V2 (ទាញយកនៅទីនេះ) ។
– បន្ទាប់មកទៀតទាញយក NET Framework 2.0 Service Pack 2 នៅទីនេះរួចដំឡើងក្នុង
ម៉ាស៊ីន។

ប្រសិនបើកំពុងប្រើប្រាស់ Windows Vista រឺ 7,អាចរំលងដំណាក់កាលទាំងពីរខាងលើនោះ
បាន។

– ទាញយកកម្មវិធី Windows 7 USB/DVD Download Tool ដោយឥតគិតថ្លៃនៅទីនេះ បន្ទាប់
មកដំឡើងនៅក្នុងម៉ាស៊ីនកុំព្យូទ័រ។ នេះគឺជាកម្មវិធីដែលអនុញ្ញាតអោយបង្កើតមុខងារ Boot
ពី USB ។

ចំណាំ៖ ប្រសិនបើអនុវត្តន៍ទៅហើយ ប៉ុន្តែមានលេចឡើងនូវពត៌មានស្តីពីបញ្ហាទាំងឡាយ ដូច្នេះត្រូវដំឡើងកម្មវិធីទាំងពីរដែលបានណែនាំខាងលើនោះឡើងវិញ បន្ទាប់មកទើបចាប់
ផ្តើមដំឡើងនូវកម្មវិធីទីបីនេះ។

-បន្ទាប់ពីដំឡើងរួចរាល់ហើយ បើកកម្មវិធី Windows 7 USB/DVD Download Tool ឡើង។ បន្ទាប់មកត្រូវចុចលើ Browser រួចស្វែងរកឈ្មោះ file iso របស់ Windows 8 ដែលបានទាញ
យករួចរាល់នោះ បន្ទាប់មកចុច Next។
Computer upgrade– ជំហ៊ានបន្ទាប់ ជ្រើសរើស –> USB Device រួចចុចលើឈ្មោះនៃ USB ដែលបានដោតជាមួយ
ម៉ាស៊ីន បន្ទាប់មកចុចលើពាក្យថា Begin Copying ដើម្បីអោយកម្មវិធីចាប់ផ្តើមដំណើរការ
ចំលងកំណែ Windows 8 ចូលទៅUSB ។
Computer upgrade– កម្មវិធីនឹងចាប់ផ្តើមចំលងក៏ដូចជាបង្កើតនូវមុខងារដែលអាចដំឡើងប្រព័ន្ធប្រតិបត្តិការ
ចូលក្នុង USB។ ចុចលើពាក្យ –> Eraser–> បន្ទាប់មកចុច –>Yes-> ផ្ទាំងមួយក៏ផុសឡើងពេល
បន្ទាប់មក។ ដំណាក់កាលនេះ USB នឹងត្រូវបាន format ចោលទាំងស្រុង ហេតុដូច្នេះតំរូវ
អោយយើងយកឯកសារចេញពី USB ជាមុនសិន មុននឹងមុននឹងអនុវត្តន៍។
Computer upgrade– នៅពេលដំណាក់កាលនេះបញ្ចប់ ត្រូវ Reboot កុំព្យូទ័រ។ ហើយប្រសិនបើម៉ាស៊ីនប្រិយមិត្ត
មិនទាន់បានធ្វើការកែប្រែអោយមានមុខងារអាច Boot ចេញពី USB (រឺពី DVD drive) នោះទេ សូមចូលទៅកាន់ BIOS របស់ម៉ាស៊ីនដោយការចុចលើប៊ូតុង F2 រឺប៊ូតុង Delete នៅលើ
Keyboard ។ បន្ទាប់មកចូលទៅរកអោយដល់ Menu Boot, រួចធ្វើការផ្លាស់ប្តូរលេខរៀងនៃមុខ
ងារ Boot របស់ USB (External Device) រឺក៏Optical drive (CD/DVD) ឡើងមកលើគេបង្អស់។

– Save នូវអ្វីដែលបានកែប្រែនៅក្នុង BIOS នោះ រួច Reboot ម៉ាស៊ីនសារជាថ្មីដើម្បីចាប់ផ្តើម
ដំណាក់កាលដំឡើង Windows 8

របៀបដំឡើង

បន្ទាប់ពីបានធ្វើការកែប្រែ BIOS និងភ្ជាប់ USB ជាមួយកុំព្យូទ័រ រឺក៏ដាក់ DVD ចូលទៅក្នុង
Optical drive រួចមក ប្រព័ន្ធនឹងចាប់ផ្តើម Boot ចេញពីឧបករណ៍ទាំងនេះ។ Interface របស់
Windows 8 នឹងបង្ហាញឡើង។
Computer upgradeជំហ៊ានដំបូង ទាមទារអោយយើងជ្រើសរើសភាសា និងទំរង់ពេលវេលាប្រើប្រាស់សំរាប់
Windows 8 រួចចុច Next ។
Computer upgradeចុចលើពាក្យ Install នៅជំហ៊ានបន្ទាប់ ,Click លើពាក្យ –>យល់ព្រម–> រួចចុច Next ដើម្បីបន្ត។

ជំហ៊ានបន្ទាប់មកទៀត, Windows 8 នឹងតំរូវអោយអ្នកប្រើប្រាស់បំពេញនូវលេខកូដដើម្បី
បន្តការដំឡើងប្រព័ន្ធប្រតិបត្តិការ។ នោះគឺជាលេខកូដដែល Microsoft ផ្តល់ជូនដោយឥត
គិតថ្លៃសំរាប់អ្នកប្រើប្រាស់ទាំងឡាយដើម្បីអាចប្រើប្រាស់សាកល្បងនូវកំណែថ្មីនេះ។ ដូច្នេះ
ចូរបំពេញនូវលេខកូដខាងក្រោមនេះចូលទៅក្នុងប្រអប់ដែលត្រូវបំពេញរួចចុច Next ដើម្បី
បន្ត៖ DNJXJ-7XBW8-2378T-X22TX-BKG7J

ជំរើសពីរក៏លេចឡើង ត្រង់ចំណុចនេះប្រិយមិត្តត្រូវជ្រើសយក –>Custom: Install Windows
only (advanced)–> នៅខាងក្រោម ដើម្បីដំឡើង Windows 8 ស្របជាមួយគ្នានឹងប្រព័ន្ធប្រតិ
បត្តិការដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ជំនួសការធ្វើការ Upgrade ដោយផ្ទាល់ពីប្រព័ន្ធប្រតិ
បត្តិការដែលប្រើប្រាស់បច្ចុប្បន្ននេះ។
Computer upgradeបន្ទាប់ពីជ្រើសរើសរួចមក ផ្ទាំងពត៌មានមួយក៏បង្ហាញឡើងដែលអនុញ្ញាតអោយប្រិយមិត្ត
ធ្វើការជ្រើសរើសទីកន្លែងដែលត្រូវដំឡើង Windows 8 ចូលទៅក្នុងទីនោះ។ ចូរជ្រើសយក
កន្លែងដែលបានរៀបចំទុកពីមុខរួចជាស្រេចនោះ បន្ទាប់មកចុច Next ។ រង់ចាំមួយរយៈ
ដើម្បីអោយដំណាក់កាលដំឡើងបញ្ចប់រួចរាល់។

នៅក្រោយពេលការដំឡើងត្រូវបានបញ្ចប់រួចរាល់ កុំព្យូទ័រនឹង Reboot សារជាថ្មី។ ពេល
នេះចូរដក USB រឺក៏DVD ចេញពីម៉ាស៊ីនដើម្បីកុំអោយម៉ាស៊ីន Boot ចេញពីឧបករណ៍ទាំង
ពីរនេះទៀត។ នៅពេលដំណើរការ Reboot បានបញ្ចប់សព្វគ្រប់ ប្រព័ន្ធនឹងចាប់ផ្តើមនូវ
ដំណាក់កាល Update ឡើងកំណែថ្មី។

ក្នុងករណីប្រិយមិត្តដំឡើង Windows 8 ស្របជាមួយគ្នានឹង Windows 7 ពេលនោះនឹង
មាន menu មួយបានបង្ហាញឡើង ដើម្បីអោយធ្វើការជ្រើសរើសប្រព័ន្ធប្រតិបត្តិការណា
មួយដើម្បីដំណើរការបន្តទៀត។ ចំណែកប្រសិនបើដំឡើងជាមួយ Windows XP/Vista, ដំណើរការនឹងBoot ចូលទៅកាន់ Windows 8 តែម្តង។

នៅ menu នេះ សូមប្រិយមិត្តជ្រើសរើសយក Windows 8 Consumer Preview ។
Computer upgradeចាប់ផ្តើមដំណាក់កាលបំពេញពត៌មានសំរាប់ Windows 8 ។ ដំបូងដាក់ឈ្មោះអោយកុំព្យូទ័រ
នៅត្រង់កន្លែង PC Name បន្ទាប់មកចុច Next ។

-បន្ទាប់មកទៀតរើសយក –>Use express settings–>,បន្ទាប់មកបំពេញឈ្មោះប្រើប្រាស់ (និងលេខសំងាត់សំរាប់គណនីប្រសិនបើចង់ដាក់) រួចចុច Finish ។
Computer upgradeដល់ចំណុចនេះគឺប្រិយមិត្តបានបញ្ចប់ដំណាក់កាលដំឡើង Windows 8 ហើយ។ Reboot ម៉ាស៊ីនដើម្បីចូលទៅប្រើប្រាស់សាកល្បងនូវកំណែថ្មីនេះ។

មុខងារថ្មីៗមួយចំនួននៅលើ Windows 8

នៅក្រោយពេលដំឡើងរួចរាល់ និង Reboot ម៉ាស៊ីនរួចមក, Interface Windows 8 មាន
លក្ខណៈខុសស្រឡះពី Interface របស់ប្រព័ន្ធប្រតិបត្តិការផ្សេងក៏បានបង្ហាញមុខឡើង
នោះគឺជា Interface Metro ដ៏ថ្មីស្រឡាងរបស់ប្រព័ន្ធប្រតិបត្តិការថ្មីនេះឯង អមមកជាមួយ
នូវ icon ផ្សេងៗជាច្រើនដែលអាចទាញបំលាស់ទីចុះឡើងទៀតផង។
Computer upgradeប្រសិនបើចង់ចូលទៅកាន់ interface Desktop Classic សូមចុចលើ Menu Desktop នៅលើ
Interface Metro ជាការសេ្រច។ ក្នុងនោះដែរប៊ូតុង Start ដែលធ្លាប់តែមានលើប្រព័ន្ធប្រតិ
បត្តិការមុនៗឥឡូវនេះលែងមានទៀតហើយ។
Computer upgradeដោយឡែកផ្ទាំងរបស់ Windows Explorer រឺកម្មវិធីគ្រប់គ្រងរាល់កម្មវិធីដំណើរការ Task
Manager ក៏ត្រូវបានរចនាឡើងថ្មីស្រឡាងផងដែរ។
Computer upgradeInterface របស់ Windows Explorer លើ Windows 8
Computer upgradeផ្ទាំង Task Manager
Computer upgradeមុខងារគ្រប់គ្រងអង្គចងចាំលើ Windows 8 បង្ហាញឡើងមានលក្ខណៈបែបសាមញ្ញជាង
និងងាយស្រួលស្វែងយល់ជាង។

ពី Interfacee Metro, ប្រិយមិត្តក៏អាចចូលទៅ Activate Internet Explorer ដើម្បីចូលប្រើ
ប្រាស់IE 10 ដែលជាកំណែថ្មីបំផុតផងដែរ។ Interface របស់ IE10 នៅលើ Metro និង IE10
នៅលើ desktop មានលក្ខណៈខុសគ្នាទាំងស្រុង។ ជាមួយ IE10 នៅលើ Metro មានលក្ខណៈ
ប្រហាក់ប្រហែលគ្នានឹងលើឧករណ៍ Tablet ដែរ គឺមានលេចឡើងនូវ thumbnail របស់ tab
ទាំងឡាយដែលកំពុងតែបើកនៅផ្នែកខាងលើ។ ដើម្បីបំលាស់ទីកន្លែងរវាង tab ទាំងឡាយ
នៅលើ IE របស់Metro,ប្រិយមិត្តគ្រាន់តែ Right Clik លើទីតាំងណាមួយនៅលើគេហទំព័រជា
ការស្រេច។

Microsoft ក៏មានដំឡើងមកជាមួយស្រាប់នូវប្រភេទ game កំសាន្តតូចៗមួយចំនួនផងដែរ
នៅលើ Interface Metro នេះ,ដោយឡែកដើម្បីចាកចេញពីកម្មវិធីណាមួយពី Metro,ប្រិយ
មិត្តអាចប្រើក្រុមប៊ូតុង Alt-F4 រឺ Alt-Tab ដែលមានលក្ខណៈដូចគ្នានឹងការប្រើនៅលើបណ្តា
កំណែ Windows មុនៗផងដែរ។
Computer upgradeInterface របស់់ game កំសាន្តមួយប្រភេទនៅលើ Metro ដែលមានដំឡើងមកជាមួយស្រាប់

ក្នុងចំណោមកម្មវិធីទាំងឡាយដែលមានដំឡើងរួចជាស្រេចនោះ មានកម្មវិធីមួយដែលគួរ
អោយចាប់អារម្មណ៍បំផុតនោះគឺកម្មវិធី Camera ដែលអនុញ្ញាតអោយយើងអាចប្រើប្រាស់
Webcam ដែលមានស្រាប់នៅលើម៉ាស៊ីនដើម្បីថតរូប រឺក៏ថតវីដេអូបានទៀតផង។

ប្រសិនបើចង់ដំឡើងកម្មវិធីថ្មីបន្ថែមទៀតអោយ Metro,ប្រិយមិត្តអាចចូលទៅកាន់កន្លែង
ស្តុកកម្មវិធី Windows Store បន្ទាប់មកដំឡើងនូវកម្មវិធីដែលបានផ្តល់អោយនៅទីនេះជា
ការស្រេច។ បច្ចុប្បន្នមានកម្មវិធីឥតគិតថ្លៃចំនួន ៧២ កម្មវិធីដែល Microsoft ផ្តល់ជូនសំរាប់
Windows 8 នេះតាមរយៈ Windows Store ។
Computer upgradeប្រសិនបើបំលាស់ទីកូនកណ្តុរទៅកាន់ជ្រុងខាងលើផ្នែកខាងស្តាំរបស់អេក្រង់ នឹងមាន
menu ដែលផ្ទុកមុខងារ Setting បង្ហាញឡើង។ នៅទីនេះ ប្រិយមិត្តអាចជ្រើសរើស
Settings -> More PC Settings ដើម្បីបង្ហាញនូវផ្ទាំង Setting ជាច្រើនផ្សេងៗទៀតនៅលើ
Windows ។
Computer upgradeដើម្បីបិទ រឺក៏ Restart ឡើងវិញនូវ Windows 8 នេះ ,ក៏តំរូវអោយចូលទៅកាន់ menu Setting ខាងលើនេះផងដែរ គឺជ្រើសយកពាក្យ Settings -> Power -> Shutdown (រឺ Restart ) ។
Computer upgradeការបង្ហាញជូនខាងលើទាំងប៉ុន្មាននេះគឺគ្រាន់តែរៀបរាប់អំពីមុខងារគ្រឹះជាមូលដ្ឋានមួយចំនួន
របស់ Windows 8 ប៉ុណ្ណោះ។

ប្រព័ន្ធប្រតិបត្តិការថ្មីនេះនៅមានមុខងារថ្មីៗប្លែកៗនិងគួរអោយចាប់ចិត្តជាច្រើនផ្សេងទៀត
សំរាប់ប្រិយមិត្តស្វែងយល់បន្ថែមទៀតផងដែរ។ ដូច្នេះដើម្បីអាចស្វែងយល់បានកាន់តែទូលំ
ទូលាយជាងនេះសូមប្រិយមិត្តសាកល្បងដំឡើងប្រព័ន្ធប្រតិបត្តិការ Windows 8 ទាំងអស់គ្នា
ឥឡូវនេះ , កម្មវិធីថ្មីៗជាច្រើនកំពុងរង់ចាំប្រិយមិត្ត !!

របៀបដើម្បី Reboot ស្របគ្នារវាង Windows 8 និងប្រព័ន្ធប្រតិបត្តិការចាស់

ធម្មតា នៅក្រោយពេលដំឡើងរួចរាល់ ប្រសិនបើដំណើរការស្របគ្នារវាង Windows 8 និង Windows XP រឺក៏ Vista នោះប្រព័ន្ធនឹងចូលទៅកាន់ Windows 8 ដោយស្វ័យប្រវត្តិ។ ក្នុងករណីប្រិយមិត្តចង់ប្រើប្រាស់ស្របគ្នានូវប្រព័ន្ធប្រតិបត្តិការទាំងពីរ(ថ្មីនិងចាស់) ,ពី
Windows 8 ប្រិយមិត្តចុចលើក្រុមប៊ូតុង Windows និង R (Windows គឺប៊ូតុងដែលមាន Logo
រូប Windows ស្ថិតនៅចន្លោះប៊ូតុង Ctrl និង Alt លើ Keyboard)។

នៅលើផ្ទាំង Run ដែលបង្ហាញឡើងនោះ សូមវាយពាក្យSystemPropertiesAdvanced.exe
ចូលរួចចុច Enter ។

ផ្ទាំង System Settings ក៏បង្ហាញឡើង សូមចុចលើ Settings នៅកន្លែង Startup and
recovery ។ បន្ទាប់មកនឹងមានផ្ទាំងថ្មីមួយទៀតបង្ហាញឡើង នៅចំណុចនេះ គឺត្រង់កន្លែង
System Startup,សូមជ្រើសយក Earlier Version of Windows បន្ទាប់មក Save ទុក។

ពេលនេះនៅរាល់ពេលដែលបើកម៉ាស៊ីនឡើង នឹងមានជំរើសពីរបង្ហាញឡើងសំរាប់អោយ
ប្រិយមិត្តអាចធ្វើការជ្រើសរើសប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណាមួយដែលខ្លួនពេញចិត្តបាន
ហើយ៕